Home Blog Page 1941

២៧ឆ្នាំ​កន្លងផុតទៅ! កម្ពុជានៅតែមិនអាចបំបាក់ឥណ្ឌូនេសុីបាន

0

គិតចាប់តាំងពីឆ្នាំ ១៩៩៥ រហូតដល់ ២០២២ រាប់គ្រប់កម្មវិធីទាំងអស់ទីបំផុតក្រុមជម្រើសជាតិកម្ពុជា នៅតែមិនអាចយកឈ្នះឥណ្ឌូនេស៊ី បន្ទាប់ពីបន្តចាញ់ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Gelora Bung Karno ក្នុងទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី ពូល A នាល្ងាចថ្ងៃទី២៣ ខែធ្នូ នៃពានរង្វាន់ AFF Mitsubishi Electric Cup ២០២២។May be an image of 3 people, people standing and outdoors

រយ:ពេល២៧ឆ្នាំ សរុប១៨ប្រកួត ឥណ្ឌូនេស៊ី ឈ្នះ១៧លើក ស្មើ១លើក ខណ:ក្រុមជម្រើសជាតិកម្ពុជា ដែលមានលោក Keisuke Honda អ្នកចាត់ការទូទៅ មិនដែលឈ្នះម្តងណាឡើយ។

ខណ:ក្រុមជម្រើសជាតិហ្វីលីពីន ក្រោមការដឹកនាំរបស់លោក Josep Ferré រកបាន៣ពិន្ទុជាលើកដំបូង ក្រោយឈ្នះប្រ៊ុយណេ ក្នុងលទ្ធផល ៥-១ នៅកីឡដ្ឋាន Rizal Memorial បន្ទាប់ពីចាញ់ការប្រកួតបើកឆាកទល់នឹងកម្ពុជា ៣-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

ជាប់បាក់ឌុប! ចង់ក្លាយជាគ្រូបង្រៀនកម្រិតឧត្តមសិក្សា គួរជ្រើសរើសសកលវិទ្យាល័យណា?

0

សម័យប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា ២០២១-២០២២ បានបញ្ចប់ជាស្ថាពរ សិក្សានុសិក្សមួយចំនួនកំពុងតែពិចារណាស្វែងរកសកលវិទ្យាល័យ ត្រៀមសិក្សាបន្តយកបរិញ្ញាបត្រ។

សម្រាប់អ្នកដែលមានក្តីស្រមៃចង់ក្លាយទៅជាគ្រូបង្រៀនកម្រិតឧត្តមមិនថាផ្នែកវិទ្យាសាស្រ្ត គណិត រូប គីមី ជីវ: ឬក៏គ្រូបង្រៀនភាសាខ្មែរ ភូមិវិទ្យា ឬក៏ភាសាបរទេសនិងនៅមានមុខជំនាញជាច្រើនល្អៗទៀត តើអ្នកទាំងអស់គ្នាគួរតែរៀននៅសាកលវិទ្យាល័យណាទើបល្អ?RUPP leading the nation to its Industry 4.0 future - Khmer Times

សាកលវិទ្យាល័យភូមិន្ទភ្នំពេញគឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណ:ដ៏ចំណាស់មួយនិងមានកេរ្ត៍ឈ្មោះល្បីល្បាញសុះសាយរន្ទឺតាំងពីសម័យសង្គមរាស្ត្រនិយមនូវក្នុងការផ្តល់ជាចំណេះដឹងសាបព្រួស ការអប់រំដល់និស្សិតជាច្រើនឆ្នាំមកហើយ។សាកលវិទ្យាល័យនេះមានមហាវិទ្យាល័យជាច្រើនសម្រាប់សិស្សានុសិស្សទាំងអស់គ្នាអាចបន្តការសិក្សាជាច្រើនមុខជំនាញ ប៉ុន្តែសម្រាប់អ្នកដែលចង់ក្លាយទៅជាគ្រូបង្រៀនកម្រិតឧត្តម មិនគួរមើលរំលងសាកលវិទ្យាល័យនេះឡើយ ជាមួយនឹងតម្លៃសមរម្យចំពោះនិស្សិតនៅក្នុងមួយឆ្នាំៗមិនលើសពី ៣០០ឬ៣៥០នោះទេ តែសម្រាប់មុខជំនាញផ្សេងមានតម្លៃលើសពីនេះក៏មានដែរ។

