Home Blog Page 1933

ឪពុកម្ដាយគួរប្រុងប្រយ័ត្ន! ទើបអាយុ៨ខែលេបអំបែងកញ្ចក់មុតស្រួចដល់ក្រពះ ជាសំណាងល្អគ្រូពេទ្យជួយទាន់ពេល

0

បរទេស៖ ពិតជាគួរឱ្យភ្ញាក់ផ្អើល និងគួរតែប្រុងប្រយ័ត្នចំពោះកុមារតូចៗ ក្រោយវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យកុមារក្នុងខេត្ត Dong Nai នៃប្រទេសវៀតណាម បានធ្វើការចែករំលែកករណីវះកាត់យកបំណែកកញ្ចក់ដ៏មុតស្រួចចេញពីពោះរបស់ក្មេងប្រុសអាយុទើប៨ខែយ៉ាងប្រថុយប្រថាន។

បើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៃប្រទេសវៀតណាមមួយបានឱ្យដឹងថា មានការបង្ហោះចែករំលែកពីវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យកុមារក្នុងខេត្ត Dong Nai អំពីបទពិសោធរបស់ឪពុកម្ដាយអ្នកជំងឺម្នាក់ដែលជាទារកទើបអាយុ៨ខែ ដែលគេបានបញ្ជូនកូនប្រុសមកកាន់បន្ទប់សង្គ្រោះ បន្ទាន់កាលពីល្ងាច ថ្ងៃ ទី ២០ ធ្នូ ឆ្នាំ២០២២នេះ។

ក្នុងនោះប្រភពបានបញ្ជាក់ថា បើតាមក្រុមគ្រួសារទារកបាននិយាយថា កូនប្រុសរបស់ពួកគេបានលេប វត្ថុចម្លែកម្យ៉ាង ហើយក៏សន្លប់បាត់មាត់បាត់ក។

លុះមកដល់មន្ទីរពេទ្យជាលទ្ធផល កាំរស្មីអ៊ិច បានបង្ហាញឱ្យឃើញពីវត្ថុនោះ គឺជាអំបែងកែវកញ្ចក់ដែលមាន ប្រវែងប្រហែល ២ សង់ទីម៉ែត្រ មានរាងរាងត្រីកោណស្រួច នៅក្នុងក្រពះរបស់អ្នកជំងឺ រហូត ចាក់ស្រទាប់ក្រពះដែលបណ្តាលឱ្យមានការហូរឈាម។ បន្ទាប់មកគ្រូពេទ្យបានប្រើឧបករណ៍មួយដើម្បីយកកញ្ចក់ចេញពីរាងកាយអ្នកជំងឺតាមមាត់យោយប្រុងប្រយ័ត្ន និងប្រថុយបំផុត និងទទួលបានដោយជោគជ័យ។

ទោះជាយ៉ាងណាអនុប្រធានផ្នែកក្រពះពោះវៀនក៏បាននិយាយដែរថានេះជាលើកទីមួយហើយដែល មានទារកលេបបំណែកកញ្ចក់យ៉ាងមុតស្រួចបែបនេះ  ហើយចំពោះអ្នកជំងឺកុមារប្រសិនបើមានការ ពន្យារពេល នោះបំណែកកញ្ចក់អាចនាំឱ្យមានការរលាកពោះវៀនធ្ងន់ធ្ងរ ហើយការព្យាបាលនឹងមាន ការលំបាក និងចំណាយច្រើន។

ដូច្នេះសូមឱ្យឪពុកម្ដាយមានការប្រុងប្រយ័ត្ន និងបើដឹងថាកូនតូចបានលេចវត្ថុអ្វីហើយគួរតែយកទៅ មន្ទីរពេទ្យភ្លាមៗ ដើម្បីពិនិត្យ និងព្យាបាលជាបន្ទាន់ បន្ថែមពីនោះ ឪពុកម្តាយមិនគួរព្យាយាមយកវត្ថុដែលក្មេងលេចចេញដោយខ្លួនឯងទេ ព្រោះវាអាចរុញវត្ថុនោះចូលទៅក្នុងផ្លូវដង្ហើមដោយអចេតនា ធ្វើឱ្យកុមារឈប់ដកដង្ហើម និងបេះដូងឈប់លោតបាន៕ ប្រភព៖ Sanook

 

រដ្ឋនឹងជីកព្រែកថ្មីតភ្ជាប់ពីទន្លេទៅ​សមុទ្រកែប ៧គីឡូ ខណៈលោក សុខ ទូច សង្ឃឹមថាចិននឹងជួយកម្ពុជា

0

ភ្នំពេញ៖ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការសិក្សាពីការស្ដារផ្លូវទឹក នៅតាមទន្លេបាសាក់ ពីព្រែកអំបិល ទៅខេត្តតាកែ, ខេត្តកំពត និងខេត្តកែប មានចម្ងាយ១៦៨គីឡូម៉ែត្រ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រសួងនឹងជីកព្រែកថ្មីសុទ្ធសាធប្រវែងចន្លោះ ៥-៧គីឡូម៉ែត្រ តភ្ជាប់គ្នារវាងទន្លេ និងសមុទ្រ ដើម្បីសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេទៅកំពង់ផែសមុទ្រកែប។

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានសិក្សាមួយជំហានហើយ ជុំវិញដំណើរការនេះ ដោយលទ្ធផលបញ្ជាក់ថា ក្នុងចម្ងាយផ្លូវទឹក ១៦៨គីឡូម៉ែត្រ ពីព្រែកអំបិលទៅតាកែវ និងភ្ជាប់ទៅកំពង់ផែកែប ស្មើនឹង ៦៨ភាគរយ គឺជាទន្លេដែលមានស្រាប់ និងជាង ២០ភាគរយ គឺជាប្រព័ន្ធធារាសាស្រ្ត ដែលត្រូវស្តារ និងពង្រីកបន្ថែម។

