Home Blog Page 1977

ការបំផ្ទុះគ្រា.ប់.បែ.កនៅ សាលាសាសនា ក្នុងប្រទេសអាហ្វហ្គានីស្ថាន ស.ម្លា.ប់មនុស្ស ១៧ នាក់

0

បរទេស៖ មានការបំផ្ទុះគ្រាប់បែកលើសាលាសាសនានៅភាគខាងជើងអាហ្វហ្គានីស្ថាន ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៧ នាក់បានស្លាប់ និងរាប់សិបនាក់ទៀតបានរងរបួស ដែលភាគច្រើនជាសិស្សស្ថិតក្នុងអាយុចន្លោះពី ៩ ទៅ ១៥ឆ្នាំ ។

នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ របាយការណ៍ពីសារព័ត៌មាន BBC បានឱ្យដឹងថា មានការបំផ្ទុះគ្រាប់បែកមួយបានកើតឡើងនៅ Eibach ក្នុងខេត្ត Samankan នៅភាគខាងជើង ប្រទេសអាហ្វហ្គានីស្ថាន។

ការវាយប្រហារនេះស្ថិតនៅក្នុងសាលារៀនបង្រៀនសាសនាមួយកន្លែង ដែលវាបានបណ្ដាលឱ្យមនុស្សយ៉ាងតិចណាស់ ១៧នាក់បានស្លាប់ និង ២៦នាក់រងរបួសស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

បើយោងតាម វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យក្នុងស្រុក បានបញ្ជាក់ថាស្ទើរតែទាំងអស់នៃជនរងគ្រោះភាគច្រើនជាកុមារសិស្សសាលាដែលមានអាយុចន្លោះពី ៩ ទៅ ១៥ឆ្នាំ។

ទោះជាយ៉ាងណាអ្នកនាំពាក្យក្រសួងមហាផ្ទៃ អាហ្វហ្គានីស្ថានលោក Abdul Nafi Takhur បាននិយាយបន្ថែមថា កងកម្លាំងសន្តិសុខតាលីបង់កំពុងស៊ើបអង្កេតលើរឿងនេះ និងបានសន្យាថានឹងកំណត់មុខ សញ្ញាជនដៃដល់ និង នាំខ្លួនមកកាត់ទោសតាមផ្លូវច្បាប់ ខណៈពេលដែលមកទល់ពេលនេះ នៅមិនទាន់មានក្រុមណាអះអាងថាអ្នកនៅពីក្រោយការវាយប្រហារ ដោយគ្រាប់បែកនេះជាអ្នកណានៅឡើយទេ។

គួររំលឹកថា អាហ្វហ្គានីស្ថានបានប្រឈមមុខនឹងការ វាយប្រហារដោយគ្រាប់បែករាប់សិបលើកមកហើយ ចាប់តាំងពីក្រុមតាលីបង់បានឡើងកាន់អំណាចកាលពីខែសីហាឆ្នាំមុន ដោយការវាយប្រហារភាគច្រើន ដោយក្រុម ISIS-K ដែលជាសាខារបស់ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម ធ្លាប់បានអះអាងទទួលខុសត្រូវកន្លងមក៕ ប្រភព៖ Thairath

អត្ថបទដោយ៖ យិត ម៉ានិល

 

 

ប្រាសាទដ៏ស្រស់ស្អាត កប់នៅក្នងព្រៃ​ឫស្សីដ៏ជ្រៅ មិនសូវមានភ្ញៀវទេសចរណ៍ទៅដល់

0

ប្រាសាទទទឹងថ្ងៃ ជាប្រាសាទមួយដែលកសាងឡើងនៅសតវត្សរ៍ទី១០ សាងឡើងអំពីថ្មភក់និងឥដ្ឋ ប៉ុន្តែបច្ចុប្បន្ននេះបានបាក់បែកស្ទើរទាំងស្រុង ដោយគេឃើញមាននៅសល់តែតួទ្វារប្រាង្គប្រាសាទប៉ុណ្ណោះ។May be an image of tree and outdoors