គួរបញ្ជាក់ផងដែរថាសាកលវិទ្យាល័យភូមិន្ទភ្នំពេញសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានមហាវិទ្យាល័យចំនួន ៤ និងវិទ្យាស្ថានចំនួន ១៕English Language Support Unit at RUPP – MCC Cambodia

ចិន កំពុងសម្ងំទន្រ្ទានយកតំបន់ថ្មីក្នុងសមុទ្រចិនខាងត្បូង

0

ប្រទេសចិន បានចាក់សង់ដីលើតំបន់ដែលមិនមានការកាន់កាប់ជាច្រើនកន្លែងក្នុងសមុទ្រចិនខាងត្បូង ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងដ៏យូរអង្វែងរបស់ទីក្រុងប៉េកាំង ដើម្បីពង្រឹងការទាមទារទឹកដីនៅតំបន់ជម្លោះ និងពង្រឹងវត្តមាន យោធារបស់ខ្លួនក្នុងតំបន់ដែលមានសារៈសំខាន់ចំពោះពាណិជ្ជកម្មពិភពលោក។

កន្លងមក​ចិនបានសង់ថ្មប៉ប្រះទឹក កោះ និងទីទួលចាក់ដី ផ្សេងៗទៀតដែលចិនគ្រប់គ្រង ក៏ដូចជាសាងសង់កំពង់ផែ ផ្លូវយន្តហោះ និងហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗជាដើម។  ហើយបច្ចុប្បន្ននេះ ចិនកំពុងតែទន្ទ្រាន ធ្វើ សកម្មភាពដូចគ្នានេះលើតំបន់ថ្មី ដែលគ្មានការកាន់កាប់។ Fake news': China refutes reports of building land features in South China  Sea - India Today

ការបែកធ្លាយនេះសកម្មភាពទាំងនេះ ត្រូវបានជនអនាមិក ធ្វើការហេក(Hack) ចូលផ្កាយរណបមួយ ហើយបានបង្ហាញយ់ាងច្បាស់ អំពីសកម្មភាពរបស់យោធាចិនកំពុងបញ្ចូននាវា ផ្ទុកអេស្កាវ៉ាទ័រ ប្រពន្ធធារាសាស្ត្រ ដើម្បីធ្វើការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ នៅតាមថ្មថ្មប៉ប្រះទឹក។

គួររំឭកថា ចិនបានទាមទារកម្មសិទ្ធិលើផ្ទៃទឹកជាង ៨០ ភាគរយ នៃសមុទ្រចិនខាងត្បូង ដោយផ្អែកលើផែនទីឆ្នាំ ១៩៤៧ ហើយ ធ្លាប់និយាយផងដែរថា ខ្លួនមានសិទ្ធិអធិបតេយ្យភាពក្នុងការ សាងសង់អ្វីៗលើទឹកដីរបស់ខ្លួន។A Chinese maritime militia vessel is pictured offloading an excavator at Eldad Reef in 2014 in this satellite image. | BLOOMBERG

ភាពតានតឹងរវាងចិន និងអ្នកទាមទារផ្សេងទៀតនៅក្នុង សមុទ្រ ចិនខាងត្បូងដូចជាហ្វីលីពីន តៃវ៉ាន់ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម និងប្រ៊ុយណេ បានកើនឡើងជាច្រើនឆ្នាំមកហើយ ដោយសារតែទីក្រុងប៉េកាំងបានវិនិយោគបន្ថែមលើនាវាកងទ័ពជើងទឹក និងឆ្មាំឆ្នេរសមុទ្រ ដើម្បីអនុវត្តការទាមទាររបស់ខ្លួន ដែលរងការរិះគន់ពីសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋ អាមេរិក៕

