ផឹក​កាហ្វេ​ក្នុង​ពេល​វេលា​ត្រឹម​ត្រូវ ​ប្រហែល​ល្អ​សម្រាប់​សុខភាព ​តែ​បើ​​ផឹក​មិន​ត្រឹម​ត្រូវ​តាម​ពេលវេលា ​ប្រាកដ​ជា​នាំ​ទុក្ខ​ដល់​ខ្លួន​មិន​ខាន។ ​ផឹក​កាហ្វេ​ច្រើន​ពេក ​នឹង​ធ្វើ​ឲ្យ​អ្នក​វិល​មុខ ​ក្អួត ​គេង​មិន​លក់ ញ័រ​ទ្រូង​ជា​ដើម។ ​លើស​ពី​នេះ ​ក៏​​អាច​ឈាន​ដល់​ការ​ឈឺ​ក្រពះ ដែល​ប៉ះ​​ពាល់​ខ្លាំង​ដល់ សុខភាព។​

​១. ផឹក​​​​​ចន្លោះ​ម៉ោង ​៨-​៩ ព្រឹក

​​មនុស្ស​ជា​ច្រើន​មាន​ទម្លាប់​ផឹក​កាហ្វេ​នៅ​ពេល​ព្រឹក ព្រោះ​យល់​ថា​ជា​ការ​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី។ ​ប៉ុន្តែ​​​​ចន្លោះ​ពី​ម៉ោង ​៨ -​៩ ​ព្រឹក ​មិន​មែន​ជា​ពេល​វេលា​​​ល្អ​ទេ។ ​ម៉ោង​នេះ​​​ជំរុញ​ឲ្យ​អាការៈ​ស្រេ្តស​កើន​ឡើង ដោយសារ​តែ​ជាតិ​កាហ្វេអ៊ីន​នឹង​ផលិត​កម្រិត​កូ​ទីសូល ដែល​អាច​ជះឥទ្ធិពល​ដល់​​ផ្លូវ​អារម្មណ៍​របស់​អ្នក​បាន។

២. ផឹក​ក្រោយ​បាយ​ល្ងាច​រួច

​ទម្លាប់​ដ៏​ពេញ​និយម​មួយ​ទៀត ​​គឺ​ផឹក​កាហ្វេ​មួយ​ពែង​ក្រោយ​អាហារ​ល្ងាច​រួច ដោយសារ​មនុស្ស​ជា​ច្រើន​យល់​ថា ​ជួយ​រំលាយ​​អាហារ​បាន​ល្អ​។ ​យ៉ាង​ណា​ក៏​ដោយ ​ជ្រើស​រើស​​ពេល​វេលា​នេះ ​មិន​ត្រឹម​​ត្រូវ​ទេ ​ដោយសារ​​វា​រំខាន​ដល់​ការ​ស្រូប​យក​ជាតិ​ដែក​ពី​សារពាង្គកាយ​បាន​។ ​បន្ថែម​ពី​នេះ ​ផឹក​កាហ្វេ​ពេល​យប់ ​វា​ប៉ះពាល់​ដល់​ដំណេក​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​អ្នក​​គេង​មិន​លក់ ដែល​ជះ​ឥទ្ធិពល​ដល់​ស្មារតី​​​ព្រោះ​គេង​មិន​គ្រប់​គ្រាន់។

៣. ​បន្ថែម​ជាតិ​ផ្អែម​ខ្លាំង​ក្នុង​កាហ្វេ

​​ដោយសារ​កាហ្វេ​មាន​ជាតិ​ល្វីង ​​មនុស្ស​ជា​ច្រើន​ទម្លាប់​ដាក់​ស្ករ​និង​ទឹក​ដោះ​គោ​​​ដោយ​បរិមាណ​ច្រើន​។ ​តែ​បើ​អ្នក​ដាក់​​ជាតិ​ផ្អែម​ពេក ​វា​កាន់​តែ​បង្កើន​​ហានិភ័យ​ដោយ​ប្រឈម​នឹង​ជំ​ងឺ​ទឹក​នោម​ផ្អែម ​និង​​ជំងឺ​បេះ​ដូង​ថែម​ទៀត៕Drinking coffee may be linked to lower risk of death, even with a little  sugar