Home Blog Page 1970

ច្បាប់ថ្មីនៃប្រទេសក្នុងតំបន់អាស៊ានមួយ “ការរួម.ភេទ មុនរៀបការត្រូវជាប់​ពន្ធនាគារ​”

0

សមាជិកសភាឥណ្ឌូនេស៊ីបានអនុម័តជាឯកច្ឆ័ន្ទនូវក្រមព្រហ្មទណ្ឌថ្មីដ៏ទូលំទូលាយមួយកាលពីថ្ងៃ អង្គារ ដែលនឹងដាក់ទោសការរួមភេទមុនការរៀបអាពាហ៍ពិពាហ៍ ឲ្យជាប់ពន្ធនាគាររហូតដល់ ១ឆ្នាំ នេះជាផ្នែកមួយនៃការផ្លាស់ប្ដូរដែលអ្នករិះគន់និយាយថា គំរាមកំហែងដល់សិទ្ធមនុស្ស និង​ សិទ្ធិសេរីភាពនៅក្នុងប្រទេស អាស៊ីអាគ្នេយ៍។Indonesia bans living together and sex before marriage – including for  tourists | Metro News

ច្បាប់នេះ ក៏អនុវត្តចំពោះជនបរទេស និង អ្នកទេសចរផងដែរ ដោយហាមប្រាមការរួមរស់ជាមួយគ្នាមុនរៀបការ ការក្បត់សាសនា និង ផ្ដល់ទណ្ឌកម្មចំពោះការប្រមាថប្រធានាធិបតី ឬ ការបង្ហាញទស្សនៈផ្ទុយនឹងមនោគមវិជ្ជាជាតិរបស់ឥណ្ឌូនេស៊ីផងដែរ។Indonesia to Ban Sex Outside of Marriage

សមាជិកសភា លោក Bambang Wuryanto ដែលដឹកនាំគណៈកម្មាការសភាទទួលបន្ទុកកែសម្រួលក្រមសម័យអាណានិគមបាននិយាយថា «យើងទាំងអស់គ្នាបានយល់ព្រមផ្ដល់សច្ចាប័ន លើសេចក្ដីព្រាងច្បាប់នេះ ហើយអាចនឹងត្រូវបានអនុម័តនៅដើមសប្ដាហ៍ក្រោយ»។Indonesia to make sex before marriage illegal with jail time for all -  including tourists | World | News – United Kingdom KNews.MEDIA

គួរបញ្ជាក់ផងដែរថា  ប្រទេស ឥណ្ឌូនេស៊ី ដែលជាប្រទេសកាន់សាសនាឥស្លាមធំជាងគេក្នុងពិភពលោក បានឃើញការកើនឡើងនៃការអភិរក្សសាសនាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈច្បាប់ឥស្លាមតឹងរឹងត្រូវបានអនុវត្តរួចហើយ នៅក្នុងផ្នែកខ្លះនៃប្រទេស។ ជាពិសេសការទទួលទាន់គ្រឿងស្រវឹង និង ល្បែងស៊ីសង គឺត្រូវបានហាមឃាត់ជាដាច់ខាត៕Indonesia set to put people in jail for having sex before marriage

ប្រភព៖ BBC

 

ចំណុចទាំង៩ លើរាងកាយកុមារ ដែលលោកអ្នកដាច់ខាតមិនត្រូវលើកដៃវាយ បើមិនចង់ស្ដាយក្រោយ

0

ពិតណាស់កុមារគឺងាយនឹងរងគ្រោះចំពោះរាងកាយដ៏ក្មេងខ្ចីរបស់ពួកគេប្រសិនបើប៉ះទង្គិចជាមួយនឹងឥទ្ធិពលខ្លាំងៗចំពោះរាងកាយខាងក្រៅ ជាពិសេសគឺមានចំណុចមួយចំនួនដែលលោកអ្នកគួរប្រុងប្រយ័ត្នចំពោះរាងកាយពួកគេ។

តើលោកអ្នកដឹងទេថា នៅលើខ្លួនប្រាណរបស់កុមារ វាមានផ្នែកចំនួន៩កន្លែង ដែលលោកអ្នកដាច់ខាតមិនត្រូវលើកដៃវាយជាដាច់ខាត ព្រោះជាវាជាចំណុចសំខាននៃរាងកាយដែលអាចបណ្ដាលឱ្យកុមារមានគ្រោះថ្នាក់ដល់ជីវិតបាន។

១.ត្រចៀក

លោកអ្នកមិនត្រូវមួលត្រចៀកកូនឡើយ ព្រោះវាជាផ្នែកមួយដែលធ្វើឲ្យកូនឈឺជាងគេ ហើយបើលោកអ្នកទះមួយដៃចំត្រចៀក នោះវានឹងប៉ះពាល់ដល់ខួរក្បាលរបស់ក្មេងខ្លាំងណាស់ អាចរហូតដល់ស្លាប់បាន។

