Home Blog Page 1969

អាវុធហត្ថខេត្តក្រចេះ ធ្វើការបំផ្ទុះ និងដុតកំទេចរថយន្ដសាំយ៉ុងកែច្នៃ ២គ្រឿង ដែលជាមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ

0

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន នាយសេនាធិការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តក្រចេះ ដឹកនាំដោយឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ បានធ្វើការបំផ្ទុះ និង ដុតកំទេចរថយន្ដសាំយ៉ុងកែច្នៃ២គ្រឿង ដែលជាមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl2x0Uwh9uLuVV8WTeaYFHWNfMRsNSjxH4pIosbLBxVjPCtJR48Yq7ZwHWPyM051HCfvABJypo6fnOcU-w89PR9rOGFLd3zpkm1zGJDFF4hZMWmkKYOFGZpsSRL_tkVpaw5nXWO7lzkt5Zfb3QYr-FD2-CUyXtUc1og9zVSWPMoKNhXtvULPXbQmfr/s1280/photo_2022-12-08_08-06-13.jpg

សម្រេចបំផ្ទុះនេះបានធ្វើឡើងដោយ យោងបទបញ្ជា លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ នៅភូមិភ្ញារង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMs3QpBS6IP2bZyDHx-JgvkumX5FJXil0vO3wqAGO68yTs04AeCsEvrTi4SJzXyU_AIOw3XVxsPGz1eQ59aW1_cbPToSG2RaFAItmtkP8DwdAjxoICwjhouGB9AuqkEiZN3xAQrvblG4vK2G6lvvmNSf15KDZSYdBUzlWiL1qOfOFC5T-ssshU69MG/s1280/photo_2022-12-08_08-06-14.jpg

សូមបញ្ជាក់ថា រថយន្តដែលកម្លាំងបានធ្វើការបំផ្ទុះនេះគឺកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបង្ក្រាបកាលពីវេលាម៉ោង ១១:៣០នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរថយន្តទាំងពីគ្រឿងនេះបានការដឹកជញ្ជូនបទល្មើសព្រៃឈើ នៅចំណុចភូមិឈើទើ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixgVjV1EaCa28VfgGd9NGXLHy3tO2_8QPLbeEZy3C0oh6Kl78-v4NivCJWOvhkAa295SIGqRPBVzYvbto4USNyPOltQZ5WFJ9XshH5OeLilJoRezmotsIVnToLZ62iotCboCaeOBLZB7f50NQY7YgrR3rUT8t9iPsB0LZ5q-yMXTk5MayfUuwDJkZy/s960/photo_2022-12-08_08-06-15.jpg

ត្រៀមៗ! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១១ធ្នូ តំបន់មួយចំនួន និងរអាក់រអួលផ្គត់ផ្គង់ចរន្តអគ្គិសនី

0

ភ្នំពេញ៖ អគ្គិសនីកម្ពុជា(EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង។

អគ្គិសនីកម្ពុជាបញ្ជាក់ថា” បើទោះបីជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន”៕

ជ្រាបឲ្យកាន់តែច្បាស់សូមអាន សេចក្តីជូនដំណឹងលម្អិតខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSx_5uvhskXimIxa7L4_MZIo-N0YCW-P-sDrl0NPbUG1iC4rrAeiQgf_6BuzlfU4v89NwBZFZwJSXJ6iT-0Q8kpEw49A--W26bYUNJ2Mtx3Eo7eXRh83BefQ17Zsvu6q_rZSWQaySySMtQwJ-HOvBTOMpKRAGZeEFuCbfH07CYrFBe0ty8iOyf1ypN/s1280/photo_2022-12-08_08-12-00.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfpPYt9ySTXHNRNakGi8XmL3rOki2l4zy6SsDjXopPysfEx1snC3ASPA4cWf6lXsPPXVbdYaCCuOrzY-n4HFjxsC6xlkhgliOGy5tzPvASxTIy5A9xOzTpLIWZcyW1YWvvue7AfDwufaK6LaG-m-buI7Up-nS2V34tFDjKX1BCokvXlbYkn2mTJmB_/s1280/photo_2022-12-08_08-12-00%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ7YE52vJdSk3uLE-iaEBgEQBZubDs9Y3PypjO7LsX-_oVWlPOQznYhArhRfFD1GlZk4bw0WXQfpVrlAfLTdHquOcLVGTcTun5QgCkOGBWEuIWvjl4iGnit9zX073ZyRH8ajb63a9sis7eFyCsZI1uqD5QkJEg38OFeQsJ-CR9Xz5b_g67jyMRIfHZ/s1280/photo_2022-12-08_08-12-00%20(3).jpg

