បរទេស៖ ទីភ្នាក់ងារ Xinhua បានរាយការណ៍ពីទីក្រុង Haikou ប្រទេសចិនកាលពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៣ ថា ឆ្មាំឆ្នេរសមុទ្រនៃខេត្ត Hainan ភាគខាងត្បូងប្រទេសចិន បានរាយការណ៍ពីរបាយការណ៍ស្តីពីកិច្ចសហប្រតិបត្តិការជាមួយការិយាល័យស្រុក Chengmai និងក្រុមហ៊ុន China Power International New Energy Hainan Co., Ltd. ដើម្បីបំផ្លាញ “គ្រាប់ធុញ្ញជាតិ” ដែលរឹបអូសពីករណីរត់ពន្ធទំនិញហាមឃាត់ ដែលបាន រឹបអូស ពីសំណាក់មន្ត្រីនានា និងឆ្មាំឆ្នេរសមុទ្រកន្លងមក។

ជាមួយគ្នានោះរបាយការណ៍បានបញ្ជាក់បន្ថែមដូច្នេះថា “គ្រាប់ធុញ្ញជាតិ”ទាំងនោះបានចែកជា ១២៥ បាវ ទម្ងន់សរុប ៣,៧៨ តោនត្រូវបានកម្ទេចចោលតាមនីតិវិធីដែលច្បាប់បានកំណត់ទុក  រួមជាមួយនឹងការថតរូបភាព ព្រមទាំងសំឡេងទុកជាភស្តុតាង ដើម្បីធានាបាននូវប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងហ្មត់ចត់ក្នុងការបំផ្លាញនេះផងដែរ។

ទោះជាយ៉ាងណាឆ្មាំឆ្នេរសមុទ្រ Hainan នឹងបង្កើនការបង្រ្កាបរបស់ខ្លួនលើសកម្មភាពខុសច្បាប់ និង បទល្មើសផ្សេងៗ ជាពិសេសការរត់ពន្ធ ការនាំចេញផលិតផលដែលត្រូវបានហាមឃាត់ ដោយច្បាប់នឹងពង្រីកការអនុវត្តច្បាប់ដែនសមុទ្រប្រកបដោយប្រសិទ្ធភាព បង្កើតបរិយាកាសសមុទ្រប្រកបដោយសុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់នៅលើទីផ្សារក្នុងប្រទេសចិន៕ ប្រភព៖ dailynews