លោក Pravit Rojanaphruk អតីតអ្នកកាសែតដ៏ឆ្នើម្នាក់របស់ថៃបានលើកឡើងពីការព្រមានរបស់លោកកន្លងមកថា ប្រទេសថៃអាចយកឈ្នះកម្ពុជាក្នុងផ្លូវសង្រ្គា.ម ប៉ុន្តែនឹងចា.ញ់នៅក្នុងក្រសែភ្នែករបស់សហគមន៍អន្តរជាតិថាជាជនអាក្រ.ក់ឈ្លានពានទឹកដីគេ បន្ទាប់ពីមានការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានធំៗជាបន្តបន្ទាប់ អំពីសកម្មភាពយកបន្លាលួសនិងទូរកង់តេនឺមកបាំងខណ្ឌលើទីតាំងដីដែលមានជម្លោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiohD86odr0z5PrJMmjeEHewPD6h9zM9_cZTaQ_OBDgEiydB-E6Cs6nUey9A1y4-QoIMc1u2eGz3CEHIXti1fn4E6LbFXV-5C04kyuF3aMGqVnqh1fKY4MbG7yGGSW73pobnxHaK3bQyzhOpRPOCOfUFypPbJPyaklv4ZZTE42S5zlczZTK6lTrYVmfpaZU/s1280/photo_2025-12-31_09-18-23.jpg

យោងតាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ លោក Pravit បានបង្ហាញពីការកត់សម្គាល់របស់លោកថា ប្រទេសថៃនឹងត្រូវបានគេមើលឃើញថាជាអ្នកឈ្លានពាន ជាជនអាក្រក់ តាមរយៈសេចក្ដីរាយការណ៍ចុងក្រោយបង្អស់ ពីទីភ្នាក់ងារព័ត៌មាន Al Jazeera ដែលជាបណ្តាញទូរទស្សន៍ភាសាអង់គ្លេសឈានមុខគេមួយក្នុងចំណោមបណ្តាញទូរទស្សន៍ឈានមុខគេទាំងបីរបស់ពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi3sfbFOa8ITmEKuD0CA8ZMuMonhDIzoJSiDMIMMQ40R_gzoHiwBRL5STwmCtuHhijYSnvqnrJqQmV-miPOG608Rj8wQqlOUdARDo2KlkAvfWY4PQdtmJfDC8uJSd8QKEpEjmlo6SpQNHhjDOsKPxGa8qAHQrQ7GGx-vxaP38_wFg1Jy-7MreXyJdcnnYx/s976/photo_2026-01-02_11-51-21.jpg

ក្នុងការរាយការណ៍ព័ត៌មាននោះ អ្នកយកព័ត៌មានរបស់ Al Jazeera បាននិយាយថា៖ ប្រទេសថៃបានប្រើកម្លាំងយោធាដើម្បី «ដណ្តើមយកទឹកដី» នៅកម្ពុជា ដោយមិនបានលើកឡើងពីទឹកដីដែលមានជម្លោះនោះទេ។ ការអះអាងនេះនឹងធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ថា ប្រទេសថៃសព្វថ្ងៃនេះស្រដៀងនឹងប្រទេសមួយនៅមជ្ឈិមបូព៌ាដែលតែងតែប្រយុទ្ធគ្នាដណ្តើមទឹកដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9GWJ-kP1JhfD0ZfoKVbJvErdJnKFNBy7VfDHSldvDFxbBHQXhRSFRL9zkqqDKG_O9Tl-gp2e6ETylJCqo5HpSgPcKYTxPiGE9PfxHnWEvnVDsmZ6zBsBvZ26Teu9AfdRNuc73J6KJ0i3vvwwNBLfxXDE0F3kEKHvXON8acdJcfuw4EgvAruBwC3uEfJGn/s1280/photo_2026-01-02_11-51-21%20(2).jpg