ប្រភព៖ Japan Times

ប្រទេសក្បែរខាងយើង ក្លាយជាប្រទេសនាំចេញម្រេចលំដាប់ពិភពលោក

0

បរិមាណនៃការនាំចេញម្រេចរបស់វៀតណាម ទៅកាន់ទីផ្សារសំខាន់ៗ បានថយចុះនៅឆ្នាំនេះ ប៉ុន្តែប្រទេសនេះបានរក្សាតំណែងកំពូលរបស់ខ្លួន នៅក្នុងចំណាត់ថ្នាក់ពិភពលោក ។

អំឡុងសន្និសីទធ្វើឡើងនៅទីក្រុងហូជីមិញ ថ្មីៗនេះ ប្រធានសមាគមម្រេចវៀតណាមលោកស្រី Hoang Thi Lien បាននិយាយថា នៅឆ្នាំ ២០២២ ផលិតផលមានគុណវិបត្តិ ដោយសារតែអតិផរណា និងការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងទីផ្សារជាច្រើនជាដើម។Việt Nam remains world's biggest pepper producer, exporter: int'l conference

វៀតណាមបាននាំចេញ ម្រេចទៅក្រៅប្រទេស ប្រហែល ២៣០០០០តោន ក្នុងឆ្នាំនេះ ក្នុងតម្លៃជាង ៩៧០លានដុល្លារ ធ្លាក់ចុះ ១៣% ក្នុងបរិមាណ ប៉ុន្តែកើនឡើង ២% ជាតម្លៃប្រចាំឆ្នាំ។

សហគ្រាសវៀតណាមបាននាំចូលម្រេច ពីប្រទេសផ្សេងទៀតដូចជាប្រេស៊ីល និងឥណ្ឌូនេស៊ីសម្រាប់កែច្នៃ បន្ទាប់មកនាំចេញឡើងវិញ ក្នុងតម្លៃខ្ពស់។ ចាប់ពីដើមឆ្នាំដល់ចុងខែវិច្ឆិកា ប្រទេសវៀតណាមបានទិញផលិតផលនេះ ចំនួន ៣៤,២៧៣ តោន កើនឡើង ៤៨,៩% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១៕Vietnam remains world's largest pepper exporter | Tuoi Tre News

ប្រភព៖ VN Express

សោកស្ដាយណាស់! សាស្រ្តាចារ្យ នូ សណ្ដាប់ ដែលសម្ដែងជាតួម្តាយនៅក្នុងរឿង«ទឹកចិត្តម្ដាយ» បានទទួលមរណភាពហើយ

0

ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានផេក Amazing Cambodia បានបង្ហោះសារនៅមុននេះបន្តិចបានឱ្យដឹង «សាស្រ្តាចារ្យ នូ សណ្ដាប់ ឯកទេសល្ខោននិយាយ ជាតួម្ដាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងភាពយន្ត រឿង “ទឹកចិត្តម្តាយ” ដ៏ល្បីល្បាញទូទាំងប្រទេស (ថតកាលពីឆ្នាំ ២០០៣) បានទទួលមរណភាពហើយកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃសុក្រ ១កើត ខែបុស្សឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២២ នេះ។

សូមវិញ្ញាណក្ខ័ន្ធអ្នកគ្រូទៅកាន់សុគតិភព និងសូមចូលរួមរំលែកទុក្ខដ៏ ក្រៀមក្រំ មួយនេះចំពោះគ្រួសារសពពីចម្ងាយ»។

គួរបញ្ជាក់ថាតារាសម្តែងជើងចាស់ នូ សណ្តាប់ ធ្លាប់បានចូលរួមសម្តែងរឿង ជាច្រើនហើយក្រៅពីនេះលោកស្រីក៏ជាសាស្រ្តាចារ្យឯកទេសល្ខោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ននិយាយដ៏មានសមត្ថភាពម្នាក់។ ការបាត់បង់លោកស្រីគឺជាការបាត់បង់ធនធានសិល្បៈ មួយ ដ៏សំខាន់។

