Home Blog Page 1931

សាកសពនាវិកថៃ ៣នាក់ទៀតត្រូវបានទាញចេញពីទឹក ខណៈ១១នាក់ទៀតបន្តបាត់ខ្លួន

0

ថៃ៖ កងទ័ពជើងទឹកថៃបានឲ្យដឹងនៅថ្ងៃអាទិត្យ ទី២៥ធ្នូថា សាកសពនាវិក ៣នាក់ទៀតត្រូវបានទាញចេញពីទឹក ក្រោយឧបទ្ទវហេតុលិចនាវាចម្បាំង នៅឯឈូងសមុទ្រថៃ កាលពីមួយសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០២២។

ជាមួយការរកឃើញនេះ នាំឲ្យចំនួនសាកសពដែលបានរកឃើញរហូតមកទល់ពេលនេះ មានចំនួន១៨នាក់ហើយ ខណៈនាវិកចំនួន​១១នាក់ទៀតបន្តបាត់ខ្លួននៅឡើយ។

គួរបញ្ជាក់ថា នាវាចម្បាំងធុនតូច ឈ្មោះ អេកធីអឹមអេស សុខោទ័យ (HTMS Sukhothai)
ដែលមានផ្ទុកនាវិកសរុប១០៥នាក់ បានជួបបញ្ហាគាំងគ្រឿងម៉ាស៉ីនកាលពីថ្ងៃទី ១៨ ខែធ្នូ ហើយលិចនៅចម្ងាយខ្ទង់ ៣៧គីឡូម៉ែត្រពីខេត្តប្រជួបគីរីខន្ធ (Prachuap Khiri Khan) ភាគខាងត្បូងប្រទេសថៃកំលុងពេលមានព្យុះបោកបក់ខ្លាំង។

ជាមួយប្រតិបត្តិការចល័តនាវា យន្តហោះ និងឧទ្ធម្ភាគចក្រ ជាច្រើនគ្រឿង សម្រាប់ប្រតិបត្តិការរុករកនិងជួយសង្រ្គោះ យោធាថៃអាចទាញនាវិក ៧៦នាក់បានរួចរស់ជីវិតពីរលក ៕

សភាអាមេរិក អនុម័តការចំណាយរបស់រដ្ឋាភិបាល កើនដល់១,៧ពាន់ពាន់លានដុល្លារ

0

រដ្ឋធានីមូស្គូ៖ សភារបស់សហរដ្ឋអាមេរិក បានអនុម័តការចំណាយរបស់រដ្ឋាភិបាល នៃប្រទេសមហាអំណាចកំពូល នៅលើលោក ទាំងសេដ្ឋកិច្ច និង យោធា សម្រាប់ឆ្នាំ២០២៣ កើន១,៧ពាន់ពាន់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqmU3mTsDnO0bXb0s1qQ3tKUBcWNVQnVf_Ha3wu3dGB0s6mBB7iFFjqrNITIA8_P-YPuLQSyIdoClYp5YcsXeH8LVL4VpYkSB52Go9mOeXU9Jpv1Tus9ypGhc7nRbquCle4mTg2hpxBQAWzafez37OM1R6ygBOmHbhs_0OUpHxnIjODBiiRrRW21U2/s1280/photo_2022-12-26_08-38-23.jpg

