បរទេស៖ ពិតជាគួរឱ្យភ្ញាក់ផ្អើល និងគួរតែប្រុងប្រយ័ត្នចំពោះកុមារតូចៗ ក្រោយវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យកុមារក្នុងខេត្ត Dong Nai នៃប្រទេសវៀតណាម បានធ្វើការចែករំលែកករណីវះកាត់យកបំណែកកញ្ចក់ដ៏មុតស្រួចចេញពីពោះរបស់ក្មេងប្រុសអាយុទើប៨ខែយ៉ាងប្រថុយប្រថាន។

បើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៃប្រទេសវៀតណាមមួយបានឱ្យដឹងថា មានការបង្ហោះចែករំលែកពីវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យកុមារក្នុងខេត្ត Dong Nai អំពីបទពិសោធរបស់ឪពុកម្ដាយអ្នកជំងឺម្នាក់ដែលជាទារកទើបអាយុ៨ខែ ដែលគេបានបញ្ជូនកូនប្រុសមកកាន់បន្ទប់សង្គ្រោះ បន្ទាន់កាលពីល្ងាច ថ្ងៃ ទី ២០ ធ្នូ ឆ្នាំ២០២២នេះ។

ក្នុងនោះប្រភពបានបញ្ជាក់ថា បើតាមក្រុមគ្រួសារទារកបាននិយាយថា កូនប្រុសរបស់ពួកគេបានលេប វត្ថុចម្លែកម្យ៉ាង ហើយក៏សន្លប់បាត់មាត់បាត់ក។

លុះមកដល់មន្ទីរពេទ្យជាលទ្ធផល កាំរស្មីអ៊ិច បានបង្ហាញឱ្យឃើញពីវត្ថុនោះ គឺជាអំបែងកែវកញ្ចក់ដែលមាន ប្រវែងប្រហែល ២ សង់ទីម៉ែត្រ មានរាងរាងត្រីកោណស្រួច នៅក្នុងក្រពះរបស់អ្នកជំងឺ រហូត ចាក់ស្រទាប់ក្រពះដែលបណ្តាលឱ្យមានការហូរឈាម។ បន្ទាប់មកគ្រូពេទ្យបានប្រើឧបករណ៍មួយដើម្បីយកកញ្ចក់ចេញពីរាងកាយអ្នកជំងឺតាមមាត់យោយប្រុងប្រយ័ត្ន និងប្រថុយបំផុត និងទទួលបានដោយជោគជ័យ។

ទោះជាយ៉ាងណាអនុប្រធានផ្នែកក្រពះពោះវៀនក៏បាននិយាយដែរថានេះជាលើកទីមួយហើយដែល មានទារកលេបបំណែកកញ្ចក់យ៉ាងមុតស្រួចបែបនេះ  ហើយចំពោះអ្នកជំងឺកុមារប្រសិនបើមានការ ពន្យារពេល នោះបំណែកកញ្ចក់អាចនាំឱ្យមានការរលាកពោះវៀនធ្ងន់ធ្ងរ ហើយការព្យាបាលនឹងមាន ការលំបាក និងចំណាយច្រើន។

ដូច្នេះសូមឱ្យឪពុកម្ដាយមានការប្រុងប្រយ័ត្ន និងបើដឹងថាកូនតូចបានលេចវត្ថុអ្វីហើយគួរតែយកទៅ មន្ទីរពេទ្យភ្លាមៗ ដើម្បីពិនិត្យ និងព្យាបាលជាបន្ទាន់ បន្ថែមពីនោះ ឪពុកម្តាយមិនគួរព្យាយាមយកវត្ថុដែលក្មេងលេចចេញដោយខ្លួនឯងទេ ព្រោះវាអាចរុញវត្ថុនោះចូលទៅក្នុងផ្លូវដង្ហើមដោយអចេតនា ធ្វើឱ្យកុមារឈប់ដកដង្ហើម និងបេះដូងឈប់លោតបាន៕ ប្រភព៖ Sanook