Home Blog Page 1979

អ្នកដំណើរ ២៧០នាក់ស្ទើរតែអស់ជីវិត ក្រោយអ្នកបើកបររថភ្លើងដេកលក់មិនដឹងខ្លួន រយៈពេល ៤០នាទី

0

បរទេស៖ អ្នកដំណើរចំនួន ២៧០ នាក់មានការភ្ញាក់ផ្អើលខ្លាំង ក្រោយដឹងថា អ្នកបើកបរក្នុងរថភ្លើងក្រោមដី បានដេកលក់អស់រយៈពេល ៤០ នាទីដោយមិនដឹងខ្លួន និងមិនបានគ្រប់គ្រោងម៉ាស៊ីនរថភ្លើង ហើយលោកបាននិយាយថាគាត់មិនចាំថាមា អ្វីកើតឡើងទេ ឬនៅពេលណានោះឡើយ។

មានហេតុការណ៍ដ៏គួរឱ្យហួសចិត្តនិងបង្កការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីមានការចុះផ្សាយអំពីហេតុការណ៍ដែលបានកើតឡើង បន្ទាប់ពីបុរសជនជាតិជប៉ុន វ័យ ៤៨ឆ្នាំម្នាក់ ដែលជាអ្នកបើកបររថភ្លើងក្រោមដីនៅជប៉ុន បានដេកលង់លក់ដោយមិនបានគ្រប់គ្រងម៉ាស៊ីន អស់រយៈពេល៤០នាទី ។

បើយោងតាមការិយាល័យដឹកជញ្ជូនក្រុង ណាហ្គោយ៉ា (Nagoya) បានឱ្យដឹងថា បុរសអាយុ ៤៨ ឆ្នាំម្នាក់នេះជាអ្នកបើកបររថភ្លើងនៃរថភ្លើងក្រោមដី ណាហ្គោយ៉ា ដោយគាត់បានដេកលក់ ៤០នាទី ខណៈពេលកំពុងបើកបរ ដឹកអ្នកដំណើរជាច្រើននាក់។ អ្នកបើកបររូបនេះបានដេកលក់នៅក្នុងរថភ្លើងក្រោមដី Meijo Line  កាលពីវេលាម៉ោង ៩ និង ៤០ នាទីព្រឹក ថ្ងៃទី ៣០ ខែវិច្ឆិកា កន្លងទៅនេះ ខណៈមានអ្នកដំណើរនៅក្នុងនោះចំនួន២៧០នាក់។

ប្រភពដដែលបានបញ្ជាក់ថានៅពេលនោះ រថភ្លើងបានរត់ ហើយឈប់ដោយស្វ័យប្រវត្តិ ក្នុងនោះអ្នកដំណើរទាំងអស់មិនមានការរងរបួសនោះទេ។

យ៉ាងណាមិញអ្នកបើកបរបានពន្យល់ថា គាត់ “មិនអាចចាំថាមានអ្វីដែលបានកើតឡើង ហើយក៏មិនដឹងថាគាត់ដេកលក់តាំងពីពេលណាដែរ?”

ទោះជាយ៉ាងណាការិយាល័យដឹកជញ្ជូនក្នុងទីក្រុងណាហ្គោយ៉ា បានពិនិត្យមើលវិធានការផ្សេងៗ ដើម្បីកុំឱ្យករណីនេះកើតឡើងម្តងទៀត និងញ្ជាឱ្យពិនិត្យមើលវិធានការដើម្បីចៀសវាងការកើតរឿងបែប​នេះម្ដងទៀត៕ ប្រភព៖ Dailynews

គិតមកដល់ពេលនេះ កម្ពុជាចម្រាញ់រ៉ែមាសបានចំនួន ៤៨២៥គីឡូក្រាមហើយ នៅទីតាំងចំនួន៤

0

ភ្នំពេញ៖ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា គិតមកដល់ពេលនេះ កម្ពុជាចម្រាញ់រ៉ែមាសបានចំនួន ៤,៨២៥គីឡូក្រាមហើយ នៅទីតាំងចំនួន៤ ដែលក្រុមហ៊ុនកំពុងធ្វើអាជីវកម្មរ៉ែមាស នៅក្នុងខេត្ដចំនួន៣។ឯកឧត្តម ស៊ុយ សែម អញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររ៉ែ និងថាមពលខេត្តសៀមរាប - ក្រសួងព័ត៌មាន

