Home Blog Page 1975

បេក្ខនារី មានកូនតូចអាយុ១១ខែ យកកូនមកចូលក្នុងមណ្ឌលប្រឡង ដើម្បីបំបៅដោះកូនមុនពេលចូលបន្ទប់ប្រឡង

0

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយបានឲ្យថឹងថា មានបេក្ខនារី ធឿន ចាន់ថា មានកូនតូចអាយុ១១ខែ បានយកកូនមកចូលក្នុងមណ្ឌលប្រឡង ដើម្បីបំបៅដោះកូនមុនពេលចូលបន្ទប់ប្រឡងមុខវិជ្ជា។

បេក្ខនារីរូបនេះ ប្រឡងនៅខេត្តសៀមរាប មណ្ឌលអនុវិ.ឆ្លកអណ្តូង។ ក្រៅតែពីមានបេក្ខនារីនៅថ្ងៃប្រឡងប្រឡងសញ្ញាបត្របាក់ឌុបថ្ងៃទី២នេះ ក៏មាន បេក្ខជនជាព្រះសង្ឃនៅតាមបណ្តារាជធានី-ខេត្តនានា បានចូលរួមក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ៥ ធ្នូ ២០២២ ក្រោមការសម្របសម្រួលពីមន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmJXUn3Gsh9TRX4AT3yupYOjsUP2-zHSGCZ5BUCNvUabNhEgIJD_wJeY7VJyCNp6n3SLNiU_MSEUPIFBuUOxfU-_wGSaTqvlzuMXqvsM9oGRvB4graPXNtT2CznhzC4U88YXba1HDR_VL8xugaqRXzH31Gm1LA8gbqkrO1dQUETpkELgIug31xg_6t/s1280/photo_2022-12-06_08-28-08.jpg

ជាមួយគ្នានោះដើម្បីធានាបានថាការប្រឡងប្រព្រឹត្តទៅដោយរលូន ក្រសួងអប់រំ យុវជន និងកីឡាបានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធដែលមានដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអគ្គីសនីកម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiczbrxNvLN2Y0PLFxU3aTawS2wGkkwDs43ws2HENQomkoJSt2uBgBNURIckuROrYetIj2j8X12-qAy3Sn-Se61b1m-YOynSO2jZZn63kQXSTJB_K45mY1tvTMG69BJuxaH_YKjJOu7QAbxuA3PQzyezEc29D1d6PKFExBzSHzL6cbXpTECkc3_Nl_N/s1280/photo_2022-12-06_08-28-08%20(2).jpg

សោកស្តាយ! ក្រុមមកពីទ្វីបអាសុីយើង ធ្លាក់ចេញពី World Cup អស់ហើយ

0

កាលពីយប់មិញក្រុមយក្សអាសុីទាំងពីរ ជប៉ុន និង កូរ៉េខាងត្បូងសុទ្ធសឹងតែបានហាលអាវត្រឹមវគ្គ១៦ក្រុមចុងក្រោយ។No photo description available.

សាំមួរៃជប៉ុន បានបញ្ចប់៩០នាទី ស្មើគ្នា ១-១ ជាមួយក្រូអាត ក៏ប៉ុន្តែបានភ្លាត់ចាញ់បាល់កាត់សេចក្តី១១ម៉ែត្រទៅវិញ។ ដោយឡែកកូរ៉េខាងត្បូង បានបរាជ័យយ៉ាងធ្ងន់ធ្ងរក្រោមថ្វីជើងសាំបាប្រេសុីល ក្នុងលទ្ធផល ៤-១។

ដូច្នេះ ក្រុមកពីទ្វីបអាសុី៣ក្រុម ដែលលេងនៅវគ្គ១៦ក្រុមនេះ គឺបានធ្លាក់ទាំងអស់ ដោយអូស្ត្រាលីឯណោះ បានចាញ់អាងហ្សង់ទីន ១-២។May be an image of 8 people and outdoors

តែយ៉ាងណាមិញនេះ​​ ជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្រ World Cup ដែលក្រុមនៃទ្វីបអាសុីអាចឡើងទៅវគ្គ១៦ក្រុមច្រើនជាងក្រុមមកតំបន់អាមេរិកឡាទីន ដែលតែ២ប្រទេស៕

ក្រសួងធនធានទឹក! កម្ពុជានិងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ និងខ្យល់មូសុង ឦសាន្តក្នុងកម្រិតមធ្យម

0

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ដោយបានបញ្ជាក់ថា ក្នុងសប្ដាហ៍ខាងមុខនេះ ប្រទេសកម្ពុជា និងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ និងខ្យល់មូសុង ឦសាន្តក្នុងកម្រិតមធ្យម។

