Home Blog Page 1960

ថៃ នឹងវ៉ាវៀតណាមក្លាយជា ប្រទេសនាំចេញអង្ករធំជាងគេទី២ ទៅកាន់ទីផ្សារពិភពលោក

0

យោងតាមសមាគមអ្នកនាំចេញអង្ករថៃ (TREA) បានឱ្យដឹងថា ប្រទេសថៃកំពុងឆ្ពោះទៅរកការវ៉ាដាច់ប្រទេស វៀតណាម ជាអ្នកនាំចេញអង្ករធំជាងគេទីពីររបស់ពិភពលោកនៅឆ្នាំនេះ។

TREA បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសឥណ្ឌាឈរ លើកំពូលតារាងអ្នកនាំចេញអង្ករក្នុងរយៈពេល ១០ខែដំបូង ជាមួយនឹង ១៧.០៦ លានតោន ខណៈដែលប្រទេសថៃស្ថិត នៅលំដាប់ទីពីរ ដែលមានចំនួន ៦.០២លានតោន។

ប្រទេសវៀតណាម ដែលជាប្រទេសនាំចេញលេខ ២របស់ពិភពលោកកាលពីឆ្នាំមុន ត្រូវបានរុញទៅលេខ ៣ជាមួយនឹងចំនួន ៦.០១លានតោន៕ Vietnamese rice export price reaches record level

ប្រភព៖ Laotian Times

ធ្លាប់តែឮគេនិយាយ!​ ឥឡូវឃើញហើយ ត្រីចេះហោះ

0

ត្រី​ហោះ ឬ ត្រី Exocoetidae មិនមែន​ទើបតែ​កកើត​ទេ ពោល​គឺ​តាម​ការ​អះអាង​របស់​អ្នក​វិទ្យាសាស្ត្រ​លើ​ការ​ស្រាវជ្រាវ​ផូស៊ីលបានឱ្យ​ដឹង​ថា អម្បូរ​ត្រី​មាន​ស្លាប​នេះ​មាន​តាំងពី​យុគសម័យ Middle Triassic ឬ​ពី​២៣៥​ទៅ​២៤២​លាន​ឆ្នាំ​មុន​ ប៉ុន្តែពួក​វា​មាន​ទ្រង់ទ្រាយ​ពុំ​ដូច​ត្រី​បច្ចុប្បន្ន​ទេ។Flying Fish by GabeRamos on DeviantArt​ត្រី​នេះ​អាច​ហោះ​បាន​ចម្ងាយ​៥០​ម៉ែត្រ ហើយ​តែងតែ​ហោះ​ចេញពី​ទឹកសមុទ្រ​ទៅ​ពួន​សម្ងំ​ដេក​ក្បែរមាត់ច្រាំង និង​ធ្វើ​ដំណើរ​បាន​ច្រើន​ជាង​៧០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

លក្ខណៈពិសេសរបស់ត្រីហោះនេះ គឺភ្នែករបស់ពួកវា ផ្តល់ភាពអំណោចផលខ្លាំង បើទោះបីជាពួកវាហោះចេញពីទឹកក៏ដោយ ក៏ភ្នែករបស់ពួកវា នៅតែមើលឃើញច្បាស់ដដែល។

គួរបញ្ជាក់ផងដែរថា អម្បូរ​ត្រី​មាន​ស្លាប​នេះ​មាន​ចំនួន ៦៤​ប្រភេទ​រស់នៅ​ក្នុង​ទឹកសមុទ្រ៕Exocoetidae: The Fish That FliesFlying Fish ~ Exocoetidae | Ikan, Hewan, Makhluk laut

ប្រភព: Wikipedia

ដូចម្ដេចដែលហៅថា «ប្រទេសលោកទី១» «ប្រទេសលោកទី២» និង «ប្រទេសលោកទី៣»​ ?