អាមេរិក កំពុងរាប់គ្រាប់ដែលផ្ដល់ឱ្យអ៊ុយក្រែន ដើម្បីធានាថាខ្លួននឹងមានប្រើគ្រប់គ្រាន់ សម្រាប់ជម្លោះដែលអាចផ្ទុះឡើង នាពេលអនាគត

0

អន្តរជាតិ៖ ប្រមុខកងទ័ពកំពូលរបស់សហរដ្ឋអាមេរិក បានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា យោធាអាមេរិកកំពុងតែសិក្សា ទៅលើអត្រានៃការប្រើប្រាស់គ្រាប់សព្វាវុធផ្សេងៗ ក្នុងវិបត្តិសង្រ្គាមនៅអ៊ុយក្រែន ដើម្បីធានាថាមន្ទីរបញ្ចកោណ អាចគណនាបាន​​ត្រឹមត្រូវ នូវបរិមាណអាវុធដែលខ្លួននឹងត្រូវការ ក្នុងករណីដែលសង្រ្គាមឬជម្លោះផ្សេងៗទៀត កើតឡើងនាពេលអនាគត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០២២។

ក្រុមមន្រ្តីប្រទេសលោកខាងលិចបានអះអាងថា រុស្ស៉ីបានចំណាយគ្រាប់សព្វាវុធប្រភេទសម្រាប់វាយប្រហារចំៗគោលដៅ អស់ចំនួនយ៉ាងច្រើនក្នុងសង្រ្គាមឈ្លានពានរបស់ខ្លួននៅអ៊ុយក្រែន ហើយឧស្សាហកម្មរបស់រុស្ស៉ី មិនមានសមត្ថភាពក្នុងការផលិត ប្រព័ន្ធសព្វាវុធនិងគ្រាប់គ្រប់ប្រភេទទាំងអស់នោះឡើយ ដោយសារតែទណ្ឌកម្មរបស់លោកខាងលិច។ ចំណែកខាងអ៊ុយក្រែនវិញ ដែលទទួលបានការបំពាក់សព្វាវុធពីក្រុមលោកខាងលិច ក៏កំពុងប្រើប្រាស់គ្រាប់រ៉ុក្កែតផ្លោងនិងកាំភ្លើងធំ ក៏ដូចជាគ្រាប់ប្រភេទ​ផ្សេងៗទៀត អស់ក្នុងល្បឿនយ៉ាងរហ័សខ្លាំងផងដែរ។

លោក ម៉ាក មីលី (Mark Milley) ប្រធានអគ្គសេនាធិការយោធាចម្រុះអាមេរិក បានប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា «យើងកំពុងតែសិក្សាវិភាគ ដើម្បីធានាថាយើងអាចធ្វើការគណនាក៏ដូចជាប៉ាន់ប្រមាណត្រឹមត្រូវ សម្រាប់ផែនការសង្រ្គាមនិងផែនការបម្រុងនានា ដែលយើងមានសម្រាប់តំបន់ភូមិសាស្រ្តខុសៗជុំវិញពិភពលោក។ យើងនឹងត្រឡប់ទៅមើលផ្នែកឧស្សាហកម្ម ហើយចាត់វិធានការកែតម្រូវផ្សេងៗ ដើម្បីធានាថាយើងនឹងមានចំនួនអាវុធ ក្នុងបរិមាណសមស្រប សម្រាប់អ្វីដែលនឹងអាចកើតឡើងនាពេលខាងមុខ»។