ក្រសួងបានឲ្យដឹងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាមានសីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ។ នឹងអាចមានភ្លៀងធ្លាក់តិចតួចលើកលែងតែរាជធានីភ្នំពេញ-ខេត្ត ភាគខាងក្រោមដែលភ្លៀងអាចធ្លាក់ ក្នុងកម្រិតមធ្យម៉ដោយអន្លើតប៉ុណ្ណោះ ។

ចំណែកតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមា មានពី ២០-២២អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០អង្សាសេ។ នឹងអាចមានភ្លៀងធ្លាក់តិចតួចតែប៉ុណ្ណោះ ។

ដោយឡែកតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ។ នឹងអាចមានភ្លៀងធ្លាក់តិចតួចតែប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx-RFluwXSVmJp5l0LPzLvHsENo10-vlpWzzrRCApJK9hkAAHM8tpN8Nfy884makw1HEPsdLya_KdidbOkskIijvbZHS0Zmg1Tri7ZcltRVUSM2HniM3z93I-2cEbKKXkFl-8SoCbSG2je5fGUemTx2LLORlvp90szEefxKhtOTV4zJ3OnIcyc4PzE/s1280/photo_2022-12-06_08-07-42.jpg

ស្រ្តីក្រីក្រវ័យ៥៦ឆ្នាំម្នាក់ តស៊ូប្ដូរផ្ដាច់មកប្រឡងយកសញ្ញាបត្របាក់ឌុប ដើម្បីបំពេញក្ដីស្រមៃចង់ធ្វើជាគ្រូបង្រៀនយកលុយចិញ្ចឹមកូន ៤នាក់

0

ភ្នំពេញ៖ ល្បីល្បាញពេញបណ្ដាញសង្គមដោយឃើញស្រ្តីក្រីក្រវ័យ៥៦ឆ្នាំម្នាក់ នៅខេត្តបន្ទាយមានជ័យ បានធ្វើការតស៊ូប្ដូរផ្ដាច់មកប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដើម្បីបំពេញក្ដីស្រមៃចង់ធ្វើជាគ្រូបង្រៀនយកលុយមកចិញ្ចឹមកូន ៤នាក់។

បើតាមអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) បានឱ្យដឹងថា នៅក្នុងមណ្ឌលប្រឡង នៃ វិទ្យាល័យជាតិមានជ័យ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានបេក្ខជនប្រឡងវ័យ៥៦ឆ្នាំ ម្នាក់ បានមកប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ២០២២ (បាក់ឌុប)។

បើតាមការសម្ភាសន៍សាកសួរ ពីសំណាក់មន្រ្តី អ.ប.ព ជាមួយស្រ្តីខាងលើ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖
«អ្នកម្ដាយអើយ ម៉ែចាស់ហើយ ម៉ែគេម៉ែយើង អ្នកម្តាយតស៊ូណាស់ ដើម្បីបំពេញក្ដីស្រម៉ៃ ដើម្បីយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ២០២២ ។ ខ្ញុំបានលួចសួរគាត់ថា អ្នកម្ដាយ យកសញ្ញាបត្រ ធ្វើអីម្ដាយចាស់ហើយ គាត់ថាចង់ធ្វើគ្រូបង្រៀន បានលុយមកចិញ្ចឹមកូន ហើយគាត់ថាម៉ែគ្មានកំលាំងឯណាទៅធ្វើការធ្ងន់បានទេ ម្ដាយគ្មានកំលាំង ម្ដាយដើរក៏មិនចង់រួច ឈឺដៃឈឺជើង កូននៅផ្ទះគ្មានអីហូប ។ ខ្ញុំក៏សួរបន្តថាម្ដាយមកពីណាគាត់ថា មកពីវត្តថ្មរមៀល មកម្នាក់ឯង មានភារកិច្ចចិញ្ចឹមកូន៤នាក់ បងប្អូនដឹងទេ ជីវិតនៃការតស៊ូគឺធំធេងណាស់ ។ ហើយម្ដាយមកមានស្ពាយទឹកមួយដប បាយមួយប្រអប់ដាក់កាបូបមក គាត់ចាស់ហើយ ការចងចាំក៏មិនសូវជាល្អដូចក្មេងយើងដែរ ខ្ញុំអាណិតណាស់»។

សូមបញ្ជាក់ថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២នេះ ចាប់ផ្ដើមដំណើរការសម័យប្រឡង រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ដោយមានបេក្ខជនប្រឡងចំនួន១២៨ ១៣៤នាក់ ក្នុងនោះ ស្រីចំនួន ៦៨ ៧៧១នាក់ ព្រមទាំងមានមណ្ឌលប្រឡង ចំនួន ២២១មណ្ឌល ស្មើនឹងចំនួន ៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ក្នុងដំណើរនោះប្រឡង ចំនួន ២៧ ៧៥៣ នាក់៕