លោកបន្តដូច្នេះថា « យើងកំពុងតែសិក្សា តើអស់ថវិកាប៉ុន្មាន តើចំណេញលើសេដ្ឋកិច្ចប៉ុន្មាន បើសិក្សាទៅខាតមិនចំណេញ ក៏យើងមិនធ្វើដែរ»។ បច្ចុប្បន្ននេះ កម្ពុជា កំពុងមានការរីកម្រើនជាលំដាប់លើវិស័យដឹកជញ្ជូនទាំងផ្លូវគោក និងផ្លូវទឹក។ រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានពង្រីកសក្តានុពលវិស័យដឹកជញ្ជូនតាមផ្លូវទឹក ឱ្យកាន់តែទូលំទូលាយ ដើម្បីជាផ្នែកមួយជួយដល់កំណើនសេដ្ឋកិច្ចជាតិ៕

ជាមួយគ្នានេះដែរ ថ្លែងក្នុងពិធីបិទវេទិកាវិទ្យាសាស្ត្រស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន និងរំឭកខួប១០០ព្រះវស្សារបស់ព្រះបរមរតនកោដ្ឋ» នាព្រលប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានប​ង្ហាញក្តីរំពឹងថា រដ្ឋាភិបាលចិននឹងជួយស្តារ ក៏ដូចជាជីកព្រែក នៅតាមទន្លេបាសាក់ ពីព្រែកអំបិល ទៅសមុទ្រ ដើម្បីសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹក។

លោក​បណ្ឌិតបានបន្តថា សម្រាប់ការរៀបចំផែនការស្ដារផ្លូវទឹក និងការសាងសង់ផែរណបរបស់កម្ពុជា គឺជាទិសដៅមួយដែលមានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យចម្ងាយដឹកជញ្ជូនពីគ្រប់ផ្លូវទន្លេ ទៅកាន់សមុទ្រកម្ពុជាកាន់តែខ្លី កាត់បន្ថយពេលវេលា និងចម្ងាយដឹកជញ្ជូន ចំណេញថវិកា ក្នុងការដឹកជញ្ជូន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងសម្ពាធនៃការប្រើប្រាស់ផ្លូវ ព្រមទាំងបង្កើនសកម្មភាពដឹកជញ្ជូន តាមផ្លូវទឹកកាន់តែច្រើនផងដែរ។

«យើងនាំតាមផ្លូវគោក គឺមានតម្លៃខ្ពស់ណាស់ តែបើយើងនាំតាមផ្លូវទឹករឹតតែថោក យើងដឹងហើយ១០០ឡាន ស្មើនឹងមួយទូរទេះភ្លើង ១០រទេះភ្លើង បាន១នាវា ដូច្នេះ មាននាវាដឹកនាំទំនិញ ធ្វើឱ្យតម្លៃកាន់តែថោក នឹងធ្វើទំនិញកាន់តែងាយស្រួលប្រកួតប្រជែង»។

គួរជម្រាបថា បច្ចុប្បន្ននេះ កម្ពុជា កំពុងមានការរីកម្រើនជាលំដាប់លើវិស័យដឹកជញ្ជូនទាំងផ្លូវគោក និងផ្លូវទឹក។ រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានពង្រីកសក្តានុពលវិស័យដឹកជញ្ជូនតាមផ្លូវទឹក ឱ្យកាន់តែទូលំទូលាយ ដើម្បីជាផ្នែកមួយជួយដល់កំណើនសេដ្ឋកិច្ចជាតិ៕

លោក ប្រាយុទ្ធ ចាន់អូចា ប្រកាសឈរឈ្មោះបោះឆ្នោត នៅអាណត្តិក្រោយដោយមិនរាថយ

0

ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃសុក្រនេះថា លោកនឹងស្វែងរកអាណត្តិមួយទៀត ក្នុងការបោះឆ្នោតសកល ដែលអាចធ្វើឡើងមុន ខែឧសភា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅវិមានរដ្ឋាភិបាល ក្នុងទីក្រុងបាងកក លោក ប្រាយុទ្ធ បានគូសបញ្ជាក់ថា «គណបក្សថៃរួបរួមជាតិ (United Thai Nation Party) ដែលទើបបង្កើតឡើង បានផ្តល់ការគាំទ្រដល់ខ្ញុំ ក្នុងការក្លាយជាបេក្ខជននាយករដ្ឋមន្ត្រី នៅក្នុងការបោះឆ្នោតបន្ទាប់ទៀត»។ លោក ប្រាយុទ្ធ បានបន្ថែមថា «ខ្ញុំសូមបញ្ជាក់ឲ្យបានច្បាស់នៅថ្ងៃនេះថា ខ្ញុំបានសម្រេចចិត្តចូលរួមប្រកួតប្រជែង សម្រាប់តំណែងនេះបន្តទៀត»។

កាលបរិច្ឆេទជាក់លាក់នៃការបោះឆ្នោតនៅមិនទាន់ត្រូវបានសម្រេចនោះទេ ប៉ុន្តែប្រសិនបើមិនត្រូវបានរំលាយចោលក្នុងពេលឆាប់ៗនោះទេ សភានឹងបញ្ចប់អាណត្តិរបស់ខ្លួនត្រឹមខែមីនា ដោយកំណត់ដំណាក់កាលបោះឆ្នោត នៅខែឧសភា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា លោក ប្រាយុទ្ធ បានឡើងកាន់តំណែងជាប្រមុខយោធា ក្រោយរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលឆ្នាំ២០១៤ មុនពេលក្លាយជានាយករដ្ឋមន្រ្តីក្នុងការបោះឆ្នោត ឆ្នាំ២០១៩។ កាលពីខែកញ្ញា តុលាការធម្មនុញ្ញថៃ បានកាត់សេចក្តីកំណត់អាណត្តិរយៈពេល ៨ឆ្នាំ របស់លោកប្រាយុទ្ធ ខណៈដែលអាណត្តិនាយករដ្ឋមន្ត្រីនឹងបញ្ចប់នៅឆ្នាំ២០២៥៕

ហេតុអ្វីទឹកដោះពពែល្អសម្រាប់សុខភាពមនុស្សចាស់ជាងទឹកដោះគោធម្មតា?