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយនិវត្តជន នៃក្រសួងរ៉ែ និងថាមពល នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ស៊ុយ សែម បានបញ្ជាក់ថា មកដល់ពេលនេះ មានក្រុមហ៊ុនចំនួន៤ ដែលកំពុងធ្វើអាជីវកម្មរ៉ែមាស នៅក្នុងប្រទេសកម្ពុជា និងទទួលបានលទ្ធផលរួមមាន៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEsMnJfw6RDp5Lx928jabDai5co7z5pVFcm_BRydhQ15ZZQyg5Tv0jmoJV4bkCjCcC3V-TKrgWgxH-sTqfM7hpVjpxvHMhTwUv2pgeJLfwefDgih0KY3HQ8qg6RHQjZMUgKfpdQCmZRJxQjANH2YDCP2uOw1U8Fm_b5RBEEokthM2DZLqLUT4_9d3i/s747/photo_2022-12-02_10-35-14.jpg

ទី១៖ ក្រុមហ៊ុន Xing Yuan Kanng Yeak មានទីតាំងនៅតំបន់អូរខ្លិកខ្លក់ ស្រុកសំបូរ ខេត្តក្រចេះ ចម្រាញ់រ៉ែមាស បានចំនួន២២គីឡូក្រាម ដែលជាមាសទឹក១០ និងលក់ក្នុងប្រទេសកម្ពុជា។

ទី២៖ ក្រុមហ៊ុន Xinshan Industrial Cambodia មានទីតាំងនៅតំបន់ភ្នំម្លុង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ចម្រាញ់រ៉ែមាស បានចំនួន៤៥គីឡួក្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjaKS-OBoK4Kkho-ZJQACFwX3iOKRtAmq0F9YyFlBsWQTrx-sRbEudt88Ph5_vbKxNx8JuRLII1DPc6w_oNZ6Y60ExzIQ7ABqfns5ZZiwyJiqco3QaXPydl0xJLpeeHYDOGyEvohDuxOzlHcSM_dU3XMiLe2TU7ZHfbj-kOogNjMTXvdUeu_qtBDVy/s1280/photo_2022-12-02_10-35-15.jpg

ទី៣៖ ក្រុមហ៊ុន Delcom Kampuchea មានទីតាំងនៅតំបន់ភ្នំអន្លុង ស្រុករវៀង ខេត្តព្រះវិហារ ចម្រាញ់រ៉ែមាស បានចំនួន១៦០គីឡូក្រាម។

ទី៤៖ ក្រុមហ៊ុន Renaissance Minerals មានទីតាំងនៅតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ចម្រាញ់រ៉ែមាស បានចំនួន៤,៥៩៨គីឡូក្រាម។

សូមបញ្ជាក់ថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ជាក្រុមហ៊ុនរបស់ប្រទេសអូស្ដ្រាលី និងជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ អាចចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅប្រទេសកម្ពុជា។
ក្រុមហ៊ុននេះ បានចាប់ផ្ដើមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីរបស់ខ្លួន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដែលគិតរហូតមកដល់ នាពេលបច្ចុប្បន្ននេះ ប្រតិបត្ដិការបានជាង១ឆ្នាំហើយ៕កម្ពុជាចម្រាញ់រ៉ែមាសបាន ៥៥៥គីឡូក្រាម និងនាំចេញបានជាង៣៥៥គីឡូក្រាមហើយ — Cambonomist

មនុស្សយន្តនឹងកាន់ការងារដ៏គ្រោះថ្នាក់ ជំនួសប៉ូលីស នៅពេលអនាគតនៅសហរដ្ឋអាមេរិក

0

បរទេស៖ ក្រុមប្រឹក្សាត្រួតពិនិត្យទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នៃសហរដ្ឋអាមេរិក ​បានធ្វើការឯកភាពអនុញ្ញាតឱ្យប៉ូលីសប្រើវាធានការ ក្នុងការប្រើប្រាស់ មនុស្សយន្តធ្វើការជំនួនប៉ូលីសក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលពិបាកគ្រប់គ្រោង ដូចជាការបំពាក់គ្រឿងផ្ទុះជាដើម ប៉ុន្តែការអនុញ្ញាតនេះគឺធ្វើឡើងចំពោះករណីក្នុងស្ថានភាពធ្ងន់ធ្ងរប៉ុណ្ណោះ។

ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ថា នាយកដ្ឋានប៉ូលីសសាន់ហ្វ្រាន់ស៊ីស្កូ (SFPD) បាននិយាយថាការប្រើប្រាស់ មនុស្សយន្តជំនួសប៉ុលិសគឺជារឿងដ៏សំខាន់ សម្រាប់ដោះស្រាយជាមួយនឹងស្ថានភាពធ្ងន់ធ្ងរ ដែលពិបាកគ្រប់គ្រោង ដូចជាការបំពាក់គ្រឿងផ្ទុះ ដើម្បីបំផ្លាញអគាររឹង ជាមួយនឹងគោលដៅប្រដាប់អាវុធដោយហិង្សា ឬគោលដៅគ្រោះថ្នាក់នៅខាងក្នុង។

បន្ថែមពីនោះប៉ូលីសក៏អាចប្រើមនុស្សយន្តដើម្បីដោះស្រាយផ្នែកភេរវកម្មដែលសង្ស័យថាជាជនបង្ក ហិង្សាប្រដាប់អាវុធ ឬ អាចគ្រោះថ្នាក់ដល់សាធារណៈជន ដែលមានហានិភ័យនៃការបាត់បង់ជីវិតជាដើម។

ពិតណាស់ចលនានេះគឺជាគន្លិះដែលអាចឱ្យម៉ូលិសចាកឆ្ងាយពីការប្រើប្រាស់កម្លាំង និង ផលវិបាក គ្រោះថ្នាក់ នៃការប្រើប្រាស់កម្លាំងកាន់តែច្រើន លើសពីនេះទៅទៀតវិធានការខាងលើគឺជាវិធានការ ដែលត្រូវបានអាជ្ញាធរប្រើប្រាស់ដើម្បីពង្រឹងកម្លាំងសមត្ថកិច្ចបន្ថែមទៀត ក៏អាចនឹងធ្វើឱ្យងាយស្រួលជាង និងសម្រេចបាននូវភាពជោគជ័យមួយកម្រិត នៃកិច្ចការសំខាន់ៗ។

តែទោះជាយ៉ាងណាអ្នកគាំទ្របាននិយាយយ៉ាងដូច្នេះថា វិធានការខាងលើត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់តែក្នុងស្ថានភាពធ្ងន់ធ្ងរប៉ុណ្ណោះ ដោយមន្រ្តីប៉ូលីសអាចប្រើមនុស្សយន្តដ៏សាហាវបាន “លុះត្រាតែក្រោមស្ថានភាពតឹងតែងបំផុត ទើបអាចអនុញ្ញាតឱ្យប្រើមនុស្សយន្តជំនួសប៉ូលិស៕ ប្រភព៖ Dailynews

អត្ថបទដោយ៖ ​យិត ម៉ានិល

 

ភ្នំឱរ៉ាល់ខ្ពស់ជាងគេនៅខ្មែរ ចុះនៅអាស៊ានវិញភ្នំណាខ្ពស់ជាងគេ?

0

ភ្នំឱរ៉ាល់ ជាភ្នំដែលខ្ពស់ជាងគេនៅកម្ពុជា មានកម្ពស់ដល់ទៅ ១ ៨១៣ម៉ែត្រ ស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ប៉ុន្តែមានប្រជាពលរដ្ឋខ្មែរមិនច្រើនឡើយ ដែលបានឡើងភ្នំដ៏ខ្ពស់មួយនេះ  ប៉ុន្តែភ្ញៀវទេសចរដែលបានឡើងភ្នំឱរ៉ាល់ នឹងធ្វើឱ្យមានការភ្ញាក់ផ្អើលមិនខានកាលបើបានឃើញ សត្វព្រៃដ៏កម្រៗ បានរស់នៅយ៉ាងសុខសាន្តនៅទីនោះនៅឡើយ ។ បើធៀបជាមួយ​ភ្នំ​ខ្ពស់ៗ​ដទៃទៀត​ក្នុង​តំបន់​អាស៊ាន ភ្នំឱរ៉ាល់ ស្ថិតនៅ​លំដាប់ទី ១៣៥។សម្រស់កំពូល«ភ្នំឱរ៉ាល់» អន្ទងចិត្តភ្ញៀវទេសចរ| Aoral Mountain | Kampong Speu  - YouTube

