ស្ថាបនាឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ សតវត្សរ៍ទី១២ ប្រាសាទកោរសក់ជាប្រាសាទមួយនៅភាគខាងលិចនៃក្រុមប្រាសាទព្រះពិធូរ ខណៈក្រុមប្រាសាទនេះគឺស្ថិតនៅក្នុងបរិវេណក្រុងអង្គរធំ។

ប្រាសាទកោរសក់ សង់លើខឿន ៣ជាន់ កម្ពស់ប្រហែល ៦ម៉ែត្រ បែរមុខទៅគ្រប់ទិសទាំងបួន។ ប្រាសាទនេះ កសាងពីថ្មភក់ មានទ្វារចូលគ្រប់ទិសទាំងបួន។ ផ្នែកខាងលើនៃប្រាង្គបាក់រលំជាច្រើនអន្លើ ហោជាងសំខាន់ៗ ដែលមានចម្លាក់ទេវកថាផ្សេងៗក៏ធ្លាក់បាក់បែកជ្រុះមកដីដែរ។ នៅលើជញ្ជាំងមានចម្លាក់អប្សរ និងក្បាច់ផ្កាភ្ញី ដែលស្ថិតនៅក្នុងរចនាប័ទ្មបាយ័ន។May be an image of monument and nature

នៅលើដីខាងលិចប្រាង្គបន្ដិចមានជើងទម្រសិវលិង្គធំមួយ តែមិនឃើញសិវលិង្គទេ។ សិវលិង្គ និងជើងទម្រ កាល ពីមុនប្រហែលជាតម្កល់នៅក្នុងប្រាង្គខាងលើ។ ក្បែរជើងទម្រនោះ មានបំណែកផ្ដែរមួយឆ្លាក់រូបព្រះកាល លម្អ ដោយក្បាច់ដ៏វិចិត្រច្បាស់ល្អ ដែលសិល្បករបុរាណបានឆ្លាក់ចូលសាច់ថ្មយ៉ាងជ្រៅ។May be an image of monument and outdoors

ក្រៅពីនោះ គេក៏ឃើញមានបំណែកផ្ដែរមានរូបព្រះវិស្ណុផ្ទំ ហើយបំណែកផ្ដែរផ្សេងទៀតបង្ហាញពីរឿងកូរសមុទ្រទឹកដោះផងដែរ។ ប្រាសាទនេះមានកំពែងថ្មភក់ព័ទ្ធជុំវិញមានបណ្ដោយ ៤៥ម៉ែត្រ ទទឹង ៤០ម៉ែត្រ និងមានក្លោងទ្វារ ឬគោបុរៈពីរ មួយនៅខាងលិចមួយនៅខាងកើត។

ចំណែកនៅខាងលិចប្រាសាទ មានស្ពានហាលមួយយ៉ាងល្អរាងកាកបាទ អមដោយបង្កាន់ដៃនាគនៅគ្រប់ផ្លូវឡើង ហើយមានសសរខ្លីទ្រជុំវិញ៕May be an image of outdoorsMay be an image of tree and outdoorsMay be an image of tree and outdoors

រូបភាព៖ Angkor Aurora