សមាជិកសភាឥណ្ឌូនេស៊ីបានអនុម័តជាឯកច្ឆ័ន្ទនូវក្រមព្រហ្មទណ្ឌថ្មីដ៏ទូលំទូលាយមួយកាលពីថ្ងៃ អង្គារ ដែលនឹងដាក់ទោសការរួមភេទមុនការរៀបអាពាហ៍ពិពាហ៍ ឲ្យជាប់ពន្ធនាគាររហូតដល់ ១ឆ្នាំ នេះជាផ្នែកមួយនៃការផ្លាស់ប្ដូរដែលអ្នករិះគន់និយាយថា គំរាមកំហែងដល់សិទ្ធមនុស្ស និង សិទ្ធិសេរីភាពនៅក្នុងប្រទេស អាស៊ីអាគ្នេយ៍។
ច្បាប់នេះ ក៏អនុវត្តចំពោះជនបរទេស និង អ្នកទេសចរផងដែរ ដោយហាមប្រាមការរួមរស់ជាមួយគ្នាមុនរៀបការ ការក្បត់សាសនា និង ផ្ដល់ទណ្ឌកម្មចំពោះការប្រមាថប្រធានាធិបតី ឬ ការបង្ហាញទស្សនៈផ្ទុយនឹងមនោគមវិជ្ជាជាតិរបស់ឥណ្ឌូនេស៊ីផងដែរ។
សមាជិកសភា លោក Bambang Wuryanto ដែលដឹកនាំគណៈកម្មាការសភាទទួលបន្ទុកកែសម្រួលក្រមសម័យអាណានិគមបាននិយាយថា «យើងទាំងអស់គ្នាបានយល់ព្រមផ្ដល់សច្ចាប័ន លើសេចក្ដីព្រាងច្បាប់នេះ ហើយអាចនឹងត្រូវបានអនុម័តនៅដើមសប្ដាហ៍ក្រោយ»។
គួរបញ្ជាក់ផងដែរថា ប្រទេស ឥណ្ឌូនេស៊ី ដែលជាប្រទេសកាន់សាសនាឥស្លាមធំជាងគេក្នុងពិភពលោក បានឃើញការកើនឡើងនៃការអភិរក្សសាសនាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈច្បាប់ឥស្លាមតឹងរឹងត្រូវបានអនុវត្តរួចហើយ នៅក្នុងផ្នែកខ្លះនៃប្រទេស។ ជាពិសេសការទទួលទាន់គ្រឿងស្រវឹង និង ល្បែងស៊ីសង គឺត្រូវបានហាមឃាត់ជាដាច់ខាត៕
ប្រភព៖ BBC