0

ភ្នំពេញ៖ ជារឿយៗអ្នកប្រហែលធ្លាប់ឃើញ មានការប្រើប្រាស់ពាក្យថា «ប្រទេសលោកទី៣ (Third World)» សម្រាប់សំដៅទៅលើប្រទេសនានាដែលក្រីក្រ ឬកំពុងស្ថិតក្រោមការអភិវឌ្ឍ។ ផ្ទុយគ្នាវិញប្រទេសអភិវឌ្ឍន៍ដែលមានៗដូចជា សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅតំបន់ អឺរ៉ុបខាងលិច ត្រូវគេប្រើពាក្យមួយទៀត ដើម្បីសំដៅទៅលើគឺ «ប្រទេសលោកទី១ (First World)»។ តើការបែងចែកភាពខុសគ្នានេះកើតចេញមកពីណា ហើយហេតុអ្វីយើងមិនសូវឃើញ មិនសូវលឺ ការប្រើប្រាស់ពាក្យ «ប្រទេសលោកទី២ (Second World)»។

ពាក្យទាំង៣ខាងលើនេះ បានលេចឡើងដំបូងបំផុត កាលពីខ្ទង់ពាក់កណ្តាលសតវត្សរ៍ទី២០ ក្នុងន័យជាមធ្យោបាយ ដើម្បីសម្គាល់ទៅលើភាគីនីមួយៗ នៃសម័យសង្រ្គាមត្រជាក់។ ក្រុមប្រវត្តិវិទូភាគច្រើនអះអាងថា អ្នកជំនាញផ្នែកប្រជាសាស្រ្តជនជាតិបារាំងឈ្មោះ អាល់ហ្រ្វិដ សូវី (Alfred Sauvy) គឺជាអ្នកដែលបានបង្កើតពាក្យទាំងនេះក្នុងឆ្នាំ១៩៥២ តាមរយៈអត្ថបទមួយមានចំណងជើងថា «លោក៣ ភពតែមួយ (Three Worlds, One Planet)»។

ក្នុងអត្ថបទខាងលើ ក្រុមប្រទេសលោកទី១ (First World) គឺសំដៅលើពួកសេរី រួមមានសហរដ្ឋអាមេរិក និងបណ្តាសម្ព័ន្ធមិត្តមូលធនរបស់ខ្លួន ដែលស្ថិតនៅអឺរ៉ុបខាងលិច ព្រមទាំងជប៉ុននិងអូស្រ្តាលី។ រីឯសមាសភាពក្រុមប្រទេសលោកទី២ (Second World) គឺពួកកុម្មុយនិស្ត រួមមាន សហភាពសូវៀត និងប្រទេសរណបរបស់ខ្លួននៅអឺរ៉ុបប៉ែកខាងកើត។ ចំណែកក្រុមប្រទេសលោកទី៣ (Third World) វិញ គឺរាប់បញ្ចូលនូវ ប្រទេសទាំងឡាយដទៃទៀត ដែលប្រកាន់ជំហរមិននៅខាងណាមួយឡើយនៃភាគីទាំងពីរនេះ។ ក្រុមប្រទេសលោកទី៣ ភាគច្រើនជាអតីតអាណានិគមរបស់អឺរ៉ុប ដែលមានស្ថានភាពក្រីក្រ នៅតំបន់អាហ្រ្វិក មជ្ឈិមបូព៌ា អាមេរិកឡាទីន និងអាស៉ី។

គួរជម្រាបថា ទោះបីជាសង្រ្គាមត្រជាក់ បានបញ្ចប់ទៅជាយូរណាស់មកហើយក៏ដោយ ពាក្យ First World និង Third World នៅតែបន្តមាន ការប្រើប្រាស់រហូតមកទល់បច្ចុប្បន្ន លើកលែងតែពាក្យ Second World។ សព្វថ្ងៃនេះប្រទេសលោកខាងលិច ដែលមានសេដ្ឋកិច្ចខ្លាំងៗ ពេលខ្លះនៅតែត្រូវគេសំដៅទៅលើថា «First World» ដដែល ប៉ុន្តែពាក្យ «Second World» គឺលែងមានអ្នកប្រើប្រាស់តទៅទៀតហើយ ក្រោយការដួលរលំនៃសហភាពសូវៀត។ រីឯពាក្យ «Third World» ក៏នៅតែមាននិយមប្រើដែរ ប៉ុន្តែអត្ថន័យវា បានប្រែពី «ក្រុមប្រទេសដែលមិនឈរនៅខាងណាមួយ» ទៅជា «ក្រុមប្រទេសក្រីក្រ ឬកំពុងអភិវឌ្ឍន៍» តែម្តង​ ៕

