Home Blog Page 1932

ពូទីន ចោទជប៉ុនកំពុងងាកទៅរករបបយោធានិយម

0

កាលពីពេលថ្មីៗនេះ ប្រធានាធិបតីរុស្សី លោកពូទីន ចោទប្រកាន់ជប៉ុនថា បានបោះបង់ចោលនយោបាយសន្តិភាពជាច្រើនទស្សវត្ស ដោយត្រឡប់ប្រកាន់យករបបយោធានិយមឡើងវិញ ខណៈការអះអាងនេះធ្វើឡើងជាការឆ្លើយតបទៅនឹងផែនការការពារជាតិថ្មីរបស់ជប៉ុន ដែលមានតម្លៃ ៣២០ពាន់លានដុល្លារ ដែលប្រកាសដោយនាយករដ្ឋមន្ត្រីជប៉ុន លោក  គីស៊ីដា។Japan protests Russian halt to World War Two peace treaty talks | Reuters

ផែនការរបស់នាយករដ្ឋមន្រ្តីជប៉ុនបច្ចុប្បន្ននេះ នឹងបង្កើនការចំណាយលើវិស័យការពារជាតិទ្វេដង ដល់ទៅប្រហែល ២ភាគរយនៃផលិតផលក្នុងស្រុកសរុបក្នុងរយៈពេល៥ឆ្នាំ ដែលធ្វើឱ្យជប៉ុនក្លាយជាប្រទេសចំណាយខាងយោធាធំជាងគេទី៣ របស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងចិន ។Japan building missile defense sword and shield – Asia Times

ស្របពេលជាមួយគ្នានោះដែរ ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាអាចត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា ជប៉ុនបានដើរលើផ្លូវនៃការពង្រឹងអំណាចយោធារបស់ខ្លួន ដែលមិនធ្លាប់មានពីមុនមក ដោយផែនការខាងលើនេះ នឹងធ្វើឲ្យជប៉ុនទទួលបានសមត្ថភាពធ្វើការវាយប្រហារទៀតផង៕Why you're seeing more of Japan's military | CNN

ប្រភព៖ ARAB News

 

បើមិនចង់មានឱកាសកើតជំងឺមហារីក ហាមទទួលទានអាហារទាំង ៦ នេះ

0

សុខភាព៖ ពិតណាស់ការទទួលទានអាហារ និងការដឹងពី ផលិតផលអាហារណាដែលបានផ្ដល់នូវសុខភាពដល់អ្នកបានយ៉ាងល្អ និងមិនប៉ះពាល់សុខភាពគឺពិតជារឿងដ៏សំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នា។

ដូច្នេះថ្ងៃនេះសូមបង្ហាញពីអាហារមួយចំនួនដែលអ្នកទទួលទានវាកាន់តែច្រើន អាចបង្កឱ្យអ្នកមានជាជំងឺដ៏ធ្ងន់ធ្ងរ ជាពិសេសអាចបង្កជាជំងឺមហារីក៖

១. ត្រីចិញ្ចឹម

មនុស្សជាច្រើនមិនបានដឹងពីរឿងនេះទេ ប៉ុន្តែត្រីដែលចិញ្ចឹមគឺពោរពេញទៅដោយសារធាតុគីមីគ្រោះថ្នាក់ និងសារធាតុផ្សំផ្សេងទៀតដែលអាចបង្កគ្រោះថ្នាក់ដល់រាងកាយរបស់យើង ត្រីទាំងនេះត្រូវបានផ្តល់អាហារខុស ដូច្នេះពួកវាអាចធំជាងមុន ហើយជាទូទៅវាជា GMO ។ ដូចគ្នានេះដែរ ដូចជាបន្លែរបស់កសិករដែលប្រើវិធីដាំដុះផ្សេងទៀត ដែលអាចប៉ះពាល់ដល់សុខភាពរបស់យើងដូចគ្នា។

 