២. ផ្នែកខាងក្រោយនៃក្បាល

ចំណុចនេះគឺជាកន្លែងខួរតូច ដែលវាជាបណ្ដុំនៃចលនាដំណកដង្ហើមរបស់កុមារ ដូច្នេះដាច់ខាតកុំវាយក្បាលផ្នែកខាងក្រោយឲ្យសោះ។

៣. ខ្នង

នេះជាបណ្ដុំនៃជួរឆ្អឹងខ្នង ហើយបើវាត្រូវប៉ះទង្គិចដោយកម្លាំងខ្លាំង នោះបណ្ដាលឲ្យខូចឆ្អឹងខ្នង ហើយបង្កនូវពិការភាពដ៏ធ្ងន់ចំពោះកុមារ។

៤. កំប៉េះគូទ

នេះជាផ្នែកដែលមាតាបិតាជាច្រើនចូលចិត្តវាយជាងគេ ព្រោះពួកគេគិតថា វាគ្រាន់តែសាច់ធម្មតាតែប៉ុណ្ណោះ។

ប៉ុន្តែតាមពិត វាជាបណ្ដុំនៃសរសៃឈាមតូចឆ្មារ ហើយការវាយទៅលើផ្នែកនេះ ធ្វើឲ្យក្មេងប្រុសខ្សោយប្រដាប់ភេទ និងធ្វើឲ្យកុមារខ្សោយប្រាជ្ញារៀនមិនពូកែឡើយ។

៥. បាតជើង

ផ្ទុយទៅវិញ អ្នកជំនាញបានក្រើនរំឭកឲ្យមាតាបិតាឧស្សាហ៍ស្ទាបអង្អែលបាតជើងរបស់កុមារ ព្រោះវាជាបណ្ដុំនៃសរសៃប្រសាទជាច្រើន ហើយការស្ទាបអង្អែលបាតជើង ជួយឲ្យមាននូវការរីកចម្រើនដ៏ល្អប្រសើរ និងវិវឌ្ឍនៃសារពាង្គកាយកុមារ។

៦. ពោះ

ការទះត្រូវពោះខ្លាំង បណ្ដាលឱ្យប៉ះទង្គិចដល់ថ្លើម លំពែង អណ្ដើក និងពោះវៀនរបស់កុមារ ដែលវាបង្កនូវគ្រោះថ្នាក់យ៉ាងធ្ងន់ណាស់  គឺរហូតដល់ស្លាប់បាន ដែលលោកអ្នកមិនអាចនឹកស្មានដល់។

៧. ទ្រូង

ការវាយចំទ្រូងប៉ះពាល់ដល់សួត ផ្លូវដង្ហើម និងឆ្អឹងជំនីរកុមារ ហើយវាបណ្ដាលឲ្យកុមាររងគ្រោះយ៉ាងដំណំ។

៨. បំពង់ក

ការវាយចំបំពង់កបណ្ដាលឲ្យប៉ះទង្គិចផ្លូវដង្ហើម ឆ្អឹងខ្ចីនៃឃោសិតបំពង់ករបស់កុមារ និងប៉ះពាល់ដល់សរសៃឈាមរត់ផងដែរ។

៩. ដៃ

មាតាបិតាចូលចិត្តឲ្យកូនលាបាតដៃរួចយករំពាត់មកវាយលើបាតដៃ អ្នកដឹងទេនេះជាផ្នែកដ៏សំខាន់របស់កុមារ ហើយការស្ទាប ឬប៉ះវត្ថុរបស់កុមារជួយឲ្យកុមារមានបញ្ញាវាងវៃ ដូច្នេះមាតាបិតាមិនត្រូវវាយដៃរបស់កូនឡើយ ព្រោះវាអាចឲ្យកុមារពិការដៃ ហើយមួយជីវិតរបស់កូនត្រូវប្រើដៃទាំងគូជារៀងរាល់ថ្ងៃ។

ជាការពិត កូនត្រូវតែទទួលបាននូវការអប់រំប្រៀនប្រដៅពីមាតាបិតា តែមាតាបិតាត្រូវប្រើពាក្យលួងលោមនិងពន្យល់ណែនាំ ដូច្នេះសូមមាតាបិតាមេត្តាចៀសវាងដាច់ខាតនៃការប្រើអំពើហឹង្សាទៅលើកូនៗជាទីស្រឡាញ់របស់អ្នក៕

 

តំណាងរាស្រ្ដទួគី បើកឆាកវាយគ្នាជាមួយសមាជិកសភាដទៃទៀត រហូតដល់បញ្ចូនទៅមន្ទីរពេទ្យ

0

យោងតាមសារព័ត៌មាន AP បានផ្សាយថា សមាជិកសភាបក្សប្រឆាំងទួរគីម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃទី៦ ខែធ្នូបន្ទាប់ពីការប៉ះទង្គិចគ្នាជាមួយសមាជិកសភាដទៃទៀតនៅក្នុងកិច្ចប្រជុំសភា ខណៈដែលភាគីទាំងសងខាងព្យាយាមចរចាអំពីថវិកាសម្រាប់ឆ្នាំក្រោយ។