ប្រាសាទនេះអាចថាខុសប្លែកពីប្រាសាទដទៃនៅខេត្តសៀមរាប ដែលសម្បូរដើមឈើ តែនៅទីនេះបែរជាសំបូរដោយដើមឫស្សីទៅវិញ។  ប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានចម្ងាយប្រហែល ១៦គីឡូម៉ែត្រ ពីរង្វង់មូលនាគព័ន្ធ។May be an image of outdoors and tree

ទេសភាពដើម​ឫស្សី ហ៊ុមព័ទ្ធជុំវិញប្រាសាទ បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ស្រស់ត្រកាល អមជាមួយសំឡេងខ្យល់បក់រវិចៗ ធ្វើឱ្យយើងមានអារម្មណ៍ថា ប្រៀបបានជាកំពុងរស់នៅសម័យមហានគរដូច្នេះ។

គិតមកទល់ពេលនេះ ប្រាសាទនេះ ត្រូវបានក្សត្រខ្មែរបោះបង់ចោលនូវប្រាសាទនេះ ជាង ១០ ស.វ ដោយសារតែគ្រានោះមានសង្គ្រាមផ្ទៃក្នុង និងសង្គ្រាមឈ្លានពានពីប្រទេសជិតខាង។May be an image of tree and outdoors

ដោយហេតុថាប្រាសាទដ៏ស្រស់ស្អាតនេះត្រូវបានគេបោះបង់ចោលអស់រយៈពេលជាយូរមក និងមានការបែងបាក់ប្រាង្គប្រាសាទស្ទើរតែស្រុងផងនោះ ធ្វើឱ្យបុរាណវិទូមិនអាចកំណត់អត្តសញ្ញាណក្សត្រខ្មែរអង្គណា ដែលជាអ្នកកសាងនោះទេ។May be an image of tree and nature

គួរឱ្យសោកស្ដាយដែលប្រាសាទនេះមិនសូវមានភ្ញៀវទេសចរទៅដល់ទាំងទេសចរជាតិ និងអន្តរជាតិ ដោយសារតែទីតាំងឆ្ងាយពីប្រាសាទបាគង ឬដោយសារតែផ្លូវចូលបត់បែនចុះឡើងច្រើន ពិបាកក្នុងការស្វែងរក៕May be an image of tree and outdoors

ប្រភពរូបភាព៖ ANGKOR AURORA

ប្រទេសបារាំងបានយក “នំបុ័ង” មួយប្រភេទនេះ ចុះក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌ពិភពលោក

0

ប្រទេសបារាំង៖ នំបុ័ង Baguettes របស់ប្រទេសបារាំងមួយនេះត្រូវបានគេធ្វើការចុះក្នុងអង្គកាយូណេស្កូ(UNESCO) ដោយដាក់បញ្ជូលជាបេតិកភណ្ឌវប្បធម៌អរូបី ព្រោះនំបុ័ងនេះមានសារៈសំខាន់ខ្លាំងចំពោះវប្បធម៌អាហារបារាំង ហើយបច្ចុប្បន្នក៏កំពុងពេញនិយមនៅទូទាំងពិភពលោកផងដែរ។

ទីភ្នាក់ងារ ព័ត៌មាន BBC បានរាយការណ៍ថាកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២២ អង្គការយូណេស្កូ ប្រកាសជាផ្លូវការ អំពីនំប៉័ងរបស់បារាំង “Baguette” ត្រូវបានការពារនៅក្នុងបញ្ជីនៃ “បេតិកភណ្ឌវប្បធម៌អរូបី” ចាប់តាំងពីនំបុ័ង Baguette គឺជានំបុ័ងដែលត្រូវបានបង្កើតឡើង ដោយប្រាជ្ញាក្នុងការធ្វើម្ហូប ព្រមទាំងជាឧត្តមភាព ក្នុងសិល្បៈនៃការដុតនំតាមស្ដង់ដាចំនួន ៨០ សង់ទីម៉ែត្រ និង ២៥០ ក្រាមនៃនំមួយដើម ដែលវាជាវេទមន្តនិងភាពល្អឥតខ្ចោះនៃរបៀបធ្វើនំបុ័ងរបស់បារាំង ក៏ដូចជាវប្បធម៌អស់រយៈពេលជាង ១០០ ឆ្នាំមកហើយ។