២. អាហារកំប៉ុង

អាហារកំប៉ុងគឺមិនល្អសម្រាប់រាងកាយរបស់យើងទេ ហើយវាកើតឡើងចំពោះបរិមាណ BPA នៅក្នុងនោះ ហើយវាជាសារធាតុគីមីបង្កគ្រោះថ្នាក់ ដែលប្រើក្នុងផលិតផលអាហារជាច្រើនជាពិសេសត្រូវបានគេវេចខ្ចប់ក្នុងដប និងកំប៉ុង។ សារធាតុគីមីនេះក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងមនុស្សដែលវិវត្តទៅជាជំងឺមហារីកផងដែរ ដូច្នេះវាជាការល្អបំផុតក្នុងការជៀសវាងអាហារដែលមាន BPA នៅគ្រប់ផលិតផលទាំងអស់។

៣. របបអាហារដែលមានសារធាតុសូដា

អ្នកប្រហែលជា ថាវាល្អសម្រាប់សុខភាពអ្នក ប៉ុន្តែនេះមិនពិតទេ ទោះបីវាមិនមានកាឡូរីច្រើនដូចជាតិខ្លាញ់ ប៉ុន្តែវាមានសារធាតុគីមីគ្រោះថ្នាក់មួយចំនួនធំដែលអាចរួមចំណែកដល់បញ្ហាសុខភាពធ្ងន់ធ្ងរក្នុងរយៈពេលវែង ដូចជាមហារីកជាដើម។

៤. ពោតលីងញ៉ាំ

យើងទាំងអស់គ្នាចូលចិត្តអង្គុយមើលកុន ឬទូរទស្សន៍ជាមួយពោតលីងមួយចានធំមុនពេលមើល ប៉ុន្តែអ្នកដឹងទេថាពួកវាមានផ្ទុកសារធាតុបង្កគ្រោះថ្នាក់ជាច្រើនដូចជាប្រេងអ៊ីដ្រូសែនជាដើម ជាពិសេស ពោតលីងដែលបានចម្អិនចេញពបីក្នុងមីក្រូវ៉េវ គឺអាក្រក់ខ្លាំងណាស់សម្រាប់អ្នក ព្រោះសារធាតុគីមី ក្នុងការវេចខ្ចប់ គឺ អាក្រក់សម្រាប់រាងកាយ និង អាចបង្កជាមហារីកបាន។

៥. ហតដក (Hot dog)

សាច់អាហារថ្ងៃត្រង់ទាំងអស់គឺមិនល្អចំពោះសុខភាព ហើយនេះរួមបញ្ចូលទាំង hot dog ដ៏ពេញនិយម ផងដែរ។ អាហារកែច្នៃពិសេសនេះត្រូវបានបង្កើតឡើងដោយប្រើប្រាស់បរិមាណដ៏ច្រើននៃផូស្វ័រសូដ្យូម ដែលត្រូវបានបង្ហាញថាអាចបំផ្លាញកោសិកានៅក្នុងខ្លួនរបស់អ្នក។ ហើយគេដឹងថាសាច់កែច្នៃ នេះបានរួមចំណែកធ្វើឱ្យមនុស្សជាង ៣៥,០០០ នាក់បានបាត់បង់ជីវិតក្នុងមួយឆ្នាំៗ។

៦. ម្សៅពណ៌ស

ម្សៅពណ៌សអ្នកដឹងហើយថាវាហាក់ដូចជាត្រូវបានដាក់នៅក្នុងអាហារមួយចំនួនអ្វី ដោយសារតែវាបានបន្ថែមធ្វើឱ្យមានរសជាតិឆ្ងាញ់។ ទោះជាយ៉ាងណាក៏ដោយ ការទទួលទានផលិតផលដែលមានធាតុផ្សំនៃម្សៅពណ៌សនេះអាចបង្កើនលទ្ធភាពនៃការវិវត្តទៅជាជំងឺមហារីក ដោយសារតែដុំសាច់របស់យើងងាយត្រូវបានចាប់យកកាបូអ៊ីដ្រាតសាមញ្ញ ហើយការទទួលទានម្សៅសច្រើនអាចជួយឱ្យពួកវាលូតលាស់ទៅជាកោសិកាមហារីកបានយ៉ាងងាយស្រួល៕ ប្រភព៖ home-tricks

 