ប្រទេសជប៉ុនចាប់ខ្លួន “គ្រូបង្រៀននៅសាលាមត្តេយ្យសិក្សា” បំពានលើកុមាររាប់សិបនាក់

0

បរទេស៖ ប៉ូលិសជប៉ុនបានធ្វើការចាប់ខ្លួនគ្រូស្រីមួយក្រុមដែលធ្វើការក្នុងសាលាមត្តេយ្យមួយកន្លែងនៅក្នុងខេត្ត Shizuoka ក្នុងប្រទេសជប៉ុនដើម្បីកាត់ទោសពីបទទារុណកម្មលើកុមាររាប់សិបនាក់។

ទីភ្នាក់ងារស៊ីនហួរបានរាយការណ៍ពីទីក្រុងតូក្យូ ប្រទេសជប៉ុនកាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ដោយមានរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើននៅក្នុងប្រទេសជប៉ុនបានរាយការណ៍ថា ប៉ូលិសបានធ្វើការចាប់ខ្លួនគ្រូស្រីបីនាក់ដែលធ្លាប់ធ្វើការនៅសាលាមត្តេយ្យ Sakura Hoikuen ក្នុង ក្រុង Susono ខេត្ត Shizuoka ភាគកណ្តាលនៃប្រទេសជប៉ុន។

ការចាប់ខ្លួននេះធ្វើឡើងក្រោយពីមានការចោទប្រកាន់ពីបទរំលោភបំពានលើកុមារ ដែលស្ថិតនៅក្រោមការថែទាំរបស់ពួកគេ។ ដោយគេបានដឹងថា នៅចន្លោះខែមិថុនា និងខែសីហា កុមារតូចៗជាច្រើននៅអាយុត្រឹម១ឆ្នាំស្ថិតនៅក្រោមការគ្រប់គ្រោងរបស់គ្រូទាំងនោះ ហើយពួកគេបានរំលោភបំពាន់លើកុមារ ដោយការបង្ខំកុមារឱ្យដោះខោគំរាមក្មេងដោយកាំបិត និងទម្រង់នៃការធ្វើបាបជាច្រើនផ្សេងទៀត។

យ៉ាងណាមិញគ្រូបង្រៀនទាំងនោះបានទទួលស្គាល់ពីអាកប្បកិរិយាបំពានរបស់ពួកគេ ប៉ុន្តែគេបានលើកឡើងពីហេតុផលថាវាជាការព្យាយាមបង្រៀនវិន័យដល់កុមារ។

ទោះជាយ៉ាងណាក្រុមអ្នកស៊ើបអង្កេតកំពុងពិនិត្យដោយប្រុងប្រយ័ត្ននូវកំណត់ត្រាដែលទទួលបាន ព្រោះគេជឿថា ការរំលោភបំពាននៅតែបន្តនៅក្នុងសាលានេះ ដែលបង្ខំឱ្យបុគ្គលិកទាំងអស់ចុះកិច្ចសន្យានោះ នឹងមិនបង្ហាញពីអ្វីដែលបានកើតឡើងនៅក្នុងសាលានោះទេ ឬអាចដោយសារតែការភ័យខ្លាច ទើបភស្តុតាងអាចនឹងត្រូវបំផ្លាញ។

យ៉ាងណាមិញក្រុមមន្ត្រីប៉ូលិសបានធ្វើការសាកសួរលម្អិតទៅកាន់នាយកសាល ប៉ុន្តែ មកទល់ពេលនេះនៅមិនទាន់មានការឆ្លើយបកណាមួយមកកាន់ប៉ូលិសនៅឡើយទេ៕ ប្រភព៖ Dailynews

 

ពិតជាទំពាំងស្នងឬស្សី  អាយុមិនដល់១០ឆ្នាំបង្ហាញសមត្ថភាពក្បាច់គុនល្បុក្កតោយ៉ាងជំនាញ(មានវីដេអូ)

0

គួរឱ្យសរសើរទៅកាន់កុមារាដែលមានអាយុក្រោយ១០ឆ្នាំទាំងប៉ុន្មានរូបនេះដែលបានបង្ហាញពីសមត្ថភាពក្នុងការបញ្ជេញនូវក្បាច់គុនល្បុក្កតោយ៉ាងអស្ចារ្យ និងហាក់ដូចជាស្ទាត់ជំនាញ រហូតដល់មហាជនយល់ថានេះគឺជាទំពាំងស្នងឬស្សីដើម្បីរក្សានូវកេរដំណែលដ៏មានតម្លៃរបស់ខ្នែរ និងជាគុនល្បុក្កតោ ទើបតែបានចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការ យូណេស្កូកាលពីពេលថ្មីៗនេះផងដែរ។

