Home Blog Page 1924

បិទឧទ្យានជាតិដ៏ល្បី ទុកសម្រាប់ឱ្យជនចំណាកស្រុកស្នាក់អាស្រ័យនៅតំបន់សមុទ្រនៃសហរដ្ឋអាមេរិក

0

បរទេស៖ ឧទ្យានជាតិ ត្រាយ ថោធូ ហ្គែស (Dry Tortugas) បានប្រកាសថា ខ្លួនបានបិទប្រតិបត្តិការនៅឧទ្យាននេះលើកោះមួយនេះកាលពីថ្ងៃច័ន្ទកន្លងទៅបន្ទាប់ពីមានការចុះចតរបស់ជនចំណាកស្រុកជាច្រើននៅទូទាំងតំបន់ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។

នាថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២៣ មានសេចក្តីថ្លែងការណ៍ចេញផ្សាយដោយឧទ្យានជាតិ Dry Tortugas  និយាយថានឹង “បិទជាបណ្តោះអាសន្នសម្រាប់ការចូលប្រើជាសាធារណៈខណៈពេលដែលមានការអនុវត្តច្បាប់ និងបុគ្គលិកពេទ្យចេញចូលផ្តល់ការថែទាំ និងសម្របសម្រួលការដឹកជញ្ជូនទៅកាន់តំបន់នេះសម្រាប់ជនចំណាកស្រុកប្រមាណ ៣០០ នាក់ដែលបានមកដល់ និងចុះចតនៅលើឧទ្យាននេះក្នុងរយៈពេលពីរបីថ្ងៃកន្លងមកនេះ។

ឧទ្យានជាតិ Dry Tortugas គឺជាកោះដាច់ស្រយាលស្ថិតនៅចម្ងាយ ៧០ ម៉ាយពីភាគខាងលិចនៃតំបន់ Key West រដ្ឋ Florida ហើយក៏ជាឧទ្យានទំហំ ១០០ ម៉ាយ ដែលត្រូវបានបង្កើតឡើងដោយកោះតូចៗចំនួនប្រាំពីរ និងអាចចូលចតបានដោយទូក ឬយន្តហោះសមុទ្រប៉ុណ្ណោះ។

ទោះជាយ៉ាងណា ប្រធានក្រុមកិច្ចការសន្តិសុខមាតុភូមិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមការងារសន្តិសុខមាតុភូមិ – ភាគអាគ្នេយ៍បានដឹងពីការចុះចតជនចំណាកស្រុកជាច្រើននៅចុងសប្តាហ៍នេះ លើឧទ្យានជាតិ Dry Tortugas ហើយឆ្មាំឆ្នេរសមុទ្រអាមេរិក និងដៃគូសហព័ន្ធរដ្ឋ និងផ្នែកក្នុងតំបន់ កំពុងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីសង្គ្រោះជនចំណាក់ស្រុកទាំងអស់នោះដែលជាប់គាំងនាពេលបច្ចុប្បន្ននេះលើកោះដាច់ស្រយាល និងគ្មានមនុស្សរស់នៅ។

គួរបញ្ជាក់ថាឧទ្យាននេះត្រូវបានគេឱ្យដឹងថា មានការកើនឡើងនៃអ្នកធ្វើដំណើរចំណាកស្រុកតាមទូកដែលភាគច្រើនពីប្រទេសគុយបា ហើយឧទ្យានជាតិនេះតែងតែឆ្លើយតបទៅកាន់ពួកជនចំណាកស្រុកទាំងអស់នោះ ដោយផ្តល់នូវអាហារ ទឹក និងការថែទាំសុខភាពជាមូលដ្ឋាន រហូតដល់នាយកដ្ឋានសន្តិសុខមាតុភូមិមានចំណាត់ការ និងដោះស្រាយបន្ត ដើម្បីកំណត់ស្ថានភាពផ្លូវច្បាប់របស់ពួកគេ ថាអាចបន្តឱ្យនៅក្នុងសហរដ្ឋអាមេរិក ឬត្រូវដំណើរការសម្រាប់ការដកចេញ និងធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសដើមរបស់ពួកគេវិញ៕ ប្រភព៖ yahoo.news

 

អង់គ្លេសជួបបញ្ហាធ្ងន់ធ្ងរ ខណៈអ្នកជំងឺកូវីដមិនបានព្យាបាល

0

អង់គ្លេស ៖ ផ្នែកសេវាសុខភាពជាតិអង់គ្លេស National Health Service (NHS) បានប្រឈមនឹងផ្នែកថវិកាជាង១ទសវត្សរ៍មកហើយ បណ្តាលមកពីជំងឺកូវីត-១៩ បានធ្វើឱ្យប្រទេសនេះធ្លាក់ក្នុងសភាពមួយតានតឹងខ្លាំង ។ តាមទិន្នន័យបង្ហាញថា អ្នកជំងឺម្នាក់ក្នុងចំណាម៥នាក់នៅប្រទេសអង់គ្លេស បានរង់ចាំរថយន្តសង្គ្រោះជាង១ម៉ោងដើម្បីបញ្ជូនពួកគេទៅមន្ទីរពេទ្យក្នុងសប្តាហ៍កន្លងមក ខណៈអ្នកជំងឺជាច្រើនម៉ឺននាក់ទៀតត្រូវរង់ចាំជាង១២ម៉ោងឯណោះ មុននឹងពួកគេបានទទួលការព្យាបាល ។

កាលពីថ្ងៃទី១ ខែមករា Royal College of Emergency Medicine របស់អង់គ្លេសនិយាយថា នឹងមានអ្នកជំងឺប្រមាណ៣០០-៥០០នាក់ស្លាប់ក្នុងបន្ទប់សង្គ្រោះបន្ទាន់ក្នុង១អាទិត្យ ព្រោះពួកគេរង់ចាំយូរពេកដើម្បីទទួលការព្យាបាល ។ ប៉ុន្តែអនុប្រធាន Royal College of Emergency Medicine បានបដិសេធការសន្និដ្ឋានរបស់មន្ទីរពេទ្យមួយចំនួន លោក Ian Higginson បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុ BBC ថា វាតែងកើតឡើងគ្រប់រដូវរងា ហើយវាតែងធ្វើឱ្យគេឯងភ្ញាក់ផ្អើលគ្រប់ពេល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5Ge93sXIMvyPq28lInhoaGNK73r6u2s8J2K1q9ievTsFuocoriRmtoa08uJSJmkS1D-OD4L4W8YZ-VEeVakw1dTPkthI8ITWQIuKNMSPfCKbYm7eaFGOOYJjezJUXRhNVkTSCOzZHDPi62Do2eMsVI-90uD4JnOsdQcSGYCRO6yNBD1X0j_vk7RhA/s768/photo_2023-01-03_11-10-45%20(2).jpg