កន្ធាយក្បាលកង្កែប ត្រូវបានចាត់ចូលក្នុងបញ្ជីក្រហម ជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុត

0

ភ្នំពេញ៖ កន្ធាយក្បាលកង្កែបឬល្បិច ដែលមានឈ្មោះវិទ្យាសាស្ត្រថា Pelochelys cantori ត្រូវបានចាត់ចូលក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុត។

វានៅមានចំនួនតិចតួចប៉ុណ្ណោះក្នុង ប្រទេសឡាវ និងប្រទេសមួយចំនួនទៀត និងវាទំនងជាបានផុតពូជហើយនៅតាមអតីតទីជម្រកដែលវាធ្លាប់ រស់នៅភាគច្រើនក្នុងប្រទេសវៀតណាមនិងថៃ ដោយសារមានការលួចចាប់និងធ្វើពាណិជ្ជកម្ម រួមទាំង សកម្មភាពខុសច្បាប់ក្នុងការប្រមូលយកពងរបស់យកទៅលក់ឬធ្វើជាអាហារ។

នៅកម្ពុជា អ្នកវិទ្យាសាស្ត្រមិនបានរកឃើញវត្តមានប្រភេទកន្ធាយ នេះទេក្នុងចន្លោះពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៧។ ក៏ប៉ុន្តែ ក្នុងឆ្នាំ ២០០៧ អង្គការអភិរក្សអន្តរជាតិ (CI)បានរកឃើញវត្តមានកន្ធាយនេះនៅក្នុងទន្លេមេគង្គចន្លោះពីខេត្តក្រចេះ ដល់ស្ទឹងត្រែង។សត្វកន្ធាយក្បាលកង្កែប(ល្មិច) ដែលជាសត្វកម្រ ត្រូវបានពលរដ្ឋសហគមរួមគ្នាថែរក្សា  - CNC News

អង្គការអភិរក្សអន្តរជាតិ CI បានធ្វើការជាមួយរដ្ឋបាលជលផលការពារប្រភេទកន្ធាយនេះ រហូតដល់ឆ្នាំ ២០១៧ ទើបប្រគល់គម្រោង នេះឲ្យមកអង្គការ WCS គ្រប់គ្រងបន្ត។ ចាប់តាំងពីពេលនោះ មក អង្គការ WCS និងរដ្ឋបាលជលផល បាន និងកំពុងធ្វើការអភិរក្សប្រភេទសត្វនេះ តាមរយៈការទប់ស្កាត់ រាល់ សកម្មភាពខុសច្បាប់ទាក់ទងនឹងការចាប់ និងការធ្វើពាណិជ្ជកម្មប្រភេទកន្ធាយក្បាលកង្កែបនេះ កម្មវិធី ការ ពារសំបុកនៅតាមសហគមន៍ និងគាំទ្រដល់ការ អភិវឌ្ឍសហគមន៍ និងសហគមន៍នេសាទ។

កន្ធាយក្បាលកង្កែបគឺជាប្រភេទមួយក្នុងចំណោមប្រភេទកម្រៗជាច្រើនទៀតនៅតាមដងទន្លេមេគង្គ ព្រោះ កន្ធាយក្បាលកង្កែបរស់នៅក្នុងអន្លង់ជ្រៅៗជាមួយត្រីដូលហ្វីន និងត្រីបបែលយក្សជាដើម។ ការលែងកន្ធាយ ក្បាលកង្កែបដែលជាប្រភេទដ៏សំខាន់ចូលក្នុងជម្រកធម្មជាតិ គឺជាការរួមចំណែកយ៉ាងសំខាន់ដល់ការស្ដារ ប្រភេទនេះឡើងវិញកុំឱ្យផុតពូជនាពេលអនាគត។កន្ធាយក្បាលកង្កែប៥ក្បាល ត្រូវបានជួយសង្គ្រោះ និងលែងចូលព្រៃធម្មជាតិ|  ThmeyThmey 25