បណ្ដាញទូរទស្សន៍សហរដ្ឋអាមេរិក បានផ្សាយ កាលពីថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ ថា សភារបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បានអនុម័តកញ្ចប់ចំណាយដ៏មហិមា កើនដល់១,៧ពាន់ពាន់លានដុល្លារ (($1.7Trillion= $1 700 000 000 000)។ កញ្ចប់លុយដ៏មហាសាលនេះ អាចអនុញ្ញាតដល់រដ្ឋាភិបាល ផ្ដល់មូលនិធិដល់ទីភ្នាក់ងារសំខាន់ទាំង សម្រាប់ប្រតិបត្ដិការ និង ផ្ដល់ជំនួយបន្ទាន់ សម្រាប់ប្រទេសអ៊ុយក្រែន និង ការដោះស្រាយបញ្ហាគ្រោះមហន្ដរាយ បង្កឡើង ដោយធម្មជាតិផងដែរ។ ការអនុម័តកញ្ចប់ថវិកានេះ នឹងបន្ដបញ្ជូនទៅជូនប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ដើម្បីចុះហត្ថលេខា ឲ្យក្លាយជាច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZnKJpe1mGyu9IIJEpYTbz7PpLEA8pU_c5ZTjY5nGyJkzT1E9JYBLjbl_z7uKourCHTmLnp_wG090xlPxjvz1YgjTh7wz6_FXy5a2DhhqWUBhlFyp0Fi7oT4og75ICTpp_snU50v3udGwrAVK59GJCu0fAY-fwsxRMSqmqlt_RXTgRufbOC2fIAXix/s1280/photo_2022-12-26_08-38-23%20(2).jpg

ការអនុម័តលើការចំណាយដ៏ធំ សម្រាប់ឆ្នាំសារពើពន្ធ២០២៣ ពីសភាសហរដ្ឋអាមេរិកនោះ រួមមាន ទឹកប្រាក់ទំហំ៧៧២,៥ពាន់លានដុល្លារ សម្រាប់កម្មវិធីចាយវាយ នៅក្នុងប្រទេស ដែលមិនមែនផ្ដោតលើវិស័យការពារជាតិ និង ៨៥៨ពាន់លានដុល្លារ ជាមូលនិធិ សម្រាប់វិស័យការពារជាតិ។ កញ្ចប់ថវិកាទាំងនេះ ក៏រាប់បញ្ចូលទាំងជំនួយសង្គ្រោះបន្ទាន់ ប្រហែល៤៥ពាន់លានដុល្លារ ជួយដល់អ៊ុយក្រែន និង សម្ពន្ធមិត្តណាតូ ហើយប្រហែល៤០ពាន់លានដុល្លារ ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ មានដូចជា ខ្យល់ព្យុះ ភ្លើងឆេះព្រៃ និង ទឹកជំនន់ …ជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKmLE4UU4all-vEBA9nhXyv-c0oh1FVDEV8Urai2UHz7b5K_O_2JckWBQDfqK5rkU1OmYoct9mFlivAa2j2qoExL-wZTLRFEiH7CSMeTaMLtj4QzGYh0Hm7s1SeaRfRLewtlOdT0oQqDR-NYVuY4aG_J6tS_TOYmtglvHT7KAnNTm7SDUezN8rO0LN/s1024/photo_2022-12-26_08-38-20.jpg

ជា​ប់បាក់ឌុប ចង់រៀន IT គួរជ្រើសរើសយកសកលវិទ្យាល័យណា?

0

សម្រាប់សិស្សានុសិស្សដែលទើបតែប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា ២០២០-២០២១ ចប់ ហើយមានបំណងចង់សិក្សា ព័ត៌មានវិទ្យា ឬ IT នោះ ក៏ប៉ុន្តែមិនដឹងត្រូវជ្រើសរើសសាលាណារៀនមែនទេ! ថ្ងៃនេះសារព័ត៌មាន KBN យើងខ្ញុំសូមណែនាំសកលវិទ្យាល័យមួយចំនួននៅក្នុងស្រុកដែលមានភាពល្បីល្បាញខាងផ្នែក IT។

  1. សកលវិទ្យាល័យភូមិន្ទភ្នំពេញ RUPPFlagship Status for Royal University - Khmer Times
  2. វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ KITKirirom Institute of Technology (KIT Cambodia) - Full Info | Quipper Campus
  3. វិទ្យាស្ថាន SETEC
  4. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា TECHNOInstitute of Technology of Cambodia (Phnom Penh) | Structurae
  5. បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា CADT (ឈ្មោះពីមុន វិទ្យាស្ថានជាតិប្រៃសណីយ៍ ឬ NIPTICT)NIPTICT Celebrates 1st Graduating Class