កាលពីថ្ងៃទី២ មករា សមាគមវេជ្ជសាស្ត្រអង់គ្លេស (BMA) ហៅស្ថានការណ៍បច្ចុប្បន្នថា មិនអាចទ្រាំបានទៀតទេ ខណៈប្រព័ន្ធសេវាសុខភាពជាតិត្រូវទទួលកំណើនអ្នកជំងឺ ហើយរដ្ឋាភិបាលត្រូវចាត់វិធានការបញ្ហានេះ ។

រដ្ឋាភិបាលថា ស្ថានការណ៍តានតឹងដែលមន្ទីរពេទ្យកំពុងប្រឈមពេលនេះ ប៉ះពាល់ដោយសារជំងឺរាតត្បាត វាជាជំងឺតាមរដូវកាល ដូចជា ផ្តាសាយ ។ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Rici Sunak បានថ្លែងក្នុងអំឡុងពេលឆ្នាំថ្មីថា រដ្ឋាភិបាលរបស់លោកបានប្រើវិធានការច្បាស់លាស់ ដោយប្រមូលធនធានសម្រាប់ចាត់ការរឿងនេះ និងជំរុញបុគ្គលិកផងដែរ ។

ទោះយ៉ាងណា កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលមានគោលនយោបាយសន្សំថវិកា និងបដិសេធការឡើងប្រាក់បៀវត្សរ៍តាមការទាមទារពីមន្ទីរពេទ្យមួយចំនួន ។ វិបត្តិសុខភាពសាធារណៈលើកនេះកើតឡើងក្រោយពីបណ្តាបុគ្គលិកមន្ទីរពេទ្យទូទាំងប្រទេសចាកចេញពីការងាររបស់ខ្លួនជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjp1qzEIQFDEfaKCz4eN1tgjLnwnsQWQbgPJTmefhEYRpaCvDdR5onOD7lTKEx0shmzrTJL85TCkrm62TW_MoQVH62B80p8HVFN0LM3mtujkPLmv62OYWPWnLxuXlvyJJCqYM8Fc9SKTJtkA9bz6C6aYCyUgU7H6jxCoae7PrlExaf4TQu2ZR9rZR8/s870/photo_2023-01-03_11-10-45.jpg

ប្រភព ៖ mgronline

ផ្ទះពលរដ្ឋចំនួន ៣ខ្នង បានបាក់ស្រុតចូលក្នុងទន្លេខូចខាតទាំងស្រុង នៅស្រុកពារាំង

0

ភ្នំពេញ៖ ផ្ទះពលរដ្ឋចំនួន ៣ខ្នង ដោយផ្ទះថ្ម១ និងផ្ទះឈើ២ ដែលសាងសង់ក្នុងជាប់មាត់ច្រាំង បានបាក់ស្រុតចូលក្នុងទន្លេខូចខាតទាំងស្រុង កាលពីរសៀលម៉ោង៣ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិជំនីក ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhup4NlOA-9vp6VHOybds3wmd6A8q98CdxJg83VjKx8JsnIlpoe0UD5Uu78ohMoaHDsWWM7EP8CWHdQuAj4Et7Uk3_e0oDZEHEFxRS0OoU7-VfsG4riqPwnjIpdy1ixLun6LJwDT-DXPFZY_qmXAaW26w83jNyVPKpeGOp_dG7zit0q4MwH-nH5_2_c/s1280/photo_2023-01-03_10-28-34.jpg

បើយោងតាមអធិការដ្ឋាននគរបាលស្រុកពារាំងបានបញ្ជាក់ថា ផ្ទះទាំង ៣ខ្នងដែលបាក់ស្រុតចូលក្នុងទន្លេនោះ ម្ចាស់ផ្ទះរើ និងបញ្ជូនទ្រព្យសម្បត្តិមិនទាន់ចេញពីផ្ទះដែលបាក់ស្រុតនោះឡើយ។

អធិការដ្ឋាននគរបាលស្រុកពារាំងបានបន្តថា ក្នុងហេតុការណ៍បាក់ស្រុតផ្ទះនោះ ពុំបណ្តាលឱ្យមានមនុស្សរងរបួស ឬបាត់បង់ជីវិតឡើយ។

ក្រោយទទួលបានដំណឹងភ្លាម អភិបាលស្រុកពារាំង លោក ចេម ប្រា បានដឹកនាំកម្លាំងចុះទៅជួយជញ្ជូនសម្ភារដែលនៅសេសសល់ឡើងមកលើគោក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8XTEWnVy4wFVwsdqyjNSnZ8n2ewF6vxxeiWKbc-cSeW6j8pzwxVncRXjKmfbvz3IevkaM_LSh7qMpqJT1p8NPTsdCcJYE_8XF0m7mgOJJrdlBXXVLyg1ZoPxmkUP5Ae8_d-tfqE6-LzBgE21zdqans4XC0lYokRIDYfPU08DGabqgUsrmh1Szxpav/s1080/photo_2023-01-03_10-28-29.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVnQ3Bcvkhl-G76PTWOlhtguAgxn6gAJItZj92g-y8fgcj5Wox_DKMT8L6SupVpMC_CmFXxQCB8DMSzKnPx4p7io-CVyfuTi-VXLHKEL3Ou2cK30jfYk7MzQAyWqG-nn1GDnaeiZ3LILMJooyHbBJRfJ31AmxiJkQLO1ngNt5I0-Xa0uQ-WmNDSfd4/s1280/photo_2023-01-03_10-28-28.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-JODhP9O5qmPN-nxV5z8BuSZ8g2pnq30aMKKiQUjG_CDonWGD0dfJerX5lWNIWceSh3WXSoG_lajyG4NdwPMUfCSBgD4bOkuqMAl9TwhA_eitMtaUt0l6--oMxU_bsuaaxXla90NbBytBQDL1H2Eun16JqW_vFA4SHIdgSRal388L9DLqY2Eogb2K/s1280/photo_2023-01-03_10-28-27.jpg