រីឯ​ភ្នំ​ដែលខ្ពស់ជាងគេ​នៅអាស៊ាន គឺភ្នំ Hkakabo Razi នៅក្នុង​ប្រទេសមីយ៉ាន់ម៉ា។ ភ្នំនេះ មានកម្ពស់រហូតដល់ទៅ៥,៨៨១ ម៉ែត្រឯណោះ ស្ថិតនៅព្រំប្រទល់ប្រទេសមីយ៉ាន់ម៉ា និងទីបេ ប្រទេសចិន។ Hkakabo Razi is Southeast Asia's highest mountain, located in the northern  Myanmar state of Kachin. It lies in an outlying sub… | National parks, Snow  forest, Photo

ភ្នំ Hkakabo Razi ក៏ស្ថិតនៅជួរភ្នំរបស់ភ្នំអេវឺរ៉េសដូចគ្នា ពោលគឺវា នៅស្ថិតនៅក្នុងបន្ទាត់តែមួយ ដែលសម្បូរទៅដោយភ្នំខ្ពស់ៗបំផុតនៅលើភិភពលោក។ ភ្នំនេះ ត្រូវបានគេដាក់ចូលជាឧទ្យានជាតិនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៩៨៕Icy mountains wallpaper | Wallpaper Wide HD | Mountain wallpaper, Winter  wallpaper desktop, Mountain landscape

ថ្ងៃនេះ៤៤ឆ្នាំមុន! កម្ពុជា បានការបង្កើត រណសិរ្ស​២ធ្នូ

0

រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នប្រែឈ្មោះជា “ក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” ត្រូវបានបង្កើតដោយសម្ដេច ហេង សំរិន សម្ដេច ជា ស៊ីម និងសម្ដេចតេជោ ហ៊ុន សែននិងឥស្សរជនស្នេហាជាតិជាច្រើនទៀត នៅថ្ងៃ ០២ ធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះនាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ សម្តេច​តេជោ ហ៊ុន សែ​ន ចង​ចាំ និង​អបអរសាទរ​ខួបទី ៣៨ នៃរណ​សិរ្សសង្គ្រោះ​ជាតិ ២​  ធ្នូ​ | Grand News

រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា រួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។៤១ ឆ្នាំការបង្កើត រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ឆ្នាំ១៩៧៨ ដល់ ២  ធ្នូ ឆ្នាំ២០១៩ - Radio Club 24

រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បង្កើតឡើងក្នុងគោលបំណងធំៗមួយចំនួនរួមមាន៖

  • រំដោះប្រទេសជាតិចេញពីរបប ប៉ុល ពត
  • ជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឱ្យចាកផុតពីមហន្ដរាយនៃរបបអាវខ្មៅ
  • ជួយស្ដារ កសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា មានការកែប្រែមុខមាត់ថ្មី។

ជាមួយគ្នានោះដែរ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក៏បានសម្រេច និងអនុម័តនូវកម្មវិធីនយោបាយរបស់ខ្លួនចំនួន៣ រួមជាមួយនឹងការប្រកាសនូវសេចក្តីថ្លែងការណ៍ចំនួន១១ទៀតផង។

នៅចុងខែធ្នូ ឆ្នាំ១៩៧៨ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ចាប់ផ្តើមវាយរំដោះបានបណ្តាខេត្តនានាពីការគ្រប់គ្រងរបស់ខ្មែរក្រហមជាបន្តបន្ទាប់ រហូតដល់រំដោះបានទូទាំងប្រទេសទាំងស្រុង នៅខែមករា ឆ្នាំ១៩៧៩៕សម្តេច​ចក្រី ហេង សំរិន រំលឹក​ពីថ្ងៃ​២​ធ្នូ ក្នុងឱកាស​​ខួប​លើក​ទី​៤២  ឆ្នាំ​នៃ​ថ្ងៃកំណើត​ - Rasmei Kampuchea Daily

