ពេល​ចូល​វ័យ​កាន់​តែ​ច្រើន ការ​ជ្រើស​រើស​​អាហារ​កាន់​តែ​សំខាន់ ពិសេស​សម្រាប់​មនុស្ស​ចាស់​ដែល​មាន​បញ្ហា​សុខភាព​ញឹក​ញាប់។ សម្រាប់​ទឹក​ដោះពពែ ​ត្រូវ​បាន​គេ​ស្រាវជ្រាវ​ឃើញ​ថា​មាន​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព និង​ល្អ​ជាង​ទឹក​ដោះ​គោ​ថែម​ទៀត។

១ មាន​ប្រូតេអ៊ីន​ខ្ពស់ ងាយ​រំលាយ​

ប្រៀប​ធៀបនឹង​ទឹ​ក​ដោះ​គោ ទឹក​ដោះ​ពពែ​មាន​ប្រូតេអ៊ីន​ខ្ពស់​ជាង ​ដែល​ជា​ប្រភេទ​ងាយ​រំលាយ ហើយ​វា​ជា​កត្តា​ល្អ​សម្រាប់​មនុស្ស​ចាស់​ដែល​មាន​បញ្ហា​ខាង​​ប្រព័ន្ធ​រំលាយ​អាហារ។ ​What are the Benefits of Goat Milk And is it Better than Cow's Milk | Vaya  Recipe

២ កម្រិត​ជាតិ​ខ្លាញ់​ទាប

ទឹក​ដោះពពែ​មាន​អត្រា​ជាតិ​ខ្លាញ់​ទាប​ជាង​ទឹក​ដោះ​គោ ​ហើយ​អាស៊ីត​ខ្លាញ់​ទាំង​នោះ​ជួយ​រក្សា​កម្រិត​ទាប​នៃ​កូឡេស្តេរ៉ុល​ក្នុង​សសៃ​ឈាម​ផង​ដែរ។

៣ ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ

តាម​ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា ​ទឹក​ដោះពពែ​ជួយ​បង្កើន​ភាព​ស៊ាំ​ឲ្យ​រឹង​មាំ​ប្រឆាំង​នឹង​​ការ​ឆ្លង​មេរោគ កាត់​បន្ថយការ​កើត​ឡើង​នៃ​មេរោគ​អាឡែហ្សី​ផង​ដែរ។What Does Goat Milk Taste Like? Does Goat Milk Taste Good? | Americas  Restaurant

៤ សម្បូរ​ជីវជាតិ​និង​សារធាតុ​ចិញ្ចឹម

​ទឹក​ដោះពពែ​មិន​ត្រឹម​ផ្ទុក​ជាតិ​កាល់ស្យូម ផូស្វ័រ​ដែល​ជួយ​ឆ្អឹង​​និង​សាច់​ដុំ​ឲ្យ​រឹង​មាំ​នោះ​ទេ តែ​ក៏​សម្បូរ​ដោយ​វីតាមីន ព្រមទាំងសារធាតុរ៉ែ​​ដែល​ជួយ​ទ្រទ្រង់​ដល់​រាង​កាយ​ឲ្យ​រឹង​មាំ​ថែម​ទៀត៕