បរទេស៖ តួលេខទីភ្នាក់ងារសន្តិសុខ សុខភាពចុងក្រោយបង្អស់របស់ចក្រភពអង់គ្លេសបានបង្ហាញថា ក្មេងអាយុក្រោម ១៥ ឆ្នាំចំនួន ១៥ នាក់បានបាត់បង់ជីវិតជាបន្តបន្ទាប់ដោយសារជំងឺ Strep A ដែលបានរាតត្បាតនៅក្នុងចក្រភពអង់គ្លេសចាប់តាំងពីខែកញ្ញាកន្លងទៅ។

នាថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២២ មានសេចក្តីរាយការណ៍បានបញ្ជាក់ពីតួលេខនៃការស្លាប់របស់កុមារនៅក្នុងចក្រភពអង់គ្លេសដោយសារតែជំងឺរាតត្បាត Strep A ក្នុងប្រទេស។ ដោយជំងឺ Strep A បានបណ្តាលឱ្យមានជំងឺរួមមានការឆ្លងមេរោគលើស្បែក គ្រុនក្តៅក្រហម និងរលាកបំពង់កជាដើម។
ប៉ុន្តែខណៈពេលដែលការឆ្លងភាគច្រើនមានលក្ខណៈស្រាល ជួនកាលបាក់តេរីអាចបង្កជាជំងឺដែលគំរាមកំហែងដល់អាយុជីវិត និងបង្កឱ្យមានករណីបាត់បង់ជីវិតលើកុមារជាច្រើននាក់។
ជាមួយគ្នានោះផងដែរនៅក្នុងរដូវកាលបច្ចុប្បន្ននៃការឆ្លងមេរោគ Strep A មានដល់ ៨៥ ករណីចំពោះកុមារដែលមានអាយុចាប់ពី ១ ទៅ ៤ ឆ្នាំ ហើយ UKHSA បានបន្ថែមថាការកើនឡើងនៃករណីនេះគឺដោយសារតែចំនួនបាក់តេរីដ៏ច្រើន និងការកើនឡើងនៃទំនាក់ទំនងសង្គមដែលមានភាពងាយស្រួលដល់ការរីករាលដាល។

យ៉ាងណាមិញនាពេសបច្ចប្បន្ន ខាងឧសថការីបានត្អូញត្អែរពីកង្វះខាតថ្នាំ រួមទាំងកំណែរាវនៃប៉េនីស៊ីលីន និងអង់ទីប៊ីយោទិចដែលជារឿយៗផ្តល់ឱ្យកុមារសម្រាប់ការព្យាបាល ទើបធ្វើឱ្យមានករណីស្លាប់បែបនេះ ប៉ុន្តែរដ្ឋមន្ត្រីសុខាភិបាល Steve Barclay បាននិយាយថា វាមិនមានការខ្វះខាតថ្នាំអង់ទីប៊ីយោទិចទេជាមួយនឹងការលើកឡើងរបស់ឧសថការីនេះ៕ ប្រភព៖ LBC