៥កន្លែង ស័ក្កសមសម្រាប់គយគ់ថ្ងៃលិច នៅលើទឹកដីអង្គរ

0
1. ប្រាសាទភ្នំបាខែង
ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សទី៩ និងដើមសតវត្សទី១០ នៅក្នុងរាជព្រះបាទយសោវរ្ម័នទី១ ឧទ្ទិសដល់ព្រហ្មមញ្ញសាសនា។ ប្រាសាទនេះមានទីតាំងស្ថិតនៅលើកំពូលភ្នំធម្មជាតិមួយ ដែលជាទីតាំងល្អបំផុតក្នុងការទស្សនាព្រះអាទិត្យរៀបលិច។ លើសពីនេះទៅទៀត យើងក៏អាចមើលឃើញកំពូលរបស់ប្រាសាទអង្គរវត្ត បារាយណ៍ទឹកថ្លា និងទេសភាពវាលស្រែក្បែរៗនេះផងដែរ។ប្រាសាទភ្នំបាខែង
2. ប្រាសាទប្រែរូប
ប្រាសាទប្រែរូប​ មានចម្ងាយប្រមាណជា ១៥ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងចម្ងាយប្រហែលជា ២គីឡូម៉ែត្រពីផ្លូវខ្វែងវង់ធំនិងវង់តូច ត្រង់ជ្រុងនៃផ្លូវកែងកាច់ទៅទិស ខាងជើង។ ប្រាសាទនេះក៏សាងឡើងនៅក្នុងឆ្នាំ ៩៦១ ក្នុងរាជព្រះបាទរាជេន្រ្ទវរ្ម័ន ឧទ្ទិសដល់ព្រះឥសូរនៅក្នុងព្រហ្មមញ្ញសាសនា។ ប្រាសាទប្រែរូបគឺជាគោលដៅទេសចរណ៍ ដែលភ្ញៀវទេសចរភាគច្រើនទៅ ទស្សនាព្រះអាទិត្យរះឬក៏លិច ដោយសារតែពេលដែលយើងឈរពីលើប្រាសាទនេះ យើងអាចទស្សនាទេសភាពព្រៃព្រឹក្សា និងជួរភ្នំគូលេន បង្កើតបានជាផ្ទាំងទស្សនីយភាពមួយដ៏កម្រនឹងបានឃើញ។ការទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូប ត្រូវបានបិទបណ្ដោះអាសន្នចាប់ថ្ងៃទី១ខែកញ្ញា  ឆ្នាំ២០២០នេះតទៅ - The Plus News
3. បឹងអភិរក្សជីវចម្រុះពារាំង
ទីនេះគឺជាសហគមន៍អភិរក្សជីវចម្រុះ ដែលមានចម្ងាយប្រហែលជា ១៥ គីឡូម៉ែត្រពីក្រុងសៀមរាប និងមានទីតាំងនៅភាគខាងត្បូង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ដោយមានការពារមេពូជត្រីពង ការពារព្រៃលិចទឹក ធ្វើឱ្យតំបន់បឹងមានទំហំព្រៃលិចទឹកជាច្រើនហិកតា បានទាក់ទាញប្រភេទសត្វស្លាបទឹកជាង ៣០០ប្រភេទ។មន្ទីរកសិកម្មខេត្តសៀមរាប ត្រៀមបង្ហូរទឹកជួយសង្គ្រោះតំបន់អភិរក្សបឹងពារាំង
4. ភ្នំក្រោម
ភ្នំក្រោមមានចម្ងាយប្រហែល 10 គីឡូម៉ែត្រ ស្ថិតនៅខាងត្បូងក្រុងសៀមរាប និងខាងជើងបឹងទន្លេសាប។ នៅលើកំពូលភ្នំមានប្រាសាទមួយក្រុមដែលបានសាងសង់ឡើងពីថ្មភក់ នៅចុងសតវត្សទី9 និងដើម្បីសតវត្សទី10 ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១។ ទីនេះក៏ជាកន្លែងដែលល្អបំផុត ក្នុងការគយគន់ទិដ្ឋភាពដ៏ស្រស់ស្អាត នៃប្រាសាទបុរាណ និងទេសភាពវាលស្រែយ៉ាងធំល្វឹងល្វើយនារដូវវស្សា ជាមួយព្រះអាទិត្យរៀបអស្ដង្គត។ប្រាសាទភ្នំក្រោម – ព្រះរាជាណាចក្រកម្ពុជា
5. Angkor Eye
ជាកន្រ្តកយក្សដ៏ធំនៅកម្ពុជា និងខ្ពស់លំដាប់លេខ៣ នៅតំបន់អាស៊ី ដែលមានកម្ពស់ ៨៥ម៉ែត្រពីដី អាចឲ្យអ្នកជិះទស្សនាទេសភាពក្រុងសៀមរាបបាន ៣៦០ ដឺក្រេក្នុងរយៈពេល ១៨ នាទី និងមើលឃើញព្រះអាទិត្យអស្ដង្គតយ៉ាងស្រស់ស្អាតផងដែរ។ គ្រប់កន្រ្តកទាំងអស់សុទ្ធតែមានបំពាក់ទៅដោយម៉ាស៊ីនត្រជាក់ មានសុវត្ថិភាព និងស្ដង់ដារខ្ពស់ របស់ប្រទេសជប៉ុន៕It's official – Siem Reap now open for business - Khmer Times