ក្បាច់គុណក្បុក្កតោខ្មែរត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការ យូណេស្កូនៅ ថ្ងៃទី២៩  ខែវិច្ឆិកា ២០២២  ដោយការសម្រេចនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី១៧ នៃកិច្ចប្រជុំ គណៈកម្មាធិការអន្តរ រដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌របស់អង្គការយូណេស្កូ ដែលប្រារព្ធឡើងនៅទីក្រុងរ៉ាបាតនៃប្រទេសម៉ារុក។

ជាមួយគ្នានោះផងដែរកាលពីពេលថ្មីៗកន្លងទៅនេះក៏មានការបង្ហោះនូវវីដេអូឃ្លីបដ៏ទាក់ទាញ និងគួរឱ្យចាប់អារម្មណ៍ជាខ្លាំងពីម្ចាស់គណនីហ្វេសប៊ុក “នរៈ ឧរង្គៈ Nakrak Urunga” ដែលបានថតបង្ហាញពីសកម្មភាពដ៏អស្ចាររបស់ក្មេងៗដែលជាកុមារាតូចៗ អាយុប្រហែល ៦ ទៅ៧ ឆ្នាំ ប៉ុន្តែពួកគេបានបង្ហាញនូវសមត្ថភាពដ៏គួរឱ្យស្ញប់ស្ញែញនៃការបង្ហាញពី គុនល្បុក្កតោ យ៉ាងស្វាហាប់ហាក់មិនគួរឱ្យជឿ។

ពិតណាស់នេះជាសម្មភាពដែលពួកគេបានព្យាយាមហាត់រៀនយ៉ាងយកចិត្តទុកដាក់ជាមួយនិងសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ខ្មែរដ៏មានតម្លៃ ហើយវាក៏ជាមោទកភាពសម្រាប់កូនខ្មែរដែលបានព្យាយាមថែរក្សារឱ្យ គុនល្បុក្កតោ នេះគងវង្សជារៀងរហូត។

យ៉ាងណាមិញបន្ទាប់ពីមានការបង្ហោះនូវ គុនល្បុក្កតោរបស់កុមារតូចៗដល់បណ្ដាញសង្គម ក៏បានធ្វើឱ្យមហាជនជាច្រើនមានការស្ងើចសរសើរ និង បង្ហាញនូវអារម្មណ៍រំភើបព្រោះតែយល់ថាកុមារទាំងនេះគឺជាទំពាំងស្នងឬស្សីរបស់ខ្មែរ៕

អត្ថបទដោយ៖ យិត ម៉ានិល

រុស្សី​ មិនព្រមលក់ប្រេងក្នុងតម្លៃដែល EU និងប្រទេស G7 កំណត់ឱ្យនោះទេ

0

រុស្សី៖ ឧបនាយករដ្ឋមន្រ្តីរុស្សីលោក អាឡិចហ្សេនឌើ ណូវ៉េក (Alexander Novak) បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ីនឹងមិនលក់ប្រេងក្នុងតម្លៃកំណត់តម្លៃ ៦០ដុល្លារ ក្នុងមួយបារ៉ែល ដែលព្រមព្រៀងដោយ EU និងប្រទេស G7 នោះទេ លោកចាត់ទុកថាលោកខាងលិចកំពុងតែឃោសនាព័ត៌មានក្លែងក្លាយជុំវិញនៃតម្លៃប្រេង។

ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានប្រកាសកាលពីថ្ងៃសៅរ៍ថា សហភាពអឺរ៉ុបបានយល់ព្រមកំណត់តម្លៃប្រេងពីសមុទ្ររុស្ស៊ីនៅត្រឹម ៦០ ដុល្លារក្នុងមួយបារ៉ែល ឬយ៉ាងហោចណាស់ ៥% ក្រោមអត្រាទីផ្សារ។ រដ្ឋ G7 ដែលនៅសេសសល់ និងអូស្ត្រាលីបានធ្វើសេចក្តីប្រកាសស្រដៀងគ្នាកាលពីថ្ងៃសុក្រ ដោយបញ្ជាក់ថា ពួកគេក៏នឹងបដិសេធមិនទទួលយកប្រេងរុស្ស៊ីលើសពី៦០ ដុល្លារក្នុងមួយបារ៉ែលឡើយ។ រុស្ស៊ីបានទទូចម្តងហើយម្តងទៀតថា ខ្លួននឹងមិនផ្គត់ផ្គង់ប្រេងដល់ប្រទេសដែលមិនគោរពតម្លៃនេះទេ។