ប្រភព៖ Wikipedia

ក្រុមស្រាវជ្រាវជប៉ុនបានបង្ហាញ រូបភាព 3D នៃ DNA គ្រោងឆ្អឹងស្ត្រីអភិជនអាយុ ១,៦០០ ឆ្នាំ(មានវីដេអូ)

0

ប្រទេសជប៉ុន៖ ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានជប៉ុនមួយបានប្រកាសពីភាពជោគជ័យរបស់ខ្លួនក្នុងការបង្កើតក្រាហ្វិកកុំព្យូទ័រ ដែលបានបង្ហាញរូបរាង តាមរយៈ 3D របស់ស្ត្រីសម័យបុរាណដែលផ្អែកលើ DNA ពីគ្រោងឆ្អឹងអាយុ ១៦០០ ឆ្នាំ។

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រមកពីវិទ្យាស្ថានស្រាវជ្រាវចំនួនប្រាំពីររូប និងគណៈកម្មការអប់រំទីក្រុង Yonezawa នៃប្រទេសជប៉ុន បានរួមគ្នាផ្សព្វផ្សាយរូបភាព និងវីដេអូឃ្លីប ដែលបង្ហាញពីការបង្កើតរូបភាពរបស់ស្ត្រីម្នាក់បុរាណម្នាក់ ដែលត្រូវបានដាក់ឈ្មោះថា “Himiko of Okitama” ។

ការបង្ហាញនូវរូបភាពដ៏រស់រវើកនេះ ត្រូវបានគេប្រើប្រាស់បច្ចេកវិទ្យាក្លែងធ្វើក្រាហ្វិកកុំព្យូទ័រ 3D និងបច្ចេកវិទ្យាបង្កើត DNA  ដើម្បីស្វែងយល់ពីរូបរាងរបស់ម្ចាស់គ្រោងឆ្អឹងដែលគេរំពឹងថាជាស្ត្រីដែលបានកើតក្នុងត្រកូលអភិជនប្រហែល ១,៦០០ ឆ្នាំមុន នឹងត្រូវបានគេជីកកកាយរកឃើញក្នុងឆ្នាំ១៩៨២ នៅក្នុងទីបញ្ចុះសព Totsukayama ដែលជាផ្នូរមួយក្នុងចំណោមផ្នូរប្រហែល ២០០ នៅជើងភ្នំ Totsuyama  ក្នុងស្រុក Asakawa ទីក្រុង Yonezawa។

ក្រៅពីគ្រោងឆ្អឹងក្នុងមឈូសរបស់ ហ៊ី មីកូ ក៏ត្រូវបានគេរកឃើញបានកប់ជាមួយនឹងសិតសក់វែង និងកាំបិតតូចមួយផងដែរ។

ជាមួយគ្នានោះ រូបភាពដែលបានបង្ហាញចេញមក គឺសុទ្ធតែផ្អែកលើពីរូបរាងដែលនៅសេសសល់នៃគ្រោងឆ្អឹងរបស់ ហ៊ី មី កូ  និងផ្អែកលើព័ត៌មានដែលទទួលបានពីការវិភាគ DNA លើគោលការណ៍កោសល្យវិច្ច័យនៃការបង្កើតឡើងវិញនូវផ្ទៃមុខ និងរូបរាង។

ដោយគេបានកំណត់ពីលក្ខណៈ ត្របកភ្នែកខាងលើ ច្រមុះរាងសំប៉ែតបន្តិច សក់ខ្មៅត្រង់  ស្បែកពណ៌សណ្ដែកបាយ។

យ៉ាងណាមិញយោងតាមការសិក្សារបស់អ្នកស្រាវជ្រាវបានតំណត់បន្ថែមថា ហ៊ី មី កូ  ត្រូវបានគេប៉ាន់ស្មានថាមានកម្ពស់ចន្លោះពី ១៤៣ សង់ទីម៉ែត្រ ទៅ ១៤៥ សង់ទីម៉ែត្រ ហើយត្រូវបានគេសន្មត់ថាបានស្លាប់នៅពេលដែលនាងមានអាយុប្រហែល ៤០ ឆ្នាំ នៅសម័យ Yayoi ដើម គ.ស ឆ្នាំ១,៤០០៕ ប្រភព៖ Dailynew