រឿងដែលលេចធ្លោខ្លាំងបំផុតគឺលោកស្រីសម្តែងជាតួម្តាយនៅក្នុង រឿង «ទឹកចិត្តគ្រូបង្រៀន»។ការបាត់បង់តារាសម្តែងជើងចាស់រូប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេះក៏ទទួល បាន ការចូលរួមសោកស្តាយនឹងរំលែកទុក្ខពីសំណាក់មហាជន ក៏ដូចជាអ្នក សិល្បៈជាច្រើន៕

ឪពុកម្ដាយគួរប្រុងប្រយ័ត្ន! ទើបអាយុ៨ខែលេបអំបែងកញ្ចក់មុតស្រួចដល់ក្រពះ ជាសំណាងល្អគ្រូពេទ្យជួយទាន់ពេល

0

បរទេស៖ ពិតជាគួរឱ្យភ្ញាក់ផ្អើល និងគួរតែប្រុងប្រយ័ត្នចំពោះកុមារតូចៗ ក្រោយវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យកុមារក្នុងខេត្ត Dong Nai នៃប្រទេសវៀតណាម បានធ្វើការចែករំលែកករណីវះកាត់យកបំណែកកញ្ចក់ដ៏មុតស្រួចចេញពីពោះរបស់ក្មេងប្រុសអាយុទើប៨ខែយ៉ាងប្រថុយប្រថាន។

បើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៃប្រទេសវៀតណាមមួយបានឱ្យដឹងថា មានការបង្ហោះចែករំលែកពីវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យកុមារក្នុងខេត្ត Dong Nai អំពីបទពិសោធរបស់ឪពុកម្ដាយអ្នកជំងឺម្នាក់ដែលជាទារកទើបអាយុ៨ខែ ដែលគេបានបញ្ជូនកូនប្រុសមកកាន់បន្ទប់សង្គ្រោះ បន្ទាន់កាលពីល្ងាច ថ្ងៃ ទី ២០ ធ្នូ ឆ្នាំ២០២២នេះ។

ក្នុងនោះប្រភពបានបញ្ជាក់ថា បើតាមក្រុមគ្រួសារទារកបាននិយាយថា កូនប្រុសរបស់ពួកគេបានលេប វត្ថុចម្លែកម្យ៉ាង ហើយក៏សន្លប់បាត់មាត់បាត់ក។

លុះមកដល់មន្ទីរពេទ្យជាលទ្ធផល កាំរស្មីអ៊ិច បានបង្ហាញឱ្យឃើញពីវត្ថុនោះ គឺជាអំបែងកែវកញ្ចក់ដែលមាន ប្រវែងប្រហែល ២ សង់ទីម៉ែត្រ មានរាងរាងត្រីកោណស្រួច នៅក្នុងក្រពះរបស់អ្នកជំងឺ រហូត ចាក់ស្រទាប់ក្រពះដែលបណ្តាលឱ្យមានការហូរឈាម។ បន្ទាប់មកគ្រូពេទ្យបានប្រើឧបករណ៍មួយដើម្បីយកកញ្ចក់ចេញពីរាងកាយអ្នកជំងឺតាមមាត់យោយប្រុងប្រយ័ត្ន និងប្រថុយបំផុត និងទទួលបានដោយជោគជ័យ។

ទោះជាយ៉ាងណាអនុប្រធានផ្នែកក្រពះពោះវៀនក៏បាននិយាយដែរថានេះជាលើកទីមួយហើយដែល មានទារកលេបបំណែកកញ្ចក់យ៉ាងមុតស្រួចបែបនេះ  ហើយចំពោះអ្នកជំងឺកុមារប្រសិនបើមានការ ពន្យារពេល នោះបំណែកកញ្ចក់អាចនាំឱ្យមានការរលាកពោះវៀនធ្ងន់ធ្ងរ ហើយការព្យាបាលនឹងមាន ការលំបាក និងចំណាយច្រើន។