កន្លងមក ទីក្រុងវ៉ាស៉ីនតោនធ្លាប់បានអះអាងថា កូរ៉េខាងជើងលួចផ្គអាត់ផ្គង់ជាសម្ងាត់ នូវគ្រាប់កាំភ្លើងធំនិងរ៉ុក្កែតផ្លោង ក្នុងចំនួនយ៉ាងច្រើនដល់រុស្ស៉ី សម្រាប់សង្រ្គាមនៅអ៊ុយក្រែន។ ម៉្យាងវិញទៀត រុស្ស៉ីក៏បានទិញដ្រូនពីអ៉ីរ៉ង់ដែលត្រូវបានប្រើប្រាស់ ដើម្បីវាយប្រហារទៅលើ ទីក្រុងនិងហេដ្ឋារចនាសម្ពន្ធថាមពល នៅអ៊ុយក្រែនផងដែរ៕

ចប់បាក់ឌុបកំពុងស្វែងរកសកលវិទ្យាល័យ? ទាំងនេះជាសកលវិទ្យាល័យល្អទាំង១០នៅកម្ពុជា

0

ការប្រឡងសញ្ញាបត្រទុតិយភូមិបានចប់ជាស្ថាពរ ដោយបេក្ខជនខ្លះកំពុងតែសម្រាកលំហែកាយ ឯអ្នកខ្លះវិញទៀតប្រហែលជាកំពុងស្វែងរកសកលវិទ្យាល័យ ដើម្បីរៀនបន្តផងដែរ។

ថ្វីបើលទ្ធផលមិនទាន់ចេញក្តី ក៏ប៉ុន្តែបេក្ខជនទាំងអស់គួរណាស់តែស្វែងរកសកលវិទ្យាល័យឱ្យហើយ សម្រាប់ជម្រើសនៅពេលដែលចេញលទ្ធផលមក យើងអាចកំណត់យកសកលវិទ្យាល័យដើម្បីរៀនបន្តបានតែម្តង។

ខាងក្រោមនេះជាសកលវិទ្យាល័យល្អទាំង១០នៅកម្ពុជា៖

  1. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
  2. សាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ
  3. សកលវិទ្យាល័យកម្ពុជា
  4. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
  5. សកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា
  6. រាជបណ្ឌិត្យសភាកម្ពុជា
  7. សាកលវិទ្យាល័យ ហ្សាម៉ាន់
  8. សាកលវិទ្យាល័យភូមិន្ទកសិកម្ម
  9. សកលវិទ្យាល័យមេគង្គកម្ពុជា
  10. សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ប្រភព៖ 4icu

មានការបំផ្ទុះគ្រាប់បែកយ៉ាងខ្លាំង បណ្ដាលឱ្យមនុស្ស៣នាក់ស្លា.ប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស

0

ប្រទេសថៃ៖ មានហេតុការណ៍ផ្ទុះគ្រាប់បែកមួយបានកើតឡើងនៅផ្លូវរថភ្លើងមួយកន្លែងក្នុងស្រុក Sadao ខេត្ត Songkhla ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣នាក់ និង ៤នាក់ទៀតរងរបួស បញ្ជូនទៅកាន់មន្ទីរពេទ្យ។

កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២២ ត្រូវបានគេរាយការណ៍ថាការផ្ទុះគ្រាប់បែកលើកទីពីរបានកើតឡើងនៅលើផ្លូវរថភ្លើងនៃឃុំថាផូ ស្រុក Sadao ខេត្ត Songkhla ចម្ងាយត្រឹមតែ ៤០០ គីឡូម៉ែត្រពីកន្លែងផ្ទុះចាស់កាលពីថ្ងៃទី ៣ ខែធ្នូកន្លងទៅ។

ប្រភពដដែលបានរាយការណ៍មកថាមានអ្នកស្លាប់ចំនួន ៣ នាក់ ដែលជាជំនួយការអធិការស្រុកហាត យៃ និងបុគ្គលិក ក្បាលរថភ្លើងផងដែរ លើសពីនេះក៏មានអ្នករងរបួស៤នាក់ផ្សេងទៀត និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ។