សម្រាប់ការបង់ថ្លៃសិក្សាវិញ ក្នុងចំណោមសាលាទាំង៥នេះ យើងឃើញថា សកលវិទ្យាល័យភូមិន្ទភ្នំពេញ មានភាពធូរថ្លៃជាគេបន្តិច ដោយមួយឆ្នាំយើងត្រូវចំណាយត្រឹមតែ៤០០-៥០០ដុល្លារតែប៉ុណ្ណោះ។ ដោយឡែកវិទ្យាស្ថាន SETEC និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា TECHNO រៀងថ្លៃជាងនេះបន្តិច។ ផ្ទុយមកវិញ វិទ្យាស្ថានគិរីរម្យ KIT និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា CADT ជារៀងរាល់ឆ្នាំតែងតែមានការប្រឡងយកអាហារូបករណ៍ ១០០%៕

 

 

លោក ពូ ទីន ថ្កោលទោសលោកខាងលិចដែលមានបំណង​ «បំបែក» ប្រទេសរុស្ស៉ីជាផ្នែកតូចៗដើម្បីគ្រប់គ្រង

0

អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្កោលទោសលោកខាងលិច ចំពោះការព្យាយាម «បំបែក» រុស្ស៊ីជាផ្នែកតូចៗ នៅក្នុងបទសម្ភាសន៍មួយ ដែលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ កាលពីល្ងាចថ្ងៃអាទិត្យនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាកងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ​ ទី២៥ ខែធ្នូ ឆ្នាំ២០២២។

លោក ពូទីន​​ បាននិយាយថា«ចំណុចសំខាន់នៃរឿងទាំងអស់នេះ គឺជាគោលនយោបាយរបស់គូប្រជែងភូមិសាស្ត្រនយោបាយរបស់រុស្ស៉ី ដែលមានគោលបំណងបំបែកប្រទេសរុស្ស៊ីជាប្រវត្តិសាស្ត្រ»។

លោកបាននិយាយបន្តថា «ពួកគេ (លោកខាងលិច)បានព្យាយាម បំបែក និងគ្រប់គ្រង …ប៉ុន្តែ គោលដៅរបស់យើងគឺអ្វីផ្សេងទៀត – ដើម្បីបង្រួបបង្រួមប្រជាជនរុស្ស៊ី»។

លោក ពូទីន បានប្រើគំនិតនៃ «រុស្ស៊ីជាប្រវត្តិសាស្ត្រ» ដើម្បីជជែកវែកញែកថា អ៊ុយក្រែន និងរុស្ស៊ី ដើមឡើយជាប្រទេសតែមួយ និងជាប្រជាជនតែមួយ ដោយបង្ហាញពីភាពត្រឹមត្រូវ ចំពោះការវាយលុកលុយរយៈពេល ១០ខែរបស់គាត់នៅអ៊ុយក្រែន។

លោក ពូទីន បាននិយាយទៀតថា«យើងកំពុងធ្វើដំណើរក្នុងទិសដៅត្រឹមត្រូវ យើងកំពុងការពារផលប្រយោជន៍ជាតិរបស់យើង ផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងប្រជាជនរបស់យើង»។

ទោះជាយ៉ាងណា ប្រធានាធិបតីរុស្ស៉ីរូបនេះបានអះអាងម្តងទៀតថា ទីក្រុងម៉ូស្គូត្រៀមខ្លួនជាស្រេចដើម្បីចរចា (ដើម្បីស្វែងរក) ដំណោះស្រាយដែលអាចទទួលយកបាន ជាមួយអ្នកលេងទាំងអស់ នៅក្នុងដំណើរការដើម្បីដោះស្រាយជម្លោះ។