តារាចម្រៀងជើង​ចាស់ សាពូន​ មីដាដា ​ត្រូវ​គេ​ដៀល​ថា​ចង់​គេច​កាតព្វកិច្ច​ជា​ឪពុក

0

ថ្មីៗ​នេះ​តារា​ចម្រៀង​ សាពូន ​មីដាដា បាន​បង្ហោះ​រូប​ភាព​កូន​ប្រុស​ពៅ​លុត​ជង្គង់​ជូន​នំខួប​កំណើត​នៅ​ចំ​ថ្ងៃ​ខួប​របស់​កូនគម្រប់​អាយុ​៥​ឆ្នាំ​ ព្រម​​ទាំង​​​ប្រកាស​ដោយ​សេច​ក្ដី​អំណរ​ចង់​បំបួស​កូន​ប្រុស​ពៅ​នៅពេល​កូន​លោក​មាន​អាយុ​គ្រប់​៦​ខួប​​ ពោល​គឺ​ឆ្នាំ​២០២៤​ខាង​មុខ​។

ស្រាប់​តែ​ មាន​អ្នក​ចេញ​មក​រិះគន់​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​លោក​ថា​លោក​​គិត​​បែប​នេះ​ព្រោះ​ចង់​​គេច​កាតព្វកិច្ច​ជា​ឪពុក​។

សាពូន ​មីដាដា បង្ហោះថា “ថ្ងៃ​នេះ​គម្រប់​ខួប​៥​ឆ្នាំ​ហើយ​កូន​ប្រុស​ពុក​ ចេះ​លុត​ជង្គង់​ជូន​នំ​ពុក​ ឆ្នាំ​ក្រោយ​គម្រប់​៦​ឆ្នាំ​ ពុក​នឹង​ឱ្យ​កូន​បួស​ដូច​កាល​ព្រះពុទ្ធ​សម័យ​ ព្រះអង្គ​បាន​ឱ្យ​ព្រះរាហ៊ុល​បួស​ កាលណោះ​ព្រះរាហ៊ុល​ក៏​មាន​ព្រះជន្ម​៦​ព្រះវស្សា​ដែរ​”

យ៉ាង​ណា​មិញ​អ្វី​ដែល​ជា​ការ​លើក​ឡើងរបស់​​ម្ចាស់​បទ​ «ភក្ដី​ស្នេហ៍​​ពេញ​បេះដូង​» ខាង​លើ​​ដោយ​ផ្អែក​តាម​មាគ៌ា​ព្រះពុទ្ធ​អង្គ​បាន​បំបួស​ព្រះរាជកុមារ ​រាហ៊ុល ​នៅ​អាយុ​៦​​ព្រះវស្សា​​​នោះ​​ ទំនង​ជា​មិន​ទទួល​បាន​ការសាទរ​និង​អបអរ​​ពី​អ្នក​គាំទ្រ​​ទាំង​អស់​នោះ​ឡើយ​ ព្រោះបើ​មើល​តាម​រយៈ​ Comment ក្រៅ​ពី​ចូល​មក​អបអរខួប​កំណើត​កូន​ប្រុស​លោក​ សាពូន​ មីដាដាហើយ​នោះ ក៏​មាន​អ្នក​​​រិះគន់​ចំពោះ​អ្វី​ដែល​លោក​ មីដាដា បាន​នឹក​ឃើញ​នេះ​ថា​ជាការ​គេច​វេស​ពី​កាតព្វកិច្ច​ធ្វើ​ជា​ឪពុក​គេ​។

​”ក្មេង​ត្រូវ​ញ៉ាំ​គ្រប់​គ្រាន់​១ថ្ងៃ​៣​ពេល​ ឱ្យ​ក្មេង​ទៅ​បួស​តើ​គេ​អាច​អត់​ទ្រាំ​នូវ​ការ​អត់​បាយ​ពេល​ល្ងាច​បាន​ទេ? ចង់​គេច​វេស​កាតព្វកិច្ច​ជា​ឪពុក​មែន​?”

ក្រោយ​ត្រូវ​គេ​រិះគន់​ចំៗ​បែបនេះ​លោក​ សាពូន​ មីដាដា​ បាន​ប្រតិកម្ម​​ឆ្លើយ​តប​វិញ​ថា​៖ការ​យល់​ឃើញ​របស់​លោក​នេះ​មិនមែន​ចង់​គេច​កាតព្វកិច្ច​​ជា​ឪពុក​នោះ​ឡើយ​ តែ​លោក​កំពុង​តែ​ជួយ​បំភ្លឺ​ផ្លូវ​ជួយ​នាំ​កូន​ប្រុស​ឱ្យ​ដល់​ត្រើយ​ផុត​ទុក្ខ​នៃ​លោកីយ៍។

បន្ទាប់​ពី​មាន​ការ​បកស្រាយ​របស់​លោក​ សាពូន​ មីដាដា​ចំពោះ​ករណី​នេះ អ្នក​មីង​ដែល​ជា​អ្នក​រិះគន់​​អតីត​ស្វាមី​អ្នក​នាង​ សឿ សុធារ៉ា នៅ​តែ​ប្រកាន់​គោល​គំនិត​មិន​ទទួល​យក​ការ​បកស្រាយ​របស់​លោក​នោះ​ឡើយ​ ដោយ​អ្នក​មីង​​បាន​តប​ថា​៖ “ខ្ញុំ​មិន​យល់​ពី​ពុទ្ធ​ប្រវត្តិ​មែន​ តែ​ខ្ញុំ​ស្គាល់​ច្បាស់​ពី​កាតព្វកិច្ច​ជា​ឪពុក​ម្ដាយ​ មិន​យក​តែ​រួច​ខ្លួន​ឯង បោះ​បង់​គ្រួសារ​ចោល​នោះ​ ចង់​បួសៗ​ខ្លួន​ឯង​ទៅ​កុំ​និយាយ​បាន​តែ​មាត់​”៕

សមត្ថកិច្ចបញ្ជូនតែសំណុំរឿងទៅតុលាការ ខណៈអតីតអភិបាលរងខេត្តកែប គេចខ្លួនបាត់ស្រមោលឈឹង