0

ពេល​ចូល​វ័យ​កាន់​តែ​ច្រើន ការ​ជ្រើស​រើស​​អាហារ​កាន់​តែ​សំខាន់ ពិសេស​សម្រាប់​មនុស្ស​ចាស់​ដែល​មាន​បញ្ហា​សុខភាព​ញឹក​ញាប់។ សម្រាប់​ទឹក​ដោះពពែ ​ត្រូវ​បាន​គេ​ស្រាវជ្រាវ​ឃើញ​ថា​មាន​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព និង​ល្អ​ជាង​ទឹក​ដោះ​គោ​ថែម​ទៀត។

១ មាន​ប្រូតេអ៊ីន​ខ្ពស់ ងាយ​រំលាយ​

ប្រៀប​ធៀបនឹង​ទឹ​ក​ដោះ​គោ ទឹក​ដោះ​ពពែ​មាន​ប្រូតេអ៊ីន​ខ្ពស់​ជាង ​ដែល​ជា​ប្រភេទ​ងាយ​រំលាយ ហើយ​វា​ជា​កត្តា​ល្អ​សម្រាប់​មនុស្ស​ចាស់​ដែល​មាន​បញ្ហា​ខាង​​ប្រព័ន្ធ​រំលាយ​អាហារ។ ​What are the Benefits of Goat Milk And is it Better than Cow's Milk | Vaya  Recipe

២ កម្រិត​ជាតិ​ខ្លាញ់​ទាប

ទឹក​ដោះពពែ​មាន​អត្រា​ជាតិ​ខ្លាញ់​ទាប​ជាង​ទឹក​ដោះ​គោ ​ហើយ​អាស៊ីត​ខ្លាញ់​ទាំង​នោះ​ជួយ​រក្សា​កម្រិត​ទាប​នៃ​កូឡេស្តេរ៉ុល​ក្នុង​សសៃ​ឈាម​ផង​ដែរ។

៣ ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ

តាម​ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា ​ទឹក​ដោះពពែ​ជួយ​បង្កើន​ភាព​ស៊ាំ​ឲ្យ​រឹង​មាំ​ប្រឆាំង​នឹង​​ការ​ឆ្លង​មេរោគ កាត់​បន្ថយការ​កើត​ឡើង​នៃ​មេរោគ​អាឡែហ្សី​ផង​ដែរ។What Does Goat Milk Taste Like? Does Goat Milk Taste Good? | Americas  Restaurant

៤ សម្បូរ​ជីវជាតិ​និង​សារធាតុ​ចិញ្ចឹម

​ទឹក​ដោះពពែ​មិន​ត្រឹម​ផ្ទុក​ជាតិ​កាល់ស្យូម ផូស្វ័រ​ដែល​ជួយ​ឆ្អឹង​​និង​សាច់​ដុំ​ឲ្យ​រឹង​មាំ​នោះ​ទេ តែ​ក៏​សម្បូរ​ដោយ​វីតាមីន ព្រមទាំងសារធាតុរ៉ែ​​ដែល​ជួយ​ទ្រទ្រង់​ដល់​រាង​កាយ​ឲ្យ​រឹង​មាំ​ថែម​ទៀត៕

ភ្ញៀវក្នុងហាង ២០០នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ បន្ទាប់ពីហាងបែកធ្លាយឧស្ម័ននេះ

0

បរទេស៖ ភ្ញៀវក្នុងពិធីជប់លៀងបុណ្យណូអែលក្នុងភោជនីយដ្ឋានទួរគីនៃប្រទេសអង់គ្លេសចំនួន២០០នាក់បានចាប់ផ្ដើមធ្លាក់ខ្លួនឈឺភ្លាមៗ និងបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ ក្រោយគេរកឃើញថាបណ្តាលមកពីឧស្ម័នកាបូនម៉ូណូអុកស៊ីតធ្លាយ ចូលពេញទាំងក្នុងហាង។

បានក្លាយជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលក្រោយពីមានពិធីជប់លៀងបុណ្យណូអែលនៅទីក្រុងឡុងដ៍ ក្នុងភោជនីយដ្ឋានទួរគី Gokyuzu ក្នុង Qingford  ប្រទេសអង់គ្លេស ដោយបានជួបហេតុការដ៏អាក្រក់ បន្ទាប់ពីមនុស្សប្រមាណ ២០០ នាក់ដែលបានចូលរួមក្នុង ពិធីនោះបានធ្លាក់ខ្លួនឈឺ។

ជាមួយគ្នានោះក្រោយពេលកើតហេតុ ពួកត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះភ្លាមៗ លើសពីនោះក៏មានការសំណូមពរឱ្យជួយធ្វើសេវាសង្គ្រោះបន្ទាន់ប្រញាប់ ដោយនាំអ្នកជំងឺទៅមន្ទីរពេទ្យជាច្រើន ព្រោះមានជនរងគ្រោះជាច្រើនដែលគេមិនអាចទទួលមើលថែ ក្នុងមន្ទីរពេទ្យតែមួយបាន។