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ្លាឌូមៀ ហ្សាលេនស្គី ​(Volodymyr Zelensky) បានធ្វើដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកទៅកាន់សហរដ្ឋអាមេរិក ចាប់តាំងពីការវាយលុកបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ដោយបានទទួលការសន្យាផ្តល់ការគ្រាំទ្រយ៉ាងមុតមាំ ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន (Joe Biden) រួមទាំងប្រព័ន្ធការពារដែនអាកាសដ៏ទំនើបរបស់មន្ទីរបញ្ចកោណផងដែរ​ ៕

ប្លែកអារម្មណ៍! ថៃប្រកាសបើកកន្លែងសួនសត្វដ៏ធំមួយកន្លែងសម្រាប់ភ្ញៀវទេសចរបោះតង់មើលសត្វពេលយប់កម្សាន្ត

0

ប្រទេសថៃ៖ ពិតជាគួរឱ្យចាប់អារម្មណ៍ក្រោយសម្រាប់រដូវរងានេះ ក្រោយពីមានការបើកនូវសកម្មភាពបោះជំរុំសម្រាប់ភ្ញៀវទេសចរនៅសួនសត្វ Khao Kheow Open Zoo ដើម្បីមានឱកាសក្នុងការបានទស្សនាមើលទេសភាពដ៏ស្រស់ស្អាត ជាពិសេសបានឃើញជាមួយនឹងសត្វព្រៃធំៗនៅទីនេះ។

សួនសត្វ Khao Kheow Open Zoo ក្នុងខេត្ត Chonburi នឹងអនុញ្ញាតបើកឱ្យភ្ញៀវអ្នកទេសចរ អាចបោះតង់មើលសត្វនៅពេលយប់រៀងរាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យពេញមួយខែធ្នូនេះ។

ជាពិសេសក្នុងឱកាសចូលឆ្នាំសកល នៅយប់ថ្ងៃទី ៣១ ខែធ្នូ ដែលជាយប់រាប់ថយក្រោយនៃថ្ងៃចូលឆ្នាំ សកល ស្វាគមន៍ឆ្នាំថ្មីពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២ ដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣។

ជាមួយគ្នានោះសួនសត្វដ៏ធំមួយនេះនឹងផ្តល់ជូនជាពិសេសនូវការបញ្ចាំងភាពយន្ត នៅកណ្តាលភ្នំ ជាមួយនឹងបរិយាកាសដ៏ស្រស់ស្រាយបំផុត ដោយមានខ្យល់ពោរពេញដោយភាពត្រជាក់ នៅកណ្ដាលធម្មជាតិសុទ្ធ និងត្រូវបានគេចាត់ទុកថាជាចំណុចសម្រាប់ការមកកម្សាន្តដ៏សំខាន់ក្នុងឆ្នាំនេះ។

ជាពិសេសអ្នកអាចមកជួលកន្លែងសម្រាប់បោះតង់ដើម្បីមកសម្រាក់ មើលទេសភាព និងសម្រស់ធម្មជាតិ ជាពិសេសជាមួយនឹងបទពិសោធក្នុងការមានឱការមើលឃើញសត្វព្រៃនៅពេសយប់យ៉ាងអស្ចារ្យ។

ក្នុងនោះតម្លៃក្នុងការបោះតង់នៅទីនេះគឺ ៦៥០ បាតសម្រាប់មនុស្សពេញវ័យក្នុង១ យប់ ប៉ុន្តែត្រូវនាំយកតង់ និងឧបករណ៍ផ្ទាល់ខ្លួនក្នុងនោះអ្នកចូលទស្សនាសួនសត្វដោយឥតគិតថ្លៃនៅពេលថ្ងៃ៕ ប្រភព៖ Sanook

 