វីដេអូពីកន្លែងកើតហេតុបានបង្ហាញឱ្យឃើញថា សមាជិកសភាមកពីគណបក្សកាន់អំណាចរបស់ប្រធានាធិបតី Recep Tayyip Erdogan និងគណបក្សប្រឆាំងកំពុងវាយតប់គ្នា។ សមាជិកសភាមួយចំនួនបានប្រកែកគ្នាទៅវិញទៅមក ខណៈដែលអ្នកខ្លះទៀតព្យាយាមទាញមិត្តរួមការងារឱ្យបែកគ្នា។ យ៉ាងហោចណាស់មានសមាជិកសភាម្នាក់ត្រូវបានគេវាយហើយដួលទៅលើដី។

គេហទំព័រព័ត៌មាន DHA បានផ្សាយថា លោក Huseyin Ors សមាជិកសភាមកពីគណបក្ស Good party ត្រូវបានគេវាយចំក្បាល។ លោក Ors ត្រូវបានគេបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ។ លោក Aylin Cesur សមាជិកសភាមកពីគណបក្ស Good បាននិយាយថា “យើងបានឃើញថា ស្ថានភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺនបន្ទាប់ពីការវាយចំក្បាល។

cកន្លងមក សភាទួរគីមានការប៉ះទង្គិចគ្នាមួយចំនួនរវាងសមាជិកសភា ។ មូលហេតុចម្បងនៃឧបទ្ទវហេតុនៅថ្ងៃទី ៦ ខែធ្នូគឺមិនច្បាស់ទេ ប៉ុន្តែរដ្ឋាភិបាលទួរគីកំពុងជួបប្រទះបរិយាកាសតានតឹងនៅមុនការបោះឆ្នោតប្រធានាធិបតី និងសភាដែលគ្រោងធ្វើនៅខែមិថុនាឆ្នាំក្រោយ៕

សមុទ្រអ័ព្ទស្អាតបំផុតគ្មានពីរ ជាកន្លែងទាក់ទាញទេសចរណ៍ដ៏ក្តៅគគុកសម្រាប់ អ្នកចូលចិត្តផ្សងព្រេងនៅថៃ

0

ប្រទេសថៃ៖ ​ទិដ្ឋភាពនៃសមុទ្រអ័ព្ទក្នុងតំបន់ភ្នំ Gloucelo ដែលជាកន្លែងទេសចរណ៍ដ៏ល្បី និងជាទីតាំងសម្សាន្តដ៏ពេញនិយមសម្រាប់អ្នកទេសចរមកពីគ្រប់ទិសទី ដែលចង់មកទទួលយកនូវបទពិសោធថ្មីៗជាមួយនឹងសមុទ្រអ័ព្ទនៅលើកំពូលភ្នំហាក់ដូចជាឋានសួគ៌។

តំបន់ Gloucelo ជាតំបន់ភ្នំដែលមានទេសភាពដ៏ស្រស់ស្អាត ​មានទីតាំងស្ថិតនៅភូមិ Gloucelo ឃុំមេសំឡាប ស្រុកសូប ម៉ី ខេត្តមេហុងសឺន នៅលើនេះមានចំណុចនៃទេសភាពដ៏អស្ចារ្យដោយមានសមុទ្រអ័ព្ទដ៏ស្រស់ស្អាតបំផុតគ្មានពីរ និងកំពុងល្បីក្នុងពិភពសង្គមនារដូវរងារនេះ។

តំបន់ Gloucelo គឺជាភូមិព្រំដែនតូចមួយដែលស្ងប់ស្ងាត់ និងត្រូវបានសាងសង់ឡើងតាមយុទ្ធសាស្ត្រសន្តិសុខព្រំដែន។ បរិយាកាសនៅទីនេះហុំព័ទ្ធជុំវិញដោយភ្នំ និងសមុទ្រអ័ព្ទដ៏ក្រាស់។ ចំណុចដែលអាចឱ្យអ្នកមើលសមុទ្រអ័ព្ទបានយ៉ាងច្បាស់និងស្រស់ស្អាតជាចំណុចលើភ្នំនៃតំបន់ Gloucelo  ឬអាចហៅបានថាសមុទ្រអ័ព្ទមកពី ២ ចំណុចផ្សេងគ្នា ព្រោះម្ខាងទៀតគឺ ជាប្រទេសមីយ៉ាន់ម៉ា ដែលមានមានសមុទ្រអ័ព្ទដ៏អស្ចារ្យមិនខុសគ្នានោះទេ ដែលធ្វើឲ្យអ្នកបានទៅឃើញដោយផ្ទាល់ភ្នែក ពិតជាចាប់អារម្មណ៍ខ្លាំង និងមិនអាចបំភ្លេចបាន។