ដំបូងឡើយគេយល់ថាអាចបណ្ដាលមកពីមានអាហារពុល ប៉ុន្តែក្រុមគ្រូពេទ្យបានរកឃើញថានេះគឺជា រោគសញ្ញានៃការពុលកាបូនម៉ូណូអុកស៊ីត ដែលពួកគេបានស្រូបយកឧស្ម័នកាបូនម៉ូណូអុកស៊ីត ច្រើនពេកចូលក្នុងខ្លួន។

បើយោងតាមវេជ្ជបណ្ឌិតបានបន្ថែមថាមាន មនុស្សម្នាក់ៗមានកម្រិតកាបូនឌីអុកស៊ីតក្នុងរាងកាយខុសៗគ្នា បណ្តាលឱ្យមានរោគសញ្ញាផ្សេងៗគ្នា រួមទាំងឈឺក្បាល ចង្អោរ ដួលសន្លប់ និងពិបាកដកដង្ហើម ដែលប្រសិនបើស្រូបចូលក្នុងបរិមាណច្រើនរហូតដល់កម្រិតកាបូនម៉ូណូអុកស៊ីតក្នុងឈាមឡើងខ្ពស់ វានឹងបណ្តាលឱ្យខូចខាតដល់ជាលិកា សរីរាង្គ និងអាចបណ្តាលឱ្យស្លាប់បាន។

យ៉ាងណាមិញ គេជឿថាប្រភពនៃឧស្ម័នកាបូនម៉ូណូអុកស៊ីត គឺជាការធ្លាយចេញពីហាងផ្ទាល់ ដែលធ្វើឱ្យមនុស្សទាំងអស់ក្នុងព្រឹត្តិការណ៍នោះធ្លាក់ខ្លួនឈឺមានអាការដូចពុលចំណី ប៉ុន្តែរហូតមកដល់ពេល នេះមិនទាន់មានព័ត៌មានលម្អិតណាមួយត្រូវបានខាងភោជនីយដ្ឋានបញ្ជាក់ទាំងស្រុងទេ៕ ប្រភព៖ Thairath

តាលីបង់ចាប់ខ្លួនបាតុករ ដែលប្រឆាំងច្បាប់ហាមស្ត្រីចូលរៀនបន្តនៅសាកលវិទ្យាល័យ

0

បរទេស៖ ក្រុមតាលីបង់បានចាប់ខ្លួនស្ត្រី ៥ នាក់ដែលបានចូលរួមក្នុងការតវ៉ានៅក្នុងរដ្ឋធានីកាប៊ុលរបស់ប្រទេសអាហ្វហ្គានីស្ថាន ប្រឆាំងនឹងការហាមឃាត់ស្ត្រីឱ្យចូលរៀននៅសាកលវិទ្យាល័យ។

នាថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍ពីទីភ្នាក់ងារក្នុងស្រុកបានឱ្យដឹងថា មានបាតុកររាប់សិបនាក់បានធ្វើការតវ៉ា នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជាមួយនឹងរដ្ឋាភិបាល តាលីបង់ ដែលបានសម្រេចអនុម័តច្បាប់ហាមលែងឱ្យសិស្សស្រីចូលរៀនបន្តក្នុងសកលវិទ្យាល័យបន្តទៀត។

ក្នុងនោះរូបភាពដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបង្ហាញពីស្ត្រីជនជាតិអាហ្វហ្គានីស្ថានប្រហែល ២០ នាក់ដែលស្លៀកពាក់ហ៊ីយ៉ាបកំពុងដើរតាមដងផ្លូវនៃទីក្រុងកាប៊ុល កាន់ស្លាកសញ្ញា និងស្រែកពាក្យស្លោកបង្ហាញពីអារម្មណ៍ប្រឆាំងនឹងការអនុម័តនេះ។

ដំបូងឡើយ ក្រុមនេះគ្រោងនឹងប្រមូលផ្តុំនៅមុខសាកលវិទ្យាល័យកាប៊ុល ដែលជាស្ថាប័នអប់រំធំជាងគេ និងមានកិត្យានុភាពបំផុតរបស់ប្រទេស ប៉ុន្តែត្រូវបានផ្លាស់ប្តូរទីតាំងរបស់ខ្លួន បន្ទាប់ពីអាជ្ញាធរបានបញ្ជូនបុគ្គលិកសន្តិសុខជាច្រើននៅទីនោះ។

ទោះជាយ៉ាងណាស្ត្រីជាច្រើននាក់ដែលចូលរួមក្នុងការតវ៉ាបាននិយាយដូច្នេះថា ពួកគេត្រូវបានមន្ត្រី តាលីបង់វាយដំ ខ្លះត្រូវបានចាប់ខ្លួន ហើយស្ត្រីអ្នកតវ៉ាម្នាក់ដែលមិនស្គាល់អត្តសញ្ញាណបាននិយាយ ថា នាងត្រូវបានគេវាយដំយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែអាចគេចពីការឃុំខ្លួនបាន ស្របពេលដែលអ្នកតវ៉ាម្នាក់ទៀត បានប្រាប់ថាខ្លួនត្រូវបានពួកគេដោះលែង ប៉ុន្តែមនុស្សជាច្រើនផ្សេងទៀតត្រូវបានជាប់ឃុំឃាំង។

គួរបញ្ជាក់ថាសិទ្ធស្ត្រីក្នុងប្រទេសអាហ្វហ្គានីស្ថានត្រូវបានរឹតបណ្ដឹងជាខ្លាំងបន្ទាប់ពីរដ្ឋាភិបាលតាលីបង់ឡើងកាន់អំណាចក្នុងឆ្នាំ២០២១៕ ប្រភព៖ Thairath

 

ថ្ងៃចុងក្រោយនៃ២០២២ ភ័ព្វសំណាងរបស់អ្នកកើតឆ្នាំទាំង៣ឡើងខ្ពស់ត្រដែត

0

យោង​តាម​ហោរាសាស្រ្ត នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​២០២២ ​គឺ​ជា​ពេល​វេលា​ល្អ​បំផុត​សម្រាប់​​អ្នក​​កើត​ឆ្នាំ​ទាំង​នេះ។