បន្ថែមពីនេះលោកបាននិយាយនៅលើប៉ុស្តិ៍ទូរទស្សន៍ រ៉ូស៊ីយ៉ា (Rossiya-24) កាលពីថ្ងៃអាទិត្យថា “យើងនឹងលក់ប្រេង និងផលិតផលប្រេងទៅឱ្យប្រទេសដែលនឹងធ្វើការជាមួយយើងក្នុងលក្ខខណ្ឌទីផ្សារ បើទោះបីជាយើងនឹងត្រូវកាត់បន្ថយការផលិតក៏ដោយ” ។

លោក Novak បានព្យាករណ៍ថាតម្លៃនឹង “ធ្វើឱ្យមានអស្ថិរភាព” ទីផ្សារពិភពលោក ហើយបានប្រកែកថាវាផ្ទុយនឹងច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក។ លោកបន្តថា រុស្ស៊ីកំពុងតែធ្វើការលើយន្តការដើម្បីកាត់បន្ថយវិធានការនេះ៕

រុស្សុីចំណេញកោះមួយពីជប៉ុន ក្រោយអាមេរិកទម្លាក់គ្រាប់បែកប្រល័យលោក

0

ចាប់តាំងពីបញ្ចប់សង្គ្រាមលលោកលើកទី២មក ប្រជុំកោះកោះគូរីល (Kuril Islands) នៅតែជា​ចំណុច​មិនត្រូវគ្នារវាង​ជប៉ុន និង​រុស្ស៊ី។

រុស្ស៊ី បាន​ប្រកាស​ថា​ ប្រជុំកោះ​គូរីល ជារបស់ខ្លួននៅក្នុងឆ្នាំ១៧៨៦ បន្ទាប់ពីរកឃើញ​ដោយជនជាតិរុស្ស៊ី។ ប៉ុន្តែក្រោយមកដោយសារជប៉ុន អះអាងថា ប្រជុំកោះនេះ​ស្ថិតនៅជិត​ប្រទេសខ្លួន​ជាង ទើបនាំឱ្យ​មានការចុះសន្ធិសញ្ញាមួយរវាងប្រទេសទាំងពីរ នៅក្នុងឆ្នាំ១៨៥៥ ដោយបែងចែកគ្នា។ ក្នុងនោះ​កោះសំខាន់ៗចំនួន៤ នៅភាគខាងត្បូងនៃគូរីល ត្រូវប្រគល់ឱ្យទៅ​ជប៉ុនជាអ្នកគ្រប់គ្រង ខណៈរុស្ស៊ី គ្រប់គ្រងនៅផ្នែកខាងជើង​គូរីល។Japan's Northern Territories v Russia's Kuril Islands - Policy Forum

ក៏ប៉ុន្តែរំលងបាន២០ឆ្នាំ ពោលគឺនៅឆ្នាំ​ ១៨៧៥ ប្រទេសទាំងពីរ ក៏បាន​ចុះ​សន្ធិសញ្ញាថ្មីមួយទៀត ដោយ​ប្រគល់ប្រជុំកោះនេះទាំងមូលឱ្យជប៉ុនកាន់កាប់ ជាការដោះដូរ​គ្នា ដោយ​ឱ្យរុស្ស៊ី កាន់កាប់​ប្រជុំកោះ Sakhalin វិញ។ ក៏ប៉ុន្តែដោយកាលនោះជប៉ុនជាប្រទេសមហាអំណាច ក៏បាន​ចូល​ឈ្លានពានដណ្តើមយក​ទឹកដីពាក់កណ្តាលនៃកោះ Sakhalin បន្ទាប់ពីឈ្នះសង្គ្រាមលើរុស្ស៊ី ក្នុងឆ្នាំ ១៩០៥។How the Kuril Islands dispute arose, and the story behind Russian-Japanese peace efforts - World - TASS

តែយ៉ាងណាមិញ ក្រោយពីចាញ់សង្គ្រាមលោកលើកទី២  ក្រោយពី​ត្រូវអាមេរិក​ទម្លាក់​គ្រាប់បែកបរមាណូនៅថ្ងៃទី៦ និង ៩ ខែសីហា ឆ្នាំ​១៩៤៥ ក៏ស្រាប់តែកងទ័ព​រុស្ស៊ី (សហភាពសូវៀត) បានចូលកាន់កាប់ប្រជុំកោះនេះ និងនារទេសប្រជាជនដែលរស់នៅទីនោះ ត្រឡប់ទៅប្រទេសជប៉ុនវិញ។Kuril Islands (Russia) cruise port schedule | CruiseMapper