គួរបញ្ជាក់ថាហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦ និង ២០ នាទីព្រឹក ខណៈ មន្ត្រី ៧ នាក់បានចុះទៅ ប្រមូលបំណែក រថភ្លើងមកជួសជុលផ្លូវដែកដែល ត្រូវរងការខូចខាតកាលពីមុន។

ទោះជាយ៉ាងណាផ្នែក SRT បានសម្របសម្រួលដើម្បីស្នើសុំកិច្ចសហការជាមួយនឹងផ្នែកសន្តិសុខ ដើម្បីប្រញាប់ចុះទៅពិនិត្យកន្លែងកើតហេតុរកនូវមូលហេតុនៃហេតុការណ៍បំផ្ទុះនេះ ព្រមទាំងបង្កើន ការរឹតបន្តឹងសន្តិសុខដល់បុគ្គលិកដែលបំពេញភារកិច្ចក្នុងតំបន់ ក៏ដូចជាអ្នកដំណើរដែលមកប្រើប្រាស់សេវាដើម្បីទទួលបានសុវត្ថិភាព និងទំនុកចិត្តខ្ពស់បំផុតក្នុងការធ្វើដំណើរ៕ ប្រភព៖ pptvhd36

 

ចាំអ៊ុតមើលទ្ធផល! ពេលនេះរដ្ឋមន្ត្រីកសិកម្ម ប្រគល់ភារកិច្ចឲ្យបណ្ឌិត យ៉ង សាំងកុមារ ដោះស្រាយបញ្ហាស្រូវអង្ករ

0

ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា លោកបានប្រគល់ភារកិច្ចជូនលោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម ដើម្បីដោះស្រាយបញ្ហាស្រូវអង្ករ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាស លោក ឌិត ទីណា រៀបចំកិច្ចសំណេះសំណាលជាមួយសារព័ត៌មាន ស្តីពី «វិស័យកសិកម្មនៅកម្ពុជា» នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។

លោក ឌិត ទីណា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្ដម យ៉ង សាំងកុមារ ឲ្យគាត់ជួយមើលរឿង ធ្វើតាមរយៈកិច្ចសន្យាកសិកម្ម ដែលគម្រោងមួយធំ ដែលគាត់ត្រូវធ្វើការងារ ជាមួយកសិករ និងជាមួយរោងម៉ាស៊ីន ដើម្បីរៀបចំនូវផែនការក្នុងការផលិត ជាមួយនឹងការប្រមូលទិញមកវិញ»

លោក ឌិត ទីណា ក៏បានលើកឡើងផងដែរថា ការធ្វើអន្ដរាគមន៍ ដើម្បីឲ្យតម្លៃថ្លៃស្រូវនៅថេរ គឺអាស្រ័យទៅលើការសម្រួលនូវចរាចរណ៍ស្រូវ ចូលទៅក្នុងរោងម៉ាស៊ីនកិនស្រូវ ដែលត្រូវរៀបចំឲ្យសហការគ្នារវាងកសិករច្រូតកាត់ និងរោងម៉ាស៊ីនកិនស្រូវ ដោយបង្កើតឲ្យមានការប្រមូលផលជាវគ្គ កុំឲ្យមានការជន់ក្នុងពេលតែមួយ។

រដ្ឋមន្ត្រីកសិកម្មបានគូសបញ្ជាក់ថា ចំពោះបញ្ហាខ្វះទុនបង្វិលទិញស្រូវ របស់រោងម៉ាស៊ីនកិនស្រូវ ក្រសួងកសិកម្មនឹងសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជួយជំរុញក្នុងការផ្ដល់កម្ចីឲ្យទៅរោងម៉ាស៊ីនកិនស្រូវ ដើម្បីទិញស្រូវពីប្រជាកសិករ កុំឲ្យកកស្ទះ៕

បស្ចិមលោក បញ្ជូនគ្រាប់ទៅឲ្យអ៊ុយក្រែន ខ្សោះពីឃ្លាំងស្ដុក ធ្វើឲ្យក្រុមហ៊ុនផលិតអាវុធដ៏ធំនៅអឺរ៉ុប ចំណាយពេលផលិតជាង១០ឆ្នាំ