ជាមួយគ្នានោះលោក Audrey Azolay អគ្គនាយកអង្គកាយូណេស្កូ បានមានប្រសាសន៍ថា Baguetteមានសារៈសំខាន់ខ្លាំងណាស់ចំពោះវប្បធម៌ម្ហូបអាហាររបស់បារាំង បច្ចុប្បន្ននេះប្រទេសបារាំងផលិតបានជាង ១៦ លាននៃនំបុ័ង Baguetteនេះក្នុងមួយថ្ងៃ ដែលវាគឺជាធាតុផ្សំដ៏សំខាន់នៅក្នុងរចនាសម្ព័ន្ធអាហាររបស់បារាំង និងជានិមិត្តសញ្ញានៃការចែករំលែក និងភាពរីករាយ បន្ថែមពីនោះ Baguette គឺជានំប៉័ងដែលមនុស្សទូទាំងពិភពលោកចូលចិត្តផងដែរ។

យ៉ាងណាមិញហេតុផលខាងលើនេះហើយដែលជាមូលហេតុក្នុងការសម្រេចដាក់នំប៉័ងរបស់បារាំង “Baguette” បញ្ជូលជាបេតិកភណ្ឌវប្បធម៌អរូបី ក្នុងអង្គការយូណេស្កូ៕ ប្រភព៖ ​Thairath

អត្ថបទដោយ៖ យិត ម៉ានិល

 

ឆ្មបពេទ្យឯកជន“ដើមអង្រ្គង”ម្នាក់ដែលអនុវត្តការរំលូតគ៌ភធ្វេសប្រហែសត្រូវក្រសួងពិន័យបញ្ឈរជើង២ឆ្នាំ

0

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានសម្រេចដាក់វិន័យឆ្មបដែលរំលូតយកកូនចេញពីស្ត្រីម្នាក់ខុសបច្ចេកទេសផ្អាកការប្រកបវិជ្ជាជីវៈបណ្តោះអាសន្នរយៈពេល២ឆ្នាំ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីអ្នកជំងឺឈ្មោះ សឿន ស្រីអូន ភេទស្រី អាយុ២២ឆ្នាំ អាសយដ្ឋាន ភូមិអន្លង់រមៀត ឃុំអន្លង់រមៀត​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រាកនៅគ្លីនិក ដើមអង្គ្រង ដោយរោគវិនិច្ឆ័យ កូនស្លាប់ក្នុងស្បូន អាយុ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយ
រំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិករយៈពេលមួយយប់ ហើយបានចេញពីគ្លីនិកដើមអង្គ្រង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀតដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម។ គ្រូពេទ្យក៏បានធ្វើការសំអាតស្បូនឡើងវិញ ប៉ុន្តែដោយអាការៈធ្ងន់ធ្ងរ គ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅទីក្រុងភ្នំពេញ។

នៅក្នុងសេចក្តីជួនដំណឹងរបស់ក្រសួងសុខាភិបាលចុះកាលពីយប់ថ្ងៃទី៣០​ ខែវិច្ឆិកា បានឱ្យដឹងថា ក្រសួងមានការសោកស្តាយជាពន់ពេកនូវហេតុការណ៍រំលូតកូនអាយុ១៨សប្តាហ៍ របស់ស្ត្រីដែលមានឈ្មោះខាងលើ នៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង ដោយមន្ទីរសម្រាកព្យាបាលនេះ មានការធ្វេសប្រហែសបានអនុញ្ញាតឱ្យឆ្មបដែលមានការបណ្តុះបណ្ដាលចេញ​ជាឆ្មបមែន តែឆ្មបរូបនេះនៅមិនទាន់ទទួលបានការបណ្ដុះបណ្ដាលបន្ថែមស្តីពីការរំលូតពិតនៅឡើយ ដែលការអនុវត្តនេះខុសពីបច្ចេកទេសគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការណែនាំបច្ចេកទេសពីមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក និងបទដ្ឋានគតិយុត្តនារបស់ក្រសួងសុខាភិបាល និងពីគណៈវិជ្ជាជីវៈឆ្មប។
បច្ចុប្បន្ននេះ ស្រ្តីរងគ្រោះកំពុងតែសម្រាកព្យាបាល និងជួយសង្គ្រោះអាយុជីវិតដោយយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យកាល់ម៉ែត និងដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ជួយគាំទ្រដល់ការព្យាបាលទាំងស្រុងពីសម្ដេច កិត្តិព្រឹទ្ធបណ្តិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផងដែរ។