ក្រោយមក នៅឆ្នាំ១៩៥៦ រុស្ស៊ី បាន​សម្រេច​ប្រគល់​កោះចំនួន២ ដែល​នៅកៀកជប៉ុនបំផុតគឺកោះ Shikotan និង Habomai នៃប្រជុំកោះ​គូរីលឱ្យជប៉ុន ប៉ុន្តែជប៉ុនមិនយល់ព្រមឡើយ ព្រោះ​កោះ២នេះ គឺមានទំហំស្មើតែ ៧% ប៉ុណ្ណោះ​នៃប្រជុំកោះ​គូរីល​ទាំងមូល។Kuril Islands Dispute

លុះឈានមកដល់ឆ្នាំ ២០០៤ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន (Putin)  ក៏នៅតែបន្តប្រគល់កោះទាំងពីរខាងលើឱ្យទៅជប៉ុនដដែល ហើយជប៉ុន បន្តប្រកែកមិនយក ដែលធ្វើឱ្យ​ប្រទេសទាំងពីរ នៅតែមិនអាចឈានដល់កិច្ចព្រមព្រៀងណាមួយ​ឡើយរហូតមកដល់បច្ចុប្បន្ន៕Russia, Japan try business as stepping stone in Kuril Islands dispute - Asia Times

ប្រភព: BBC

ផ្សោតរាប់ពាន់ក្បាលត្រូវបានគេប្រទះឃើញស្លា.ប់នៅឆ្នេរសមុទ្រនៃប្រទេសរុស្ស៊ី

0

បរទេស៖ រុស្សី បានរកឃើញសាកសពសត្វផ្សោតស្លាប់ជាង ២.៥០០ ក្បាល ដែលលិចនៅលើច្រាំងសមុទ្រកាសព្យែន (Caspian)  នៃប្រទេសរុស្ស៊ី ហើយក្រុមមន្ត្រីពាក់ព័ន្ធកំពុងស៊ើបអង្កេតមូលហេតុ នៃការស្លាប់អស់ជាច្រើននេះ។

ទីភ្នាក់ងារសារព័ត៌មាន BBC បានចេញផ្សាយនាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ នេះថា មន្ត្រីរុស្ស៊ីបានរកឃើញសាកសពសត្វផ្សោតដែលងាប់នៅឆ្នេរសមុទ្រកាសព្យែន ភាគខាងត្បូងនៃប្រទេស។ ដោយសត្វគេបានបញ្ជាក់ថាវាបានកើនឡើងដល់ជាង ២.៥០០ក្បាល បន្ទាប់ពីរបាយការណ៍មុនបាននិយាយថា មានប្រហែល ៧០០ ក្បាលប៉ុណ្ណោះដែលរកឃើញបានស្លាប់។

ជាមួយគ្នានោះក្រសួងធនធានធម្មជាតិ និងបរិស្ថាននៃសាធារណៈរដ្ឋ ដាដេតាន់ តំបន់ភាគនិរតីរបស់ រុស្ស៊ី បានប្រាប់ឱ្យដឹងថា សាកសពមួយចំនួនធំ ត្រូវបានរកឃើញនៅក្នុងមាត់ទន្លេពីរគឺ Zuluk និង Shurika ហើយអ្នកជំនាញបានយកគំរូពីគ្រោងឆ្អឹងមកវិភាគ និងត្រួតពិនិត្យ ប៉ុន្តែមូលហេតុនៃការស្លាប់នឹងត្រូវបានដឹងបន្ទាប់ពីលទ្ធផលនៃការធ្វើតេស្តមន្ទីរពិសោធន៍។

គួរបញ្ជាក់ថាផ្សោតសមុទ្រកាសព្យែន ត្រូវបានចុះក្នុងបញ្ជីជាប្រភេទសត្វជិតផុតពូជដោយអង្គការអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ចាប់តាំងពីឆ្នាំ ២០០៨ ជាមួយនឹងចំនួនសត្វនៅសេសសល់ ប្រហែល ៧០,០០០ក្បាល ឥឡូវនេះ ដោយសារតែពួកវាត្រូវបានគេបរបាញ់យ៉ាងខ្លាំង និងរងផលប៉ះពាល់ដោយការបំពុលឧស្សាហកម្មផងដែរ៕ ប្រភព៖ Thairath

អត្ថបទដោយ៖ យិត ម៉ានិល

 