ប៉ុន្តែលក្ខខណ្ឌនៅលើផ្លូវទៅកាន់ Gloucelo មិនស្រួលប៉ុន្មានទេ អាចនិយាយបានថាជាផ្លូវលំបាកគួរសមព្រោះជាច្រាំងថ្មចោទ។ នេះជាហេតុផលមួយទៀតដែល Gloucelo ក៏ជាកន្លែងទាក់ទាញពិសេសសម្រាប់អ្នកទេសចរ ឬអ្នកជិះម៉ូតូផ្សងព្រេង ជ្រើសមកទទួលយកនូវបទពិសោធដ៏ប្លែក។

យ៉ាងណាមិញសម្រាប់តំបន់ Gloucelo មានចម្ងាយប្រហែល ៣ គីឡូម៉ែត្រពីភូមិ Gloucelo តំបន់នេះជា កន្លែងមើលទេសភាព និងកន្លែងបោះជំរុំ បើទោះបីទីនោះមិនមានគ្រឿងបរិក្ខារ គ្មានបន្ទប់ទឹក គ្មានភ្លើង គ្មានសេវាទូរសព្ទ  ប៉ុន្តែទិដ្ឋភាពសមុទ្រអ័ព្ទនៅទីនេះគឺស្រស់ស្អាត និង អស្ចារ្យណាស់ ស្ថានភាពព្រៃឈើនៅតំបន់ជាប់ព្រំប្រទល់ប្រទេសមីយ៉ាន់ម៉ា យ៉ាងខៀវខ្ចី មានសន្សើមត្រជាក់ ដូច្នេះហើយទើបមានអាកាសធាតុសមរម្យសម្រាប់ការមានសមុទ្រអ័ព្ទ ដូច្នេះមិនថាផ្លូវលំបាកយ៉ាងណាទេ អ្នកដំណើរដែលចូលចិត្តផ្សងព្រេងបានត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លងកាត់ការលំបាកទាំងអស់សម្រាប់ការមកមើលទេសភាពដ៏ស្រស់ស្អាតនៅទីនេះ៕ ប្រភព៖ Mgronline

អត្ថបទដោយ៖ យិត ម៉ានិល

សម្ដេច ស ខេង អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ

0

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យចូលរួមថែមទៀត ក្នុងការគោរពអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ។

ក្នុងឱកាសអញ្ជើញក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ ដែលប្រារព្ធឡើងនៅសួនមុខវត្តបុទុមវតី ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា “សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវចូលរួមថែមទៀត ក្នុងការគោរពអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ ដើម្បីភាពសុខដុមរមនាក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ប្រទេសជាតិយើង”។

លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង បានស្នើដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញការបំពាក់កាមេរ៉ាតាមដងផ្លូវ រួមនឹងបរិក្ខាសុវត្ថិភាពចរាចរណ៍ឱ្យបានគ្រប់គ្រាន់ ដោយការបញ្ចូលក្នុងគម្រោងចំណាយ នៃការកសាង ឬការថែទាំផ្លូវថ្នល់ ឬកៀរគររកជំនួយពីវិស័យឯកជនជាដើម។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានស្នើដល់គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយនានា សិល្បករ-សិល្បការនី គ្រឹះស្ថានសិក្សាគ្រប់កម្រិត ក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យឯកជនបន្តអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយ និងជាប់ជាប្រចាំ៕

Facebook អាចនឹងដួលរលំទេក្រោយជួបញ្ហាដ៏ធំមួយទៀតដែលទំនងជាប្រឈមមុខនឹងការបាត់ចំណូលខ្លាំង

0

អន្តរជាតិ៖ ក្រោយចេញការព្រមានជាបន្តបន្ទាប់ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta Platform ដែលជាមេធំរបស់ Facebook ជុំវិញការរំលោភទិន្នន័យអ្នកប្រើប្រាស់ ពេលនេះសហភាពអឺរ៉ុបមិនអនុញ្ញាតឱ្យ Meta ដំណើរការការផ្សាយពាណិជ្ជកម្មដោយប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២។

