សម័យប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា ២០២១-២០២២ បានបញ្ចប់ជាស្ថាពរ សិក្សានុសិក្សមួយចំនួនកំពុងតែពិចារណាស្វែងរកសកលវិទ្យាល័យ ត្រៀមសិក្សាបន្តយកបរិញ្ញាបត្រ។
សម្រាប់អ្នកដែលមានក្តីស្រមៃចង់ក្លាយទៅជាគ្រូបង្រៀនកម្រិតឧត្តមមិនថាផ្នែកវិទ្យាសាស្រ្ត គណិត រូប គីមី ជីវ: ឬក៏គ្រូបង្រៀនភាសាខ្មែរ ភូមិវិទ្យា ឬក៏ភាសាបរទេសនិងនៅមានមុខជំនាញជាច្រើនល្អៗទៀត តើអ្នកទាំងអស់គ្នាគួរតែរៀននៅសាកលវិទ្យាល័យណាទើបល្អ?
សាកលវិទ្យាល័យភូមិន្ទភ្នំពេញគឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណ:ដ៏ចំណាស់មួយនិងមានកេរ្ត៍ឈ្មោះល្បីល្បាញសុះសាយរន្ទឺតាំងពីសម័យសង្គមរាស្ត្រនិយមនូវក្នុងការផ្តល់ជាចំណេះដឹងសាបព្រួស ការអប់រំដល់និស្សិតជាច្រើនឆ្នាំមកហើយ។សាកលវិទ្យាល័យនេះមានមហាវិទ្យាល័យជាច្រើនសម្រាប់សិស្សានុសិស្សទាំងអស់គ្នាអាចបន្តការសិក្សាជាច្រើនមុខជំនាញ ប៉ុន្តែសម្រាប់អ្នកដែលចង់ក្លាយទៅជាគ្រូបង្រៀនកម្រិតឧត្តម មិនគួរមើលរំលងសាកលវិទ្យាល័យនេះឡើយ ជាមួយនឹងតម្លៃសមរម្យចំពោះនិស្សិតនៅក្នុងមួយឆ្នាំៗមិនលើសពី ៣០០ឬ៣៥០នោះទេ តែសម្រាប់មុខជំនាញផ្សេងមានតម្លៃលើសពីនេះក៏មានដែរ។
គួរបញ្ជាក់ផងដែរថាសាកលវិទ្យាល័យភូមិន្ទភ្នំពេញសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានមហាវិទ្យាល័យចំនួន ៤ និងវិទ្យាស្ថានចំនួន ១៕