១. ឆ្នាំ​ម្សាញ់

នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ឆ្នាំ​២០២២ ពេល​ដែល​ព្រះ​អាទិត្យ​ចាប់​ផ្តើម​រះ សំណាង​របស់​អ្នក​កើត​ឆ្នាំ​ម្សាញ់​នឹង​ល្អ​ប្រសើរ​ខ្លាំង។ ភាព​ផ្លាស់​ប្តូរ​នឹង​លេច​ឡើង ​ឲ្យ​តែ​គែ​ធ្វើ​អ្វី​តែង​តែ​ជោគជ័យ​និង​រលូន​ទៅ​មុខ​ដោយ​គ្មាន​ការ​លំបាក​និង​ត្រូវ​បាន​អ្នក​ដទៃ​ជ្រោម​ជ្រែង​ផង​ដែរ។ ​សម្រាប់​អ្នក​កើត​ឆ្នាំ​ពស់ ​មិន​ថា​គេ​​នៅ​​ទីណា ​​មនុស្ស​ជា​ច្រើន​តែង​ស្រមៃ​ចង់​បាន​រូប​គេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzZvVpXAqWfZGm1l2TQ3DLVhYqdcJQFEjN_jfy_wq5fOEUuFsRU_wO2fjigWDJsXs7Z2yqbTSIfKejzpowvybuj7Y64Vw9-bfBLcs6oiG3N4kb2iH_BY1mbhWAWyqEE7HvsB09-tSKRKIF9JLIMSMZ340t1m0npvmCSBHcC05tTQPeK23JUOSdJqEQ/s940/photo_2022-12-23_09-12-43.jpg

​២. ឆ្នាំ​ខាល

​ថ្ងៃ​ចុង​ក្រោយ​នៃ​ឆ្នាំ​២០២២ នៅ​ពេល​ព្រះ​អាទិត្យ​រះ ​ភ័ព្វ​សំណាង​របស់​តារានិករ​នេះ​នឹង​​កើន​ឡើងរះ​ចិញ្ចាច​​យ៉ាង​អស្ចារ្យ។ ​គេ​នឹងរក​ឃើញ​គុណភាព​ជីវិត​របស់​គេ​ប្រសើរ​ជាង​មុន ព្រម​ទាំង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​សរសើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnLbC_OgdZLFvsUfePUnkROERvOlHZue0vA4EF3gFBDESMWDGLrujqmg3ksp--xHpQytbCfo8zaNZ72s8JzMlLW8OLVe-05g8IOyDzWI3dmvMKyCN420h9m4wxlLWRs1PNX2QCRM370d9lRhSlKxOBp3HD8Zn1_PICjiCz88qFBBTqZ5lnBv5vdmG3/s940/photo_2022-12-23_09-12-44.jpg

៣. ឆ្នាំ​មមែ

ថ្ងៃ​ចុង​ក្រោយ​នៃ​ឆ្នាំ ២០២២ ​​គ្រាន់​តែ​ព្រះ​អាទិត្យ​រះ​ភ្លាម ​ភ័ព្វ​សំណាង​របស់​អ្នក​កើត​ឆ្នាំ​មមែ​នឹង​ប្រែ​ជា​រុង​រឿង។ ​ពួក​គេ​នឹង​​ឆ្ពោះ​ទៅ​មុខ​មួយ​ជំហាន​ទៀត​​សម្រាប់​គោល​ដៅ​ដែល​គេ​បាន​កំណត់ សក្តិសម​នឹង​អ្វី​ដែល​គេ​បាន​ខំ​ប្រឹង​កន្លង​មក។ ​មនុស្ស​ដែល​កើត​ឆ្នាំ​ពពែ ​មាន​ថាមពល​ដ៏​អស្ចារ្យ​ សម្ងំ​ធ្វើការ​យ៉ាង​ស្ងប់ស្ងាត់​ហើយ​​ភាគ​ច្រើន​សមិទ្ធិផល​ដែ​ល​ទទួល​បាន​ល្អ​ពិសេសៗ៕​​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPgzbb0EkaTZnoIxcbHbi92_qlEigvqhgWlAIWrWfm5q34iUhEhILOLTelh7Y3_f0S7Ei96CxmJZu-Dcv9XS411wZRR8JNJ96iIEfRuQeAlSSyE1YKe_BI1whg18_uIWuYZsBZsZ0pSQn6qhT5iLwXLhoofID3k1LMWnbaIIVSADUm98qP9fwQe9YF/s940/photo_2022-12-23_09-12-45.jpg

លោក សុខ ទូច រំពឹងថាចិននឹងជួយកម្ពុជា ស្តារ និងជីកព្រែកភ្ជាប់ពីទន្លេទៅសមុទ្រ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក

0

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានប​ង្ហាញក្តីរំពឹងថា រដ្ឋាភិបាលចិននឹងជួយស្តារ ក៏ដូចជាជីកព្រែក នៅតាមទន្លេបាសាក់ ពីព្រែកអំបិល ទៅសមុទ្រ ដើម្បីសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹក។

ថ្លែងក្នុងពិធីបិទវេទិកាវិទ្យាសាស្ត្រស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន និងរំឭកខួប១០០ព្រះវស្សារបស់ព្រះបរមរតនកោដ្ឋ» នាព្រលប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ លោកបណ្ឌិត សុខ ទូច បានលើកឡើងដូច្នេះថា៖ «បើយើងចង់ទៅសមុទ្រយើងត្រូវជីកប្រឡាយ ហើយសង្ឃឹមថា មិត្តចិននឹងជួយសហការជីកព្រែក»