សម្រស់នៃមាត់បឹងដ៏ទាក់ទាញដូចនៅអឺរ៉ុបក្នុងខេត្ត សុងក្លា នៃប្រទេសថៃ

0

ប្រទេសថៃ៖ វាហាក់ដូចជាអ្នកកំពុងតែស្ថិតនៅមាត់បឹងនៃប៉ែកអឺរ៉ុប ​បន្ទាប់ពីលោកអ្នកបានមកដល់នៅខេត្តសុងក្លា នៃប្រទេសថៃ ពិតណាស់បឹងនៅទីនេះបានបង្អួតសម្រស់យ៉ាងទាក់ទាញ នារដូវរងាមួយនេះជាមួយនឹងសម្រស់ទឹកថ្លាធ្វេងដូចជាកញ្ចក់ និងធម្មជាតិដ៏ខៀវខ្ចីនៅជុំវិញនោះ។

បឹង Liwong Chana មានទីតាំងនៅ Ban Liwong ឃុំ Tha Mor Sai ស្រុក Chana ខេត្ត Songkhla នៃប្រទេសថៃជាកន្លែងដែលមានទេសភាពនៃជ្រលង Din Daeng ដែលមានអាយុកាលជាង ១០០ ឆ្នាំ បានបង្អួតស្រស់ស្អាតដូចនៅប៉ែកអឺរ៉ុប។

ពិតណាស់បើទោះបីជាកន្លែងនេះមិនធំខ្លាំងក៏ដោយ ប៉ុន្តែផ្ទុយទៅវិញវាជាទីតាំងដ៏ស្ងប់ស្ងាត់ មានស្រមោលនៃបរិយាកាសដ៏ល្អណាស់ វាស័ក្តិសមសម្រាប់ការដើរលេង លំហែកាយ បោះតង់ មើលថ្ងៃរះ និងថ្ងៃលិច នៅកណ្តាលធម្មជាតិនៃបឹងមួយនេះ។

ជាមួយនឹងបរិយាកាស និងទេសភាពដ៏ល្អឥតខ្ចោះនៅទីនេះគឺល្អ វាបានក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ស្អាត និងទាក់ទាញបំផុត ដោយមានទាំងដើមឈើបៃតង និងទេសភាពភ្នំដ៏ស្រស់ស្អាត ឆ្លុះបញ្ចាំងពីលើទឹកបឹង ផ្តល់អារម្មណ៍ស្រដៀងទៅនឹងការទៅកម្សាន្តនៅប៉ែកអឺរ៉ុប ស្អាតដូចជានៅប្រទេសស្វីស។

លើសពីនោះនៅទីនេះគឺមានជ្រុងមួយសម្រាប់ថតរូបស្អាតៗច្រើនផងដែរ បន្ថែមពីនោះភ្ញៀវទេសចរណ៍ភាគច្រើនដែលមកលេងបឹង Liwong Chana ពួកគេចូលចិត្តធ្វើសកម្មភាពលំហែកាយដូចជាការជិះកង់ពេលព្រឹក និងពេលល្ងាច ជិះទូកកាយ៉ាក ឬមើលទិដ្ឋភាពព្រះអាទិត្យ។ ប៉ុន្តែសំខាន់បំផុត អ្នក មិនត្រូវបានអនុញ្ញាតឱ្យហែលទឹកនៅទីនេះទេព្រោះទឹកគឺជ្រៅណាស់ នឹងបង្កគ្រោះថ្នាក់ ដោយលោកអ្នកគ្រាន់តែមើលទេសភាពធម្មជាតិគឺគ្រប់គ្រាន់ហើយ៕ ប្រភព៖ Travel

 

 

 

ទៅកំពង់ចាមច្រើនដងដែរ!​ មានដែលចូលទស្សនារមណីយដ្ឋាន ក្បាលហុងទឹកឆាយអត់?