ជាប់បាក់ឌុបកំពុងស្វែងរកសកលវិទ្យាល័យ? ទាំងនេះជាសកលវិទ្យាល័យល្អទាំង១០នៅកម្ពុជា

0

ការប្រឡងសញ្ញាបត្រទុតិយភូមិបានចប់ជាស្ថាពរ ដោយបេក្ខជនខ្លះកំពុងតែសម្រាកលំហែកាយ ឯអ្នកខ្លះវិញទៀតប្រហែលជាកំពុងស្វែងរកសកលវិទ្យាល័យ ដើម្បីរៀនបន្តផងដែរ។

ថ្វីបើលទ្ធផលមិនទាន់ចេញក្តី ក៏ប៉ុន្តែបេក្ខជនទាំងអស់គួរណាស់តែស្វែងរកសកលវិទ្យាល័យឱ្យហើយ សម្រាប់ជម្រើសនៅពេលដែលចេញលទ្ធផលមក យើងអាចកំណត់យកសកលវិទ្យាល័យដើម្បីរៀនបន្តបានតែម្តង។

ខាងក្រោមនេះជាសកលវិទ្យាល័យល្អទាំង១០នៅកម្ពុជា៖

  1. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
  2. សាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ
  3. សកលវិទ្យាល័យកម្ពុជា
  4. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
  5. សកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា
  6. រាជបណ្ឌិត្យសភាកម្ពុជា
  7. សាកលវិទ្យាល័យ ហ្សាម៉ាន់
  8. សាកលវិទ្យាល័យភូមិន្ទកសិកម្ម
  9. សកលវិទ្យាល័យមេគង្គកម្ពុជា
  10. សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ប្រភព៖ 4icu

បុណ្យណូអែល ក្លាយជាអំពើខុសច្បាស់ នៅក្នុងប្រទេសអាស៊ានមួយនេះ

0

ខណៈ​ប្រទេស​ជា​ច្រើន​នៅ​ក្នុងតំបន់អាស៊ាន ​​តែងតែ​ប្រារព្ធ​បុណ្យ​ណូអែលជារៀងរាល់ឆ្នាំនោះ នៅក្នុងនោះក៏មានប្រទេសប្រុយណេមួយដែរ ដែលហាមមិនឱ្យប្រារព្ធពិធីបុណ្យណូអែលនេះ។Brunei leader Hassanal Bolkiah threatens to jail Muslims for celebrating Christmas | World | News | Express.co.uk

ប្រហែល ២ភាគ៣ នៃចំនួនប្រជាជនប្រ៊ុយណេ គឺជាអ្នកកាន់សាសនាឥស្លាម ហើយមានតែ ១០ភាគរយប៉ុណ្ណោះដែលជាអ្នកកាន់សាសនាគ្រឹស្ត។  ប្រទេស​អ្នកមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍​មួយ​នេះ​​ បាន​ហាម​មិន​ឱ្យ​មាន​ការ​ប្រារព្ធ​បុណ្យ​ណូអែល​ជា​សាធារណៈ​ចាប់តាំងពីឆ្នាំ ២០១៥មកម្ល៉េះ។ 

ក៏ប៉ុន្តែសម្រាប់គ្រិស្តបរិស័ទដែលរស់នៅក្នុងប្រទេសប្រ៊ុយណេ ក៏នៅតែអាចទៅព្រះវិហារ ឬប្រារព្ធពិធីជាមួយមិត្តភក្តិ និងក្រុមគ្រួសារនៅតាមផ្ទះបានដដែល។Brunei bans Christmas: Sultan warns those celebrating could face up to five years in jail | The Independent | The Independent

កត្តាដែលជំរុញឱ្យប្រ៊ុយណេ ហាម​មិន​ឱ្យ​មាន​ការ​ប្រារព្ធ​បុណ្យ​ណូអែល​ជា​សាធារណៈ ក៏ព្រោះតែប្រទេសនេះកាន់សាសនាឥស្លាម ដូច្នេះព្រះរាជានៃប្រទេសប្រុយណេ  យល់ឃើញថា “ការប្រារព្ធបុណ្យសាសនារបស់លោកខាងលិច អាចនឹងផ្តល់ផលប៉ះពាល់ ឬជះឥទ្ធិពលទៅដល់សាសនាឥស្លាមនៅក្នុងប្រទសខ្លួន”។