0

ខេត្តកែប៖ អភិបាលរងខេត្តកែប លោក ភូ លិ កំពុងគេចខ្លួនក្រោយពីសមត្ថកិច្ច បានបញ្ជូនសំណុំរឿង ករណីអំពីប្រព្រឹត្តការបៀតបៀន ប្រពន្ធគេ និងបង្ករបួសស្នាម ល្បីរន្ទឺពេញខេត្តកែប និងបច្ចុប្បន្ន ក្លាយជាជនម្នាក់ត្រូវបានមជ្ឈដ្ឋានទូទៅតាមដាន បន្ទាប់ពីរាជរដ្ឋាភិបាលចេញអនុក្រឹត្យ បញ្ចប់់មុខដំណែង ចំពោះការប្រព្រឹត្តបទល្មើស របស់ខ្លួនទៅលើស្ត្រីទន់ខ្សោយ ។

សូមបញ្ជាក់ថា ៖ សមត្ថកិច្ច បានបញ្ជូនសំណុំរឿង ស្តីអំពីការបៀតបៀន ប្រពន្ធគេ និងបង្ករបួសស្នាម ដល់ស្ត្រីម្នាក់ទៀត ដល់តុលាការ ស្របពេលអតីត អភិបាលរងខេត្តកែប ដែលរងបណ្តឹងកំពុងគេចខ្លួន។ ទោះជាយ៉ាងណាក៏ដោយ គេយល់ឃើញថា មិនអាចគេចខ្លួនបានទេ គួរតែមកដោះស្រាយចំពោះមុខច្បាប់ ប្រសើរជាងការគេចខ្លួន យូរនិងឆាប់ តុលាការបញ្ជាអោយចូលខ្លួន ប្រើប្រាស់កម្លាំងសមត្ថកិច្ចនាំខ្លួនដដែល។

សូមជម្រាបថា, នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ស្នងការនគរបាលខេត្តកែប លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ បានបញ្ជាក់ថាៈ ស្នងការដ្ឋាន បានបញ្ជូន សំណុំរឿង លោក ភូ លិ អតីតអភិបាលរងខេត្តកែប ក្រោមបទសង្ស័យបៀតបៀន និងបង្ករបួសស្នាម ទៅសាលាដំបូង រួចរាល់ហើយ។ ពេលនេះ សមត្ថកិច្ច កំពុងរង់ចាំអនុវត្តបន្ត ក្រោយពីមានសេចក្តីសម្រេចតាមឆន្ទានុសិទ្ធិរបស់តុលាការ។

លោកស្នងការ បានបញ្ជាក់ទៀតថាៈ អតីតអភិបាលរងខេត្តកែប រូបនោះ បានគេចខ្លួន បន្ទាប់ពីបង្កហេតុភ្លាមៗ។

សូមរំលឹកថា កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ លោក ភូ លិ បានអញ្ជើញ ចូលរួមក្នុងពិធីជប់លៀងអបអរសាទរ ពិធីចូលកាន់តំណែង ប្រធានមន្ទីរបរិស្ថានខេត្តកែប។ កាលនោះដោយមានភាពស្រវឹងជាប់ខ្លួនផង លោកអតីតអភិបាលរងខេត្តរូបនេះ បានដើរទៅតុមួយ រួចថើបក្បាលស្ត្រីឈ្មោះ ទ.ម.រ ក្នុងបំណងបៀតបៀន។ បន្ទាប់ពីសាមីខ្លួន ហាមមិនឲ្យធ្វើទង្វើមិនសមរម្យបែបនេះ ព្រោះនាងមានប្តី លោក ភូ លិ ក៏ត្រឡប់ទៅតុវិញ។ មួយសន្ទុះក្រោយមក អតីតអភិបាលរងខេត្ត ក៏ដើរមកម្តងទៀត ទើបស្រ្តីម្នាក់ ជាបងប្អូនរបស់ស្ត្រី ទ.ម.រ បាននាំនាងចេញ បំណងត្រឡប់ទៅផ្ទះវិញ ខ្លាចក្រែងមានបញ្ហាកើតឡើង។ ឃើញដូច្នោះ លោក ភូ លិ ក៏យកកែវស្រា គប់សំដៅទៅលើស្ត្រី ទ.ម.រ តែចៃដន្យ កែវនោះ បានត្រូវចំ អ្នកនាំចេញ បណ្តាលឲ្យបែកក្បាល ហូរឈាមស្រោចខ្លួន ត្រូវគ្រូពេទ្យដេរ ចំនួន ១៦ ថ្នេរ។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះទាំង ២នាក់ បានដាក់បណ្តឹងចូលសមត្ថកិច្ច ដើម្បីចាត់ការតាមផ្លូវច្បាប់។

ជាមួយនេះដែរ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានចេញ អនុក្រឹត្យលេខ ១២០២ អនក្រ.តត មានខ្លឹមសារថា ត្រូវបានបញ្ចប់មុខតំណែង លោក ភូ លិ ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ១ ពីអភិបាលរងខេត្តកែប ។

ការប្រព្រឹត្តរបស់ អតីតអភិបាលរងខេត្តរូបនេះ សមណាស់ដែលរាជរដ្ឋាភិបាល ចេញអនុក្រឹត្យបញ្ចប់មុខតំណែង ហើយប្រជាពលរដ្ឋ មន្ត្រីរាជការ កម្លាំង ក៏គាំទ្រ ចំពោះចំណាត់ការ របស់សមត្ថកិច្ច តុលាការ និងសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បញ្ចប់តំណែងភ្លាមៗ។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានចេញញាត្តិគាំទ្រ រាជរដ្ឋាភិបាលចេញអនុក្រឹត្យ បញ្ចប់មុខតំណែង លោក ភូ លិ ពីអភិបាលរង ខេត្តកែប ហើយអោយមានការផ្តន្ទាទោសជននេះទៀតផង ៕

ដាច់ភ្លើងនៅព្រលានយន្តហោះហ្វីលីពីនស្ទះដល់ការធ្វើដំណើរ

0

ប្រទេសហ្វីលីពីន ៖ កាលពីថ្ងៃទី២ ខែមករា កន្លងមក មានហេតុការណ៍ដាច់ភ្លើងនៅព្រលានយន្តហោះអន្តរជាតិ Ninoy Aquino ប្រចាំទីក្រុង Manila ប្រទេសហ្វីលីពីន ដែលធ្វើឱ្យប៉ះពាល់ដល់ជើងហោះហើរជាង៣០០ ។ ព្រលានយន្តហោះនេះអាចទទួលយន្តហោះចុះចតបានត្រឹមតែ១៥គ្រឿងប៉ុណ្ណោះក្នុង១ម៉ោង ខណៈពេលធម្មតាទទួលបានដល់ទៅ២០គ្រឿង ។Philippine Airport Now Accepting Flights

