ប្រទេសចិន បានចាក់សង់ដីលើតំបន់ដែលមិនមានការកាន់កាប់ជាច្រើនកន្លែងក្នុងសមុទ្រចិនខាងត្បូង ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងដ៏យូរអង្វែងរបស់ទីក្រុងប៉េកាំង ដើម្បីពង្រឹងការទាមទារទឹកដីនៅតំបន់ជម្លោះ និងពង្រឹងវត្តមាន យោធារបស់ខ្លួនក្នុងតំបន់ដែលមានសារៈសំខាន់ចំពោះពាណិជ្ជកម្មពិភពលោក។
កន្លងមកចិនបានសង់ថ្មប៉ប្រះទឹក កោះ និងទីទួលចាក់ដី ផ្សេងៗទៀតដែលចិនគ្រប់គ្រង ក៏ដូចជាសាងសង់កំពង់ផែ ផ្លូវយន្តហោះ និងហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗជាដើម។ ហើយបច្ចុប្បន្ននេះ ចិនកំពុងតែទន្ទ្រាន ធ្វើ សកម្មភាពដូចគ្នានេះលើតំបន់ថ្មី ដែលគ្មានការកាន់កាប់។ 
ការបែកធ្លាយនេះសកម្មភាពទាំងនេះ ត្រូវបានជនអនាមិក ធ្វើការហេក(Hack) ចូលផ្កាយរណបមួយ ហើយបានបង្ហាញយ់ាងច្បាស់ អំពីសកម្មភាពរបស់យោធាចិនកំពុងបញ្ចូននាវា ផ្ទុកអេស្កាវ៉ាទ័រ ប្រពន្ធធារាសាស្ត្រ ដើម្បីធ្វើការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ នៅតាមថ្មថ្មប៉ប្រះទឹក។
គួររំឭកថា ចិនបានទាមទារកម្មសិទ្ធិលើផ្ទៃទឹកជាង ៨០ ភាគរយ នៃសមុទ្រចិនខាងត្បូង ដោយផ្អែកលើផែនទីឆ្នាំ ១៩៤៧ ហើយ ធ្លាប់និយាយផងដែរថា ខ្លួនមានសិទ្ធិអធិបតេយ្យភាពក្នុងការ សាងសង់អ្វីៗលើទឹកដីរបស់ខ្លួន។
ភាពតានតឹងរវាងចិន និងអ្នកទាមទារផ្សេងទៀតនៅក្នុង សមុទ្រ ចិនខាងត្បូងដូចជាហ្វីលីពីន តៃវ៉ាន់ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម និងប្រ៊ុយណេ បានកើនឡើងជាច្រើនឆ្នាំមកហើយ ដោយសារតែទីក្រុងប៉េកាំងបានវិនិយោគបន្ថែមលើនាវាកងទ័ពជើងទឹក និងឆ្មាំឆ្នេរសមុទ្រ ដើម្បីអនុវត្តការទាមទាររបស់ខ្លួន ដែលរងការរិះគន់ពីសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋ អាមេរិក៕
ប្រភព៖ Japan Times










