កាលពីពេលថ្មីៗនេះ ប្រធានាធិបតីរុស្សី លោកពូទីន ចោទប្រកាន់ជប៉ុនថា បានបោះបង់ចោលនយោបាយសន្តិភាពជាច្រើនទស្សវត្ស ដោយត្រឡប់ប្រកាន់យករបបយោធានិយមឡើងវិញ ខណៈការអះអាងនេះធ្វើឡើងជាការឆ្លើយតបទៅនឹងផែនការការពារជាតិថ្មីរបស់ជប៉ុន ដែលមានតម្លៃ ៣២០ពាន់លានដុល្លារ ដែលប្រកាសដោយនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា។/cloudfront-us-east-2.images.arcpublishing.com/reuters/HB5CUKWZXNLYPMWR3LBYBUFOSA.jpg)
ផែនការរបស់នាយករដ្ឋមន្រ្តីជប៉ុនបច្ចុប្បន្ននេះ នឹងបង្កើនការចំណាយលើវិស័យការពារជាតិទ្វេដង ដល់ទៅប្រហែល ២ភាគរយនៃផលិតផលក្នុងស្រុកសរុបក្នុងរយៈពេល៥ឆ្នាំ ដែលធ្វើឱ្យជប៉ុនក្លាយជាប្រទេសចំណាយខាងយោធាធំជាងគេទី៣ របស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងចិន ។
ស្របពេលជាមួយគ្នានោះដែរ ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាអាចត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា ជប៉ុនបានដើរលើផ្លូវនៃការពង្រឹងអំណាចយោធារបស់ខ្លួន ដែលមិនធ្លាប់មានពីមុនមក ដោយផែនការខាងលើនេះ នឹងធ្វើឲ្យជប៉ុនទទួលបានសមត្ថភាពធ្វើការវាយប្រហារទៀតផង៕
ប្រភព៖ ARAB News