បន្ថែមលើអ្វីដែលខ្លួនបានលើកឡើង លោក Pravit បានចោ.ទជាសំណួរថា ហេតុអ្វីបានជាអ្នកយកព័ត៌មានរាយការណ៍ពីរឿងនេះ? តើវាដោយសារតែក្រសួងការបរទេសថៃបរាជ័យក្នុងការធ្វើទំនាក់ទំនង? ឬក៏អន្តរជាតិបានឃើញសភាពការណ៍ជាក់ស្ដែងហើយអស់ជំនឿលើប្រទេសថៃ?
ប៉ុន្តែសព្វថ្ងៃនេះ សង្គមថៃមិនខ្វល់ទេ ពួកគេហាក់កំពុងជាប់គាំងនៅក្នុងអណ្ដូង ពោលគឺជាប់នៅក្នុងសង្គមរបស់មនុស្សញៀនសង្គ្រាម ខ្វះការយល់ដឹង និងមិនខ្វល់ពីរបៀបដែលសហគមន៍អន្តរជាតិគិត ឬមើលឃើញលើប្រទេសថៃឡើយ។ អតីតអ្នកកាសែតឆ្នើមរូបនេះបានសង្កត់ធ្ងន់ថា វាពិតជាមិនសមទាល់តែសោះ ចំពោះការយកកេរ្តិ៍ឈ្មោះប្រទេសមកបំផ្លាញបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYY1HXWqTy1xrKY05ftqWzb3pewqs_wwVXwx3JqvJJh8XB0VkCnPVQqS02VGnBoV4Zv2iIf3NrGEEG8c1SFY5EBjPntUwn1uk0Hp5xJNnXSt30u6LOBEqEUv6ZBTAEfS5uwyf5QcHxEAmkIweN1Dz17xlTewtEPEGZL9eZy24_vnp4XE6nTJFgfNyKO3bW/s1280/photo_2026-01-02_11-51-21%20(3).jpg

បន្ថែមលើនោះ បើតាមការកត់ចំណាំរបស់លោក Pravit ជនជាតិថៃមួយចំនួន ដែលនៅតែមានវិចារណញាណ អាចបែងចែករវាងអ្វីខុស អ្វីត្រូវ បានសម្ងំពួននៅស្ងៀមស្ងាត់និងធ្វើពុតជាមិនដឹងខ្លួន មិនព្រមហាមាត់និយាយអ្វីឡើយ ប៉ុន្តែពួកគេមិនដឹងទេថា ការធ្វើបែបនេះ គឺពួកគេកំពុងអនុញ្ញាតឱ្យកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃដួលរលំនៅចំពោះមុខហើយ ដូច្នេះអ្នកទាំងអស់គ្នាមិនគួរនៅស្ងៀមទៀតទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVM_7864jezR-utUrIs-n-LU07NkYBESIMesf9I8QlaeZkzcZ3TqaCNoj1ciVTHE3u0hBOmPZpaZMh4kGCkVkgzCl3yXnOLvpw8ne_Sb0O-wds4ST0LtNAuSR2pHW270_dOl3-KIiqKabfTh5NpOU7-fJpirXMfGhOhNkWQokiig32MaoQo5SBTRcQCjV-/s1280/photo_2026-01-02_11-51-22.jpg

ទាំងអស់នេះ គឺជាការលើកឡើងរបស់ លោក Pravit Rojanaphruk ដែលធ្វើឡើងក្នុងគោលបំណងដាស់សតិដល់រដ្ឋាភិបាល និងប្រជាជនជ្រុលនិយមរបស់ថៃឲ្យភ្ញាក់ដឹងខ្លួនឡើងវិញ ដ្បិតឥឡូវនេះប្រទេសថៃទាំងមូលកំពុងតែត្រូវបានគ្រប់គ្រងដោយក្រុមមនុស្សដែល«ស្រវឹងសង្រ្គាម» ធ្វើអ្វីៗតាមតែមហិច្ចតាលោ.ភលន់របស់ខ្លួន លែងដឹង លែងខ្វល់ពីកេរ្តិ៍ឈ្មោះប្រទេសនិងសន្តិភាពទៀតហើយ៕