ក្រសួងបានបន្តថា តាមរយៈការពិនិត្យ និងស្រាវជ្រាវនាថ្ងៃដដែលខាងលើនេះ ក្រសួងក៏បានសម្រេចបិទជាបណ្តោះអាសន្នមន្ទីរសម្រាកព្យាបាលដើមអង្គ្រងដើម្បីបន្តនីតិវិធីស្រាវជ្រាវតាមច្បាប់ជាធរមាននូវហេតុការណ៍ដែលបានកើតឡើងគួរឱ្យសោកស្តាយជាទីបំផុតនេះ។ ជាមួយគ្នានេះដែរក្រសួងតម្រូវឱ្យមន្ទីរសម្រាកព្យាបាលដើមអង្គ្រងដែលមានអាសយដ្ឋានខាងលើទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន លើបាតុភាពដែលបានកើតមានឡើងដែលបណ្ដាលមកពីការធ្វេសប្រហែសរបស់ខ្លួន។

ក្រសួងបានបន្តទៀតថា ចំពោះករណីឆ្មបដែលបានអនុវត្តការរំលូតកូនក្នុងផ្ទៃអាយុ១៨សប្ដាហ៍ របស់ស្ត្រីខាងលើនេះ ក្រសួងក៏បានចាត់ឱ្យគណៈវិជ្ជាជីវៈឆ្មបចុះធ្វើការស្រាវជ្រាវជាបន្ដជាបន្ទាន់ផងដែរ​ដោយអនុលោមតាមច្បាប់គ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលដែលមានជាធរមាន។ គណៈវិជ្ជាជីវៈរូបដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន បានស្រាវជ្រាវនិងពិនិត្យលក្ខណៈបច្ចេកទេសយ៉ាងល្អិតល្អន់ហើយបានសម្រេចដាក់ទណ្ឌកម្មខាងវិន័យទៅលើឆ្មបឈ្មោះ អ៊ុង ធារិនដោយផ្អាកការប្រកបវិជ្ជាជីវៈឆ្មបជាបណ្ដោះអាសន្ន (រយៈពេល ០២ឆ្នាំ) យោងតាមរោត្រាទី១៥ នៃច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវះ វិស័យសុខាភិបាល ៕

 

ផ្ទុះការតវ៉ាខ្លាំងពេកទីបំផុត អាជ្ញាធរចិនយល់ព្រមបន្ធូរបន្ថយការរឹតត្បិតនៃជំងឺកូវីដ-១៩

0

អន្តរជាតិ៖ អាជ្ញាធរនៅទីក្រុងក្វាងចូវ របស់ប្រទេសចិនបានបន្ធូរបន្ថយការរឹតត្បិតជំងឺ COVID-19 មួយថ្ងៃបន្ទាប់ពីបាតុករនៅក្នុងទីក្រុងភាគខាងត្បូងបានប៉ះទង្គិចជាមួយប៉ូលិសចំពេលមានការតវ៉ាប្រឆាំងនឹងវិធានការតឹងរ៉ឹងរបស់ទីក្រុងប៉េកាំងដើម្បីគ្រប់គ្រងការរាតត្បាតនៃមេរោគឆ្លង។

ប្រទេសចិនបានដាក់ការរឹតបន្តឹងការធ្វើដំណើរ ហើយបានធ្វើការធ្វើតេស្តទ្រង់ទ្រាយធំដែលជាផ្នែកមួយនៃគោលនយោបាយ “សូន្យ-COVID” របស់ខ្លួនដែលកំពុងបង្កើតកំហឹងកើនឡើង។ ការដាក់កំហិតលើកូវីដត្រូវបានបន្ធូរបន្ថយនៅក្នុងផ្នែកភាគច្រើននៃពិភពលោក។

បាតុកម្មដែលបានរីករាលដាលកាលពីចុងសប្តាហ៍ទៅកាន់ទីក្រុងសៀងហៃ ទីក្រុងប៉េកាំង និងកន្លែងផ្សេងទៀតបានក្លាយទៅជាការបង្ហាញពីការផ្គើនជាសាធារណៈដែលមិនធ្លាប់មានពីមុនមកចាប់តាំងពីប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) ឡើងកាន់អំណាចក្នុងឆ្នាំ២០១២ ។