ដូច្នេះសូមឱ្យឪពុកម្ដាយមានការប្រុងប្រយ័ត្ន និងបើដឹងថាកូនតូចបានលេចវត្ថុអ្វីហើយគួរតែយកទៅ មន្ទីរពេទ្យភ្លាមៗ ដើម្បីពិនិត្យ និងព្យាបាលជាបន្ទាន់ បន្ថែមពីនោះ ឪពុកម្តាយមិនគួរព្យាយាមយកវត្ថុដែលក្មេងលេចចេញដោយខ្លួនឯងទេ ព្រោះវាអាចរុញវត្ថុនោះចូលទៅក្នុងផ្លូវដង្ហើមដោយអចេតនា ធ្វើឱ្យកុមារឈប់ដកដង្ហើម និងបេះដូងឈប់លោតបាន៕ ប្រភព៖ Sanook

 

រដ្ឋនឹងជីកព្រែកថ្មីតភ្ជាប់ពីទន្លេទៅ​សមុទ្រកែប ៧គីឡូ ខណៈលោក សុខ ទូច សង្ឃឹមថាចិននឹងជួយកម្ពុជា

0

ភ្នំពេញ៖ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការសិក្សាពីការស្ដារផ្លូវទឹក នៅតាមទន្លេបាសាក់ ពីព្រែកអំបិល ទៅខេត្តតាកែ, ខេត្តកំពត និងខេត្តកែប មានចម្ងាយ១៦៨គីឡូម៉ែត្រ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រសួងនឹងជីកព្រែកថ្មីសុទ្ធសាធប្រវែងចន្លោះ ៥-៧គីឡូម៉ែត្រ តភ្ជាប់គ្នារវាងទន្លេ និងសមុទ្រ ដើម្បីសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេទៅកំពង់ផែសមុទ្រកែប។

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានសិក្សាមួយជំហានហើយ ជុំវិញដំណើរការនេះ ដោយលទ្ធផលបញ្ជាក់ថា ក្នុងចម្ងាយផ្លូវទឹក ១៦៨គីឡូម៉ែត្រ ពីព្រែកអំបិលទៅតាកែវ និងភ្ជាប់ទៅកំពង់ផែកែប ស្មើនឹង ៦៨ភាគរយ គឺជាទន្លេដែលមានស្រាប់ និងជាង ២០ភាគរយ គឺជាប្រព័ន្ធធារាសាស្រ្ត ដែលត្រូវស្តារ និងពង្រីកបន្ថែម។

លោកបន្តដូច្នេះថា « យើងកំពុងតែសិក្សា តើអស់ថវិកាប៉ុន្មាន តើចំណេញលើសេដ្ឋកិច្ចប៉ុន្មាន បើសិក្សាទៅខាតមិនចំណេញ ក៏យើងមិនធ្វើដែរ»។ បច្ចុប្បន្ននេះ កម្ពុជា កំពុងមានការរីកម្រើនជាលំដាប់លើវិស័យដឹកជញ្ជូនទាំងផ្លូវគោក និងផ្លូវទឹក។ រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានពង្រីកសក្តានុពលវិស័យដឹកជញ្ជូនតាមផ្លូវទឹក ឱ្យកាន់តែទូលំទូលាយ ដើម្បីជាផ្នែកមួយជួយដល់កំណើនសេដ្ឋកិច្ចជាតិ៕

ជាមួយគ្នានេះដែរ ថ្លែងក្នុងពិធីបិទវេទិកាវិទ្យាសាស្ត្រស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន និងរំឭកខួប១០០ព្រះវស្សារបស់ព្រះបរមរតនកោដ្ឋ» នាព្រលប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានប​ង្ហាញក្តីរំពឹងថា រដ្ឋាភិបាលចិននឹងជួយស្តារ ក៏ដូចជាជីកព្រែក នៅតាមទន្លេបាសាក់ ពីព្រែកអំបិល ទៅសមុទ្រ ដើម្បីសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹក។