ជុំវិញបញ្ហានេះនិយតករអៀរឡង់ត្រូវបានអ្នកឃ្លាំមើលឯកជនភាព និងក្រុមប្រឹក្សាការពារទិន្នន័យអឺរ៉ុបផ្តល់រយៈពេលមួយខែក្នុងការសម្រេចចិត្តទាក់ទិននឹងការរំលោភបំពានទិន្នន័យ ក៏ដូចជាការតាមដានភាពឯកជនរបស់អ្នកប្រើប្រាស់ម្តងហើយម្តងទៀត។ ពេលនេះនិយតករអៀឡង់បានចេញសេចក្តីសម្រេចហើយ ដោយ Meta នឹងមិនអាចដំណើរការការផ្សាយពាណិជ្ជកម្មដោយផ្អែកលើការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនបាននោះទេ។ ពោលគឺ លុះត្រាតែមានការយល់ព្រមពីអ្នកប្រើប្រាស់ទើប Meta អាចបើកដំណើរការផ្សព្វផ្សាយពាណិជ្ជកម្មនៅសហភាពអឺរ៉ុបបាន។

គួរបញ្ជាក់ដែរថា ក្នុងអំឡុងចុងខែវិច្ឆិកាកន្លងទៅនេះ Meta ទើបតែទទួលរងការផាកពិន័យប្រមាណខ្ទង់ ២៧៥លានដុល្លារនៅក្នុងប្រទេសអៀឡង់ ក្រោមការស៊ើបអង្កេតរបស់ DPC ចាប់តាំងពីឆ្នាំ២០២១ មកម្លេះ បន្ទាប់ពីមានរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានរកឃើញថាមានសំណុំក្លែងបន្លំទិន្នន័យដែលត្រូវបានដាក់ឱ្យប្រើប្រាស់នៅលើអ៊ីនធឺណិត៕

ជឿនលឿនណាស់ ជប៉ុនត្រៀមប្រើ “ដ្រូនខ្នាតធំ” ​ដើម្បីហោះហើរដឹកទំនិញទៅកាន់ អតិថិជននៅតំបន់ភ្នំ និងលើកោះ

0

ប្រទេសជប៉ុន៖ ជប៉ុនបានធ្វើវិសោធនកម្មច្បាប់ដើម្បីអនុញ្ញាតឱ្យប្រៃសណីយ៍ជប៉ុនប្រើប្រាស់ ដ្រូន(Drone) ក្នុងការដឹកជញ្ជូនទំនិញដល់ពលរដ្ឋទូទាំងប្រទេស ដោយសេវាកម្មនេះនឹងចាប់ផ្តើមនៅតំបន់ភ្នំ និងកោះជាមុនសិន។

នាថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២២នេះ គេហទំព័រក្នុងស្រុកមួយបានចេញផ្សាយបញ្ជាក់អំពីព័ត៍មានទាន់ហេតុការណ៍នៅប្រទេសជប៉ុន ដោយរដ្ឋាភិបាលជប៉ុនបានធ្វើវិសោធនកម្មច្បាប់របស់ខ្លួនដើម្បីអនុញ្ញាតឱ្យមានការប្រើបា្រស់ ដ្រូនខ្នាតធំ បើកលើសពីខ្សែបន្ទាត់នៃការមើលឃើញរបស់ប្រតិបត្តិករលើតំបន់ដែលមានប្រជាជន។

ក្នុងនោះបន្ទាប់ពីមានច្បាប់នៃការហោះហើរដ្រូនត្រូវបានបន្ធូរបន្ថយ សេវាប្រៃសណីយ៍ ចាប ភិន ផុស(Japan Post) ដែលមានទូទាំងប្រទេស ក៏បានចាប់ផ្ដើមធ្វើការបង្ហាញ អំពីដ្រូនរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍មួយនាទីក្រុងតូក្យូ។ ដោយការដាក់បង្ហាញនេះក្នុងគោលបំណងដ៏អស្ចារ្យ និងបង្ហាញពីភាពជឿនលឿន បន្ទាប់ពីក្រុមហ៊ុនប្រៃសណីយ៍ ចាប ភិន ផុស(Japan Post) បានបញ្ជាក់ថាខ្លួន នឹងចាប់ផ្តើមប្រើប្រាស់យន្តហោះគ្មានមនុស្សបើកឬ “ដ្រូនខ្នាតធំ” សម្រាប់ប្រើប្រាស់ការដឹកជញ្ជូនទំនិញទៅកាន់អតិថិជន ចាប់ពីខែមេសាឆ្នាំក្រោយនេះ។

បន្ថែមពីនោះ ចាប ភិន ផុស(Japan Post) ក៏បាននិយាយបន្ថែមថា ដ្រូន នេះមានចំណុចពិសេសដែលនឹងអាចមានសមត្ថភាពលើកទំនិញបាន ៥ គីឡូក្រាម និងហោះហើរបានចម្ងាយ ៣៥ គីឡូម៉ែត្រ ហើយដឹកជញ្ជូនបានលឿន និងថោកជាងមុន។