ទីក្រុង Chongqing ភាគនិរតីនឹងអនុញ្ញាតឱ្យទំនាក់ទំនងជិតស្និទ្ធរបស់មនុស្សដែលមានជំងឺ COVID-19 ដែលបំពេញលក្ខខណ្ឌមួយចំនួន ឱ្យនៅដាច់ដោយឡែកពីគេនៅផ្ទះ។

ប៉ុន្តែជាមួយនឹងចំនួនកំណត់ត្រានៃករណីនៅទូទាំងប្រទេស ហាក់ដូចជាមានក្តីសង្ឃឹមតិចតួចនៃការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងគោលនយោបាយ “សូន្យ-COVID” ដែលប្រធានាធិបតីស៊ី បាននិយាយថាបានជួយសង្គ្រោះជីវិត ៕

សញ្ញាព្រមានគ្រោះថ្នាក់ទាំង ១០ នៃ “ជំងឺក្រិនថ្លើម”

0

សុខភាព៖ ថ្លើមជាសរីរាង្គដែលជួយបំផ្លាញជាតិពុល ឬផលិតផលកាកសំណល់ពីឈាម បង្កើតភាពស៊ាំប្រឆាំងនឹងមេរោគ ផលិតសារធាតុដែលជួយឱ្យឈាមកក និងផលិតទឹកប្រមាត់សម្រាប់ការរំលាយអាហារ ព្រមទាំងស្រូបយកវីតាមីនរលាយក្នុងប្រេងជាដើម។

នៅពេលដែលថ្លើមមានមុខងារច្រើនដូចនេះ ប្រសិនបើថ្លើមខូច ឬនៅពេលវាដំណើរការខុសប្រក្រតី រាងកាយរបស់អ្នកពិតជានឹងចុះខ្សោយយ៉ាងឆាប់រហ័ស។

ប្រសិនបើអ្នកមានជំងឺថ្លើម តើមានសញ្ញាព្រមានអ្វីខ្លះ?

១. អស់កម្លាំង នឿយហត់។

២. មានអារម្មណ៍ធុញទ្រាន់ មិនមានចំណង់ទទួលទានអាហារ។

៣. ចង្អោរញឹកញាប់។

៤. ស្រកទម្ងន់ ទោះមិនបានសម្រក។

៥. ហើមជើង ហើមពោះ។

៦.ហូរឈាមដោយងាយ(ឈាមរាវ) ព្រោះថ្លើមមិនអាចធ្វើឱ្យឈាមកកបាន។

៧. រោគសញ្ញាស្រដៀងនឹងគ្រួសក្នុងថង់ទឹកប្រមាត់។

៨. រាងកាយលឿង ភ្នែកលឿង ដោយសារថ្លើមមិនអាចបញ្ចេញទឹកប្រមាត់។

៩. ក្អួតមានឈាម ដោយសារតែសម្ពាធថ្លើមខ្ពស់ ជាលទ្ធផលសរសៃឈាមវ៉ែននៅក្នុងបំពង់អាហារមានសម្ពាធខ្ពស់  ហើយប្រសិនបើវាឡើងខ្ពស់រហូតដល់សរសៃវ៉ែនត្រូវខូច វាអាចបណ្តាលឱ្យក្អួតឈាមបាន។

១០. អាចមានជារោគសញ្ញាឬសដូងបាត។

ជាមួយគ្នានោះ ជំងឺក្រិនថ្លើមកើតវាអាចឡើងនៅពេលដែលយើងផឹកស្រាច្រើនពេក ឬបណ្តាលមកពីជំងឺរលាកថ្លើមប្រភេទ B ផងដែរ។

វិធីការពារជំងឺក្រិនថ្លើម

១. ហាមផឹកគ្រឿងគ្រឿងស្រវឹង ឬកាត់បន្ថយការទទួលទានជាតិអាល់កុល ដែលជាមូលហេតុសំខាន់មួយនៃការបង្កជំងឺថ្លើម។

