ប្រទេសវៀតណាម ៖ អត្ថបទមួយចុះផ្សាយដោយសារព័ត៌មាន Stat Trade times របស់ឥណ្ឌាបញ្ជាក់ថា ប្រទេសវៀតណាមបានក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មកណ្តាលរបស់អាស៊ាន ដែលកំពុងលូតលាស់យ៉ាងខ្លាំង ជាពិសេស ផ្នែកបច្ចេកវិទ្យា និងគ្រឿងតុបតែងខ្លួន ។

អត្ថបទនេះបញ្ជាក់ទៀតថា ខណៈប្រទេសមួយចំនួននៅអាស៊ានកំពុងងើបឡើងវិញពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សេដ្ឋកិច្ចវៀតណាមបានរីកចម្រើនគួរឱ្យចាប់អារម្មណ៍ ស្មើ៨,០២% ក្នុងត្រីមាសទី៤ ឆ្នាំ២០២២ ។ គេចាត់ទុកថា វៀតណាមបានរីកចម្រើនខ្លាំងជាងប្រទេសធំៗនៅអាស៊ាន ។ ក្រៅពីនេះ ប្រាក់ចំណូលពីការនាំចេញស្មើ៣៧២លានដុល្លារអាមេរិក ឬកើនឡើង១០% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។Vietnam is the new industrial center of Southeast Asia

មូលហេតុនៃការរីកចម្រើននេះ មួយផ្នែកមកពីខ្សែសង្វាក់ផ្គត់ផ្គង់បានផ្អាកក្នុងប្រទេសចិន ដែលជាមជ្ឈមណ្ឌលផលិតកម្មធំបំផុតនៅអាស៊ាន ដោយក្នុងពេលជំងឺកូវីត-១៩ ឆ្លងរាលដាលកន្លងមក ធ្វើឱ្យរោងចក្រជាច្រើនកន្លែងបិទទ្វារ ។ ដូច្នេះ ក្រុមហ៊ុនផ្សេងៗស្វែងរកទីតាំងផលិតថ្មីៗ និងចៀសវាងការប្រឈម ។

ក្រៅពីនេះ វៀតណាមនៅមានកម្លាំងពលកម្មច្រើនអាចប្រជែងក្នុងឧស្សាហកម្មផលិតកម្ម និងមានដើមទុនផលិតទាប ដោយសារពលរដ្ឋវៀតណាមកំពុងកើនឡើង ហើយ៧០% មានអាយុក្រោម៣៥ឆ្នាំ នៃចំនួនពលរដ្ឋសរុប៩៧លាននាក់ ។Vietnam Hiring & Recruitment Outsourcing | Global PEO Hiring Services for  Vietnam

លើសពីនេះ វៀតណាមមានឆ្នេរសមុទ្រប្រវែង៣.២០០គីឡូម៉ែត្រ ដែលជាទីតាំងអំណោយផលសម្រាប់ការដឹកជញ្ជូនទំនិញចេញ-ចូល ជាពិសេស នៅបរិវេណភាគខាងជើងប្រទេស ។ ក្រៅពីនេះ មានក្រុមហ៊ុនធំៗជាច្រើនដូចជា Nike Adidas Samsung បានផ្លាស់ប្តូរទីតាំងមកកាន់វៀតណាម ខណៈក្រុមហ៊ុនស្មាតហ្វូន Google Pixel ជំនាន់ចុងក្រោយផលិតនៅវៀតណាម ហើយក្រុមហ៊ុន Microsoft ក៏បាននាំចេញ Xbox ពីទីក្រុងហូជីមិញនៅឆ្នាំ២០២២ ផងដែរ ៕

ប្រភព ៖ AEC Connect