0

រដ្ឋធានីកៀវ៖ ស្របពេលសង្គ្រាម វាយប្រយុទ្ធគ្នា រវាងកងទ័ពការពារទឹកដីរបស់ក្រុងកៀវ និង កម្លាំងទាហានរុស្ស៊ី មានសភាពសាហាវខ្លាំងបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី២មក ខណៈភាគីជម្លោះ បាន និង កំពុងតែបន្ដបាញ់ផ្លោងស្រោចដាក់គ្នាទៅវិញទៅមក អស់រាប់ម៉ឺនគ្រាប់ ក្នុង១សប្ដាហ៍ៗ ទើបបណ្ដាប្រទេសជាសម្ពន្ធមិត្តលោកខាងលិច បង្កើនការបញ្ជូនគ្រឿងសឹក យកទៅផ្គត់ផ្គង់ រហូតខ្សោះស្ទើរអស់ពីឃ្លាំង រហូតធ្វើឲ្យក្រុមផលិតអាវុធដ៏ធំបំផុតមួយ ដកដង្ហើមធំ ហើយសុំពេលវេលា ចន្លោះពី១០ ទៅ១៥ឆ្នាំ ទើបអាចបំពេញឃ្លាំងស្ដុកអាវុធរបស់បស្ចិលោក ឡើងវិញបាន។What happens to weapons sent to Ukraine? The US doesn't really know | CNN  Politics

សារព័ត៌មាន Al Jazeeera បានចេញផ្សាយ កាលពីថ្ងៃទី៧ ខែធ្នូ ថា លោក មីឆាល ស្ដ្រណាដ (Michal Strnad ) ជាសហគ្រិនជនជាតិឆែក ហើយជាម្ចាស់ក្រុមហ៊ុនផលិតគ្រឿងសព្វាវុធដ៏ធំបំផុតមួយ នៅតំបន់អឺរ៉ុប បានថ្លែង ថា ក្រុមហ៊ុនឆែកចូស្លូវ៉ាក់ គ្រូប (Czechoslovak Group) របស់គាត់ នឹងត្រូវចំណាយពេលវេលា ចន្លោះពី១០ទៅ១៥ឆ្នាំ ដើម្បីបំពេញស្ដុកគ្រឿងសព្វាវុធរបស់លោកខាងលិច ក្រោយពេលពួកគេ បាន និង កំពុងតែបន្ដបញ្ជូនគ្រឿងយុទ្ធោបករណ៍ទាំងនោះ ទៅជួយដល់កងទ័ពអ៊ុយក្រែន ដែលកំពុងតែធ្វើសង្គ្រាមការពារទឹកដី និង សេរីភាពរបស់ពួកគេ។NLAW Tank-Killer Missile Is Still Killing Russian Tanks in Ukraine -  19FortyFive

លោកប្រធានក្រុមហ៊ុន រូបនេះ បានបន្ដ ថា ឥឡូវ កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន កំពុងតែប្រឈមមុខនឹងការខ្វះខាតគ្រាប់រំសេវ។ ស្របគ្នានេះដែរ បណ្ដារដ្ឋាភិបាលបស្ចិមលោក ក៏កំពុងតែខ្សោះគ្រាប់ ចេញពីឃ្លាំងស្ដុកអាវុធរបស់ពួកគេផងដែរ ខណៈសមត្ថភាពផលិតគ្រឿងសឹក នៅមានកម្រិតនៅឡើយ។