២. ចាក់វ៉ាក់សាំងការពារមេរោគរលាកថ្លើម ដែលជាមូលហេតុការពារដ៏ចម្បងនៃជំងឺថ្លើមនៅពេលក្រោយផងដែរ។

៣. គ្រប់គ្រងរបបអាហាររបស់អ្នក និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីការពារការធាត់ ជំងឺទឹកនោមផ្អែម ដែលអាចប៉ះពាល់ដល់ថ្លើម។

៤. ប្រយ័ត្នកុំឱ្យកើតគ្រួសក្នុងថង់ទឹកប្រមាត់ ព្រោះវាអាចនឹងបង្កឱ្យកើតជំងឺថ្លើមនៅពេលក្រោយ។

៥. មិនត្រូវលេបថ្នាំ ឬទទួលជាតិពុលប្រភេទណាមួយក្នុងរយៈពេលយូរ ដោយសារតែវាអាចមានការប្រមូលផ្តុំនៅក្នុងថ្លើម។

ប្រសិនបើសញ្ញាព្រមានណាមួយដូចដែលបានរៀបរាប់ខាងលើ ជាពិសេស ស្រកទម្ងន់  ហើមជើង និងហើមពោះ គួរទៅជួបគ្រូពេទ្យជាបន្ទាន់ ដោយសារតែថ្លើមគឺជាសរីរាង្គដ៏សំខាន់ដែលមិនអាចកាត់ផ្តាច់បានមួយចំហៀងដូចជាតម្រងនោម ឬដៃស្បូន ហើយថ្លើមមានមុខងារសំខាន់ៗជាច្រើននៅក្នុងរាងកាយ៕ ប្រភព៖ Sanook

 

 

សាកថ្មពេញមួយយប់ចោល ជាកត្តាដែលនាំឱ្យទូរសព្ទខូចថ្ម?

0

ការ​សាក​ទូរសព្ទ​ទុក​ចោល​ អំឡុង​ពេល​គេង​ អាច​ធ្វើ​ឱ្យ​ខូច​ថ្ម​ ឬ​ធ្វើ​ឱ្យខ្ជះខ្ជាយ​ថាមពល​បាន​ផ្ទុក​ ខណៈ​ថាមពល​ថ្ម​សាក​ពេញ​រួច​ហើយ​។

គ្រប់យ៉ាង​ពាក់ព័ន្ធ​នឹង​ Cycle Count សំដៅ​លើ​កម្រិត​ប្រើប្រាស់​ថាមពល​ថ្ម​ អ្នក​បាន​ប្រើ​។ Cycle Count ជា​ចំនួន​សាក​ថាមពល​ថ្ម​ពេញលេញ​ របស់​ស្មាតហ្វូន​ គិត​ពី​ ០ ដល់​ ១០០% ស្មើ​មួយ​ជុំ​។

ជា​ធម្មតា​ ថ្ម​ស្មាតហ្វូន​ អាច​សាក​បាន​ ៤០០ ជុំ​ ដោយ​ការ​ផ្ទុក​ថាមពល​ថ្ម​នៅ​ល្អ​ប្រហែល​ ១ឆ្នាំ​ កន្លះ​។​ ការ​សាក​ថ្ម​ទុក​ចោល​ពេល​យប់​ មិន​ប៉ះពាល់​ដល់​ចំនួន​ជុំ​ ដូច​ការ​ប្រើ​ទូរសព្ទ​ធម្មតា​នោះ​ឡើយ​ ដោយសារ​ស្មាតហ្វូន​ភាគច្រើន​មាន​ Chip អាច​ការពារ​ចរន្ត​បន្ថែម​ ពេល​ថាមពល​ថ្ម​ពេញ​។

ប៉ុន្តែ​មាន​ចំណុច​មួយ​អាច​មាន​បញ្ហា​ ពេល​សាក​ថ្ម​ទុក​ចោល​ នោះ​គឺ​សីតុណ្ហភាព​។ ថ្ម​ប្រភេទ​ Lithium មាន​ក្នុង​ស្មាតហ្វូន​ភាគ​ច្រើន​ អាច​ឆាប់​ខូច​គុណភាព​ដោយសារ​កម្ដៅ​ខ្លាំង​។ រីឯ ថ្ម​សាក​មិន​ឡើង​ ឬ​ស្ថិត​នៅ​កម្រិត​ធំ​ជាង​ ០% បែរ​ជា​រលត់​ គួរ​ផ្លាស់ប្ដូរ​ថ្មី​៕Charging Your Phone Overnight: Battery Myths Debunked | PCMag