លោក​បណ្ឌិតបានបន្តថា សម្រាប់ការរៀបចំផែនការស្ដារផ្លូវទឹក និងការសាងសង់ផែរណបរបស់កម្ពុជា គឺជាទិសដៅមួយដែលមានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យចម្ងាយដឹកជញ្ជូនពីគ្រប់ផ្លូវទន្លេ ទៅកាន់សមុទ្រកម្ពុជាកាន់តែខ្លី កាត់បន្ថយពេលវេលា និងចម្ងាយដឹកជញ្ជូន ចំណេញថវិកា ក្នុងការដឹកជញ្ជូន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងសម្ពាធនៃការប្រើប្រាស់ផ្លូវ ព្រមទាំងបង្កើនសកម្មភាពដឹកជញ្ជូន តាមផ្លូវទឹកកាន់តែច្រើនផងដែរ។

«យើងនាំតាមផ្លូវគោក គឺមានតម្លៃខ្ពស់ណាស់ តែបើយើងនាំតាមផ្លូវទឹករឹតតែថោក យើងដឹងហើយ១០០ឡាន ស្មើនឹងមួយទូរទេះភ្លើង ១០រទេះភ្លើង បាន១នាវា ដូច្នេះ មាននាវាដឹកនាំទំនិញ ធ្វើឱ្យតម្លៃកាន់តែថោក នឹងធ្វើទំនិញកាន់តែងាយស្រួលប្រកួតប្រជែង»។

បណ្ឌិត សុខ ទូច បានថ្លែងថា កម្ពុជា និងចិន កំពុងមានទំនាក់ទំនងជាមួយគ្នាលើ៥ចំណុចធំៗ តាំងពីអតីត បច្ចុប្បន្ន រហូតដល់អនាគត ក្នុងនោះមានប្រវត្តិសាស្ត្រ សេដ្ឋកិច្ច វប្បធម៌ បរិស្ថាន និងពេលទៅថ្ងៃអនាគត។

ក្នុងចំណោមទាំង ៥ចំណុចនេះ គឺផ្នែកសេដ្ឋកិច្ច ដោយចិនបានជួយធ្វើឲ្យកម្ពុជាឱ្យមានការរីកចម្រើនផងដែរ តាមរយៈការវិនិយោគមកលើវិស័យផ្សេងៗ ហើយបានធ្វើឱ្យតម្លៃអចលនទ្រព្យនៅកម្ពុជា មានការកើនឡើង។ លោកបណ្ឌិតសង្ឃឹមថា នៅពេលចប់កូវីដ-១៩ វិនិយោគគិនចិន នឹងមកបណ្ដាក់ទុកវិនិយោគនៅកម្ពុជាច្រើនឡើងបន្ថែមទៀត។

សូមជម្រាបថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការសិក្សាពីការស្ដារផ្លូវទឹក នៅតាមទន្លេបាសាក់ ពីព្រែកអំបិល ទៅខេត្តតាកែ, ខេត្តកំពត និងខេត្តកែប មានចម្ងាយ១៦៨គីឡូម៉ែត្រ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រសួងនឹងជីកព្រែកថ្មីសុទ្ធសាធប្រវែងចន្លោះ ៥-៧គីឡូម៉ែត្រ តភ្ជាប់គ្នារវាងទន្លេ និងសមុទ្រ ដើម្បីសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេទៅកំពង់ផែសមុទ្រកែប។

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានសិក្សាមួយជំហានហើយ ជុំវិញដំណើរការនេះ ដោយលទ្ធផលបញ្ជាក់ថា ក្នុងចម្ងាយផ្លូវទឹក ១៦៨គីឡូម៉ែត្រ ពីព្រែកអំបិលទៅតាកែវ និងភ្ជាប់ទៅកំពង់ផែកែប ស្មើនឹង ៦៨ភាគរយ គឺជាទន្លេដែលមានស្រាប់ និងជាង ២០ភាគរយ គឺជាប្រព័ន្ធធារាសាស្រ្ត ដែលត្រូវស្តារ និងពង្រីកបន្ថែម។

បច្ចុប្បន្ននេះ កម្ពុជា កំពុងមានការរីកម្រើនជាលំដាប់លើវិស័យដឹកជញ្ជូនទាំងផ្លូវគោក និងផ្លូវទឹក។ រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានពង្រីកសក្តានុពលវិស័យដឹកជញ្ជូនតាមផ្លូវទឹក ឱ្យកាន់តែទូលំទូលាយ ដើម្បីជាផ្នែកមួយជួយដល់កំណើនសេដ្ឋកិច្ចជាតិ៕

ទៅដល់ខេត្តកំពត កុំភ្លេចទៅលេងកោះស្មៅ តំបន់ទេសចរណ៍ដ៏ស្រស់ស្អាតមួយមិនសូវមានអ្នកស្គាល់!

0

កោះស្មៅគឺគ្រាន់តែជាឈ្មោះទីកន្លែងមួយប៉ុណ្ណោះដែលស្ថិតនៅក្នុងក្រុងកំពតក្បែរស្រែអំបិល តែវាមិនមែនជាកោះទេ។ ដើម្បីទៅដល់ទីនោះលោកអ្នកគ្រាន់តែធ្វើដំណើរតាមបណ្ដោយផ្លូវដងព្រែកឆ្ពោះទៅកាន់ភូមិកំពង់កណ្តាលទៅត្រង់ នោះលោកអ្នកនឹងទៅដល់កោះស្មៅ។កោះស្មៅ – ព្រះរាជាណាចក្រកម្ពុជា