0

ក្បាល​ហុង​ទឹក​ឆាមានទីតាំងស្ថិតនៅ ឃុំ​បឹង​ណាយ ស្រុក​ព្រៃ​ឈរខេត្តកំពង់ចាម និងមានចម្ងាយប្រហែល ៤២គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ចាម។

ក្បាល​ហុង​ទឹកឆា ជា​រមណីយដ្ឋាន​ចុះ​បញ្ជី​ក្នុង​ឆ្នាំ​២០១១ គឺជា​ទឹក​ផុស​ត្រជាក់​ដែល​ជ្រាប​ចេញ​ពី​ប្រភព​អាង​ស្ដុកទឹក​​​ថ្ម​ដា​​ ដែលទទួល​ភ្ញៀវ​រាប់​រយ​នាក់​រៀង​​រាល់​ថ្ងៃ ហើយ​ចំនួន​បាន​កើ​ន​ឡើង​រាប់​ពាន់​ក្នុង​រដូវ​បុណ្យ​ទាន​។រមណីយដ្ឋានក្បាលហុងទឹកឆា - Visit Cambodia

សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋាន​ក្បាល​ហុង​ទឹក​ឆា ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានថែមទៀតផង។រមណីយដ្ឋានក្បាលហុងទឹកឆា - Visit Cambodia

សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋាន​ក្បាល​ហុង​ទឹក​ឆា គឺមានខ្យូសអង្គុយ រឺក៏តូបអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរ ហើយក៏មានសេវាកម្មទទួលកម្មង់អាហារផ្ទាល់ពីទីនោះផងដែរ។ ក្រៅពីនេះ រមណីយដ្ឋាន​ក្បាល​ហុង​ទឹក​ឆាមានកន្លែងកម្មង់អាហារ រឺកន្លែងលក់អាហារ ប៉ុន្តែសម្រាប់អាហារដ្ឋាន និងភោជនីយដ្ឋានពុំទាន់មាននៅឡើយទេ៕រមណីយដ្ឋានក្បាលហុងទឹកឆា - Visit Cambodiaក្បាល​ហុងទឹក​ កន្លែង​ភ្ញៀវ​ទេសចរ​ញ៉ាំ​អាហារ​លម្ហែ​កាយ​​ ក្បែរ​​ទឹក​ផុស​ថ្លា​ឈ្វេង  | ក្រសួងបរិស្ថាន

មនុស្ស៣នាក់់បានបាត់បង់ជីវិត ក្នុងហេតុការណ៍ បាញ់ប្រហារនៅទីក្រុងប៉ារីស

0

ខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារនៅ កណ្តាល ទីក្រុងប៉ារីសប្រទេសបារាំង នាថ្ងៃសុក្រ ទី២៣ ខែធ្នូ ដោយ បានសម្លាប់មនុស្ស បីនាក់ និងរបួសបីនាក់ផ្សេងទៀត។

ខ្មាន់ កាំភ្លើង ជាជនជាតិបារាំង មានអាយុ ៦៩ ឆ្នាំ និងទើបតែត្រូវ បាន គេដោះ លែងពីមន្ទីរឃុំឃាំង ពីបទវាយប្រហារដោយការ ប្រកាន់ពូជសាសន៍។Paris shooting: Clashes break out after gunman kills three at Kurdish  cultural centre | Euronews

ហេតុការណ៍ខាងលើបានកើតឡើងនៅឯមជ្ឈមណ្ឌលវប្បធម៌កួដ (Kurdish) ស្ថិតនៅលើដងផ្លូវ Enghien ក្នុងសង្កាត់ទី១០ នៃទីក្រុងប៉ារីស ជាទីប្រជុំជនមានហាង និងភោជនីយដ្ឋានជា ច្រើន និងជាន្លែងដែលសម្បូរទៅដោយជនជាតិ កួដរស់នៅ ច្រើន។

ដំបូងខ្មាន់កាំភ្លើងដៃដល់រូបនេះ បានកំណត់គោលដៅបាញ់ ប្រហារលើមជ្ឈមណ្ឌលវប្បធម៌កួដ មុនពេលចូលសំដៅហាង កាត់សក់មួយ ជាកន្លែងដែលលោកត្រូវបានចាប់ខ្លួន។ ក្នុង ចំណោមអ្នករបួសបីនាក់ មានម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយពីរនាក់ទៀតកំពុងព្យាបាលរបួសធ្ងន់។At least 3 killed in Paris shooting