ប្រភព៖ Selby

ចូលរួមរំលែកទុក្ខ អតីតប្រធានាធិបតីចិនលោក Jiang  Zemin បានទទួលម.រ.ណៈ.ភាពហើយកាលពីម្សិលមិញ

0

ប្រទេសចិន៖ បក្សកុម្មុយនិស្តចិនបានចេញសេចក្តីថ្លែងការណ៍ចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះ អតីតប្រធានាធិបតីលោក Jiang Zemin បានទទួលមរណភាពក្នុងអាយុ ៩៦ឆ្នាំ ដោយសារតែជំងឺមហារីកឈាម។

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ អាជ្ញាធរចិនបានប្រកាសថា អតីតប្រធានាធិបតីលោក Jiang Zemin បានទទួលមរណភាពដោយសារជំងឺមហារីកឈាម និងជំងឺដាច់សសៃឈាមក្នុងអាយុ ៩៦ ឆ្នាំហើយ នៅទីក្រុងសៀងហៃភាគខាងកើតប្រទេសចិននៅម៉ោង ១២ និង ​១៣នាទី រសៀល ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ ម៉ោងក្នុងស្រុក។

ការជូនដំណឹងខាងលើ ត្រូវបានចេញដោយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជាតិនៃប្រទេសចិន គណៈរដ្ឋមន្ត្រីនៃសាធារណៈរដ្ឋប្រជាមានិតចិន គណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន និងគណៈកម្មការយោធាមជ្ឈិមនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ក៏ដូចជាសាធារណៈរដ្ឋប្រជាមានិតចិន។

យ៉ាងណាមិញលិខិតនោះមានសេចក្តីប្រកាសដោយមានការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះ លោក Jiang Zemin  ដែលបានស្លាប់ដោយសារជំងឺមហារីកឈាម និងការបរាជ័យផ្នែកសរីរាង្គ បន្ទាប់ពីការព្យាបាលវេជ្ជសាស្រ្តទាំងអស់មិនបានជោគជ័យ។

បន្ថែមពីនោះក្នុងលិខិតប្រកាសនោះ ក៏បានបញ្ជាក់ថាលោក Jiang Zemin គឺជាអ្នកដឹកនាំឆ្នើមមួយរូប ដែលមានកិត្យានុភាពខ្ពស់ និងត្រូវបានទទួលស្គាល់ដោយបក្សកងទ័ព និងប្រជាជនចិនគ្រប់ជនជាតិ គាត់ជារដ្ឋបុរស, អ្នកយុទ្ធសាស្រ្តយោធា និងអ្នកការទូតដ៏អស្ចារ្យ ក៏ដូចជាជាអ្នកប្រយុទ្ធកុម្មុយនិស្ត ដែលបានសាកល្បងពេលវេលា និងមេដឹកនាំឆ្នើមនៃសង្គមនិយមដ៏អស្ចារ្យជាមួយនឹងអត្តសញ្ញាណចិន។ ហើយលោក Jiang គឺជាឆ្អឹងខ្នងនៃភាពជាអ្នកដឹកនាំរួមមជ្ឈិមជំនាន់ទី ៣ របស់បក្ស និងជាស្ថាបនិកនៃទ្រឹស្តីនៃមជ្ឈិមជំនាន់ទី ៣ របស់បក្សផងដែរ៕ ប្រភព៖ Thairath

អត្ថបទដោយ៖ យិត ម៉ានិល

 

 

សម្ដេច ហ៊ុន សែន ប្រកាសថា ក្រុមហ៊ុន Toyota នឹងតម្លើងរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញក្នុងឆាប់ៗនេះ

0

ភ្នំពេញ៖ ក្នុងពិធីអបអរសាទរខួប១១ឆ្នាំនៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនីបៀ Minebea(Cambodia) នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាក្រុមហ៊ុន Toyota នឹងតម្លើងរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះ។ សមិទ្ធិផលទាំងអស់នេះបានកើតឡើងជាបន្តបន្ទាប់ ដោយសារកត្តាសុខសន្តិភាព និងភាពអំណោយផលនៃការវិនិយោគនៅកម្ពុជា។

សូមរំលឹកថា ក្រុមហ៊ុនផលិតរថយន្ដជប៉ុនតូយ៉ូតា នឹងបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្ត មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៣៦,៧លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ១៥០នាក់៕

ដឹងអត់! ពហុកីឡដ្ឋានជាតិមរតកតេជោ ឈរនៅលេខប៉ុន្មាននៅក្នុងតារាងកីឡដ្ឋានធំៗនៅអាស៊ាន?

