បរទេស៖ អ្នកដំណើរចំនួន ២៧០ នាក់មានការភ្ញាក់ផ្អើលខ្លាំង ក្រោយដឹងថា អ្នកបើកបរក្នុងរថភ្លើងក្រោមដី បានដេកលក់អស់រយៈពេល ៤០ នាទីដោយមិនដឹងខ្លួន និងមិនបានគ្រប់គ្រោងម៉ាស៊ីនរថភ្លើង ហើយលោកបាននិយាយថាគាត់មិនចាំថាមា អ្វីកើតឡើងទេ ឬនៅពេលណានោះឡើយ។

មានហេតុការណ៍ដ៏គួរឱ្យហួសចិត្តនិងបង្កការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីមានការចុះផ្សាយអំពីហេតុការណ៍ដែលបានកើតឡើង បន្ទាប់ពីបុរសជនជាតិជប៉ុន វ័យ ៤៨ឆ្នាំម្នាក់ ដែលជាអ្នកបើកបររថភ្លើងក្រោមដីនៅជប៉ុន បានដេកលង់លក់ដោយមិនបានគ្រប់គ្រងម៉ាស៊ីន អស់រយៈពេល៤០នាទី ។
បើយោងតាមការិយាល័យដឹកជញ្ជូនក្រុង ណាហ្គោយ៉ា (Nagoya) បានឱ្យដឹងថា បុរសអាយុ ៤៨ ឆ្នាំម្នាក់នេះជាអ្នកបើកបររថភ្លើងនៃរថភ្លើងក្រោមដី ណាហ្គោយ៉ា ដោយគាត់បានដេកលក់ ៤០នាទី ខណៈពេលកំពុងបើកបរ ដឹកអ្នកដំណើរជាច្រើននាក់។ អ្នកបើកបររូបនេះបានដេកលក់នៅក្នុងរថភ្លើងក្រោមដី Meijo Line កាលពីវេលាម៉ោង ៩ និង ៤០ នាទីព្រឹក ថ្ងៃទី ៣០ ខែវិច្ឆិកា កន្លងទៅនេះ ខណៈមានអ្នកដំណើរនៅក្នុងនោះចំនួន២៧០នាក់។
ប្រភពដដែលបានបញ្ជាក់ថានៅពេលនោះ រថភ្លើងបានរត់ ហើយឈប់ដោយស្វ័យប្រវត្តិ ក្នុងនោះអ្នកដំណើរទាំងអស់មិនមានការរងរបួសនោះទេ។

យ៉ាងណាមិញអ្នកបើកបរបានពន្យល់ថា គាត់ “មិនអាចចាំថាមានអ្វីដែលបានកើតឡើង ហើយក៏មិនដឹងថាគាត់ដេកលក់តាំងពីពេលណាដែរ?”
ទោះជាយ៉ាងណាការិយាល័យដឹកជញ្ជូនក្នុងទីក្រុងណាហ្គោយ៉ា បានពិនិត្យមើលវិធានការផ្សេងៗ ដើម្បីកុំឱ្យករណីនេះកើតឡើងម្តងទៀត និងញ្ជាឱ្យពិនិត្យមើលវិធានការដើម្បីចៀសវាងការកើតរឿងបែបនេះម្ដងទៀត៕ ប្រភព៖ Dailynews

.jpg)
.jpg)