ក្រោយហេតុការជនសង្ស័យមានអាយុ ៦៩ឆ្នាំ ត្រូវបានចាប់ខ្លួន ភ្លាមៗ ដោយគេដឹងដែរថា ខ្មាន់កាំភ្លើងរូបនេះទើបត្រូវបាន ដោះលែង ពីពន្ធនាគារថ្មីៗនេះដែរទេ៕

ប្រភព៖ BBC

ថៃព្រមានអំពីឈូងសមុទ្រថៃនឹងមានខ្យល់បោកបក់ខ្លាំង ហើយនៅតំបន់មួយចំនួនអាកាសធាតុចុះត្រជាក់ ដល់១អង្សាសេ

0

ប្រទេសថៃ៖ នាយកដ្ឋានឧតុនិយមចេញក្នុងប្រទេសថៃបានចេញសេចក្តីប្រកាសលើកទី២ ដោយបានបញ្ជាក់ថានឹងមានរលកខ្យល់ដែលមានកម្លាំងខ្លាំងនៅឈូងសមុទ្រថៃ ដែលបណ្ដាលឱ្យផ្នែកខាងក្រោមមានរលកខ្ពស់ពី ២-៣ ម៉ែត្រ ដូច្នេះអ្នកធ្វើដំណើរដោយទូកត្រូវធ្វើដំណើរដោយប្រុងប្រយ័ត្ន។ ចំណែកសីតុណ្ហភាពវិញ នៅភាគខាងជើង- ខាងកើត នឹងនៅបន្តធ្លាក់ចុះរហូតដល់ ១ ឬ ៣ អង្សាសេ។

នាថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២២នេះ មានសេចក្ដីរាយការពីនាយកដ្ឋានឧតុនិយម បានជូនដំណឹងលើកទី ២ អំពីបញ្ហាខ្យល់បក់បោកខ្លាំងនៅឈូងសមុទ្រថៃភាគខាងក្រោម ក្នុងអំឡុងថ្ងៃទី២៤ រហូតដល់ទី ២៦ ខែធ្នូ ឆ្នាំ២០២២។ ដោយខ្យល់មូសុងឦសានដែលបោកបក់លើឈូងសមុទ្រថៃ ភាគខាងត្បូង និងសមុទ្រ Andaman កាន់តែមានកម្លាំងខ្លាំងឡើងៗ  ដែលបណ្ដាលឱ្យរលកខ្យល់នៅឈូងសមុទ្រថៃមានកម្លាំងខ្លាំង ហើយឈូងសមុទ្រថៃនឹងមានរលកខ្ពស់ពី ២ ទៅ ៣ ម៉ែត្រ និងមាន ផ្គរ រន្ទះផងដែរ។

អាស្រ័យហេតុនេះសុំឲ្យប្រជាពលរដ្ឋរស់នៅតាមឆ្នេរសមុទ្រភាគខាងត្បូង ឆ្នេរសមុទ្រខាងកើត ប្រុងប្រយ័ត្នពីរលកដែលបោកបក់មកច្រាំង។

ជាមួយគ្នានោះប្រភពដដែលក៏បានបន្ថែមផងដែរថា ចំណែកតំបន់សម្ពាធ ខ្ពស់ ឬ ម៉ាស់ខ្យល់ត្រជាក់ នឹងអូសបន្លាយមកលើប្រទេសថៃ និង សមុទ្រចិនខាងត្បូង ដែលធ្វើឱ្យអាកាសធាតុត្រជាក់ នៅភាគខាងជើងប្រទេសថៃនៅពេលព្រឹក ហើយសីតុណ្ហភាពនឹងថយចុះ ១ ឬ ៣ អង្សាសេ ខណៈខ្យល់បក់បោកពីទិសខាងលើ ផ្លាស់ទីកាត់ភាគខាងជើង។ ជាមួយគ្នានោះនៅតំបន់ខ្លះនឹងមានភ្លៀងធ្លាក់តិចតួចនៅតំបន់ភាគខាងជើង។