យ៉ាងណាមិញ ក្រុមហ៊ុនប្រៃសណីយ៍ ចាប ភិន ផុស(Japan Post) បញ្ជាក់ថា គម្រោងនេះនឹងចាប់ផ្តើមប្រតិបត្តិការនៅតាមតំបន់ភ្នំ និងនៅលើកោះជាលើកដំបូងសិន ដោយសារតំបន់អស់ទាំងនេះមានការខ្វះខាតយ៉ាង ខ្លាំងសម្រាប់សេវាកម្មដឹកជញ្ជូនទៅកាន់អតិថិជននៅទីនោះ៕ ប្រភព៖ Dailynews

អត្ថបទដោយ៖ យិត ម៉ានិល

 

 

សម្ដេចក្រឡាហោម ស ខេង ៖ បុរសដែលបើកឡានបុកគេហើយដោះស្រាយត្រឹមលុយ២ ៥០០ដុល្លារនោះ មិនត្រូវឱ្យរួចពីសំណាញ់ច្បាប់ឡើយ

0

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសមិនគាំទ្រដាច់ខាត ចំពោះជនបើកបរបង្កគ្រោះថ្នាក់ដល់ជនដទៃ ហើយបែរជារួចខ្លួនពីសំណាញ់ច្បាប់ ត្រឹមការបង់លុយជាសំណងជំងឺចិត្ត។

នៅប៉ុន្មានថ្ងៃនេះ ផ្ទុះការចាប់អារម្មណ៍ និងប្រតិកម្មជាខ្លាំងលើហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង ដោយរថយន្ដ បុកម៉ូតូមួយគ្រឿង នៅលើស្ពានជ្រោយចង្វារ បណ្ដាលឱ្យមនុស្ស៣នាក់រងរបួសធ្ងន់ ក្នុងនោះក៏មានទារកអាយុ៦០ថ្ងៃម្នាក់ផងដែរ។

គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានបង្កឱ្យមានការជជែកគ្នាជាច្រើននៅលើបណ្ដាញសង្គម ដោយជនបង្កបញ្ចប់រឿងជាមួយជនរងគ្រោះ ត្រឹមសំណង ២,៥០០ដុល្លារ។ បើទោះបីបញ្ចប់សំណងជាមួយជនរងគ្រោះយ៉ាងណាក្ដី ប៉ុន្ដែក្នុងច្បាប់បានកំណត់ថា ជនបង្កមិនត្រូវរួចខ្លួននោះទេ។ ជនបង្កនៅតែជាប់បណ្ដឹងអាជ្ញា ហើយត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។

សម្ដេចក្រឡាហោម ស ខេង បានបង្ហាញការសោកស្ដាយចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាបន្ដបន្ទាប់នៅក្នុងសង្គម ហើយមានពេលខ្លះរហូតបាត់បង់ជីវិតថែមទៀតផង។

ឆ្លើយតបនឹងសំណួរថា តើសម្តេចយល់យ៉ាងណាចំពោះជនបង្កដែលចេះតែរួចខ្លួន ត្រឹមផ្តល់សំណងជាប្រាក់ជូនជនរងគ្រោះនោះ? សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា សម្តេច មិនគាំទ្រដាច់ខាត។

ក្នុងបទសម្ភាសជូនអ្នកសារព័ត៌មាន ក្រោយពីបញ្ចប់ការប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ក៏ចង់ដឹងបន្ថែមទៀតផងដែរ អំពីរឿងរ៉ាវជាក់លាក់ដែលបានកើតមានឡើង ពិសេសអ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍ រហូតបាត់បង់ជីវិតអ្នកដទៃហើយរួចខ្លួន ដើម្បីចាត់វិធានការឱ្យបានសមស្រប។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគិតថា មិនមែនជារឿងទូទៅទេ កន្លែងខ្លះជាបុគ្គល ដែលខ្ញុំ ក៏ចង់ដឹងព័ត៌មានជាក់លាក់ ដើម្បីចាត់វិធានការឱ្យបានសមស្របដែរ ហើយខ្ញុំមិនគាំទ្ររឿងអ៊ីចឹងទេ»

សម្ដេចក្រឡាហោម បានទាញការចាប់អារម្មណ៍ដែរថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ គឺជារឿងដែលគ្រប់ភាគីពាក់ព័ន្ធត្រូវរួមគ្នាគាំទ្រ ការបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ ហើយកត្តាដែលសំខាន់ គឺកត្តាមនុស្សតែម្ដង ក្នុងនោះអ្នកដែលធ្វើដំណើរក្ដី អ្នកដែលរស់នៅតាមដងផ្លូវក្ដី ត្រូវគោរពច្បាប់ចរាចរណ៍។

ក្នុងបទសម្ភាសន៍នោះ សម្ដេចក្រឡាហោម ស ខេង គូសបញ្ជាក់ពាក់ព័ន្ធការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកលើការរកសារធាតុញៀនលើអ្នកបើកបរផងដែរ។ សម្តេចក្រឡាហោម បានបញ្ជាក់ថា សារធាតុញៀនត្រូវបានដាក់ជាកាតព្វកិច្ច មិនមែនជាការភ្ញាក់រលឹកនោះទេ។ សម្ដេចបានពន្យល់ថា អ្នកបើកយានយន្ដទាំងឡាយ ត្រូវតែមានវិញ្ញាបនបត្របញ្ជាក់អំពីភាពគ្មានសារធាតុញៀននៅក្នុងខ្លួន ទើបអនុញ្ញាតផ្ដល់ប័ណ្ណបើកបរ។