នៅក្នុងរដូវពងកូនឆ្នាំ ២០២២ នេះ ក្រុមការពារសំបុកសហគមន៍បានរកឃើញសំបុកកន្ធាយក្បាលកង្កែប ចំនួន ៦៣សំបុក ស្មើនឹង ២១៥៥ពង។ គិតត្រឹមពីដើមខែមីនា ដល់ ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២២ មាន កូនកន្ធាយក្បាលកង្កែបសរុបចំនួន ៩៨២កូនបានញាស់ចេញពីសំបុកចំនួន ៤០ សំបុក ហើយក្រុមការងារ បានលែងកូនកន្ធាយចំនួន ៤០២ក្បាលចូលក្នុងទីជម្រកធម្មជាតិវិញ និងនៅសល់ ៥៨០ក្បាលទៀត ត្រូវ លែងនៅថ្ងៃនេះ។

ក្រុមការងាររំពឹងថាពងដែលនៅសេសសល់អាចនឹងញាស់បានខ្លះបន្ថែមទៀត។ កាលពី រដូវពងកូនឆ្នាំ២០២១ ក្រុមការងារបានរកឃើញ ៦៦សំបុក ស្មើនឹង ២៥២៨ពង និងបានលែង ១៣០០ កូន ចូលក្នុងទីជម្រកធម្មជាតិវិញ៕

តិចច្រឡំទឹករលកក្នុងសមុទ្រ តែវាជាបាតុភូតដ៏ចម្លែកអណ្ដែតលើផ្ទៃមេឃដែលកម្រនឹងបានឃើញ

0

បរទេស៖ ពិតជាស្រស់ស្អាត និងប្លែកជាខ្លាំងជាមួយនឹងពពកបង្ហាញរូបរាងដូចជាទឹករលូកនៅលើផ្ទៃសមុទ្រដ៏អស្ចារ្យបង្កជាការចាប់អារម្មណ៍ដល់មហាជន និងបានធ្វើការបង្ហោះចែករំលែកយ៉ាងព្រោងព្រាត។

កាលពីកន្លងទៅថ្មីៗនេះ បាតុភូតដ៏កម្រមួយបានលេចឡើងនៅលើកំពូលភ្នំ Big Horn ពី Sheridan រដ្ឋ Wyoming នៃសហរដ្ឋអាមេរិក នៅពេលអ្នកស្រុកមួយចំនួនបានកត់សម្គាល់ថាពពកដែលរំកិលកាត់ តំបន់នោះបានបង្កើតជារូបរាងដូចជា រលកបោកបក់នៅលើផ្ទៃសមុទ្រ រហូតគេនិយាយលេងសើចថា “តើនេះជាមេឃ ឬក៏ជាសមុទ្រ?”

ជាមួយគ្នានោះ អ្នកដែលបានឃើញពីទិដ្ឋភាពនេះ បានបង្ហាញពីអារម្មណ៍របស់ពួកគេថា នេះជាពេលវេលាដ៏អស្ចារ្យ  និងរីករាយដែលអាចបានឃើញនូវបាតុភូតដ៏កម្រមួយបានកើតឡើងនៅលើមេឃ នៅពេលដែលពពកបង្កើតបានជារលកសមុទ្របែបនេះ។

ទោះជាយ៉ាងណាប្រភពដដែលបានបញ្ជាក់ថាបាតុភូតនេះត្រូវបានគេស្គាល់ថា ជាអស្ថិរភាព Kelvin-Helmholtz ដែលធ្វើឱ្យពពកបង្កើតនៅពេលចរន្តខ្យល់លឿនផ្លាស់ទីពីលើអាកាសខាងក្រោម រហូតដល់វាក្លាយជារលកដោយវាបានបង្ហាញពីភាពរាវនៃខ្យល់ ដូចជារលកនៅក្នុងមហាសមុទ្រ ហើយខ្យល់ធ្វើចលនា និងមានប្រតិកម្មទៅនឹងវត្ថុជុំវិញខ្លួនវា។

