ពិតណាស់កុមារគឺងាយនឹងរងគ្រោះចំពោះរាងកាយដ៏ក្មេងខ្ចីរបស់ពួកគេប្រសិនបើប៉ះទង្គិចជាមួយនឹងឥទ្ធិពលខ្លាំងៗចំពោះរាងកាយខាងក្រៅ ជាពិសេសគឺមានចំណុចមួយចំនួនដែលលោកអ្នកគួរប្រុងប្រយ័ត្នចំពោះរាងកាយពួកគេ។

តើលោកអ្នកដឹងទេថា នៅលើខ្លួនប្រាណរបស់កុមារ វាមានផ្នែកចំនួន៩កន្លែង ដែលលោកអ្នកដាច់ខាតមិនត្រូវលើកដៃវាយជាដាច់ខាត ព្រោះជាវាជាចំណុចសំខាននៃរាងកាយដែលអាចបណ្ដាលឱ្យកុមារមានគ្រោះថ្នាក់ដល់ជីវិតបាន។

១.ត្រចៀក

លោកអ្នកមិនត្រូវមួលត្រចៀកកូនឡើយ ព្រោះវាជាផ្នែកមួយដែលធ្វើឲ្យកូនឈឺជាងគេ ហើយបើលោកអ្នកទះមួយដៃចំត្រចៀក នោះវានឹងប៉ះពាល់ដល់ខួរក្បាលរបស់ក្មេងខ្លាំងណាស់ អាចរហូតដល់ស្លាប់បាន។

២. ផ្នែកខាងក្រោយនៃក្បាល

ចំណុចនេះគឺជាកន្លែងខួរតូច ដែលវាជាបណ្ដុំនៃចលនាដំណកដង្ហើមរបស់កុមារ ដូច្នេះដាច់ខាតកុំវាយក្បាលផ្នែកខាងក្រោយឲ្យសោះ។

៣. ខ្នង

នេះជាបណ្ដុំនៃជួរឆ្អឹងខ្នង ហើយបើវាត្រូវប៉ះទង្គិចដោយកម្លាំងខ្លាំង នោះបណ្ដាលឲ្យខូចឆ្អឹងខ្នង ហើយបង្កនូវពិការភាពដ៏ធ្ងន់ចំពោះកុមារ។

៤. កំប៉េះគូទ

នេះជាផ្នែកដែលមាតាបិតាជាច្រើនចូលចិត្តវាយជាងគេ ព្រោះពួកគេគិតថា វាគ្រាន់តែសាច់ធម្មតាតែប៉ុណ្ណោះ។

ប៉ុន្តែតាមពិត វាជាបណ្ដុំនៃសរសៃឈាមតូចឆ្មារ ហើយការវាយទៅលើផ្នែកនេះ ធ្វើឲ្យក្មេងប្រុសខ្សោយប្រដាប់ភេទ និងធ្វើឲ្យកុមារខ្សោយប្រាជ្ញារៀនមិនពូកែឡើយ។

៥. បាតជើង

ផ្ទុយទៅវិញ អ្នកជំនាញបានក្រើនរំឭកឲ្យមាតាបិតាឧស្សាហ៍ស្ទាបអង្អែលបាតជើងរបស់កុមារ ព្រោះវាជាបណ្ដុំនៃសរសៃប្រសាទជាច្រើន ហើយការស្ទាបអង្អែលបាតជើង ជួយឲ្យមាននូវការរីកចម្រើនដ៏ល្អប្រសើរ និងវិវឌ្ឍនៃសារពាង្គកាយកុមារ។

៦. ពោះ

ការទះត្រូវពោះខ្លាំង បណ្ដាលឱ្យប៉ះទង្គិចដល់ថ្លើម លំពែង អណ្ដើក និងពោះវៀនរបស់កុមារ ដែលវាបង្កនូវគ្រោះថ្នាក់យ៉ាងធ្ងន់ណាស់  គឺរហូតដល់ស្លាប់បាន ដែលលោកអ្នកមិនអាចនឹកស្មានដល់។

៧. ទ្រូង

ការវាយចំទ្រូងប៉ះពាល់ដល់សួត ផ្លូវដង្ហើម និងឆ្អឹងជំនីរកុមារ ហើយវាបណ្ដាលឲ្យកុមាររងគ្រោះយ៉ាងដំណំ។

៨. បំពង់ក

ការវាយចំបំពង់កបណ្ដាលឲ្យប៉ះទង្គិចផ្លូវដង្ហើម ឆ្អឹងខ្ចីនៃឃោសិតបំពង់ករបស់កុមារ និងប៉ះពាល់ដល់សរសៃឈាមរត់ផងដែរ។

៩. ដៃ

មាតាបិតាចូលចិត្តឲ្យកូនលាបាតដៃរួចយករំពាត់មកវាយលើបាតដៃ អ្នកដឹងទេនេះជាផ្នែកដ៏សំខាន់របស់កុមារ ហើយការស្ទាប ឬប៉ះវត្ថុរបស់កុមារជួយឲ្យកុមារមានបញ្ញាវាងវៃ ដូច្នេះមាតាបិតាមិនត្រូវវាយដៃរបស់កូនឡើយ ព្រោះវាអាចឲ្យកុមារពិការដៃ ហើយមួយជីវិតរបស់កូនត្រូវប្រើដៃទាំងគូជារៀងរាល់ថ្ងៃ។

ជាការពិត កូនត្រូវតែទទួលបាននូវការអប់រំប្រៀនប្រដៅពីមាតាបិតា តែមាតាបិតាត្រូវប្រើពាក្យលួងលោមនិងពន្យល់ណែនាំ ដូច្នេះសូមមាតាបិតាមេត្តាចៀសវាងដាច់ខាតនៃការប្រើអំពើហឹង្សាទៅលើកូនៗជាទីស្រឡាញ់របស់អ្នក៕