គួបញ្ជាក់ផងដែរថា  ជន​ណា​ដែល​ហ៊ាន​ល្មើស​នឹង​បម្រាម​នេះ នឹង​ប្រឈមមុខ​ការ​ផាក​ពិន័យ ក៏​ដូចជា​ការ​ជាប់​ពន្ធនាគារ៕Christmas under fire in some Muslim countries: Tajikistan, Somalia and Brunei - Daily News Egypt

ប្រភព: Public Holiday

ចំនួនអ្នកស្លា.ប់មានលើសពី ៤០០នាក់ ដោយសារជំងឺអាសន្នរោគនៅម៉ាឡាវី

0

បរទេស៖ រដ្ឋមន្ត្រីសុខាភិបាលម៉ាឡាវី លោក Kambize Chiponda បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះឡើងនៃជំងឺអាសន្នរោគនៅក្នុងប្រទេសម៉ាឡាវីមានការកើនឡើងលើសពី ៤០០នាក់ ហើយបានជំរុញឱ្យប្រជាជននៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតឱ្យចាត់វិធានការទទួលថ្នាំបង្ការជាបន្ទាន់។

កាលពិថ្ងៃទី ២៣ ​ខែធ្នូ ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍ពីរ៉យទ័របានឱ្យដឹងថា ប្រទេសម៉ាឡាវី មានចំនួនករណី និងការស្លាប់ដោយសារតែជំងឺអាសន្នរោគសរុបបានកើនឡើងយ៉ាងខ្លាំងដល់ ១៣,៨៣៧ និងករណីស្លាប់ ៤១០ រៀងគ្នាចាប់តាំងពីករណីដំបូងត្រូវបានរាយការណ៍នៅក្នុងខែមីនា។

ជំងឺអាសន្នរោគដែលកំពុងឆ្លងរាលដាលនេះផងដែរ ត្រូវបានគេដឹងថាបានឆ្លងតាមរយៈទឹក និងអាហារដែលមានមេរោគ ហើយមន្ត្រីសុខាភិបាលប្រទេសម៉ាឡាវី កំពុងតែភ័យខ្លាចអំពីការផ្ទុះឡើងអាចកាន់តែអាក្រក់ទៅៗជាងនេះ ចាប់តាំងពីអ្នកជំងឺភាគច្រើនត្រូវបានកត់ត្រាទុក។

ទោះជាយ៉ាងណា អាជ្ញាធរក្នុងតំបន់បានអះអាងថាប្រជាជននៃ Mangochi  មជ្ឈមណ្ឌលទេសចរណ៍មាត់បឹងដ៏ធំបំផុតរបស់ប្រទេសម៉ាឡាវី និងទីក្រុង Blantyre ដែលជាតំបន់ពីរដែលរងគ្រោះខ្លាំងបំផុត បានទទួលការចាក់វ៉ាក់សាំងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងរក្សាអនាម័យយ៉ាងតឹងរ៉ឹងក្នុងពិធីបុណ្យផ្សេងៗ។

យ៉ាងណាមិញស្ថានភាពបច្ចុប្បន្នបាននឹងកំពុងជំរុញឱ្យប្រធានាធិបតីម៉ាឡាវីលោក Lazarus Chaquera ស្នើសុំឱ្យក្រុមការងារប្រធានាធិបតីឆ្លើយតបទៅនឹងជំងឺរាតត្បាត និងជួយសម្រួលដល់ការរីករាលដាលនៃជំងឺអាសន្នរោគនេះ មិនតែប៉ុណ្ណោះវាត្រូវបានគេចាត់ទុកថាជាភាពអាសន្នសុខភាពសាធារណៈក្នុងប្រទេសនេះផងដែរ៕ ប្រភព៖ Dailynews

 

 

 

