បរទេស៖ ក្រុមប្រឹក្សាត្រួតពិនិត្យទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នៃសហរដ្ឋអាមេរិក ​បានធ្វើការឯកភាពអនុញ្ញាតឱ្យប៉ូលីសប្រើវាធានការ ក្នុងការប្រើប្រាស់ មនុស្សយន្តធ្វើការជំនួនប៉ូលីសក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលពិបាកគ្រប់គ្រោង ដូចជាការបំពាក់គ្រឿងផ្ទុះជាដើម ប៉ុន្តែការអនុញ្ញាតនេះគឺធ្វើឡើងចំពោះករណីក្នុងស្ថានភាពធ្ងន់ធ្ងរប៉ុណ្ណោះ។

ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ថា នាយកដ្ឋានប៉ូលីសសាន់ហ្វ្រាន់ស៊ីស្កូ (SFPD) បាននិយាយថាការប្រើប្រាស់ មនុស្សយន្តជំនួសប៉ុលិសគឺជារឿងដ៏សំខាន់ សម្រាប់ដោះស្រាយជាមួយនឹងស្ថានភាពធ្ងន់ធ្ងរ ដែលពិបាកគ្រប់គ្រោង ដូចជាការបំពាក់គ្រឿងផ្ទុះ ដើម្បីបំផ្លាញអគាររឹង ជាមួយនឹងគោលដៅប្រដាប់អាវុធដោយហិង្សា ឬគោលដៅគ្រោះថ្នាក់នៅខាងក្នុង។

បន្ថែមពីនោះប៉ូលីសក៏អាចប្រើមនុស្សយន្តដើម្បីដោះស្រាយផ្នែកភេរវកម្មដែលសង្ស័យថាជាជនបង្ក ហិង្សាប្រដាប់អាវុធ ឬ អាចគ្រោះថ្នាក់ដល់សាធារណៈជន ដែលមានហានិភ័យនៃការបាត់បង់ជីវិតជាដើម។

ពិតណាស់ចលនានេះគឺជាគន្លិះដែលអាចឱ្យម៉ូលិសចាកឆ្ងាយពីការប្រើប្រាស់កម្លាំង និង ផលវិបាក គ្រោះថ្នាក់ នៃការប្រើប្រាស់កម្លាំងកាន់តែច្រើន លើសពីនេះទៅទៀតវិធានការខាងលើគឺជាវិធានការ ដែលត្រូវបានអាជ្ញាធរប្រើប្រាស់ដើម្បីពង្រឹងកម្លាំងសមត្ថកិច្ចបន្ថែមទៀត ក៏អាចនឹងធ្វើឱ្យងាយស្រួលជាង និងសម្រេចបាននូវភាពជោគជ័យមួយកម្រិត នៃកិច្ចការសំខាន់ៗ។

តែទោះជាយ៉ាងណាអ្នកគាំទ្របាននិយាយយ៉ាងដូច្នេះថា វិធានការខាងលើត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់តែក្នុងស្ថានភាពធ្ងន់ធ្ងរប៉ុណ្ណោះ ដោយមន្រ្តីប៉ូលីសអាចប្រើមនុស្សយន្តដ៏សាហាវបាន “លុះត្រាតែក្រោមស្ថានភាពតឹងតែងបំផុត ទើបអាចអនុញ្ញាតឱ្យប្រើមនុស្សយន្តជំនួសប៉ូលិស៕ ប្រភព៖ Dailynews

អត្ថបទដោយ៖ ​យិត ម៉ានិល