សហរដ្ឋអាមេរិក ៖ មនុស្សជាង៦០នាក់បានជាប់ក្នុងកន្ត្រកវិលស្ថិតនៅសួនកម្សាន្តល្បីឈ្មោះមួយរបស់សហរដ្ឋអាមេរិក ដែលភ្នាក់ងារជួយសង្គ្រោះបាននាំគ្នាឡើងទៅលើកន្ត្រកនោះរំដោះមនុស្សម្នាចេញមក ។

ភ្នាក់ងារជួយសង្គ្រោះបាននាំកម្លាំងទៅជួយសង្គ្រោះមនុស្សចំនួន៦២នាក់ជាប់ក្នុងកន្ត្រកវិលមានកម្ពស់១២២ម៉ែត្រ ស្ថិតនៅសួនកម្សាន្តឈ្មោះ Icon Park ស្ថិតនៅក្រុង Orlando រដ្ឋ Florida សហរដ្ឋអាមេរិក បន្ទាប់ពីកើតហេតុដាច់ភ្លើងកាលពីព្រលប់ថ្ងៃទី៣១ ធ្នូ កន្លងមក ដែលជាថ្ងៃមានមនុស្សម្នាមកលេងកម្សាន្តឆ្លងឆ្នាំ ។The bike at ICON Park is losing power, several people are stuck, an  official says - Florida News

តាមព័ត៌មានរាយការណ៍ថា ភ្នាក់ងារជួយសង្គ្រោះបានប្រើពេលវេលាជាច្រើនម៉ោងឡើងទៅលើកន្ត្រកវិល ដើម្បីជួយអ្នកជាប់ក្នុងនោះឱ្យចេញមកដោយសុវត្ថិភាព និងគ្មានអ្នកណាម្នាក់មានគ្រោះថ្នាក់ទេ ។

កន្ត្រកវិលចាត់ទុកជាគ្រឿងកម្សាន្តពេញនិយមមួយដែលបណ្តាអ្នកចូលមកសួនកម្សាន្ត Icon Park នាំគ្នាមកតម្រង់ជួររង់ចាំ ។ នៅពេលឡើងទៅដល់កំពូលខាងលើ យើងនឹងអាចមើលឃើញទេសភាពនៅជុំវិញដ៏ស្រស់ស្អាត ហើយតម្លៃក្នុងម្នាក់គឺ២៨,៩៩ដុល្លារអាមេរិក ។Ferris wheel at Orlando's ICON Park loses power, dozens rescued from  400-foot-tall ride | Fox News

ទោះជាយ៉ាងណា សួនកម្សាន្ត Icon Park មិនមែនទើបតែកើតហេតុលើកនេះទេ កាលពីឆ្នាំ២០១៥កន្លងមក គ្រាន់តែសួនកម្សាន្តនេះបើកឱ្យភ្ញៀវចូលលេងកម្សាន្តមិនបានប៉ុន្មានខែផង ក៏កើតហេតុការណ៍ខុសបច្ចេកទេសធ្វើឱ្យភ្ញៀវជាប់នៅលើកន្ត្រកវិលជាច្រើនម៉ោងផងដែរ ៕

ប្រភព ៖ TNN World