ដូច្នេះហើយរូបភាពទាំងនេះគឺជាបាតុភូតដ៏គួរឱ្យភ្ញាក់ផ្អើលនិងអស្ចារ្យបំផុតនៃបាតុភូតអស្ថិរភាព Kelvin-Helmholtz ដែលគេកម្រនឹងបានឃើញ៕ ប្រភព៖ pptvhd36

 

 

 

 

អ្នកនាំពាក្យវិមានក្រឹមឡាំង អះអាងថា សង្រ្គាមអាច​បញ្ចប់​នៅ​ថ្ងៃ​ស្អែកក៏បាន ប្រសិន​បើអ៊ុយក្រែន​ប្រាថ្នា​ចង់បាន

0

អន្តរជាតិ៖​ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ជម្លោះនៅអ៊ុយក្រែនអាចបញ្ចប់នៅពេលណាក៏បាន ប្រសិនបើទីក្រុងគៀវបង្ហាញឆន្ទៈនយោបាយ។

ដោយអត្ថាធិប្បាយទៅលើការកត់សម្គាល់របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលបាននិយាយថា ជម្លោះនេះអាចនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៣ នោះ លោក ប៉េសកូវ បាននិយាយថា «ក្នុងករណីនេះ យើងអាចសន្មត់បានថានៅពេលណាដែលអ្វីៗទាំងអស់នេះនឹងអាចបញ្ចប់នៅថ្ងៃស្អែកក៏បាន ប្រសិនបើទីក្រុងគៀវប្រាថ្នាចង់បានដូច្នេះ»។

នៅពេលធ្វើអត្ថាធិប្បាយលើការកត់សម្គាល់របស់អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោក ស្តេហ្វហ្វែន ហឺបេស្រ្តេត ដែលបាននិយាយថាអ៊ុយក្រែនមិនចាំបាច់កំណត់កិច្ចខិតខំប្រឹងប្រែងការពាររបស់ខ្លួនចំពោះទឹកដីរបស់ខ្លួនទេនោះ លោក ប៉េសកូវ បានចង្អុលបង្ហាញថា ការកត់សម្គាល់បែបនេះ «ពិតជាលើកទឹកចិត្ត» ដល់ទីក្រុងគៀវឱ្យធ្វើការវាយប្រហារបន្ថែមទៀត។

លោកបាននិយាយបន្ថែមថា «តាមពិតទៅ សេចក្តីថ្លែងការណ៍បែបនេះជាការពន្យាររយៈពេលដ៏លំបាកនេះ ហើយគ្មានវិធីណាមួយជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហានោះទេ»៕

ប្រទេសក្បែរខាងយើង ប្រកាសអាសន្នជំងឺគ្រុនឈាម

0

ប្រទេសវៀតណាមបានរកឃើញករណីកើតជំងឺគ្រុនឈាមរហូតដល់ ៣២៥,៦០៤នាក់ បើគិតមកទល់នឹងពេលនេះ ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ១២២នាក់។  ចំនួនអ្នកកើតជំងឺគ្រុនឈាមបានកើនឡើងជិត ៥ដង ហើយចំនួនអ្នកស្លាប់បានកើនឡើង ៩៧នាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។Dengue fever cases in Vietnam triple | Health | SGGP English Edition

នៅចន្លោះខែមករា ដល់ខែវិច្ឆិកាកន្លងមកនេះ ប្រទេសវៀតណាមក៏បានរាយការណ៍ពីករណីឆ្លងមេរោគរលាកខួរក្បាលចំនួន ២៦៩នាក់ផងដែរ ក្នុងនោះមានអ្នកស្លាប់ចំនួន ៥នាក់ ហើយជំងឺឆ្លងនៅលើដៃ ជើង និងមាត់មានចំនួន ៦២,៤០០នាក់។ នេះបើយោងតាមនាយកដ្ឋានបង្ការសុខភាពរបស់វៀតណាម ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។Dengue fever cases in Hanoi increased 4.5 times, Vietnam total tops 200K - Outbreak News Today