ហេតុការណ៍នេះ បានធ្វើឱ្យជើងហោះហើរចំនួន៣៦១ជើងត្រូវប្រកាសផ្អាកការហោះហើរជាបណ្តោះអាសន្នសិន ហើយយន្តហោះមួយចំនួនត្រូវប្តូរទៅចុះចតនៅព្រលានយន្តហោះផ្សេងជំនួសវិញ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកដំណើរប្រមាណ៦៥.០០០នាក់ ។

អ្នកតំណាងខាងព្រលានយន្តហោះបានប្រាប់សារព័ត៌មានថា ហេតុការណ៍នេះកើតឡើងដោយសារតែមានបញ្ហាផ្នែកអគ្គិសនី ។ លោកបន្តថា ជាលើកទី១ហើយដែលជួបបញ្ហាបែបនេះ ហើយត្រូវប្រើពេលវេលា៧២ម៉ោងដើម្បីឱ្យគ្រប់យ៉ាងត្រឡប់មកធម្មតាវិញ ។Ninoy Aquino International Airport reopening after power outage knocked out  key equipment - Asian Aviation

ទោះជាយ៉ាងណា ការដាច់ភ្លើងលើកនេះ បានធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសំខាន់ៗជាច្រើនផ្នែកនៅក្នុងព្រលានយន្តហោះ មិនថាប្រព័ន្ធត្រួតពិនិត្យ ប្រព័ន្ធស្វែងរកទីតាំង រ៉ាដា ប្រព័ន្ធទំនាក់ទំនងការបញ្ជាយន្តហោះ និងអ៊ីនធើរណេត ជាដើម ៕ ប្រភព ៖ TNN World

ចិនបំផ្លាញគ្រាប់ធុញជាតិជាច្រើនតោន បន្ទាប់ពីរកឃើញថាជាទំនិញរត់ពន្ធខុសច្បាប់

0

បរទេស៖ ទីភ្នាក់ងារ Xinhua បានរាយការណ៍ពីទីក្រុង Haikou ប្រទេសចិនកាលពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៣ ថា ឆ្មាំឆ្នេរសមុទ្រនៃខេត្ត Hainan ភាគខាងត្បូងប្រទេសចិន បានរាយការណ៍ពីរបាយការណ៍ស្តីពីកិច្ចសហប្រតិបត្តិការជាមួយការិយាល័យស្រុក Chengmai និងក្រុមហ៊ុន China Power International New Energy Hainan Co., Ltd. ដើម្បីបំផ្លាញ “គ្រាប់ធុញ្ញជាតិ” ដែលរឹបអូសពីករណីរត់ពន្ធទំនិញហាមឃាត់ ដែលបាន រឹបអូស ពីសំណាក់មន្ត្រីនានា និងឆ្មាំឆ្នេរសមុទ្រកន្លងមក។

ជាមួយគ្នានោះរបាយការណ៍បានបញ្ជាក់បន្ថែមដូច្នេះថា “គ្រាប់ធុញ្ញជាតិ”ទាំងនោះបានចែកជា ១២៥ បាវ ទម្ងន់សរុប ៣,៧៨ តោនត្រូវបានកម្ទេចចោលតាមនីតិវិធីដែលច្បាប់បានកំណត់ទុក  រួមជាមួយនឹងការថតរូបភាព ព្រមទាំងសំឡេងទុកជាភស្តុតាង ដើម្បីធានាបាននូវប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងហ្មត់ចត់ក្នុងការបំផ្លាញនេះផងដែរ។

ទោះជាយ៉ាងណាឆ្មាំឆ្នេរសមុទ្រ Hainan នឹងបង្កើនការបង្រ្កាបរបស់ខ្លួនលើសកម្មភាពខុសច្បាប់ និង បទល្មើសផ្សេងៗ ជាពិសេសការរត់ពន្ធ ការនាំចេញផលិតផលដែលត្រូវបានហាមឃាត់ ដោយច្បាប់នឹងពង្រីកការអនុវត្តច្បាប់ដែនសមុទ្រប្រកបដោយប្រសិទ្ធភាព បង្កើតបរិយាកាសសមុទ្រប្រកបដោយសុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់នៅលើទីផ្សារក្នុងប្រទេសចិន៕ ប្រភព៖ dailynews

 

មនុស្សជាង៦០នាក់ជាប់ក្នុងកន្ត្រកវិលនៅសួនកម្សាន្ត Icon Park

0

សហរដ្ឋអាមេរិក ៖ មនុស្សជាង៦០នាក់បានជាប់ក្នុងកន្ត្រកវិលស្ថិតនៅសួនកម្សាន្តល្បីឈ្មោះមួយរបស់សហរដ្ឋអាមេរិក ដែលភ្នាក់ងារជួយសង្គ្រោះបាននាំគ្នាឡើងទៅលើកន្ត្រកនោះរំដោះមនុស្សម្នាចេញមក ។

ភ្នាក់ងារជួយសង្គ្រោះបាននាំកម្លាំងទៅជួយសង្គ្រោះមនុស្សចំនួន៦២នាក់ជាប់ក្នុងកន្ត្រកវិលមានកម្ពស់១២២ម៉ែត្រ ស្ថិតនៅសួនកម្សាន្តឈ្មោះ Icon Park ស្ថិតនៅក្រុង Orlando រដ្ឋ Florida សហរដ្ឋអាមេរិក បន្ទាប់ពីកើតហេតុដាច់ភ្លើងកាលពីព្រលប់ថ្ងៃទី៣១ ធ្នូ កន្លងមក ដែលជាថ្ងៃមានមនុស្សម្នាមកលេងកម្សាន្តឆ្លងឆ្នាំ ។The bike at ICON Park is losing power, several people are stuck, an  official says - Florida News

