ប្រទេសចិន ៖ កាលពីថ្ងៃទី១៤ ខែមករា លោកស្រី Jiao Yahui ប្រធានពេទ្យនៃគណៈកម្មការសុខភាពជាតិចិន បានផ្តល់សម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដនៅចិន គឺកើនឡើងខ្ពស់ជិតដល់៦ម៉ឺននាក់ (ស្មើ៥៩.៩៣៨នាក់) គិតតាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ។

ក្នុងចំណោមនោះ ពលរដ្ឋចំនួន៥.៥០៣នាក់ស្លាប់ដោយសារប្រព័ន្ធផ្លូវដង្ហើមខ្សោយ ខណៈពលរដ្ឋ៥៤.៤៣៥នាក់ស្លាប់ដោយសារជំងឺប្រចាំកាយ ដូចជា ជំងឺមហារីក និងជំងឺបេះដូងជាដើម ។ មុននេះ រដ្ឋាភិបាលចិនបានរាយការណ៍ពីចំនួនអ្នកស្លាប់ដោយសារផ្លូវដង្ហើមខ្សោយតែប៉ុណ្ណោះ ជាហេតុធ្វើឱ្យវែបសាយរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់ចិនរាយការណ៍ថា មានអ្នកស្លាប់ដោយសារកូវីដត្រឹមតែ៣៧នាក់ប៉ុណ្ណោះក្នុងខែធ្នូឆ្នាំមុន ខណៈមន្ទីរពេទ្យ និងកន្លែងដុតសពបានទទួលអ្នកជំងឺកូវីដ និងអ្នកស្លាប់ក្នុងចំនួនច្រើនក្តី ។What China's Deadly Covid Surge Means For the World in 2023 – Rolling Stone

អង្គការសុខភាពពិភពលោក (WHO) និងមន្ត្រីអាមេរិកចង្អុលបង្ហាញថា កន្លងមក ប្រទេសចិនបានរាយការណ៍ពីចំនួនអ្នកឆ្លងកូវីតនៅចិនទាបហួសខុសពីការពិត ហើយ WHO ក៏បានអំពាវនាវឱ្យចិនបង្ហាញទិន្នន័យពិតប្រាកដ និងបង្ហាញឱ្យរហ័សជាងមុន ដើម្បីជាប្រយោជន៍ក្នុងការវាយតម្លៃស្ថានភាពការឆ្លងរាលដាលក្នុងសង្គម និងទូទាំងពិភពលោក ។

លោកស្រី Jiao Yahui បន្ថែមថា អ្នកឆ្លងកូវីដដែលធ្វើដំណើរមកសុំការពិគ្រោះយោបល់នៅគ្លីនិកនានា គឺបានឆ្លងផុតចំនួនខ្ពស់ហើយ ពី២,៨៦លាននាក់នៅថ្ងៃទី២៣ ខែធ្នូ មកត្រឹម៤,៧៧សែននាក់នៅថ្ងៃទី១២ ខែមករា ខណៈចំនួនអ្នកឆ្លងកូវីដដែលចូលព្យាបាលនៅមន្ទីរពេទ្យមាននិន្នាការថយចុះ គឺពី១,៦៣លាននាក់នៅថ្ងៃទី៥ ខែមករា មកត្រឹម១,២៧លាននាក់នៅថ្ងៃទី១២ ខែមករា ។Patients build up outside entrances as hospitals in China struggle with  rising COVID infections | World News | Sky News

ទោះយ៉ាងណា អ្នកជំនាញផ្នែកសុខាភិបាលជាច្រើនបានអំពាវនាវឱ្យរដ្ឋាភិបាលចិនបង្ហាញទិន្នន័យត្រឹមត្រូវពិតប្រាកដជាបន្តបន្ទាប់ ជាពិសេស ទិន្នន័យការឆ្លងជំងឺកូវីដរបស់ពលរដ្ឋទូទៅនិងពលរដ្ឋអាយុច្រើន ការទទួលការព្យាបាលក្នុងមន្ទីរពេទ្យ និងចំនួនអ្នកស្លាប់ទាំងអស់ ដើម្បីជាប្រយោជន៍ដល់ការដាក់ផែនការទប់ទល់នឹងជំងឺកូវីដនាថ្ងៃអនាគត បន្ទាប់ពីចិនបើកប្រទេសឡើងវិញ ៕

ប្រភព ៖ The Standard