អត្ថបទដោយ៖ យិត ម៉ានិល

 

 

ត្រៀមៗ! ហឹបវិញ្ញាសាប្រឡងបាក់ឌុប បានបញ្ជូនទៅតាមបណ្ដាលខេត្តបណ្តើរៗហើយ

0

គណៈមេប្រយោគទូទាំងប្រទេស និងប្រធានអប្បមាទទូទាំងប្រទេស សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបសម័យប្រឡង ០៥ ធ្នូ ២០២២ កំពុងមានភាពមមាញឹកក្នុងការរាប់ស្រោមវិញ្ញាសា និងរៀបចំហឹបវិញ្ញាសាត្រៀមសម្រាប់ដឹកជញ្ជូនទៅកាន់បណ្ដាខេត្តឆ្ងាយដើម្បីធានាថាការដឹកជញ្ជូននឹងប្រព្រឹត្តទៅដោយសុវត្ថិភាព។May be an image of 15 people, people standing and indoor

ក្រសួងអប់រំបានឱ្យដឹងថា៖ការរាប់ស្រោមវិញ្ញាសា និងការរៀបចំដឹកជញ្ជូននេះ ត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានការចូលរួមត្រួតពិនិត្យដោយអង្គភាពប្រចាំអំពើពុករលួយ។

តាមរយៈការធ្វើកំណែទម្រង់វិស័យអប់រំ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធានាបានថាការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន៕ May be an image of 8 people, people standing and outdoorsMay be an image of 8 people, people standing and outdoorsMay be an image of 3 people and people standing

ពិតទេ! តាណូអែល ប្តូរមកស្លៀកឈុតពណ៌ក្រហម ក៏ព្រោះតែក្រុមហ៊ុនកូកា កូឡា?

0

ប្រជានជនតំបន់អឺរ៉ុប និងអាមេរិក ជឿជាក់ថា សាន់តាក្លូស ឬតាណូអែល នាពេលបច្ចុប្បន្ននេះ ស្លៀកឈុតពណ៌ក្រហម ក៏ព្រោះតែមានជាប់ពាក់ព័ន្ធ ទៅនឹងកូកា-កូឡា។

ដោយការដំបូងឡើង តាណូអែល ត្រូវបានគេឃើញប្រទះពាក់ឈុតពណ៌បៃតង ក៏ប៉ុន្តែនៅឆ្នាំ ១៩៣១ តាណូអែល បែរជាពាក់ឈុតពណ៌ក្រហមទៅវិញ នៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុនកូកា​ កូឡា។ គ្រានោះ ការផ្សាយពាណិជ្ជកម្មនោះ  បានដើរតួនាទីយ៉ាងសំខាន់​ ដោយបានជួយពង្រីកមុខមាត់របស់កូកា​​ឱ្យមានកេរ្តិ៍ឈ្មោះជាខ្លាំង”។The History of Santa & Coca-Cola - The Johnsons' Christmas Corner - Happy  Everything!

ទាក់ទងនឹងរឿងនេះ ក្រុមហ៊ុន កូកា កូឡា ធ្លាប់បានចេញមុខបកស្រាយថារួចម្តងហើយ ដោយលើកឡើងថា “វាមិនអាចទៅរួចនោះទេ ដែលក្រុមហ៊ុនយើងជាអ្នកផ្លាស់ប្តរពណ៌ឈុតតាណូអែលនោះ។ តាណូអែលមានវត្តមានមុនក្រុមហ៊ុនយើងទៅទៀត ដោយគ្រានោះនៅតាមដងវិថី មនុស្សម្នាសុទ្ធតែឃើញ តាណូអែលពាក់ឈុតពណ៌ក្រហមរួចទៅហើយ”។

គួរបញ្ជាក់ផងដែរថា សាន់តាក្លូស ឬតាណូអែល គឺជាតួអង្គរឿងព្រេងនិទានអាមេរិក និងអឺរ៉ុប ដែលជាអ្នកយកអំណោយឱ្យកុមារ នៅថ្ងៃបុណ្យណូលអែល។ ជាទូទៅបុណ្យនេះប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែធ្នូ៕El verdadero color de Santa Claus