ពាក់ព័ន្ធកម្រិតផាកពិន័យចំពោះអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយមានសារធាតុស្រវឹងនៅក្នុងខ្លួនវិញ សម្ដេចក្រឡាហោម ស ខេង បានប្រគល់ជូនក្រសួងយុត្តិធម៌ ដើម្បីពិនិត្យកំណត់ឲ្យបានត្រឹមត្រូវតាមស្ដង់ដារ៕

ក្រុមហ៊ុន សាមសុង បានបន្តយុទ្ធនាការសកម្មភាពមនុស្សធម៍ដោយរួមសហការជាមួយក្រសួងពាណិជ្ជកម្មក្រោមប្រធានបទ “Love & Care” ដែលបានបរិច្ចាគសម្ភារសិក្សាចំនួន 1200 ឈុត និងថេប្លេតសាមសុង ដល់សិស្សានុសិស្សក្នុងស្រុកបាធាយ និងស្រុកព្រៃឈរ

0

(ភ្នំពេញ) ថ្ងៃទី07 ខែធ្នូ ឆ្នាំ២០២២ ៖ បើគិតមកត្រឹមពេលនេះមិនមែនជាលើកទី ១ ទេដែលក្រុមហ៊ុន សាមសុង បានបង្កើតសកម្មភាពមនុស្សធម៌ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមក៏ដូចជាសហគមន៍ជាច្រើនតាមរយៈការអប់រំ និងបណ្តុះបណ្តាលជំនាញផ្សេងៗ។

តាមរយៈសេចក្តីស្រឡាញ់…ក្ដីបារម្ភ…ក្រុមហ៊ុន សាមសុង បានរួមសហការយុទ្ធនាការសប្បុរសធម៌ជាមួយនឹងក្រសួងពាណិជ្ជកម្មក្រោមប្រធានបទ “Love & Care”  ដើម្បីធ្វើការចូលរួមបរិច្ចាគនូវសម្ភារសិក្សាចំនួន 1200 ឈុត ដល់សិស្សានុសិស្ស ដែលក្នុងនោះរួមមាន៖ សៀវភៅ, ខ្មៅដៃ, ជ័រលុប និងប្រដាប់ខួងខ្មៅដៃ រួមទាំង Samsung Tablet ចំនួន 80 គ្រឿងផងដែរ។

យុទ្ធនាការសប្បុរសធម៌របស់ក្រុមហ៊ុន សាមសុង បានប្រព្រឹត្តទៅនៅថ្ងៃទី 07 ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្ម និងមន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មជាច្រើនរូប ព្រមទាំងអភិបាលខេត្ត អភិបាលស្រុករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពី ស្រុកបាធាយ និងស្រុកព្រៃឈរ។

គោលបំណងសំខាន់នៃសកម្មភាពសប្បុរសធម៌ដែលក្រុមហ៊ុន សាមសុង តែងតែធ្វើ និងកំពុងធ្វើនាពេលនេះ គឺដើម្បីផ្ដល់នូវភាពងាយស្រួលដល់សិស្សានុសិស្ស និងបំពេញការខ្វះខាតក្នុងការរៀនភាសា ក៏ដូចជាពង្រឹងសម្ថតភាពក្នុងការប្រើប្រាស់ភាសាបន្ថែមតាមរយៈការប្រើប្រាស់ Tablet របស់ក្រុមហ៊ុន សាមសុង។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា “ខ្ញុំពិតជាស្ញើចសរសើរដល់ក្រុមហ៊ុន សាមសុង តែងតែគិតគូ និងយកចិត្តទុកដាក់ ក្ដីព្រួយបារម្ភដល់សង្គមជាតិ ក៏ដូចជាសិស្សានុសិស្សដែលកំពុងខ្វះខាត ដើម្បីសម្រួលដល់ការសិក្សានាបច្ចុប្បន្ននេះ”។

បើយោងតាម លោក ស្យុង គឿន លី (Hyung Geun Lee) អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនសាមសុងប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា  “ផលិតផល សាមសុង បានផ្សាភ្ជាប់ទំនាក់ទំនងទៅនឹងជីវិតរស់នៅរបស់ប្រជាជន យ៉ាងស្អិតរមួត។ ជាពិសេស យើងតែងតែផ្ដោតសំខាន់លើវិស័យអប់រំតែម្តងដែលយើងការជឿជាក់យ៉ាងមុតមាំថា “ការអប់រំគឺជាគ្រាប់ពូជន៍មួយក្នុងចំណោមគ្រាប់ពូជន៍ដ៏ចាំបាច់បំផុតមិនអាចខ្វះបានក្នុងការផ្តល់នូវគំនិតច្នៃប្រឌិតថ្មីៗដើម្បីកសាងធនធានមនុស្សដ៏មានសក្កដានុពល និងការអភិវឌ្ឍន៍ជានិរន្តរ៍”។