ម្ចាស់ក្រុមហ៊ុនឆែកចូស្លូវ៉ាក់ គ្រូប បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters ថា បច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់គាត់ មានសមត្ថភាពផលិត បានត្រឹមតែ ប្រហែល២៥ ទៅ៣០ភាគរយ នៃតម្រូវការរបស់អឺរ៉ុប ដែលធ្វើឲ្យស្របតាមមាត្រដ្ឋាន ឬស្ដង់ដាររបស់អង្គការណាតូ សម្រាប់កាំភ្លើងផ្លោង ទំហំ១៥៥មិល្លីម៉ែត្រ។ ឥឡូវ ការផលិតគ្រាប់រំសេវ សម្រាប់កាំភ្លើងផ្លោងប្រភេទនេះ មានការខ្វះខាតកម្លាំងពលកម្មខ្លាំងណាស់។Russian War Report: Ukraine uses HIMARS effectively to hit Russian ammo  dumps - Atlantic Council

លោក មីឆាល ស្ដ្រណាដ (Michal Strnad ) បានបញ្ជាក់ ថា រដ្ឋាភិបាល នៅតំបន់អឺរ៉ុប បានបង្ហូរគ្រឿងសព្វាវុធ ចេញពីឃ្លាំងស្ដុកអាវុធរបស់ពួកគេ នាំទៅជួយដល់ប្រទេសអ៊ុយក្រែន នៅក្នុងការធ្វើសង្គ្រាម ប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី។ ជាមួយគ្នានេះ កងទ័ពអ៊ុយក្រែន បានបាញ់គ្រាប់ ចេញពីកាំភ្លើងផ្លោង ហូវីតហ្ស៊ើរ រាប់រយគ្រឿង ដែលផ្គង់ផ្គង់ ដោយលោកខាងលិច ក្នុងមួយសប្ដាហ៍ៗ មានចំនួន រហូតដល់ ៤០ ០០០គ្រាប់។

លោកប្រធានក្រុមហ៊ុន បានសង្កត់ធ្ងន់ ថា «បើស្ថិតក្នុងស្ថានភាពបែបនេះ ខ្ញុំបានប៉ាន់ប្រមាណ ថា ក្រុមហ៊ុនរបស់ខ្ញុំ ក៏នឹងត្រូវការចំណាយពេលវេលា ចន្លោះពី១០ទៅ១៥ឆ្នាំ ដើម្បីផលិតគ្រាប់រំសេវ បំពេញឃ្លាំងស្ដុកគ្រឿងសព្វាវុធរបស់កងទ័ពលោកខាងលិច នៅក្នុងអំឡុងពេលមានសង្គ្រាម នៅអ៊ុយក្រែន នាពេលនេះ»៕Can Western Artillery Stop Russia's Progress In The Donbas?

គ្រាប់បែកផ្ទុះបន្តកន្ទុយគ្នា នៅក្នុងប្រទេសសមាជិកអាស៊ានចំនួន២

0

កាពីម្សិលមិញមនុស្ស ៣នាក់បានស្លាប់ និង ៤នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីគ្រាប់បែកមួយគ្រាប់បានផ្ទុះនៅលើផ្លូវមួយ ក្នុងភាគខាងត្បូង ប្រទេសថៃ។ គ្រាប់បែកនេះ ត្រូវបានលាក់ទុក នៅចម្ងាយ២០០ ម៉ែត្រពី កន្លែងកើតហេតុ។

លោក វរសេនីយឯក Chartchai Chanasit បានអះអាងថា “គ្រាប់បែកនោះបាននៅទីនោះ តាំងពីថ្ងៃសៅរ៍”។ លោកបានបន្ថែមថា” ការបន្ទុះគ្រាប់បែកនេះ ក៏ព្រោះតែក្រុមឧទ្ទាមនៅក្នុងតំបន់ដែលភាគច្រើនកាន់សាសនាឥស្លាម កំពុងប្រយុទ្ធដើម្បីស្វ័យភាពពីរដ្ឋាភិបាលថៃ”។Muslim militants in south Thailand growing stronger - CSMonitor.com

គួរបញ្ជាក់ផងដែរថា ជម្លោះប្រដាប់អាវុធកម្រិតស្រាល នៅភាគខាងត្បូងប្រទេសថៃនេះ បានកើតមានចាប់តាំងពីឆ្នាំ២០០៤ ដោយបានសម្លាប់មនុស្សជាង ៧០០០នាក់។