តាមព័ត៌មានរាយការណ៍ថា ភ្នាក់ងារជួយសង្គ្រោះបានប្រើពេលវេលាជាច្រើនម៉ោងឡើងទៅលើកន្ត្រកវិល ដើម្បីជួយអ្នកជាប់ក្នុងនោះឱ្យចេញមកដោយសុវត្ថិភាព និងគ្មានអ្នកណាម្នាក់មានគ្រោះថ្នាក់ទេ ។

កន្ត្រកវិលចាត់ទុកជាគ្រឿងកម្សាន្តពេញនិយមមួយដែលបណ្តាអ្នកចូលមកសួនកម្សាន្ត Icon Park នាំគ្នាមកតម្រង់ជួររង់ចាំ ។ នៅពេលឡើងទៅដល់កំពូលខាងលើ យើងនឹងអាចមើលឃើញទេសភាពនៅជុំវិញដ៏ស្រស់ស្អាត ហើយតម្លៃក្នុងម្នាក់គឺ២៨,៩៩ដុល្លារអាមេរិក ។Ferris wheel at Orlando's ICON Park loses power, dozens rescued from  400-foot-tall ride | Fox News

ទោះជាយ៉ាងណា សួនកម្សាន្ត Icon Park មិនមែនទើបតែកើតហេតុលើកនេះទេ កាលពីឆ្នាំ២០១៥កន្លងមក គ្រាន់តែសួនកម្សាន្តនេះបើកឱ្យភ្ញៀវចូលលេងកម្សាន្តមិនបានប៉ុន្មានខែផង ក៏កើតហេតុការណ៍ខុសបច្ចេកទេសធ្វើឱ្យភ្ញៀវជាប់នៅលើកន្ត្រកវិលជាច្រើនម៉ោងផងដែរ ៕

ប្រភព ៖ TNN World

អាល្លឺម៉ង់និងអង់គ្លេស ដកហូតប្រាក់ចំណូលពីពូទីន យកលុយទៅធ្វើសង្គ្រាម

0

រដ្ឋធានីប៊ែរឡាំង៖ ក្រោយពេលប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានចេញក្រឹត្យមួយ ដាក់បម្រាម ដល់ការលក់ប្រេងទៅកាន់ប្រទេសណាមួយ ធ្វើតាមក្រុមប្រទេស G7 ដោយបានកំណត់តម្លៃប្រេងរបស់ក្រុងមូស្គូ ត្រឹមតែ៦០ដុល្លារនោះមក ប្រទេសអាល្លឺម៉ង់ បានសម្រេចបញ្ឈប់នូវការនាំចូលប្រេងរបស់រុស្ស៊ី តាមបំពង់បង្ហូរប្រេង ខណៈចក្រភពអង់គ្លេស ក៏បានបញ្ឈប់នូវការទិញឧស្ម័នរបស់រុស្ស៊ី ក្រោមហេតុផលដូចគ្នា។

គេហទំព័រ Oil Price បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២ ខែមករា ថា ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១ ខែមករា បានផ្អាកនូវការនាំចូលប្រេង តាមបំពង់បង្ហូរពីប្រទេសរុស្ស៊ី។ ការសម្រេចចិត្តរបស់ក្រុងប៊ែរឡាំង បានធ្វើឡើង តាមការសន្យាពីមុន ដើម្បីបញ្ឈប់ការទិញប្រេងឆៅ តាមបំពង់បង្ហូរប្រេងរបស់រុស្ស៊ី ថ្វីបើការហាមឃាត់របស់សហភាពអឺរ៉ុប មានការលើកលែងនូវការទិញប្រេង តាមបំពង់បង្ហូរ ពីប្រទេសរុស្ស៊ី មកកាន់តំបន់អឺរ៉ុប យ៉ាងក៏ដោយ។Ukraine's Zelensky meets with UK PM Sunak in Kyiv - The Jerusalem Post

សហភាពអឺរ៉ុប ហាមឃាត់ដល់ការនាំចូលប្រេងឆៅរបស់រុស្ស៊ី ដឹកចូលតាមច្រកសមុទ្រ ត្រូវបានចូលជាធរមាន កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។ ប៉ុន្ដែបម្រាមនេះ មានការលើកលែងនូវការនាំចូលប្រេងរបស់រុស្ស៊ី តាមបំពង់បង្ហូរប្រេង ទៅកាន់បណ្ដារដ្ឋជាសមាជិក នៃសហភាពអឺរ៉ុប។

ទោះជាយ៉ាងណាក៏ដោយ អាល្លឺម៉ង់ និង ប៉ូឡូញ បានបញ្ជាក់ ថា ប្រទេសអឺរ៉ុបទាំងនេះ នឹងបញ្ឈប់នូវការនាំចូលប្រេងឆៅ មកពីប្រទេសរុស្ស៊ី តាមរយៈបំពង់បង្ហូរប្រេងឌ្រូសបា (Druzhba) ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣នេះតទៅ។

បើតាមទីភ្នាក់ងារសារព័ត៌មានរបស់អាល្លឺម៉ង់ DPA បានផ្សាយ ថា ការផ្អាកនូវការនាំចូលប្រេងតាមបំពង់បង្ហូរប្រេងនេះ នឹងធ្វើឲ្យប៉ះពាល់ ដល់រោងចក្រចម្រាញ់ប្រេងនានា នៅក្នុងទីក្រុង Schwedt រដ្ឋប្រេនដែនប៊ឺគ (Bradenburg) និង ទីក្រុងលូណា (Leuna) រដ្ឋសាកសូនីអានហាល (Saxony-Anhatl) នាភាគខាងកើត ប្រទេសអាល្លឺម៉ង់។ ប៉ុន្ដែរដ្ឋាភិបាលក្រុងប៊ែរឡាំង បានបញ្ជាក់ ថា ជំនួសការផ្គត់ផ្គង់ ដល់រោងចក្រចម្រាញ់ប្រេងទាំងនោះ នឹងត្រូវទិញយក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnm_guom0M5vOHyozUU6cf6_ueDgrY_TnuklAZs8eEy6aPkP6rVLHo_Jiz24msiyVO4ilig5ZaTduY98uBHGTUreLFezcMtY3kmtuyCxOigERXzb3RpKaEuA2HDr6zdKto4OOrZH7j5syj0jKfwlPll19t4iePr-Dh3efPF9P5orPNuJGU8POeG2ej/s1280/photo_2023-01-03_10-26-48%20(2).jpg