នៅតាមផ្លូវលោកអ្នកនឹងឆ្លងកាត់ភូមិខ្មែរឥស្លាម ភូមិនេសាទ​ និងជាពិសេសផ្ទះលំហែតាមមាត់ទឹកជាច្រើន។ ថ្វីត្បិតតែទីនោះស្ថិតនៅឆ្ងាយពីក្រុងបន្តិចមែន ប៉ុន្តែវាជាកន្លែងដែលល្អមួយសម្រាប់អ្នកដែលចូលចិត្តថតរូប លំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ អង្គុយគយគន់ថ្ងៃលិច មើលសកម្មភាពអ្នកនេសាទចេញទៅសមុទ្រនាល្ងាចចន្លោះម៉ោង៤-៥ និងទេសភាពស្រស់ស្អាតនៃស្រែអំបិល ហើយអ្នកកំពតមួយចំនួនក៏ចូលចិត្តជិះកង់ទៅទីនោះដើម្បីធ្វើលំហាត់ប្រាណផងដែរ៕កោះស្មៅ – ព្រះរាជាណាចក្រកម្ពុជា

រថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2023 រូបរាងថ្មីទាំងស្រុង ត្រូវបានដាក់សម្ពោធជាផ្លូវការនៅប្រទេសកម្ពុជា

0

​[ភ្នំពេញ – ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២២] ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានបង្កើតនូវមហាព្រឹត្តិការណ៍ដ៏ធំសម្បើមជាថ្មីម្តងទៀតប្រចាំឆ្នាំនោះគឺការប្រារព្ធកម្មវិធីបើកបរសាកល្បង និងពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2023 ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ​ សែនសុខដែលមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមប្រមាណជាង 3,500 នាក់។

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្រៃលែងដែលទីបំផុតយើងបាននាំយកនូវរថយន្ត Ford Territory ស៊េរីឆ្នាំ 2023 នេះមកដល់ទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាហើយ។ ខ្ញុំក៏សូមថ្លែងអំណរគុណ ដល់អតិថិជន Ford គ្រប់រូបដែលបានធ្វើការអត់ធ្មត់និង ទន្ទឹងរងចាំអស់រយៈពេលជាច្រើនខែ ដើម្បីក្លាយជាម្ចាស់រថយន្តទំនើបនេះ​ ។​ រថយន្ត Ford Territory ស៊េរីឆ្នាំ 2023 នេះ​ ត្រូវបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ដែលមានភាពទំនើប ប្រណិតភាព ផាសុខភាព ងាយស្រួលក្នុងការបើកបរ។ លើសពីនេះទៅទៀត យើងក៏សង្ឃឹមយ៉ាងមុតមាំថា Ford Territory ស៊េរីឆ្នាំ 2023 នឹងមានវត្តមាននៅលើដងផ្លូវក្នុងពេលឆាប់ៗនេះ ហើយនឹងទទួលបាននូវការពេញចិត្ត ក៏ដូចជាការគាំទ្រពីសំណាក់អតិថិជនផងដែរ ។​ ”

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmba6Q5v_AQLgyJlDxQQPBr0mYojTkSq3qsvp74H20-nUc5NSuvgvBb3ZMdr6B0S_38prvUSUOWsMiGDwscjfIzKXV-W6TVSYAPEfE7BR-pP3MbOwRtfMBYgZ7SMxIVTP1ZxMryjA_MaMP2SsZ-tWVt7jTrr5BLUqPMM_TI7PBIjpPaEXkQVfPFoTc/s4032/IMG_5033.JPGកម្មវិធីសម្ពោធជាផ្លូវការ និងការបើកបរសាកល្បងនៃ រថយន្ត Ford Territory ស៊េរីឆ្នាំ 2023 នេះ ប្រារព្ធឡើងក្នុងគោលបំណងដើម្បីឲ្យអតិថិជនយល់ជ្រាបកាន់តែច្បាស់ពីវត្តមាននៃកំពូលរថយន្តអេសយូវី SUV មួយនេះជាមួយនឹងរូបរាងថ្មីទាំងស្រុង និងទទួលបានបទពិសោធន៍ដ៏អស្ចារ្យនៃការបើកបរសាកល្បងរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2023 នេះដោយផ្ទាល់ជាមួយនឹងអ្នកជំនាញបច្ចេកទេស​Ford ដើម្បីសាកល្បងនូវមុខងារដ៏ថ្មីស្រឡាង ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយដែលបានបំពាក់នៅលើរថយន្តនេះ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghl4ynCwm1HCCSZCLnJDy6mfNfIJQ6ezM467WG12rEfA76UCGjUYXGamlUSPvzoUoGfVD8jKGp6UUnX9chtvWkt3F0276IXwzKQXZ2eI2Fvkj_63vzRM5OmHbXANVhQc_U3xJ-WYpVWiuaZOu65jCLB1BptFx_GIP29Kv_VGg0ASwCgxaK-NVtnrm1/s4032/IMG_5008.JPGកាន់តែពិសេសនោះគឺ ផ្នែកខាងក្រៅនៃរថយន្ត Ford Territory ស៊េរីឆ្នាំ 2023 នេះ ត្រូវបានរចនា​រូបរាងថ្មីទាំងស្រុង ជាមួយនឹងចង្កៀងមុខដែលមានភ្លើងបំភ្លឺពេលថ្ងៃ  អំពូលកាត់អ័ព្ទ និងចង្កៀងខាងមុខជាប្រភេទ LED បិទនិងបើកហ្វាកូដដោយស្វ័យប្រវត្ត ជាមួយមុខងារ (Follow Me Home)  ចង្កៀងក្រោយជាប្រភេទ LED បែប 3D ដែលមានពន្លឺភ្លឺច្បាស់ល្អ។​ មិនតែប៉ុណ្ណោះ Ford Territory ស៊េរីឆ្នាំ 2023 នេះ ក៏មានបំពាក់នូវ សែនសឺចំនួន ១២គ្រាប់ជុំវិញរថយន្ត ផ្លឹតទឹកអូតូ និង កញ្ចក់ក្តោបអូតូ​ ដែលជួយអោយការបើកបរកាន់តែមានភាពឆ្លាតវៃ។

