ប្រទេសថៃ ៖ ពលរដ្ឋថៃមានជំនឿមួយប្លែកបំផុត គឺចូលដេកក្នុងមឈូ.សសម្រាប់ដាក់សាកស.ព ដើម្បីបណ្តេញគ្រោះចង្រៃ នាំមកនូវសិរីសួស្តី សំណាងល្អ ជាពិសេស ការដេកក្នុងមឈូ.សក្នុងថ្ងៃចូលឆ្នាំសកល ។ ជាក់ស្តែង កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ពលរដ្ឋខេត្តណុនថាក់បុរី បានដង្ហែគ្នាចូលដេកក្នុងមឈូ.សនៅវត្តមួយដើម្បីឱ្យជ្រះចង្រៃ ដែលអ្នកចូលរួមពិធីប្រាប់ថា ការធ្វើបែបនេះមានអារម្មណ៍ថា ស្លា.ប់ហើយកើតឡើងវិញក្លាយជាមនុស្សថ្មី បញ្ចៀសភាពស៊យ និងហេតុការណ៍អាក្រក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYFda3aVHETUzELPhNxwezK83R9ywujgK0WEnIaB0fRtu4Sqd2QqyqpuNjC_0cjSn8SdjQIHTFD_j2oFkll9vmekjsAM2E4FryeN-O9xeda8pbRRdLJi0C98Q9eDpGU88tTkkuHbwfKpisQ70wVsDlIp6sReIfccN61fpAszZOu_2sqUTJbPrBp3Ve-ps1/s1200/photo_2026-01-02_11-39-21.jpg

នៅថ្ងៃចូលឆ្នាំសកលនេះ ពលរដ្ឋថៃរាប់ពាន់នាក់ទាំងមនុស្សចាស់ទាំងក្មេងបានធ្វើដំណើរមកកាន់វត្តតាខៀន ខេត្តណុនថាក់បុរី ដើម្បីចូលរួមពិធីដេកក្នុងមឈូស ដែលពិធីនេះរៀបចំដោយព្រះសង្ឃក្នុងគោលបំណងបណ្តេញសំណាងអាក្រក់នៅឆ្នាំថ្មី ។ លើសពីនេះ អ្នកចូលរួនមានជំនឿថា ការដេកក្នុងមឈូសអាចបណ្តេញបណ្តាសា, មានអាយុវែង ហើយជីវិតនឹងជួបតែភាពរុងរឿងពេញមួយឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtIl1-AcdVffyry9JHjT2WrXwKLApmHJAvPQdm42ky83lBoas08p3R2O3RGSQdS6rk8-_ptzFYoz7z9GOZNyCN9gWDUxG2WWrB4dw8rlzQtkCq08UY4UemftK5vUfUE3pG4N0OfyZ4eE8hmP8JLajTY6d_dHWY8uX-FMY_U7Q1Q7jTQaK0oLW3C6TQUVla/s1200/photo_2026-01-02_11-39-25.jpg
បរិយាកាសនៅព្រឹកថ្ងៃទី១ ខែមករា នៅវត្តតាខៀន ក្នុងឃុំបាងឃូវៀង ស្រុកបាងក្រួយ ខេត្តណុនថាក់បុរី មានសភាពអ៊ូអរដោយមានមនុស្សម្នារាប់ពាន់នាក់មកពីគ្រប់ទិសទីរង់ចាំចូលរួមពិធីដេកក្នុងមឈូសឱ្យជ្រះចង្រៃ នាំមកនូវលាភសំណាងតាមជំនឿបុរាណ ។ ការដេកក្នុងមឈូស គឺធ្វើពុធជាស្លាប់ដើម្បីឱ្យឆ្លងផុតហេតុការណ៍អាក្រក់ និងបាបកម្មនៅឆ្នាំចាស់ជាមួយរាងកាយបន្លំធ្វើស្លាប់ និងរស់ឡើងវិញពោរពេញដោយភាពស្រស់ថ្លា លាភសំណាងហូរចូល សុខភាពរឹងមាំ ក្នុងឋានៈជាមនុស្សថ្មី ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxMkIWBkAm-h4fwcaG3Xr9I-XysIXAdNbiAwRUBeuR9yFQtkMaM4bFoUVc6gMRNB-Yas8bbbTgNp1ZIqZvwxryPBI4k64q1bnDZwREh-wGI4nTIvVlThe-4ScfC8mO1aFaadMvGYHHEUF1law3mULXjPV3KE1OfmaCkhnzdEibvinrfdX87jJt-NFlp3E4/s1200/photo_2026-01-02_11-39-17%20(2).jpg