រដ្ឋាភិបាលអាល្លឺម៉ង់ បានដាក់អាជីវកម្មក្នុងប្រទេស សម្រាប់ក្រុមហ៊ុនប្រេងយក្ស Rosneft របស់រុស្ស៊ី ឱ្យស្ថិតក្រោមការធានា នៅក្នុងខែកញ្ញា ដោយប្រគល់នូវការគ្រប់គ្រង លើរោងចក្រចម្រាញ់ Schwedt ទៅឱ្យនិយតករទីផ្សារថាមពលរបស់ប្រទេស។ រោងចក្រ Schwedt នេះ ក្លាយជារោងចក្រចម្រាញ់ប្រេងដ៏ធំជាងគេលំដាប់លេខ៤ នៅក្នុងប្រទេសអាល្លឺម៉ង់ ហើយត្រូវបានគ្រប់គ្រង រហូតដល់៥៤ភាគរយ ដោយក្រុមហ៊ុនប្រេងរដ្ឋរបស់រុស្ស៊ី។ រោងចក្រចម្រាញ់ប្រេងមួយនេះ បានទទួលប្រេងឆៅ តាមបំពង់បង្ហូរប្រេង Druzhba ហើយបានផ្គត់ផ្គង់ប្រេងឥន្ធនៈ រហូតដល់៩០ភាគរយ នៅក្នុងរដ្ឋធានីប៊ែរឡាំង។

ស្របគ្នានេះដែរ ចក្រភពអង់គ្លេស បានប្រកាសជាផ្លូវការ ថា ក្រុងឡុងដ៍ បញ្ឈប់នូវការនាំចូលឧស្ម័ន (LNG) មកពីប្រទេសរុស្ស៊ី។ ការិយាល័យកិច្ចការបរទេសរបស់ចក្រភពអង់គ្លេស បានចាត់ទុកនូវការទិញឧស្ម័នទាំងនេះ នឹងផ្ដល់ប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ហិរញ្ញវត្ថុ ជួយដល់សង្គ្រាមរបស់រុស្ស៊ី ដែលកំពុងតែបន្ដ នៅក្នុងប្រទេសអ៊ុយក្រែន។

ការិយាល័យកិច្ចការបរទេសរបស់ចក្រភពអង់គ្លេស បានបញ្ជាក់ នៅក្នុងបណ្ដាញសង្គម Tweet ថា «ថ្ងៃនេះ ចក្រភពអង់គ្លេស បានបញ្ចប់នូវការនាំចូលឧស្ម័ន មកពីប្រទេសរុស្ស៊ី ទាំងស្រុង។ យើងកំពុងតែកាត់ផ្ដាច់នូវមូលនិធិ ចេញពីលោក ពូទីន សម្រាប់យកលុយទៅផ្គត់ផ្គង់ដល់សង្គ្រាមរបស់គាត់ ហើយយើងក៏កំពុងតែគាំទ្រដល់បណ្ដាប្រទេសនានា នៅជុំវិញពិភពលោក ត្រូវតែកាត់បន្ថយនូវការពឹងផ្អែករបស់ពួកគេ ទៅលើប្រេង និង ឧស្ម័នរបស់រុស្ស៊ីhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpx7aKGoICmzt7wJyJYv5MYndLv0LB3j52dyHEfHFra916tyaaG3hF_aOzhG7F79UxMEfTjd-9cOInikBns8d2SPJEgPMtW5FFXyUlAptugqRaN6RBU2o71JpV97X-GIXbN5aNUXOyjtQTf5qRfxgKUxMmOftmWEIs5LZx41J6wyvAcXTDrJHSRGCR/s722/photo_2023-01-03_10-26-48.jpg»។

បច្ចុប្បន្ន សហរដ្ឋអាមេរិក ក្លាយជាអ្នកផ្គត់ផ្គង់ឧស្ម័ន (LNG) ដ៏ធំជាងគេបំផុត ដល់ចក្រភពអង់គ្លេស និង បណ្ដាប្រទេសផ្សេងៗទៀត នៅតំបន់អឺរ៉ុប។ អឺរ៉ុប បានខិតខំប្រឹងប្រែងយ៉ាងលំបាក សម្រាប់ការផ្តាច់ខ្លួន ចេញពីការទំនិញថាមពលរបស់រុស្ស៊ី ចាប់តាំងពីការឈ្លានពានរបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។ សហភាពអឺរ៉ុប បានហាមឃាត់ធ្យូងថ្មរបស់រុស្ស៊ី ហើយគ្រោងនឹងរារាំង ដល់ការនាំចូលប្រេង មកពីរុស្ស៊ី ភាគច្រើន នៅចុងឆ្នាំ២០២២ ដោយមានគោលបំណង ដកហូតប្រភពប្រាក់ចំណូលដ៏សំខាន់ ចេញពីក្រុងមូស្គូ យកទៅធ្វើសង្គ្រាម នៅក្នុងអ៊ុយក្រែន។

បើតាមសារព័ត៌មាន The Wall Street Journal បានរាយការណ៍ ថា ការនាំចូលឧស្ម័នរបស់រុស្ស៊ីរបស់ប្លុកសេរីមួយនេះ កើនឡើង ដល់៤១ភាគរយ នៅក្នុងឆ្នាំនេះ រហូតដល់ខែសីហា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0mXmjej9Hsr_HqZBIKQQR2xepeit06ma1NnXVgUCFCFeGjp8sk2-mItk1I3WnNcNZEuS4aaFfKDkivf3BIpjZSOnexYT-97QtJrSMphLo-4-oQ9rWGgyQajVcJ4qdg7hnHLkNU1bPhBt2QymUuS6JB8uXn9SBCSLhbLlz1HW6nASPhyLFEQvYC8Y4/s620/photo_2023-01-03_10-26-50.jpg