លោក​បណ្ឌិតបានបន្តថា សម្រាប់ការរៀបចំផែនការស្ដារផ្លូវទឹក និងការសាងសង់ផែរណបរបស់កម្ពុជា គឺជាទិសដៅមួយដែលមានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យចម្ងាយដឹកជញ្ជូនពីគ្រប់ផ្លូវទន្លេ ទៅកាន់សមុទ្រកម្ពុជាកាន់តែខ្លី កាត់បន្ថយពេលវេលា និងចម្ងាយដឹកជញ្ជូន ចំណេញថវិកា ក្នុងការដឹកជញ្ជូន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងសម្ពាធនៃការប្រើប្រាស់ផ្លូវ ព្រមទាំងបង្កើនសកម្មភាពដឹកជញ្ជូន តាមផ្លូវទឹកកាន់តែច្រើនផងដែរ។

«យើងនាំតាមផ្លូវគោក គឺមានតម្លៃខ្ពស់ណាស់ តែបើយើងនាំតាមផ្លូវទឹករឹតតែថោក យើងដឹងហើយ១០០ឡាន ស្មើនឹងមួយទូរទេះភ្លើង ១០រទេះភ្លើង បាន១នាវា ដូច្នេះ មាននាវាដឹកនាំទំនិញ ធ្វើឱ្យតម្លៃកាន់តែថោក នឹងធ្វើទំនិញកាន់តែងាយស្រួលប្រកួតប្រជែង»។

គួរជម្រាបថា បច្ចុប្បន្ននេះ កម្ពុជា កំពុងមានការរីកម្រើនជាលំដាប់លើវិស័យដឹកជញ្ជូនទាំងផ្លូវគោក និងផ្លូវទឹក។ រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានពង្រីកសក្តានុពលវិស័យដឹកជញ្ជូនតាមផ្លូវទឹក ឱ្យកាន់តែទូលំទូលាយ ដើម្បីជាផ្នែកមួយជួយដល់កំណើនសេដ្ឋកិច្ចជាតិ៕

លោក ប្រាយុទ្ធ ចាន់អូចា ប្រកាសឈរឈ្មោះបោះឆ្នោត នៅអាណត្តិក្រោយដោយមិនរាថយ

0

ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃសុក្រនេះថា លោកនឹងស្វែងរកអាណត្តិមួយទៀត ក្នុងការបោះឆ្នោតសកល ដែលអាចធ្វើឡើងមុន ខែឧសភា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅវិមានរដ្ឋាភិបាល ក្នុងទីក្រុងបាងកក លោក ប្រាយុទ្ធ បានគូសបញ្ជាក់ថា «គណបក្សថៃរួបរួមជាតិ (United Thai Nation Party) ដែលទើបបង្កើតឡើង បានផ្តល់ការគាំទ្រដល់ខ្ញុំ ក្នុងការក្លាយជាបេក្ខជននាយករដ្ឋមន្ត្រី នៅក្នុងការបោះឆ្នោតបន្ទាប់ទៀត»។ លោក ប្រាយុទ្ធ បានបន្ថែមថា «ខ្ញុំសូមបញ្ជាក់ឲ្យបានច្បាស់នៅថ្ងៃនេះថា ខ្ញុំបានសម្រេចចិត្តចូលរួមប្រកួតប្រជែង សម្រាប់តំណែងនេះបន្តទៀត»។

