ប្រជានជនតំបន់អឺរ៉ុប និងអាមេរិក ជឿជាក់ថា សាន់តាក្លូស ឬតាណូអែល នាពេលបច្ចុប្បន្ននេះ ស្លៀកឈុតពណ៌ក្រហម ក៏ព្រោះតែមានជាប់ពាក់ព័ន្ធ ទៅនឹងកូកា-កូឡា។

ដោយការដំបូងឡើង តាណូអែល ត្រូវបានគេឃើញប្រទះពាក់ឈុតពណ៌បៃតង ក៏ប៉ុន្តែនៅឆ្នាំ ១៩៣១ តាណូអែល បែរជាពាក់ឈុតពណ៌ក្រហមទៅវិញ នៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុនកូកា​ កូឡា។ គ្រានោះ ការផ្សាយពាណិជ្ជកម្មនោះ  បានដើរតួនាទីយ៉ាងសំខាន់​ ដោយបានជួយពង្រីកមុខមាត់របស់កូកា​​ឱ្យមានកេរ្តិ៍ឈ្មោះជាខ្លាំង”។The History of Santa & Coca-Cola - The Johnsons' Christmas Corner - Happy  Everything!

ទាក់ទងនឹងរឿងនេះ ក្រុមហ៊ុន កូកា កូឡា ធ្លាប់បានចេញមុខបកស្រាយថារួចម្តងហើយ ដោយលើកឡើងថា “វាមិនអាចទៅរួចនោះទេ ដែលក្រុមហ៊ុនយើងជាអ្នកផ្លាស់ប្តរពណ៌ឈុតតាណូអែលនោះ។ តាណូអែលមានវត្តមានមុនក្រុមហ៊ុនយើងទៅទៀត ដោយគ្រានោះនៅតាមដងវិថី មនុស្សម្នាសុទ្ធតែឃើញ តាណូអែលពាក់ឈុតពណ៌ក្រហមរួចទៅហើយ”។

គួរបញ្ជាក់ផងដែរថា សាន់តាក្លូស ឬតាណូអែល គឺជាតួអង្គរឿងព្រេងនិទានអាមេរិក និងអឺរ៉ុប ដែលជាអ្នកយកអំណោយឱ្យកុមារ នៅថ្ងៃបុណ្យណូលអែល។ ជាទូទៅបុណ្យនេះប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែធ្នូ៕El verdadero color de Santa Claus

ប្រភព៖ Coca Cola