ប្រភព៖ Coca Cola 

រុស្ស៊ី ភ័យខ្លាចពលរដ្ឋដឹងអំពីចំនួនទាហានស្លាប់ច្រើនលើសមរភូមិអ៊ុយក្រែន ចេញច្បាប់ហាមឃាត់

0

រដ្ឋធានីមូស្គូ៖ សង្គ្រាមលុកលុយទៅលើប្រទេសអ៊ុយក្រែន ក្រោមបញ្ជារបស់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) អស់រយៈពេលជាង២៨០ថ្ងៃកន្លងមកនេះ បានធ្វើឲ្យរុស្ស៊ី បាត់បង់ទាហានរាប់ម៉ឺននាក់ ហើយឥឡូវនេះ រដ្ឋាភិបាលក្រុងមូស្គូ បានចេញបម្រាម ហាមឃាត់ដល់ការជជែកពិភាក្សា ជាសាធារណៈ ជុំវិញសកម្មភាពយោធា។Why Vladimir Putin May Endure | Foreign Affairs

សារព័ត៌មាន The Moscow Times បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២ ខែធ្នូ ថា អាជ្ញាធររុស្ស៊ី បានហាមឃាត់ដល់ការជជែកពិភាក្សា ជាសាធារណៈ លើប្រធានបទនានា ពាក់ព័ន្ធនឹងកងទ័ព មានជាអាទិ៍ ដូចជា យុទ្ធសាស្រ្ដយោធា សីលធម៌របស់កងទ័ព និង ការចល័តទាហាន…ជាដើម។ ដោយឡែក ក្រុមសកម្មជន បានចាត់ទុកសកម្មភាពបែបនេះ នឹងរារាំងដល់សាធារណជនយ៉ាងមានប្រសិទ្ធភាព អំពីការសិក្សា លើព័ត៌មានសំខាន់ៗ ជុំវិញបញ្ហាកងទ័ព។

បទបញ្ជារបស់ទីភ្នាក់ងារសន្ដិសុខសហព័ន្ធន៍រុស្ស៊ី ហៅកាត់ FSB មានចំនួន៦០ចំណុច បានចូលជាធរមាន កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ដោយរាយបញ្ជីព័ត៌មាន ដែលមិនបានកំណត់ព្រំដែន ដោយចាត់ទុកជាកិច្ចការសម្ងាត់របស់ជាតិ។ ប៉ុន្ដែបញ្ហានេះ អាចនឹងត្រូវប្រើប្រាស់ដោយរដ្ឋ អង្គការ និង ប្រជាជនបរទេស សម្រាប់ការប្រឆាំងនឹងសន្ដិសុខរបស់រុស្ស៊ី។Russian body left for weeks outside Kyiv 1 of thousands unclaimed in  Ukraine war : NPR

នៅក្នុងចំណោមប្រធានបទជាច្រើន ត្រូវហាមឃាត់ការពិភាក្សា គឺរចនាសម្ព័ន្ធ និង ចំនួនកម្លាំងទាហានរុស្ស៊ី។ រីឯប្រធានបទគ្មានដែនកំណត់ផ្សេងទៀត រួមមាន គ្រឿងសព្វាវុធ ការដាក់ពង្រាយកងទ័ព និង ការហ្វឹកហ្វឺន ក៏ដូចជា សីលធម៌របស់កងទ័ព និង ឧក្រិដ្ឋកម្ម ត្រូវប្រព្រឹត្តឡើង ដោយសមាជិក នៃកងកម្លាំងប្រដាប់អាវុធ។

ប្រធានបទជាច្រើនទៀត ពាក់ព័ន្ធនឹងការចល័តទ័ព និង ការការពារជនស៊ីវិល ក៏ត្រូវបានរារាំង អំពីការជជែកពិភាក្សា ដោយចំហផងដែរ ដូចជា ការវាយតម្លៃ និង ការព្យាករណ៍ អំពីស្ថានភាពយោធា និង យុទ្ធសាស្ត្ររបស់រុស្ស៊ី… ជាដើម។The Situation in and around Ukraine, including the Recent Non-Compliance  with OSCE Commitments - U.S. Mission to the OSCE

