លោក Kiran Kumar Reddy Churukanti ប្រធានសមាគមធុរកិច្ច កម្ពុជា- ឥណ្ឌា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានបំផុសគំនិត ដល់ប្រជាជនកម្ពុជា និងប្រជាជនឥណ្ឌា គួរពិចារណាបង្កើតមូលនិធិឥណ្ឌា-កម្ពុជា ដើម្បីសាងសង់រូបសំណាកព្រះវិស្ណុថ្មីនៅលើទឹកដីកម្ពុជា ជានិមិត្តរូបនៃបេតិកភណ្ឌ បន្ទាប់កងទ័ពថៃបានវាយកម្ទេចទេវរូបព្រះវិស្ណុមួយអង្គ នៅតំបន់អានសេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO7Sp1XA6I6jQmY-Abru8X-LUgKVMrUS0RUppQIviiVDp_kj4qNx-9S4RPH9K6X3fPcpNYiqlkqW6IMhwH4OEemWNhRLnJfIJmxItCinc_xk4I0-5TDZkdW6sjZeop4BuoYDGRhPn3n6572A6-5EVdacg29G2oYY4DfhBGM0eGJQ6k8khmFVDVBbMS10zJ/s1280/photo_2026-01-02_08-50-40%20(3).jpg
តាមរយៈវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គមហេ្វសប៊ុក នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ លោក Kiran Kumar បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាជនកម្ពុជា ចំពោះការអភិរក្សបេតិកភណ្ឌដ៏មានតម្លៃរបស់អង្គរវត្ត ដែលជានិមិត្តរូបនៃអរិយធម៌ខ្មែរ ដែលពិភពលោកកោតសរសើរ។ នេះជាការលើកទឹកចិត្តដែលបានឃើញភ្ញៀវទេសចរឥណ្ឌាជាច្រើន មកដោយការគោរព និងការលះបង់ជាពិសេសទៅកាន់អង្គរវត្តក្នុងខេត្តសៀមរាប ដោយសារតែវត្តមានរបស់ព្រះវិស្ណុ ដែលជាផ្នែកមួយនៃប្រវត្តិសាស្ត្រកម្ពុជាអស់ជាច្រើនសតវត្សមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuoKqG1PcNAiNg8j1oxQI6DwLHKxS6290zPIpBc5axqqSDWfs_YnGHZ-W9482YfmDBbtNJkRvHs-xXTtap8DCvzineS8SyLk91rfEnDzuGa-mNyz3-H50IpTfARQdT4soaRbvSXLABeWwi0h32fJdK84db0jlZutz0Tn9VvrtN-xII-QioSmDBAFf1tTHB/s1280/photo_2026-01-02_08-50-41.jpg

លោកបន្តថា “សព្វថ្ងៃនេះ កម្ពុជាកំពុងរីកចម្រើន ទេសចរណ៍កំពុងរីកចម្រើន ចំណងវប្បធម៌កំពុងពង្រឹងហើយជើងហោះហើរត្រង់រវាងឥណ្ឌា និងកម្ពុជាកំពុងនាំប្រទេសជាតិរបស់យើងឱ្យកាន់តែជិតស្និទ្ធ។ ថ្ងៃនេះគឺជាថ្ងៃវិគន្ធឯកដែលជាថ្ងៃដ៏វិសេសវិសាលបំផុតរបស់ព្រះវិស្ណុដែលតំណាងឱ្យតុល្យភាព ការការពារ និងភាពសុខដុមរមនា។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHLn8Hb6vZZ__keVGoMDz3qKf-fy__QxRE5ng0r3rzSnuAsg7YHGgeKV8txXh2GnN5yJD8TkiBY4kUkqb0LA5UvF_31mvdSd-R_fngiuM99g1hPYh0kPCD3Ng7JO6lmQxcTVWdD6IgnOFG3n3dgMQjdOC75YPOZ870FD7NCbXXku4FfwU2gP6B-jPI_q57/s1200/photo_2026-01-02_08-50-40%20(2).jpg

លោកបន្ថែមថា “នៅថ្ងៃពិសេសនេះខ្ញុំចង់សួរប្រជាជនឥណ្ឌា និងកម្ពុជាថា៖តើយើងគួរពិចារណាមូលនិធិឥណ្ឌា-កម្ពុជាដើម្បីសាងសង់រូបសំណាកព្រះវិស្ណុថ្មីនៅក្នុងប្រទេសកម្ពុជា ជានិមិត្តរូបនៃបេតិកភណ្ឌ និងឯកភាពទេ? ដោយមានការណែនាំពីអ្នកប្រាជ្ញ អ្នកបញ្ញវន្ត និងទីប្រឹក្សាជាន់ខ្ពស់នៅកម្ពុជា តើយើងគួរទទួលយកភារកិច្ចនេះ ដើម្បីនាំមកនូវមោទនភាពសម្រាប់មនុស្សជំនាន់ក្រោយដែរឬទេ?”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYngEfBdFoYWdl-xd2A1i01KkamjJ2mNAvmCIkENcyVi7A4TeL2O1oNH24W1_2v2mBNDKnpkRkEls5wuZS2FiYsXytOCl4qVLmlUcFdSzuKXYc0GeiMdrnhA3oOW00k5zzu6ZA3KBCUz_RBFlNmeR_1LkQP8d9hBwQoPEP2S2vW-2tI1xQDbC0KBdpG2iy/s1183/photo_2026-01-02_08-50-40.jpg

នៅក្នុងវីដេអូឃ្លីបនោះលោក Kiran Kumar Reddy Churukanti ក៏បានជូនពរសូមឱ្យប្រទេសឥណ្ឌា និងប្រទេសកម្ពុជារីកចម្រើនកាន់តែរឹងមាំជាមួយគ្នា ក្នុងវិស័យវប្បធម៌ ពាណិជ្ជកម្ម អាជីវកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបានបញ្ជាក់ថា “មតិរបស់អ្នកមានសារៈសំខាន់ ព្រោះនេះគឺជាបេតិកភណ្ឌ និងជាសំឡេងរបស់យើង។ តើយើងទាំងអស់គ្នាគួរចូលរួមគ្នាដើម្បីបង្កើតទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសឥណ្ឌា និងកម្ពុជាដែរឬទេ?” ដែលក្នុងន័យនេះ លោកចង់ឱ្យប្រទេសឥណ្ឌា និងប្រទេសកម្ពុជារីកចម្រើនកាន់តែរឹងមាំជាមួយគ្នា ក្នុងវិស័យវប្បធម៌ ពាណិជ្ជកម្ម អាជីវកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច៕