0

ពហុកីឡដ្ឋានជាតិមរតកតេជោ ជាកីឡដ្ឋានបាល់ទាត់ និងអត្តពលកម្មក្នុង ដែល​ជា​កីឡដ្ឋាន​ទំនើប​ផុត​លេខ​នៅ​កម្ពុជា។

ពហុកីឡាដ្ឋាន​នេះ បាន​បានចាប់ផ្ដើមដំណើរការសាងសង់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ហើយបញ្ចប់គម្រោងសាងសង់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ រដ្ឋាភិបាលចិនបានផ្តល់ជំនួយ ១៦០ លានដុល្លារ សម្រាប់ការសាងសង់កីឡដ្ឋាននេះ ដែលត្រូវបានអភិវឌ្ឍដោយ សាជីវកម្មវិស្វកម្មសំណង់រដ្ឋចិន ។ពហុកីឡដ្ឋានមរតកតេជោតម្លៃជិត ១៦០លានដុល្លារ នឹងត្រូវចូលរួមសម្ពោធដោយលោក វ៉ាង យី នៅថ្ងៃទី ១២ ខែកញ្ញា — Cambonomist

រចនាសម្ព័នពហុកីឡដ្ឋានជាតិមរតកតេជោ មានការ​ធ្វើ​កីឡដ្ឋាន​រាង​ជា​សំពៅ​គឺ​ដើម្បី​រំលឹក​ដល់​​ទំនាក់ទំនងដែលកន្លង​មក​កម្ពុជា​មានជាមួយ​មិត្ត​ចិន​ជា​យូរ​មក​ហើយ​តាំង​ពី​សម័យ​ធ្វើ​ដំណើរ​ដោយ​សំពៅ​ម្ល៉េះ។ មួយ​វិញ​ទៀត ​វា​ក៏​ជា​ការ​ភ្ជាប់​ទំនាក់ទំនង​តាម​គំនិត​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ​សូត្រ​សតវត្ស​ទី​២១​ផង​ដែរ។

ពហុកីឡាដ្ឋានជាតិមរតកតេជោ ជាកីឡដ្ឋានធំជាងគេទី៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានចំនួនកៅអីរហូតដល់ ៦០ ០០០ កៅអី ដែលមានទំហំផ្ទៃដី ១៤,៩ ហិកតា ទំហំអាគារ ៨៦ ០០០ ម៉ែត្រក្រឡា។ កីឡដ្ឋាន​នេះ​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​កសិណ​រចនា​ម៉ូដ ​អង្គរ និង​លម្អ​ដោយ​គំនូរ​ដែល​ផ្អែក​លើ​ផ្កា​រំដួល ដែល​ជា​ផ្កា​ជាតិ​របស់​កម្ពុជា៕ក្រសួង​ទេសចរណ៍​រៀបចំ​កញ្ចប់​ទស្សនកិច្ច​ទៅកាន់​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ | ភ្នំពេញ ប៉ុស្ដិ៍ពហុកីឡដ្ឋានជាតិ មរតកតេជោ អាចផ្ទុកអ្នកទស្សនា ជាង៦ម៉ឺននាក់ និងអាចជម្លៀស ទស្សនិកជន ត្រឹម៧នាទី – DAP Newsពហុកីឡដ្ឋានជាតិមរតកតេជោ – ខ្មែរប៉ុស្ដិ៍ពហុកីឡាដ្ឋានដែលជាជំនួយរបស់ប្រទេសចិនបានធ្វើអោយចំណងមិត្តភាពចិន-កម្ពុជា កាន់តែមានភាពជិតស្និទ្ធ - Khmer Times

ប្រភព៖ Wikipedia