កាលបរិច្ឆេទជាក់លាក់នៃការបោះឆ្នោតនៅមិនទាន់ត្រូវបានសម្រេចនោះទេ ប៉ុន្តែប្រសិនបើមិនត្រូវបានរំលាយចោលក្នុងពេលឆាប់ៗនោះទេ សភានឹងបញ្ចប់អាណត្តិរបស់ខ្លួនត្រឹមខែមីនា ដោយកំណត់ដំណាក់កាលបោះឆ្នោត នៅខែឧសភា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា លោក ប្រាយុទ្ធ បានឡើងកាន់តំណែងជាប្រមុខយោធា ក្រោយរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលឆ្នាំ២០១៤ មុនពេលក្លាយជានាយករដ្ឋមន្រ្តីក្នុងការបោះឆ្នោត ឆ្នាំ២០១៩។ កាលពីខែកញ្ញា តុលាការធម្មនុញ្ញថៃ បានកាត់សេចក្តីកំណត់អាណត្តិរយៈពេល ៨ឆ្នាំ របស់លោកប្រាយុទ្ធ ខណៈដែលអាណត្តិនាយករដ្ឋមន្ត្រីនឹងបញ្ចប់នៅឆ្នាំ២០២៥៕

ហេតុអ្វីទឹកដោះពពែល្អសម្រាប់សុខភាពមនុស្សចាស់ជាងទឹកដោះគោធម្មតា?

0

ពេល​ចូល​វ័យ​កាន់​តែ​ច្រើន ការ​ជ្រើស​រើស​​អាហារ​កាន់​តែ​សំខាន់ ពិសេស​សម្រាប់​មនុស្ស​ចាស់​ដែល​មាន​បញ្ហា​សុខភាព​ញឹក​ញាប់។ សម្រាប់​ទឹក​ដោះពពែ ​ត្រូវ​បាន​គេ​ស្រាវជ្រាវ​ឃើញ​ថា​មាន​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព និង​ល្អ​ជាង​ទឹក​ដោះ​គោ​ថែម​ទៀត។

១ មាន​ប្រូតេអ៊ីន​ខ្ពស់ ងាយ​រំលាយ​

ប្រៀប​ធៀបនឹង​ទឹ​ក​ដោះ​គោ ទឹក​ដោះ​ពពែ​មាន​ប្រូតេអ៊ីន​ខ្ពស់​ជាង ​ដែល​ជា​ប្រភេទ​ងាយ​រំលាយ ហើយ​វា​ជា​កត្តា​ល្អ​សម្រាប់​មនុស្ស​ចាស់​ដែល​មាន​បញ្ហា​ខាង​​ប្រព័ន្ធ​រំលាយ​អាហារ។ ​What are the Benefits of Goat Milk And is it Better than Cow's Milk | Vaya  Recipe

២ កម្រិត​ជាតិ​ខ្លាញ់​ទាប

ទឹក​ដោះពពែ​មាន​អត្រា​ជាតិ​ខ្លាញ់​ទាប​ជាង​ទឹក​ដោះ​គោ ​ហើយ​អាស៊ីត​ខ្លាញ់​ទាំង​នោះ​ជួយ​រក្សា​កម្រិត​ទាប​នៃ​កូឡេស្តេរ៉ុល​ក្នុង​សសៃ​ឈាម​ផង​ដែរ។

៣ ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ

តាម​ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា ​ទឹក​ដោះពពែ​ជួយ​បង្កើន​ភាព​ស៊ាំ​ឲ្យ​រឹង​មាំ​ប្រឆាំង​នឹង​​ការ​ឆ្លង​មេរោគ កាត់​បន្ថយការ​កើត​ឡើង​នៃ​មេរោគ​អាឡែហ្សី​ផង​ដែរ។What Does Goat Milk Taste Like? Does Goat Milk Taste Good? | Americas  Restaurant

៤ សម្បូរ​ជីវជាតិ​និង​សារធាតុ​ចិញ្ចឹម

​ទឹក​ដោះពពែ​មិន​ត្រឹម​ផ្ទុក​ជាតិ​កាល់ស្យូម ផូស្វ័រ​ដែល​ជួយ​ឆ្អឹង​​និង​សាច់​ដុំ​ឲ្យ​រឹង​មាំ​នោះ​ទេ តែ​ក៏​សម្បូរ​ដោយ​វីតាមីន ព្រមទាំងសារធាតុរ៉ែ​​ដែល​ជួយ​ទ្រទ្រង់​ដល់​រាង​កាយ​ឲ្យ​រឹង​មាំ​ថែម​ទៀត៕

