យោងតាមសេចក្ដីជូនដំណឹងស្ដីពីវិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ធនាគារជាតិ នៃកម្ពុជា បានសម្រេចផ្ដល់អាទិភាពខ្ពស់ដល់យោធិនជួរមុខលើសជនភៀសសឹក ក្នុងការដាក់សំណើរសុំពន្យាពេលការទូទាត់សងឥណទានដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi60YgPUwzvJffh2L-4HT07B6pdhrxGnYrHk3KCIzEDEdgBoHHwvdII4TrZFZMQ0MYdmqJm9IQ3WlqQEYEprY9yjigredHG8eJsDt8sq3ABQ1D1B5EXEzoANZgyQNNpY7mzWSs6dj7N08GWAlm0bE9dOJc3M3X3dXxWHpm244WBuhB9bqQBzhuY3ocVayCT/s1024/image_2026-01-02_10-16-56.png

ការណ៍នេះធ្វើឡើងបន្ទាប់ពី ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញថា ការដាក់ពាក្យស្នើសុំការលើកលែង ពាក់ព័ន្ធនឹងការទូទាត់សងឥណទានពីអតិថិជនដែលជាយោធិននិងជាជនភៀសសឹក មានការកើនឡើង កាន់តែច្រើន ដែលជាហេតុធ្វើឱ្យដំណើរការនៃការសម្របសម្រួលសំណើទាំងនោះមានការយឺតយ៉ាវពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoy_hSY19SjrQJN1Vxnfmf8WUWFs860IPvcpD4TnKU24_nPClqyCAOzrnmbyHY_j0rhjxU-VNWEHZyCh_vGGuS-lmDOywjqEYxmHCIqS5Z6elHnrivzUyXfiVxNPjitxzdOKV90pw7GFLyzUdJD-oWrjOGiRPiwZRQS8dUyCHBIbkuFPVHFoYMlpjjULcG/s1024/image-2266.png

អាស្រ័យហេតុនេះ ដើម្បីលើកទឹកចិត្តដល់យោធិនជួរមុខ ដែលបំពេញបេសកកម្មការពារ បូរណភាពទឹកដីក្នុងសមរភូមិប្រយុទ្ធ ធនាគារជាតិនៃកម្ពុជាស្នើសុំការអនុគ្រោះពីបងប្អូនជនភៀសសឹក ទាំងអស់ ដោយផ្តល់អាទិភាពសម្របសម្រួលសំណើរបស់យោធិនជួរមុខ ជាមុនសិន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0TXYmqn1W_1Ifq-pzArUtv71P4Urh0bONaKh8GVprKx1keNcSJgqmex4N55d4mcOl-tNyEuoz0MQ0K46yxGh9KRG3p-BayOkjSAB1m5ZSybEvIfbN5pD8Xpln4I9MxZrBxFMqa6YwnkXD-z61R_f0Zy3HH-tRM_LBRI02_k0h9VFSax6rru7AgOm5i2v9/s1280/photo_2026-01-02_09-40-01.jpg

ទន្ទឹមនឹងនេះផងដែរ សម្រាប់យោធិនជួរមុខដែលបានដាក់ពាក្យស្នើសុំការលើកលែងរួចរាល់ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតប ពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ធនាគារជាតិណែនាំឲ្យបងប្អូនទាក់ទងទៅកាន់លេខទូរសព្ទហតឡាញរបស់ធនាគារជាតិនៃកម្ពុជា ទីស្នាក់ការកណ្តាលដែលមានលេខ ០៨៥ ៦០០ ០០២/ ០៨៥ ៦០០ ០០៣/ ០៩៨ ២២០ ០០១/០៩៨ ២២០ ០០២ និង ០៩៧ ២៧៨ ៣០៣០៕