ដោយឡែកកាលពីម្សិលមិញនេះផងដែរ គ្រាប់បែកមួយទៀតក៏បានផ្ទុះឡើងនៅក្នុងប្រទេសឥណ្ឌូនេសុី ដោយបានសម្លាប់មនុស្សពីរនាក់និងជាច្រើននាក់ទៀតបានរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនាប៉ុស្តិ៍ប៉ូលីសមួយកន្លែង។Indonesia suicide bombing kills police officer; attacker leaves note criticising new criminal code

ជនសង្ស័យបានកាន់កាំបិតចូលប៉ុស្តិ៍ប៉ូលីស និងបានបំផ្ទុះខ្លួនឯងភ្លាមៗតែម្តង។ ជុំវិញហេតុការណ៍នេះប៉ូលិសឥណ្ឌូនេសុី មិនទាន់បញ្ជាក់អំពីមូលហេតុច្បាស់លាស់នៅឡើយនោះទេ៕Three Indonesian cops injured in suicide bomb attack | The Star

ប្រភព៖ CNA

Elon Musk នឹងដាក់បន្ទះឈីបចូលក្នុងខួរក្បាលខ្លួនឯង

0

ក្រោយពីធ្វើការសិក្សាស្រាវជ្រា​វ និងធ្វើតេស្ដជោគជ័យជាបន្ដបន្ទាប់ ថ្មីៗនេះ លោក Elon Musk បានប្រកាសថា Neuralink បានត្រៀមខ្លួនរួចរាល់ នឹងគ្រោងចាប់ផ្ដើមធ្វើការដាក់បន្ទះឈីបភ្ជាប់ទៅកាន់ខួរក្បាលមនុស្សជាលើកដំបូង នៅក្នុងរយៈពេល៦ខែខាងមុខនេះ។Neuralink: Story of Elon Musk's Brain-Microchip Company

លោក Elon Musk ដែលជា CEO នៃក្រុមហ៊ុន Neuralink ធ្លាប់ប្រកាសនៅលើបណ្ដាញសង្គម Twitter របស់ខ្លួនថា លោកគ្រោងនឹងដាក់បន្ទះឈីបភ្ជាប់ទៅកាន់ខួរក្បាលរបស់លោក នៅពេលដែលបច្ចេកវិទ្យា​ទាំងអស់រួចរាល់។ ហើយការដែលលោក Elon Musk បានប្រកាសពីគម្រោងដាក់បន្ទះឈីបភ្ជាប់ទៅក្នុងខួរក្បាលរ​បស់ខ្លួនដូច្នេះ គឺបានបន្ថែមនូវទំនុកចិត្តទៅលើបច្ចេកវិទ្យានៃក្រុមហ៊ុនរបស់លោក មុននឹងដាក់វាទៅលើអ្នកជំងឺ។Elon Musk is getting Neuralink chip implant in his brain, what is it, how  it works and what it will do - India Today

ទន្ទឹមនឹងនេះផងដែរ បច្ចុប្បន្ននេះ លោក Elon Musk កំពុងតែធ្វើការដាក់សំណើរទៅកាន់ រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក ហៅកាត់ថា FDA ឱ្យអនុញ្ញាតទៅលើការលក់ក៏ដូចជាប្រើប្រាស់បានកាន់តែទូលំទូលាយផងដែរ៕

ប្រភព៖ New York Post

សម្ដេច ស ខេង៖ បើសិនផ្លូវល្បឿលឿនបន្ដគ្រោះថ្នាក់កាន់តែច្រើន មានន័យថាផ្លូវមិនទាន់ល្អប្រសើរនោះទេ

0

្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានមានប្រសាសន៍ថា បើសិនផ្លូវល្បឿលឿនបន្ដគ្រោះថ្នាក់កាន់តែច្រើន មានន័យថា ផ្លូវមិនទាន់ល្អប្រសើរនោះទេ។