ភ្ញៀវក្នុងហាង ២០០នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ បន្ទាប់ពីហាងបែកធ្លាយឧស្ម័ននេះ

0

បរទេស៖ ភ្ញៀវក្នុងពិធីជប់លៀងបុណ្យណូអែលក្នុងភោជនីយដ្ឋានទួរគីនៃប្រទេសអង់គ្លេសចំនួន២០០នាក់បានចាប់ផ្ដើមធ្លាក់ខ្លួនឈឺភ្លាមៗ និងបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ ក្រោយគេរកឃើញថាបណ្តាលមកពីឧស្ម័នកាបូនម៉ូណូអុកស៊ីតធ្លាយ ចូលពេញទាំងក្នុងហាង។

បានក្លាយជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលក្រោយពីមានពិធីជប់លៀងបុណ្យណូអែលនៅទីក្រុងឡុងដ៍ ក្នុងភោជនីយដ្ឋានទួរគី Gokyuzu ក្នុង Qingford  ប្រទេសអង់គ្លេស ដោយបានជួបហេតុការដ៏អាក្រក់ បន្ទាប់ពីមនុស្សប្រមាណ ២០០ នាក់ដែលបានចូលរួមក្នុង ពិធីនោះបានធ្លាក់ខ្លួនឈឺ។

ជាមួយគ្នានោះក្រោយពេលកើតហេតុ ពួកត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះភ្លាមៗ លើសពីនោះក៏មានការសំណូមពរឱ្យជួយធ្វើសេវាសង្គ្រោះបន្ទាន់ប្រញាប់ ដោយនាំអ្នកជំងឺទៅមន្ទីរពេទ្យជាច្រើន ព្រោះមានជនរងគ្រោះជាច្រើនដែលគេមិនអាចទទួលមើលថែ ក្នុងមន្ទីរពេទ្យតែមួយបាន។

ដំបូងឡើយគេយល់ថាអាចបណ្ដាលមកពីមានអាហារពុល ប៉ុន្តែក្រុមគ្រូពេទ្យបានរកឃើញថានេះគឺជា រោគសញ្ញានៃការពុលកាបូនម៉ូណូអុកស៊ីត ដែលពួកគេបានស្រូបយកឧស្ម័នកាបូនម៉ូណូអុកស៊ីត ច្រើនពេកចូលក្នុងខ្លួន។

បើយោងតាមវេជ្ជបណ្ឌិតបានបន្ថែមថាមាន មនុស្សម្នាក់ៗមានកម្រិតកាបូនឌីអុកស៊ីតក្នុងរាងកាយខុសៗគ្នា បណ្តាលឱ្យមានរោគសញ្ញាផ្សេងៗគ្នា រួមទាំងឈឺក្បាល ចង្អោរ ដួលសន្លប់ និងពិបាកដកដង្ហើម ដែលប្រសិនបើស្រូបចូលក្នុងបរិមាណច្រើនរហូតដល់កម្រិតកាបូនម៉ូណូអុកស៊ីតក្នុងឈាមឡើងខ្ពស់ វានឹងបណ្តាលឱ្យខូចខាតដល់ជាលិកា សរីរាង្គ និងអាចបណ្តាលឱ្យស្លាប់បាន។

យ៉ាងណាមិញ គេជឿថាប្រភពនៃឧស្ម័នកាបូនម៉ូណូអុកស៊ីត គឺជាការធ្លាយចេញពីហាងផ្ទាល់ ដែលធ្វើឱ្យមនុស្សទាំងអស់ក្នុងព្រឹត្តិការណ៍នោះធ្លាក់ខ្លួនឈឺមានអាការដូចពុលចំណី ប៉ុន្តែរហូតមកដល់ពេល នេះមិនទាន់មានព័ត៌មានលម្អិតណាមួយត្រូវបានខាងភោជនីយដ្ឋានបញ្ជាក់ទាំងស្រុងទេ៕ ប្រភព៖ Thairath