ប្រទេសកូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងជើងបានបដិសេធពាក្យចោទប្រកាន់ថា រដ្ឋាភិបាលកូរ៉េខាងជើងបានបញ្ជូនអាវុធឱ្យរដ្ឋាភិបាលរុស្ស៊ី បន្ទាប់ពីអាមេរិកនិយាយថា កូរ៉េខាងជើងស្វែងរកកាំជ្រួច និងមីស៊ីលឱ្យក្រុម Wagner ជាក្រុមហ៊ុនយោធាឯកជនរបស់រុស្ស៊ី ហើយអាមេរិកនឹងដាក់ទោសក្រុមនេះ ។

សារព័ត៌មានកណ្តាលកូរ៉េរាយការណ៍ថា យោងតាមសេចក្តីថ្លែងការណ៍របស់លោក Kwon Jung-gun អគ្គនាយការិយាល័យកិច្ចការអាមេរិករបស់កូរ៉េខាងជើង បានបដិសេធការចោទប្រកាន់រឿងកិច្ចព្រមព្រៀងទិញ-លក់អាវុធជាមួយរុស្ស៊ី ព្រមទាំងដាស់តឿនថា អាមេរិកនឹងត្រូវប្រឈមជាមួយលទ្ធផលមិនល្អ បើនៅតែផ្សាយព័ត៌មានមិនពិតបែបនេះ ។The rebirth of the Russia–North Korea allianceលោកអគ្គនាយរូបនេះបន្តថា ការព្យាយាមលាបពណ៌កូរ៉េខាងជើងដោយការប្រឌិតរឿង គឺជាការបង្កហេតុធ្ងន់ធ្ងរដែលមិនគួរកើតឡើង និងត្រូវមានការតបតវិញ ។ លោកបញ្ជាក់ថា ជាការព្យាយាមបែបឆោតល្ងង់ ដើម្បីរកហេតុផលគាំទ្រការបញ្ជូនអាវុធឱ្យអ៊ុយក្រែន ។ លោកបញ្ជាក់បែបនេះ គឺសំដៅដល់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន សន្យាមុននេះថា នឹងបញ្ជូនរថក្រោះ Abrams ចំនួន៣១គ្រឿងឱ្យអ៊ុយក្រែនតស៊ូជាមួយរុស្ស៊ី ។ កាលពីថ្ងៃទី២៧ ខែមករា អ្នកនាង គីម យ៉ូជុង ប្អូនស្រីរបស់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានចេញមកចោទអាមេរិកដែរថា ដើររំលងបន្ទាត់ក្រហម ។First on CNN: US accuses North Korea of trying to hide shipments of  ammunition to Russia | CNN Politics

គួរបញ្ជាក់ថា មុននេះ លោក John Kirby អ្នកសម្របសម្រួលទំនាក់ទំនងក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកបង្ហាញថា កូរ៉េខាងជើងកំពុងស្វែងរកគ្រាប់រំសេវឱ្យរុស្ស៊ី ដើម្បីគាំទ្ររុស្ស៊ីធ្វើសង្គ្រាមនៅអ៊ុយក្រែន ដោយការធ្វើកិច្ចព្រមព្រៀងអាវុធជាមួយក្រុមហ៊ុនយោធាឯកជនរបស់រុស្ស៊ី Wagner ដែលចាត់ទុកថា ជាការល្មើសសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ លោក Kirby សូមថ្កោលទោសសកម្មភាពរបស់កូរ៉េខាងជើង និងសូមឱ្យកូរ៉េខាងជើងឈប់បញ្ជូនអាវុធឱ្យក្រុម Wagner ជាបន្ទាន់ ។

ចំណែកក្រុម Wagner អាមេរិកនឹងចុះបញ្ជីលើគណនី Wagner Group ថា ជាក្រុមឧក្រិដ្ឋកម្មឆ្លងជាតិ ព្រមទាំងដាក់ទោសក្រុមនេះ និងបណ្តាញគាំទ្រនៅទ្វីបជាច្រើននៅសប្តាហ៍ខាងមុខ ៕

ប្រភព ៖ TNN World