ចំណែកឯផ្នែកខាងក្នុងនៃរថយន្តនេះវិញ ត្រូវបានរចនាម៉ូដប្រណិត ធំទូលាយ ប្រកបដោយផាសុខភាព ដែលមានដូចជា៖

  • កៅអីបែបប្រណិតដែលបានបំពាក់នូវមុខងារកៅអីត្រជាក់ផ្នែកខាងមុខ
  • ដំបូលកញ្ចក់ធំអាច បិទ​និងបើកបាន និងពោងសុវត្ថិភាពជុំវិញរថយន្ត
  • រថយន្តនេះក៏បានបំពាក់នូវកុងទ័រឌីជីថលទំនើបទាន់សម័យទំហំ 3​ អ៊ីញ
  • អេក្រង់ Touch Screen កណ្តាលទំហំ 12 អ៊ីញ ជាមួយប្រព័ន្ធ Wireless Apple CarPlay និង Android Auto
  • ចង្កឹះលេខអេឡិចត្រូនិច E-Shifter ដែលអាចធ្វើការដោយស្វ័យប្រវត្ត
  • ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិចស៊េរីថ្មី
  • ប្រព័ន្ធសាកទូរស័ព្ទឥតខ្សែ (Wireless Charging)
  • ចង្កូតអេឡិចត្រូនិច (EPAS) ធូរងារស្រួលពេលបើកបរ
  • ប្រព័ន្ធបន្សុទ្ធខ្យល់ PM 2.5 និងគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្ត
  • ប្រព័ន្ធចុចបញ្ឆេះរថយន្ត (Smart key)
  • កញ្ចក់មើលក្រោយកាត់បន្ថយចំណាំងផ្លាត (Auto-Dimming)

ជាពិសេសនោះគឺអតិថិជននឹងពេញចិត្តជាមួយនឹងកម្លាំងម៉ាស៊ីនថ្មីនៃរថយន្ត Ford​ Territory ស៊េរីថ្មីឆ្នាំ 2023 ដែលម៉ាស៊ីនជំនាន់ថ្មីនេះជាប្រភេទម៉ាស៊ីនសាំង 1.5L EcoBoost ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ 163 PS និងកម្លាំងរមួលកង់រហូតដល់ទៅ 250Nm និងប្រអប់លេខស្វ័យប្រវត្ត 7 វគ្គ ដែលផ្តល់នូវសន្ទុះខ្លាំងក្នុងការបើកបរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW6CnOg7cUhacXFkaC1XiuIjRzKpfHHi1CDA74tCin1b360Dlq0BKHop5hO-TMoLSlnCA2iIvxSd52ljiuBbnfGrDL2tfnBrjJ5sbRV2pB4E63HOHqm7yBAUI852OW_M_-YdoGfUUPm5Nj7awWJOT5MgkRr3Br1mCBuBkB86oD-UlhTO1jQIra5MCi/s4032/IMG_5021.JPGមិនតែប៉ុណ្ណោះនៅមានមុខងារប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយ ជាច្រើនទៀតដែលបានទាក់ចិត្តអតិថិជនបន្ទាប់ពីបានធ្វើតេស្តសាកល្បងរួចមកដូចជា៖​​

  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬ អ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត
  • ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និង ទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ និងតម្រង់គន្លងផ្លូវ
  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលបើកទ្វារថយន្ត
  • អ្វីដែលអតិថិជននឹងពេញចិត្តខ្លាំងមួយទៀតនោះគឺ ប្រព័ន្ធបើក និងបិទឃ្លុបក្រោយដោយស្វ័យប្រវត្តដោយគ្រាន់តែគ្រវាសជើង
  • អ្វីដែលកាន់តែអស្ចារ្យនោះគឺរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2023 បានបំពាក់ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P), (T) និងប្រព័ន្ធជំនួយចាកចេញពីចំណតដោយស្វ័យប្រវត្ត និងមានប្រព័ន្ធកាមេរ៉ាសុវត្ថិភាព 360 ដឺក្រេកម្រិតខ្ពស់ជុំវិញរថយន្ត ជាមួយនឹងអេក្រង់ Touchscreen 12 អ៊ីញ ។

រថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2023 មានវត្តមាននៅទីផ្សារព្រះរាជាណាចក្រកម្ពុជាជាមួយនឹងជម្រើសពណ៌យ៉ាងច្រើនសម្បូរបែបរហូតដល់ទៅ 6 ជម្រើសរួមមាន៖ ពណ៌ក្រហម ខៀវ ខ្មៅ ទឹកមាស សូកូឡា និងពណ៌ស។ ជាមួយនឹងតម្លៃពិសេសត្រឹមតែ $48,900 ដុល្លាតែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរ និងបើកបរសាកល្បងរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2023 នៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖

  • អគារតាំងបង្ហាញរថយន្ត Ford សាខា ផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
  • អគារតាំងបង្ហាញរថយន្ត Ford Trade-In ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 077 722 999 | 011 255 229
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357 | 088 9 666 357
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ​ 7 ភូមិបឹងស្នាយ សង្កាត់សំបួមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883 | 088 3 999 883។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNWzZlRVuFDQyqxzk3qdkZczwQa4GYrjlanFW5EKq0EWHaVEpOezkb-GpnRCFP3JCppnosIT9PRT0NqXTAdXnHd4ybwpJV3LMbtr7m2Fp6We7AWg-KRsANkS2cjdJvCMU9cuiTAlazDYdtBPuu6a5Ird4mHgJ8ZlD5XkgtuviPVf43U8lZ6kHlY_uH/s4032/IMG_5044.JPG