ក្រុមហ៊ុន សាមសុង គឺជាក្រុមហ៊ុនមួយដែលតែងតែយកចិត្តទុកដាក់ក្នុងកិច្ចការសង្គមជាតិ ហើយក្រុមហ៊ុនក៏មានការប្តេជ្ញាចិត្តយ៉ាងមោះមុតថាខ្លួននឹងនៅតែបន្តសកម្មភាពមនុស្សធម៌តទៅមុខទៀត គឺដើម្បីជម្រុញការអភិវឌ្ឍន៍សង្គមជាតិ តាមរយៈការផ្គត់ផ្គង់សម្ភារសិក្សា ក៏ដូចជាផ្តល់ការសិក្សា និងបណ្តុះបណ្តាលដើម្បីបង្កើននូវជំនាញ ចំណេះដឹង និងភាពវៃឆ្លាតដល់សហគមន៍បន្តទៀតផងដែរ។

គួររំលើកផងដែរថា សកម្មភាពទាំងនេះ គឺធ្វើឡើងក៏ដើម្បីផ្សព្វផ្សាយពិព័រណ៍ពិភពលោក World Expo 2030 ក្នុងការដេញថ្លៃឱ្យទីក្រុង ប៊ូនសាន ធ្វើជាម្ចាស់ផ្ទះនៃពិព័រណ៍ពិភពលោក World Expo 2030 នេះផងដែរ ៕

ប្រទេសប៉េរ៉ូ បិតឆ្នេរជាច្រើនកន្លែង ក្រោយសត្វស្លាបសមុទ្ររាប់ម៉ឺនក្បាលបានស្លា.ប់ដោយសារជំងឺផ្ដាសាយបក្សី

0

បរទេស៖ ប្រទេសប៉េរូបានបញ្ជាឱ្យបិទឆ្នេរជាច្រើនកន្លែងនៅភាគខាងលិចនៃប្រទេស ក្រោយរកឃើញពីការផ្ទុះឡើងយ៉ាងខ្លាំងនៃជំងឺគ្រុនផ្តាសាយបក្សី រហូតបណ្ដាលឱ្យសត្វស្លាបសមុទ្រងាប់រាប់ម៉ឺនក្បាល។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក របស់ប៉េរូ បានរាយការណ៍ថានៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២២ អាជ្ញាធរនៃប្រទេសប៉េរូបានបញ្ជាឱ្យបិទឆ្នេរទេសចរណ៍ជាច្រើនជាបណ្ដោះអាសន្ននៅភាគខាងលិចនៃប្រទេសបន្ទាប់ពីការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយបក្សី ហើយសត្វស្លាបសមុទ្រ ៨០,០០០-៩០,០០០ ក្បាលបានស្លាប់នៅតាមបណ្តោយឆ្នេរ រហូតអាជ្ញាធរត្រូវប្រញាប់ប្រញាល់ធ្វើការសម្អាត សាកសព និងគ្រោងឆ្អឹងសត្វស្លាប ដើម្បីបំផ្លាញ និងគ្រប់គ្រងការសម្លាប់មេរោគនៅតាមតំបន់ឆ្នេរ។

ជាមួយគ្នានោះអភិបាលក្រុង Miraflores លោក Luis Molina បាននិយាយថា ឆ្នេរនឹងត្រូវបិទជាបណ្តោះអាសន្នសិន ដោយភ្ញៀវទេសចរដែលធ្លាប់ទៅហាលថ្ងៃ ឬហែលទឹកលេងនឹងមិនអាចចូលទៅក្នុងតំបន់នេះបានទេ លើកលែងតែអ្នកជិះទូកលេងប៉ុណ្ណោះ។

វិធានការនេះអនុវត្តរហូតដល់អាជ្ញាធរ បោសសម្អាតគ្រោងឆ្អឹងបក្សី និង សម្លាប់មេរោគតាមតំបន់ឆ្នេរឱ្យមានសុវត្តិភាព។

គួរបញ្ជាក់ថា មុននឹងសត្វស្លាបបានស្លាប់កាន់តែច្រើនរហូតដល់រាប់ម៉ឺនក្បាលនេះ វាបានឆ្លងជំងឺគ្រុនផ្តាសាយបក្សី និងរីករាលដាលពាសពេញឆ្នេរតាំងពីសប្តាហ៍មុនមកម្លេះ៕ ប្រភព៖ Thairath