២៧ឆ្នាំ​កន្លងផុតទៅ! កម្ពុជានៅតែមិនអាចបំបាក់ឥណ្ឌូនេសុីបាន

0

គិតចាប់តាំងពីឆ្នាំ ១៩៩៥ រហូតដល់ ២០២២ រាប់គ្រប់កម្មវិធីទាំងអស់ទីបំផុតក្រុមជម្រើសជាតិកម្ពុជា នៅតែមិនអាចយកឈ្នះឥណ្ឌូនេស៊ី បន្ទាប់ពីបន្តចាញ់ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Gelora Bung Karno ក្នុងទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី ពូល A នាល្ងាចថ្ងៃទី២៣ ខែធ្នូ នៃពានរង្វាន់ AFF Mitsubishi Electric Cup ២០២២។May be an image of 3 people, people standing and outdoors

រយ:ពេល២៧ឆ្នាំ សរុប១៨ប្រកួត ឥណ្ឌូនេស៊ី ឈ្នះ១៧លើក ស្មើ១លើក ខណ:ក្រុមជម្រើសជាតិកម្ពុជា ដែលមានលោក Keisuke Honda អ្នកចាត់ការទូទៅ មិនដែលឈ្នះម្តងណាឡើយ។

ខណ:ក្រុមជម្រើសជាតិហ្វីលីពីន ក្រោមការដឹកនាំរបស់លោក Josep Ferré រកបាន៣ពិន្ទុជាលើកដំបូង ក្រោយឈ្នះប្រ៊ុយណេ ក្នុងលទ្ធផល ៥-១ នៅកីឡដ្ឋាន Rizal Memorial បន្ទាប់ពីចាញ់ការប្រកួតបើកឆាកទល់នឹងកម្ពុជា ៣-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

ជាប់បាក់ឌុប! ចង់ក្លាយជាគ្រូបង្រៀនកម្រិតឧត្តមសិក្សា គួរជ្រើសរើសសកលវិទ្យាល័យណា?

0

សម័យប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា ២០២១-២០២២ បានបញ្ចប់ជាស្ថាពរ សិក្សានុសិក្សមួយចំនួនកំពុងតែពិចារណាស្វែងរកសកលវិទ្យាល័យ ត្រៀមសិក្សាបន្តយកបរិញ្ញាបត្រ។

សម្រាប់អ្នកដែលមានក្តីស្រមៃចង់ក្លាយទៅជាគ្រូបង្រៀនកម្រិតឧត្តមមិនថាផ្នែកវិទ្យាសាស្រ្ត គណិត រូប គីមី ជីវ: ឬក៏គ្រូបង្រៀនភាសាខ្មែរ ភូមិវិទ្យា ឬក៏ភាសាបរទេសនិងនៅមានមុខជំនាញជាច្រើនល្អៗទៀត តើអ្នកទាំងអស់គ្នាគួរតែរៀននៅសាកលវិទ្យាល័យណាទើបល្អ?RUPP leading the nation to its Industry 4.0 future - Khmer Times

សាកលវិទ្យាល័យភូមិន្ទភ្នំពេញគឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណ:ដ៏ចំណាស់មួយនិងមានកេរ្ត៍ឈ្មោះល្បីល្បាញសុះសាយរន្ទឺតាំងពីសម័យសង្គមរាស្ត្រនិយមនូវក្នុងការផ្តល់ជាចំណេះដឹងសាបព្រួស ការអប់រំដល់និស្សិតជាច្រើនឆ្នាំមកហើយ។សាកលវិទ្យាល័យនេះមានមហាវិទ្យាល័យជាច្រើនសម្រាប់សិស្សានុសិស្សទាំងអស់គ្នាអាចបន្តការសិក្សាជាច្រើនមុខជំនាញ ប៉ុន្តែសម្រាប់អ្នកដែលចង់ក្លាយទៅជាគ្រូបង្រៀនកម្រិតឧត្តម មិនគួរមើលរំលងសាកលវិទ្យាល័យនេះឡើយ ជាមួយនឹងតម្លៃសមរម្យចំពោះនិស្សិតនៅក្នុងមួយឆ្នាំៗមិនលើសពី ៣០០ឬ៣៥០នោះទេ តែសម្រាប់មុខជំនាញផ្សេងមានតម្លៃលើសពីនេះក៏មានដែរ។