នាឱកាសអញ្ជើញក្នុងពិធីប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ ដែលប្រារព្ធឡើងនៅសួនមុខវត្តបុទុមវតី ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង បានកត់សម្គាល់អំពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវល្បឿនលឿន ដែលទើបបានកសាង និងដាក់ឱ្យប្រើប្រាស់លើកដំបូង ចាប់ផ្តើមពីដើមខែតុលាមកដល់ពេលនេះ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ២៦លើក តែគ្មានជនរងគ្រោះដល់ស្លាប់ ឬរងរបួសធ្ងន់ឡើយ គ្រាន់តែមានការខូចខាតយានយន្ត និងបរិក្ខាសុវត្ថិភាពនៃផ្លូវថ្នល់ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8oaK-givfQOGh7o-eqowMjAXGgYB-exdU1pcmUV_GqHIXg0w3fOi7_WN2fO8Tdat7DzQiIU5LBx1jllM3I9-j0KToGjAH_OOA_vW3_mx9cAC6_ThgV_UgM-vZEWljq6VrxVHT5kohJlrRBmBA0Z-eVHyRsjLIXlE5yt9AeGb0vGk-c2UDzZxAh0XS/s1280/photo_2022-12-07_14-26-06.jpg

សម្ដេចបន្ដថា ដូច្នេះវិស្វកម្មផ្លូវថ្នល់ដែលដាក់ចរាចរណ៍ឯកទិស មានចែកគន្លងផ្លូវច្បាស់លាស់ មានគំនូស និងផ្លាកសញ្ញាគ្រប់គ្រាន់ និងការធ្វើចរាចរណ៍ដោយគ្មានម៉ូតូ នៅផ្លូវល្បឿនលឿន បានរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា “ខ្ញុំគិតថា ក្រុមហ៊ុនវិនិយោគ ក្រសួងសាធារណការ និងដឹកជញ្ជូន បន្ដធ្វើការងារនេះបន្ដទៀត ដើម្បីធានាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវល្បឿនលឿននេះ ឱ្យកាន់តែតិច ជាការល្អប្រសើរ ម៉្យាងយើងធ្វើដំណើរបានលឿនផង ដើម្បីហ្នឹងដោះស្រាយបញ្ហាកិច្ចការងារផ្សេងៗ បានឆាប់រហ័ស។ ប៉ុន្ដែម៉្យាងទៀត ក៏កាត់បន្ថយ ឬបញ្ចៀសបាននូវគ្រោះថ្នាក់ទៅតាមផ្លូវល្បឿនលឿននេះ គឺជាជោគជ័យរបស់យើង”។May be an image of road and sky

សម្ដេចបន្ថែមថា បើសិនផ្លូវល្បឿលឿននេះ បន្ដគ្រោះថ្នាក់កាន់តែច្រើន មានន័យថា “ផ្លូវនេះ មិនទាន់ល្អប្រសើរនោះទេ”។

សម្ដេចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបង្កផលវិបាកជាច្រើនដល់សង្គម និងប្រជាពលរដ្ឋ និងបានបង្កផលប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលផងដែរ។ គ្រោះថ្នាក់នេះ នឹងបន្តអូសបន្លាយក្នុងរយៈពេលវែង ហើយអាចនឹងមានកំណើនខ្ពស់ ប្រសិនបើគ្មានការចូលរួមគោរពអនុវត្តច្បាប់ពីសំណាក់អ្នកប្រើប្រាស់ផ្លូវ ដូចជា៖ ការបញ្ជាយានយន្ត ដោយរំលោភបំពានច្បាប់ ឬដោយធ្វេសប្រហែសមិនគោរពស្រឡាញ់ជីវិតខ្លួនឯង និងអ្នកដ៏ទៃ ឬកង្វះវិធានការបង្ការទប់ស្កាត់គ្រោះថ្នាក់ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRWDTLi5yorwbBxmtdpI1adNr4KZJV9L47KGy1Mzxe4zXTQ-LcVwKwmRWBGkDzSC6X0sEEx_klTl3fbFu46nZoaingrD5NEFnOvLf7csI5m8MXlFEmqF9o3ok_qneZxTB0IXrOkurbNQyqsUKbozsRJ-82CgUZ9A40DjZ4zbpa8_IqLmGA8RumIB1m/s1280/photo_2022-12-07_14-33-59.jpg