ដូច្នេះគេបានអំពាវនាវឱ្យប្រជាពលរដ្ឋ នៅភាគខាងជើង នៃប្រទេសថៃថែរក្សាសុខភាពដោយសារ អាកាសធាតុចុះត្រជាក់ខ្លាំង៕ ប្រភព៖ pptvhd36

 

ឆេះកប៉ាល់ដឹកអ្នកដំណើរ  ៩០០នាក់ នៅអាមេរិក

0

បរទេស៖ មានហេតុការណ៍អគ្គីភ័យបានឆាបឆេះនៅលើកប៉ាល់នៃកោះ Staten ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយអាជ្ញាធរបានប្រញាប់ប្រញាល់បញ្ជូនទូកដើម្បីជួយជម្លៀសអ្នកដំណើរជិត ៩០០ នាក់ហើយ ៥ នាក់បានទទួលរងរបួស។

កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២២ មាសេចក្ដីរាយការណ៍មួយបានឱ្យដឹងថា មានកប៉ាល់ដឹកអ្នកដំណើរដ៏ធំមួយស្ថិតនៅចំណុចកោះ Staten ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកដែលទទួលរងនូវឧបទ្ទវហេតុនៃអគ្គិភ័យឆាបឆេះយ៉ាងសន្ទោសន្ទៅ។

ក្នុងនោះត្រូវបានគេដឹងថាអ្នកដំណើរនៅលើនោះមានចំនួន ៨៦៨ នាក់ និងនាវិកចំនួន ១៦ នាក់ ហើយបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថាមានអគ្គីភ័យនៅក្នុងបន្ទប់ម៉ាស៊ីននៃសាឡាង Staten Island “Sandy Ground” នៅចំណុចទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក ខណៈដែលកប៉ាល់កំពុងធ្វើដំណើរជុំវិញ ទីក្រុងញូវយ៉ក នៅល្ងាចថ្ងៃព្រហស្បតិ៍ ម៉ោងក្នុងស្រុករួចមក បុគ្គលិកសង្គ្រោះបន្ទាន់ ឆ្មាំឆ្នេរសមុទ្រ និងកងពន្លត់អគ្គីភ័យក៏បានប្រញាប់ពន្លត់ភ្លើងជាបន្ទាន់។

ទន្ទឹមនឹងនោះបន្ទាប់ពីភ្លើងត្រូវបានគ្រប់គ្រងរួចរាល់ កប៉ាល់ Sandy Ground ក៏បានបោះយុថ្កានៅកំពង់ផែរនៃរដ្ឋ New Jersey ខណៈពេលដែលឆ្មាំឆ្នេរសមុទ្រកំពុងបំពេញកាតព្វកិច្ច ជម្លៀសអ្នកដំណើរទាំងអស់ រួមទាំងនាវិកសាឡាង ១៦ នាក់ដែលភាគច្រើនត្រូវបានគេឱ្យពាក់អាវការពារ ដើម្បីសុវត្ថិភាព។

ក្នុងនោះការជម្លៀសចេញបានចំណាយពេលតិចជាងមួយម៉ោងដើម្បីបញ្ចប់ មុនពេលដឹកជញ្ជូនអ្នកដំណើរទៅច្រាំង។ ទោះជាយ៉ាងណារបាយការណ៍ជាបឋមបានបន្ថែមមកថា មានអ្នករងរបួសពីហេតុការណ៍នេះ ៥នាក់ ក្នុងនោះ ៣នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។

យ៉ាងណាមិញមូលហេតុពិតនៃការឆាបឆេះនេះកំពុងស្ថិតក្នុងការស៊ើបអង្កេតយ៉ាងហ្មត់ចត់ម្តងទៀត៕ ប្រភព៖ Thairath