វៀតណាមបានស្នើសុំជប៉ុន ជាលើកទីពីរ សម្រាប់ការគាំទ្រក្នុងការកសាងផ្លូវរថភ្លើងល្បឿនលឿនពីខាងជើងទៅខាងត្បូង។
នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានធ្វើសំណើនេះ ក្នុងពេលជួបជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនលោក Shunichi Suzuki នៅទីក្រុ ហាណូយ កាលពីថ្ងៃសុក្រ។
នេះជាលើកទីពីរហើយដែលនាយករដ្ឋមន្ត្រីវៀតណាមបានធ្វើសំណើទៅកាន់ប្រទេសជប៉ុនទាក់ទងនឹងផ្លូវដែកដ៏ធំ បន្ទាប់ពីបានស្នើឱ្យធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (JBIC) គាំទ្រគម្រោងនេះ ខណៈដែលលោកបានទទួលជួប ប្រធាន JBIC លោក Maeda Tadashi នៅទីក្រុងហាណូយ កាលពីខែកក្កដា។
ក្រសួងដឹកជញ្ជូនបានស្នើសុំខ្សែរថភ្លើងល្បឿនលឿនពីជើងទៅត្បូងប្រវែង ១.៥៥៩ គីឡូម៉ែត្រ ដែលមានល្បឿនពី ៣២០ ទៅ ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ផ្លូវរថភ្លើងល្បឿនលឿននេះនឹងត្រូវប្រើប្រាស់សម្រាប់ដឹកជញ្ជូនអ្នកដំណើរ ខណៈដែលផ្លូវរថភ្លើងប្រពៃណី បច្ចុប្បន្ន នឹងត្រូវបានប្រើដើម្បីដឹកជញ្ជូនទំនិញ៕
ប្រភព៖ VN Express