គួរបញ្ជាក់ផងដែរថាសាកលវិទ្យាល័យភូមិន្ទភ្នំពេញសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានមហាវិទ្យាល័យចំនួន ៤ និងវិទ្យាស្ថានចំនួន ១៕English Language Support Unit at RUPP – MCC Cambodia

ចិន កំពុងសម្ងំទន្រ្ទានយកតំបន់ថ្មីក្នុងសមុទ្រចិនខាងត្បូង

0

ប្រទេសចិន បានចាក់សង់ដីលើតំបន់ដែលមិនមានការកាន់កាប់ជាច្រើនកន្លែងក្នុងសមុទ្រចិនខាងត្បូង ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងដ៏យូរអង្វែងរបស់ទីក្រុងប៉េកាំង ដើម្បីពង្រឹងការទាមទារទឹកដីនៅតំបន់ជម្លោះ និងពង្រឹងវត្តមាន យោធារបស់ខ្លួនក្នុងតំបន់ដែលមានសារៈសំខាន់ចំពោះពាណិជ្ជកម្មពិភពលោក។

កន្លងមក​ចិនបានសង់ថ្មប៉ប្រះទឹក កោះ និងទីទួលចាក់ដី ផ្សេងៗទៀតដែលចិនគ្រប់គ្រង ក៏ដូចជាសាងសង់កំពង់ផែ ផ្លូវយន្តហោះ និងហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗជាដើម។  ហើយបច្ចុប្បន្ននេះ ចិនកំពុងតែទន្ទ្រាន ធ្វើ សកម្មភាពដូចគ្នានេះលើតំបន់ថ្មី ដែលគ្មានការកាន់កាប់។ Fake news': China refutes reports of building land features in South China  Sea - India Today

ការបែកធ្លាយនេះសកម្មភាពទាំងនេះ ត្រូវបានជនអនាមិក ធ្វើការហេក(Hack) ចូលផ្កាយរណបមួយ ហើយបានបង្ហាញយ់ាងច្បាស់ អំពីសកម្មភាពរបស់យោធាចិនកំពុងបញ្ចូននាវា ផ្ទុកអេស្កាវ៉ាទ័រ ប្រពន្ធធារាសាស្ត្រ ដើម្បីធ្វើការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ នៅតាមថ្មថ្មប៉ប្រះទឹក។

គួររំឭកថា ចិនបានទាមទារកម្មសិទ្ធិលើផ្ទៃទឹកជាង ៨០ ភាគរយ នៃសមុទ្រចិនខាងត្បូង ដោយផ្អែកលើផែនទីឆ្នាំ ១៩៤៧ ហើយ ធ្លាប់និយាយផងដែរថា ខ្លួនមានសិទ្ធិអធិបតេយ្យភាពក្នុងការ សាងសង់អ្វីៗលើទឹកដីរបស់ខ្លួន។A Chinese maritime militia vessel is pictured offloading an excavator at Eldad Reef in 2014 in this satellite image. | BLOOMBERG

ភាពតានតឹងរវាងចិន និងអ្នកទាមទារផ្សេងទៀតនៅក្នុង សមុទ្រ ចិនខាងត្បូងដូចជាហ្វីលីពីន តៃវ៉ាន់ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម និងប្រ៊ុយណេ បានកើនឡើងជាច្រើនឆ្នាំមកហើយ ដោយសារតែទីក្រុងប៉េកាំងបានវិនិយោគបន្ថែមលើនាវាកងទ័ពជើងទឹក និងឆ្មាំឆ្នេរសមុទ្រ ដើម្បីអនុវត្តការទាមទាររបស់ខ្លួន ដែលរងការរិះគន់ពីសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋ អាមេរិក៕

ប្រភព៖ Japan Times

ប្រទេសក្បែរខាងយើង ក្លាយជាប្រទេសនាំចេញម្រេចលំដាប់ពិភពលោក

0

បរិមាណនៃការនាំចេញម្រេចរបស់វៀតណាម ទៅកាន់ទីផ្សារសំខាន់ៗ បានថយចុះនៅឆ្នាំនេះ ប៉ុន្តែប្រទេសនេះបានរក្សាតំណែងកំពូលរបស់ខ្លួន នៅក្នុងចំណាត់ថ្នាក់ពិភពលោក ។