ក្រុមហ៊ុន Tiger Beer អបអរឆ្នាំនៃភាពជឿជាក់ដ៏អស្ចារ្យសម្រាប់ចុងឆ្នាំជាមួយកំពូលតារា K-Pop Jessi និងកំពូលតារាល្បីៗប្រចាំប្រទេសជាច្រើនរូបទៀត

0

ភ្នំពេញ ថ្ងៃទី 3 ធ្នូ 2022 – ក្រុមហ៊ុន Tiger Beer ដែលជាក្រុមហ៊ុនស្រាបៀរលំដាប់អន្តរជាតិ មានដើមកំណើតមកពីអាសុីបានអបអរឆ្នាំនៃភាពជឿជាក់ជាមួយនឹងមហាព្រឹត្តិការណ៍ការប្រគំតន្រ្តីដ៏កក្រើកដើម្បីចែកជូនទស្សនីយភាពដ៏អស្ចារ្យនៃការសម្ដែងផ្ទាល់របស់តារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជាជាច្រើនរូប និងជាពិសេសគឺកំពូលតារាស្រី K-Pop លំដាប់ពិភពលោកគឺកញ្ញា Jessi ឱ្យបានសម្ដែងក្នុងការប្រគំតន្រ្តីដំបូងបង្អស់នៅប្រទេសកម្ពុជារបស់គាត់។

 

ព្រឹត្តិការណ៍ដ៏រំភើបដែលបានទាក់ទាញអ្នកចូលរួមរហូតដល់ជាង 20,000នាក់ គឹជាផ្នែកមួយយុទ្ធនាការ ឆ្នាំនៃភាពជឿជាក់របស់ Tiger Beer ធ្វើឡើងជាសាកលដើម្បីអបអរភាពភាពជឿជាក់ និងជំរុញលើកទឹកចិត្តបុគ្គលឱ្យហ៊ានបង្ហាញនូវភាពអង់អាចរបស់ខ្លួនដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួន។ ដោយមានការចូលរួមពីកំពូលតារាចម្រៀង K-pop កញ្ញា Jessi ព្រមទាំងកំពូលតារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជាជាច្រើនរូបដូចជា G-Devith, CG Movement, Tey$, Klapyahandz​ និង KmengKhmer បានរួមគ្នាធ្វើឱ្យអ្នកគាំទ្រ និងអ្នកស្នេហាតន្ត្រីដ៏ច្រើនកុះករទទួលបាននូវភាពរីករាយជាមួយនឹងការសម្ដែងដ៏កក្រើកក្នុងរាត្រីដែលមិនអាចបំភ្លេចបាន។

 

អ្នកនាង គង់ សូរីដា (Sorida Kong)​ ប្រធានគ្រប់គ្រងជាន់ខ្ពស់ម៉ាកសញ្ញា Tiger Beer នៃក្រុមហ៊ុន HEINEKEN Cambodia បានមានប្រសាសន៍ថា “ចរិតលក្ខណៈពិសេសពោរពេញដោយភាពអង់អាច និងជឿជាក់របស់ Jessi គឺពិតជាស័ក្ដិសមបំផុតនឹងអត្តសញ្ញាណម៉ាកសញ្ញារបស់យើង ដែលផ្ដោតសំខាន់ថាភាពជឿជាក់តែងជម្នះបានរាល់គ្រប់់ឧបសគ្គ។ យើងពិតជាមានក្ដីរំភើបបំផុតចំពោះវត្តមានរបស់ Jessi សម្រាប់រាត្រីដ៏ពិសេសអស្ចារ្យនេះ’ អ្នកនាងក៏បានបន្តទៀតថា “លើសពីការប្រគំតន្ត្រី ព្រឹត្តិការណ៍អបអរឆ្នាំនៃភាពជឿជាក់នេះ គឺជាកាដូដ៏ពិសេសបំផុតសម្រាប់អតិថិជនរបស់យើងដែលបានឆ្លងកាត់ និងសម្រេចនូវគោលដៅពោរពេញដោយភាពអង់អាចរបស់ខ្លួន ហើយនេះជាមធ្យោបាយដ៏អស្ចារ្យបំផុតសម្រាប់ឱកាសដំណាច់ឆ្នាំនៃភាពជឿជាក់នេះ។

 