នាយកដ្ឋាននេះ បានបញ្ជាក់ថា មនុស្សសរុបចំនួន ៦០១នាក់នៅក្នុងប្រទេសវៀតណាមបានទទួលរងពីការពុលចំណីអាហារ ដែលក្នុងនោះ ១៤នាក់បានស្លាប់ ។ បច្ចុប្បន្នវៀតណាមក៏មានអ្នកផ្ទុកមេរោគអេដស៍ចំនួន ២២១,៥០០នាក់ផងដែរ ហើយរហូតមកទល់ពេលនេះ អ្នកជំងឺប្រមាណ ១១២,៥០០នាក់ទូទាំងប្រទេសវៀតណាមបានស្លាប់ដោយសារជំងឺដែលទាក់ទងនឹងជំងឺអេដស៍៕

ប្រភព៖ English News

អនាគតទៅរុស្សី នឹងលក់ប្រេងឱ្យតែប្រទេសណាដែលមិនកំណត់តម្លៃលើប្រេងរបស់ខ្លួនតែប៉ុណ្ណោះ

0

អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ប្រទេសរុស្ស៊ីដែលជាប្រទេសនាំចេញថាមពលដ៏ធំបំផុតរបស់ពិភពលោក អាចនឹងកាត់បន្ថយការផលិតប្រេង ហើយនឹងបដិសេធមិនលក់ប្រេងទៅឱ្យប្រទេសណា ដែលកំណត់តម្លៃប្រេងរបស់លោកខាងលិច​​ លើប្រេងរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃសុក្រ ទី០៩​​ ខែធ្នូ ឆ្នាំ២០២២។

ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G7 និងអូស្ត្រាលីកាលពីសប្តាហ៍មុន បានព្រមព្រៀងគ្នា ក្នុងការកំណត់តម្លៃប្រេងរបស់រុស្ស៉ីឲ្យនៅត្រឹម ៦០ដុល្លារអាមេរិកក្នុងមួយបារ៉ែល បន្ទាប់ពីសមាជិកសហភាពអឺរ៉ុបបានយកឈ្នះ លើការតស៊ូប្រឆាំងពីសំណាក់ប្រទេសប៉ូឡូញ។

លោក ពូទីន បានប្រាប់អ្នកយកព័ត៌មានថា «ចំពោះប្រតិកម្មរបស់យើង ខ្ញុំបាននិយាយរួចហើយថា យើងនឹងមិនលក់ទៅឱ្យប្រទេសទាំងនោះ ដែលធ្វើការសម្រេចចិត្តបែបនេះទេ…យើង​នឹង​ពិចារណា ប្រហែល​ជា​ចាំបាច់​អាចនឹងកាត់​បន្ថយ​ផលិតកម្ម»។

លោក ពូទីន ក៏បាននិយាយផងដែរថា ទីក្រុងមូស្គូនឹងមិនខាតបង់លើតម្លៃកំណត់ ដោយលោកខាងលិចនោះទេ ហើយថាហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋាភិបាលរបស់លោក នឹងល្អប្រសើរឡើង ៕

Assignment Help – How to Avoid Plagiarism

0

Finding online help for assignments is an excellent method to make your time to do other tasks. But, it is important to be cautious. Plagiarized work can be costly and you do not want that to occur. Make sure you are using a trusted website to write your report or essay.

Essays

In college, students are required to submit tasks. They must also write an essay, but not everyone knows how to write an essay. If you are stuck with the task, ask for aid with an essay writing service. The services can help students with a custom-written essay.

Cheap essay writing assistance is available in UK which will enable you to get top marks. Additionally, these companies guarantee that the paper is free of plagiarism. This can help you stay out of legal trouble.

The easiest way to find an assignment writing service is to browse the Internet. There are numerous websites that provide support for students. You should choose a site with a solid rating. You should also look at user reviews on the site.

Research reports

It’s an excellent option to seek out assistance in writing research papers. It is however crucial to determine which solutions are most suitable for your requirements. Research reports are a bit complicated to compose, particularly in the event that you’ve never written one previously. There are plenty of businesses out providing assistance with writing research reports. However, you buy essay writing online must ensure you pick a provider which meets your requirements.

A research report is a written piece of paper that presents the outcomes of a study project. The report may contain theories findings, research results, suggestions, or even data samples that are based on real-world data. It should also contain a bibliography, and an cost statement.