អំឡុងសន្និសីទធ្វើឡើងនៅទីក្រុងហូជីមិញ ថ្មីៗនេះ ប្រធានសមាគមម្រេចវៀតណាមលោកស្រី Hoang Thi Lien បាននិយាយថា នៅឆ្នាំ ២០២២ ផលិតផលមានគុណវិបត្តិ ដោយសារតែអតិផរណា និងការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងទីផ្សារជាច្រើនជាដើម។Việt Nam remains world's biggest pepper producer, exporter: int'l conference

វៀតណាមបាននាំចេញ ម្រេចទៅក្រៅប្រទេស ប្រហែល ២៣០០០០តោន ក្នុងឆ្នាំនេះ ក្នុងតម្លៃជាង ៩៧០លានដុល្លារ ធ្លាក់ចុះ ១៣% ក្នុងបរិមាណ ប៉ុន្តែកើនឡើង ២% ជាតម្លៃប្រចាំឆ្នាំ។

សហគ្រាសវៀតណាមបាននាំចូលម្រេច ពីប្រទេសផ្សេងទៀតដូចជាប្រេស៊ីល និងឥណ្ឌូនេស៊ីសម្រាប់កែច្នៃ បន្ទាប់មកនាំចេញឡើងវិញ ក្នុងតម្លៃខ្ពស់។ ចាប់ពីដើមឆ្នាំដល់ចុងខែវិច្ឆិកា ប្រទេសវៀតណាមបានទិញផលិតផលនេះ ចំនួន ៣៤,២៧៣ តោន កើនឡើង ៤៨,៩% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១៕Vietnam remains world's largest pepper exporter | Tuoi Tre News

ប្រភព៖ VN Express

សោកស្ដាយណាស់! សាស្រ្តាចារ្យ នូ សណ្ដាប់ ដែលសម្ដែងជាតួម្តាយនៅក្នុងរឿង«ទឹកចិត្តម្ដាយ» បានទទួលមរណភាពហើយ

0

ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានផេក Amazing Cambodia បានបង្ហោះសារនៅមុននេះបន្តិចបានឱ្យដឹង «សាស្រ្តាចារ្យ នូ សណ្ដាប់ ឯកទេសល្ខោននិយាយ ជាតួម្ដាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងភាពយន្ត រឿង “ទឹកចិត្តម្តាយ” ដ៏ល្បីល្បាញទូទាំងប្រទេស (ថតកាលពីឆ្នាំ ២០០៣) បានទទួលមរណភាពហើយកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃសុក្រ ១កើត ខែបុស្សឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២២ នេះ។

សូមវិញ្ញាណក្ខ័ន្ធអ្នកគ្រូទៅកាន់សុគតិភព និងសូមចូលរួមរំលែកទុក្ខដ៏ ក្រៀមក្រំ មួយនេះចំពោះគ្រួសារសពពីចម្ងាយ»។

គួរបញ្ជាក់ថាតារាសម្តែងជើងចាស់ នូ សណ្តាប់ ធ្លាប់បានចូលរួមសម្តែងរឿង ជាច្រើនហើយក្រៅពីនេះលោកស្រីក៏ជាសាស្រ្តាចារ្យឯកទេសល្ខោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ននិយាយដ៏មានសមត្ថភាពម្នាក់។ ការបាត់បង់លោកស្រីគឺជាការបាត់បង់ធនធានសិល្បៈ មួយ ដ៏សំខាន់។

រឿងដែលលេចធ្លោខ្លាំងបំផុតគឺលោកស្រីសម្តែងជាតួម្តាយនៅក្នុង រឿង «ទឹកចិត្តគ្រូបង្រៀន»។ការបាត់បង់តារាសម្តែងជើងចាស់រូប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេះក៏ទទួល បាន ការចូលរួមសោកស្តាយនឹងរំលែកទុក្ខពីសំណាក់មហាជន ក៏ដូចជាអ្នក សិល្បៈជាច្រើន៕