ទីភ្នាក់ងារ FSB របស់រុស្ស៊ី កាលពីឆ្នាំមុន បានរាយបញ្ជីឆ្លុះបញ្ចាំង អំពីការហាមឃាត់ លើការចែករំលែកព័ត៌មាន គ្មានដែនកំណត់ នៅក្នុងឧស្សាហកម្មការពារជាតិ និង អវកាសរបស់រុស្ស៊ី។ ប៉ុន្ដែកាលពីខែមុននេះ ទីភ្នាក់ងារសន្ដិសុខសហព័ន្ធន៍ បានកែសម្រួល សម្រាប់ការរាប់បញ្ចូលព័ត៌មាន អំពីការដឹកជញ្ជូនបុគ្គលិកយោធា និង សំណង់យោធា ដែលកំពុងបន្តផងដែរ។

លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក កាលពីខែមុន បានអះអាង ថា ទាហានរុស្ស៊ី ប្រហែល១០ម៉ឺននាក់ បានបាត់បង់ជីវិត និង រងរបួស នៅក្នុងសង្គ្រាមអ៊ុយក្រែន។ ចំណែកកងទ័ពការពារទឹកដីរបស់ក្រុងកៀវ បានរងគ្រោះថ្នាក់ ប្រហាក់ប្រហែលគ្នានេះដែរ៕Even Putin Knows Invading Ukraine Won't Pay Off

ទីក្រុងចំណាស់ជាងគេបំផុតនៅក្នុងលោកស្ថិតក្នុងទ្វីបអាសុីយើង

0

ទីក្រុងបុរាណនៅក្នុងប្រទេសនីមួយៗមានរឿងនិទានជាច្រើនទៀតដែលផ្សាភ្ជាប់ទៅនឹង បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប។ ទីក្រុងចំណាស់ទាំងនោះ មានប្រវត្តិសាស្ត្រគួរឱ្យចាប់អារម្មណ៍ ស្ថាបត្យកម្មដ៏ស្រស់ស្អាត និងបង្ហាញពីការចាប់អារម្មណ៍នៃអរិយធម៌របស់មនុស្សជាតិ ។ ទីក្រុងបុរាណភាគច្រើននៅលើពិភពលោកបានឈរយ៉ាងរឹងមាំ បើទោះមានការឈ្លានពានរបស់មនុស្ស និងគ្រោះមហន្តរាយធម្មជាតិជាដើម។File:Damascus, Syria, Panoramic view of Damascus.jpg - Wikimedia Commons

នៅលើពិភពលោកយើងនេះ ទីក្រុងដែលចំណាស់ជាងគេគឺទីក្រុងដាម៉ាស ប្រទេសស៊ីរី មានអាយុកាល ១១ ០០០ឆ្នាំ។ ទីក្រុងដាម៉ាសគឺជាទីក្រុងចំណាស់ជាងគេបំផុតនៅលើពិភពលោកដែលមានអរិយធម៌ដ៏អស្ចារ្យជាច្រើនកើនឡើង និងធ្លាក់ចុះតាមការវិវត្តរបស់ពេលវេលា។ យោងតាមការសិក្សាស្រាវជ្រាវ និងភស្តុតាងប្រវត្តិសាស្ត្រ ទីក្រុងដាម៉ាស មានមនុស្សរស់នៅជាលើកដំបូងនៅ ពាក់កណ្តាលទីពីរនៃសហវត្សទី៧ មុនគ្រឹស្តសរាជ។ វាជាទីក្រុងដែលមានមនុស្សរស់នៅ ចំណាស់បំផុតក្នុងពិភពលោក ហើយជាមជ្ឈមណ្ឌលវប្បធម៌ដ៏លេចធ្លោនៃពិភពអារ៉ាប់។ សព្វថ្ងៃនេះ ទីក្រុងដាម៉ាស គឺជាតំបន់ទីប្រជុំជនដែលមានប្រជាជនជាង ២លាននាក់រស់នៅ ហើយត្រូវបានគេដាក់ឈ្មោះថា Arab Capital of Culture ក្នុងឆ្នាំ ២០០៨៕Syria Conflict Seeps Into Damascus Daily Life - BloombergBahrain appoints first ambassador to Syria since 2011 civil war | Daily  Sabah

ប្រភព៖ Education World