Tiger Beer​ មានដើមកំណើតនៅតំបន់អាសុីក្នុងឆ្នាំ 1932 ជាម៉ាកសញ្ញាស្រាបៀរដ៏ល្បីលំដាប់អន្តរជាតិមួយដែលមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបានក្លាយទៅជានិមិត្តរូបនៃភាពជឿជាក់ ក្នុងការផលិតស្រាបៀរគុណភាពខ្ពស់មួយនៅតំបន់ត្រូពិកដែលគ្រប់គ្នាយល់ថាមិនអាចទៅរួច។ ក្នុងឆ្នាំនៃភាពជឿជាក់នេះ Tiger Beer បានដាក់ឱ្យមានយុទ្ធនាការពេញមួយឆ្នាំក្នុងការលើកស្ទួយប្រជាជនខ្មែរឱ្យក្លាហានហ៊ានពុះពារជម្នះរាល់ឧបសគ្គ និងមានភាពជឿជាក់លើខ្លួនឯងដោយផ្សារភ្ជាប់ទៅនឹងឆន្ទៈរបស់ខ្លួន តាមរយៈការផ្ដល់ជូននូវវេទិកាសម្រាប់កំពូលតារាល្បីៗជាច្រើនរូបប្រចាំប្រទេសកម្ពុជាដើម្បីបញ្ចេញនូវសមត្ថភាពទេពកោសល្យរបស់ខ្លួន ជាមួយតារាចម្រៀងល្បីលំដាប់ពិភពលោក ក៏ដូចជាកិច្ចសហការជាមួយកំពូលកីឡាករបាល់ទាត់អាសុីប្រចាំទសវត្សរ៍ដ៏អស្ចារ្យដូចជាលោក Heung Min Son ដែលបច្ចុប្បន្នកំពុងប្រកួតក្នុងកម្មវិធីបាល់ទាត់ពិភពលោកដ៏កក្រើកគឺកម្មវិធី FIFA World Cup® ផងដែរ។

 

Tiger Beer តែងតែផ្ដោតយកចិត្តទុកដាក់ចំពោះការទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ និងជំរុញ មិនឱ្យអតិថិជនបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឡើយ។ ក្នុងអំឡុងព្រឹត្តិការណ៍តន្ត្រីអបអរឆ្នាំនៃភាពជឿជាក់ នេះ Tiger Beer បានសហការជាមួយក្រុមហ៊ុនមធ្យោបាយធ្វើដំណើរ Grab ដើម្បីផ្ដល់ជូនការបញ្ចុះតម្លៃក្នុងការធ្វើដំណើរទៅ និងត្រឡប់ពីកម្មវិធី Year of The Tiger វិញ ដើម្បីធានាជូននូវសុវត្ថិភាពក្នុងការធ្វើដំណើរដល់អ្នកចូលរួមគ្រប់រូប។​

សូមតាមដានទំព័រហ្វេសប៊ុករបស់ Tiger Beer ដោយចុច Tiger Beer | Facebook (សម្រាប់តែអាយុ 18 ឆ្នាំឡើងទៅប៉ុណ្ណោះ) ដើម្បីចូលរួមក្នុងដំណើរឆ្ពោះ ទៅកាន់អនាគតកាន់តែជឿជាក់ជាមួយ Tiger Beer។

 

អំពី HEINEKEN Cambodia

ក្នុងនាមជាក្រុមហ៊ុនស្រាបៀរឈានមុខគេមួយ HEINEKEN Cambodia បានមានវត្តមានក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ1994 មកម្ល៉េះ។ ក្នុងគោលបំណងដើម្បីធ្វើឱ្យការរស់នៅ និងការជួបជុំកាន់តែប្រសើរ ក្រុមហ៊ុនបានផ្ដល់នូវបទពិសោធលដ៏អស្ចារ្យដល់អតិថិជន តាមរយៈផលិតផលស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ជាតិ និងអន្តរជាតិជាច្រើនដូចជា  Heineken®, Tiger, ABC, Anchor និង Gold Crown។ តាមរយៈប្រវត្តិកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងប្រទេស និងរោងចក្រដ៏ទំនើបបំផុត នៅភ្នំពេញ​ ក្រុមហ៊ុន HEINEKEN Cambodia បានផ្ដល់ឱកាសការងារទៅដល់បុគ្គលិករហូតដល់ទៅជាង 700នាក់ និងគាំទ្រការងារដោយប្រយោលចំនួនជាង 120,000ទៀត ទូទាំងខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន។ ក្រោមការប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ក្រុមហ៊ុន HEINEKEN Cambodia បានប្រើប្រាស់គោលការណ៍ ‘Brew a Better Cambodia’ ដែលផ្ដោតសំខាន់លើការថែរក្សាបរិស្ថាន និរន្តរភាពសង្គម និងការពិសាគ្រឿងស្រវឹងដោយទំនួលខុសត្រូវ។ HEINEKEN Cambodia ជាផ្នែកមួយរបស់ HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរល្បីល្បាញលំដាប់ពិភពលោក។