The marks of students are affected through plagiarism

Plagiarism has a range of adverse effects on the person who is either a teacher or a student. It undermines academic integrity, decreases the value of a degree and can be a criminal offense in some states. Understanding the wider ramifications and consequences of plagiarism can help you to understand its effect on your education as well as your professional career.

Most of the time the motivation behind plagiarism is the need to get top grades. Plagiarizing students are likely to be pay for essay reviews unable to think critically and communicate efficiently. In addition, they may be unaware that the most effective method to get a high grade is to research and write your own work.

Sites that can be trusted

Students looking to improve their scores can gain help from trustworthy websites. These websites can help students learn https://expertpaperwriter.com/enotes-review effectively write https://themecentury.com/forums/users/terrywolaks/ their essays. Additionally, these sites will assist students get better grades by avoiding plagiarism.

Many students have issues when it comes to homework assignments. Some students have difficulty scheduling their time, may have no idea how to compose their work, or not have enough time to complete assignments. Utilizing a trusted professional to write a research essay will assist students in learning how to write an assignment correctly. They can help you save time, and they will ensure that you are not in trouble for plagiarism.

Trusted websites for assignment will be able to provide experts who will be able to manage a range of writing assignments. Students can expect quality papers at an affordable price.

Cost-effective options

Utilizing a low-cost essay writing service could be a boon to a student’s budget. The results could be awe-inspiring. The benefits range from research-based and professionally written papers as well as a superior score. The most affordable services offer affordable prices and the finest quality of the work.

An excellent assignment writing service should give students with all the resources needed to do their homework within a short period of time. One of the best things is that these services are accessible online. A lot https://zoatlv.co.il/how-to-find-a-term-paper-writing-service-review/ of them have helpful customer service representatives and are readily available to help clients in their need. Additionally, many of these companies are outfitted with calculators that can help customers estimate the costs involved.

ទស្សនាតំបន់សួនផ្កាដ៏ស្រស់ស្អាតបំផុតមួយនៅ Kanchanaburi មានបើកតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ

0

ប្រទេសថៃ៖ សួនផ្កាដ៏ស្រស់ស្អាតបំផុតមួយនៅក្នុងតំបន់សួនផ្កា Maple Gardens នៃខេត្ត Kanchanaburi ដែលក្នុងមួយឆ្នាំនឹងមានការបើកអោយភ្ញៀវទេសចរចូលទស្សនាបានតែម្ដងប៉ុណ្ណោះ។

សួនផ្កា Maple Gardens នឹងបើកសម្រាប់សេវាកម្មចន្លោះពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២២ ដល់ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៣ ក្នុងរយៈពេលប្រហែល ១ ខែប៉ុណ្ណោះ ដូច្នេះអ្នកណាដែលចង់ទៅមើលសម្រស់នៃផ្កាដ៏អស្ចារ្យនៅទីនេះត្រូវប្រញាប់បន្តិច។

សម្រាប់សួនច្បារនេះនឹងបើកឲ្យភ្ញៀវទេសចរចូលមកគយគន់សម្រស់សួនផ្កាចម្រុះពណ៌ដ៏ប្លែកភ្នែកជាមួយនឹងក្បាច់នៃការច្នៃប្រឌិតដ៏ទាក់ទាញ ហើយនៅទីនោះក៏មាន សេវាកម្មប៊ូហ្វេផងដែរ ដែលអាចឱ្យអ្នកបរិភោគអាហារស្រស់ៗ ថ្មីៗបានគ្រប់មុខ ព្រមទាំងបានទស្សនាកម្សាន្តជាមួយនឹងកម្មវិធីផ្សេងនៅទីនោះផងដែរ។

ដូច្នេះក្នុងឱកាសឆ្លងឆ្នាំខាងមុខនេះ អ្នកណាខ្លះកំពុងស្វែងរកកន្លែងទេសចរណ៍ស្អាតៗមានទីតាំងថតរូបដ៏អស្ចារ្យ និងទាក់ទាញ គួរឱ្យចាប់អារម្មណ៍អ្នកអាចមកកម្សាន្តនៅសួនផ្កា Maple Gardens ក្នុងខេត្ត Kanchanaburi នៃប្រទេសថៃបាន៕ ប្រភព៖ Sanook