    ចំណែកការរៀបចំពិធី គឺវត្តតាខៀន បានត្រៀមមឈូសសម្រាប់ពលរដ្ឋមកចូលរួម ដោយមានព្រះសង្ឃសូត្រធម៌ឱ្យអ្នកចូលរួមដេកក្នុងមឈូសជាការរំដោះគ្រោះចង្រៃ បណ្តេញរឿងអពមង្គល ។ បន្ទាប់មក ព្រះសង្ឃក៏សូត្រធម៌ហៅព្រលឹង និងឱ្យពរជ័យ គឺដូចគ្នានឹងមនុស្សទាំងនេះរស់ឡើងវិញមានជីវិតថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMhdhBSCzmFJkMra-vyr42a4PhvvZxS5-wO3S3Au6ovAlkCSPSXIWO3Ci6nY0o2uU1CnHKT7ioQmYLC5j9FKri6-9_eC4NbW6OOyDeQHjqHqXwTSjiFe7OHqAlmaUwqdzHqLGQ8ypQgmm6Wtj0rMUtKvgXZTkv7RA_4rIDVPXdAS8sRIVzPuR-780EO9JC/s1200/photo_2026-01-02_11-39-17.jpg

    គួរបញ្ជាក់ថា មិនមែនមានតែពលរដ្ឋខេត្តណុនថាក់បុរីទេដែលមានជំនឿបែបនេះ ពលរដ្ឋនៅទីក្រុងបាងកក ក៏មានជំនឿដូចគ្នាដែរ ដូចជា កាលពីឆ្នាំ២០២១ ជាពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ពលរដ្ឋនៅជាយក្រុងបាងកក បានកាន់បាច់ផ្កាហើយដេកក្នុងមឈូសនៅវត្តមួយកន្លែង ដោយមានកម្រាលពណ៌សគ្របពីលើពេលព្រះសង្ឃសូត្រធម៌ ដើម្បីមានសំណាងល្អ ឬផ្តល់មកនូវការចាប់ផ្តើមជីវិតថ្មី ។ អ្នកចូលរួមត្រូវធ្វើតាមការណែនាំរបស់ព្រះសង្ឃ ដោយដាក់ក្បាលទៅទិសខាងលិចដូចសាកសពត្រូវបញ្ចុះ និងដាក់ក្បាលទៅទិសខាងកើតតំណាងឱ្យកើតជាថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjncVb6nOyWNaiIC6D-WCyjMx-BEukvM1hEBDDRe1HnHxchi49leohocmYBa6wVkpFQMOjVgVTlCdva_44dFfTLISbgp87m2h1tyTSahp-jbo3Kn_SXruRmkG_Pfz76fy1HhNGpJ5qTeE3Wp4FPHnGNDk0XDzAvmfpIhQD_BLzk6K95zN8EhVRMR-wByLM8/s1200/photo_2026-01-02_11-39-18.jpg

    តាមការលើកឡើងរបស់អ្នកចូលរួម ការដែលបានដេកក្នុងមឈូសដូចសាកសព គឺជួយឱ្យមានអារម្មណ៍ស្រស់ថ្លា ឈប់ភ័យខ្លាចនឹងហេតុការណ៍អាក្រក់ផ្សេងៗ ពីព្រោះពេលធ្វើបែបនេះ ប្រៀបបាននឹងការស្លាប់ ហើយពេលក្រោកឡើងមានអារម្មណ៍រស់ឡើងវិញ ក្លាយជាមនុស្សម្នាក់ថ្មី ។ ម្យ៉ាងទៀត បើមានអារម្មណ៍តានតឹង ឬគិតថា ជីវិតកំពុងស្ថិតក្នុងគ្រោះថ្នាក់ ក៏អាចដេកក្នុងមឈូសបានដែរ ដើម្បីឱ្យអារម្មណ៍ធូរស្បើយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfVYUaivnWKbUNddbXV3qcsEUN2nFQGqqwugQp18FJOiUD4JidAtiXQ8m-MRPQImIL3f8fjIxixbAVF5lUYMpgQftAez9VMiOawTYz_mK30gXrmmFYHNh7f6MpZQMU6M0CJs3JeP4Rbns0PfwdakYKJ58eHwBI4MOW3qnvCMn3EYWrevED1CiRg04mxgQn/s1200/photo_2026-01-02_11-39-19.jpg