Home Blog Page 1923

Samsung ត្រកូល S លែងមាន Memory 128GB ទៀតហើយ

0

បើយោងតាមពាក្យចចាមអារ៉ាមចុងក្រោយបំផុត ក្រុមហ៊ុនយក្សអាសុី Samsung កំពុងត្រៀមដាក់លក់ស្មាតហ្វូន Galaxy S23 ទាំងអស់ដែលមានអង្គចងចាំយ៉ាងហោចណាស់ 256 GB ឡើងទៅ។

អ្នកធ្វើឱ្យលេចធ្លាយបានបង្ហោះ ជម្រើសផ្ទុកសម្រាប់ S23 , S23+ និង Ultra គឺមាន៖

  • Samsung Galaxy S23 8RAM+ 256G
  • Samsung Galaxy S23+ 8Ram +256G
  • Samsung Galaxy Ultra 12Ram+256G, 512G, 1T

មិនតែប៉ុណ្ណោះ ចំពោះកាមេរ៉ាវិញ ក៏មានទំហំធំផងដែរ ពោលគឺដល់ 200MP ដែលជាទំហំដ៏ធំបំផុតមួយ មិនធ្លាប់មាននៃត្រកូល S របស់ Samsung។

តែយ៉ាងណាមិញ យើងរងចាំតាមដានបន្តទៀត តើថា Samsung នឹងធ្វើដូចព៏ត៌មានដែលបានបែកធ្លាយនឹងឬអត់?

ប្រភព៖ GSM Arena

សោកស្តាយ! Honda លែងជាគ្រូបង្វឹកកម្ពុជាទៀតហើយ

0

យោងទៅតាមការចេញផ្សាយរបស់ផេកផ្លូវការសហព័ន្ធបាល់ទាត់កម្ពុជា បានឱ្យដឹងថា “សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់អ្នកចាត់ការទូទៅ លោក Keisuke Honda សម្រាប់ការចូលរួមចំណែក ចំណាយពេលវេលាផ្ទាល់ខ្លួន និងខិតខំប្រឹងប្រែងជាមួយក្រុមជម្រើសជាតិកម្ពុជា “ឈុតធំ” នាពេលកន្លងមក ពោលគឺចាប់តាំងពីខែសីហា ឆ្នាំ២០១៨ ដល់ខែមករា ឆ្នាំ២០២៣ នេះ ដោយការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា ទល់នឹងក្រុមជម្រើសជាតិថៃ​ គឺជាការប្រកួតចុងក្រោយរបស់លោក ជាមួយនឹងក្រុមជម្រើសជាតិកម្ពុជា “ឈុតធំ”។”May be a closeup of 1 person

សហព័ន្ធបាល់ទាត់កម្ពុជា ក៏បានបន្ថែមថា លោក Keisuke Honda នឹងបន្តភារ:កិច្ចរបស់ខ្លួនក្នុងបេសកកម្មចុងក្រោយ ក្នុងនាមជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា “អាយុក្រោម ២២ឆ្នាំ” ដែលគ្រោងនឹងចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់នៅក្នុងខែកុម្ភះ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡា SEA Games នៅខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕May be an image of 5 people and outdoors

ប្រជាជនប៉ាគីស្ថានរាប់ម៉ឺននាក់ប្រមូលផ្តុំគ្នាក្នុងពហុកីឡដ្ឋានដើម្បីប្រឡងចូលធ្វើការងារ ខណៈប្រទេសជួបវិបត្តិសេដ្ឋកិច្ចដ៏ធ្ង.ន់.ធ្ង.រ

0

បរទេស៖ ប្រជាជនប៉ាគីស្ថានគ្មានការងារធ្វើជាង ៣០,០០០ នាក់បានប្រមូលផ្តុំគ្នានៅកីឡដ្ឋានមួយក្នុងរដ្ឋធានី អ៊ីស្លាម៉ាបាដ ដើម្បីប្រឡងសរសេរចូលបម្រើការងារជាប៉ូលិស។

កាលពីពេលថ្មីៗកន្លងទៅនេះមានការចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបានបង្ហាញពីបេក្ខជនជាច្រើម៉ឺននាក់បានអង្គុយនៅកីឡដ្ឋាន Jinnah  ដែលជាកីឡដ្ឋានធំជាងគេនៅប៉ាគីស្ថាន។

នេះបើតាមព័ត៌មានពីប៉ូលិសក្រុងអ៊ីស្លាម៉ាបាដ បានឱ្យដឹងថាមានបេក្ខជនមកពីគ្រប់តំបន់ក្នុងប្រទេសប្រទេស ទាំងបុរស និងស្ត្រី មិនតិចជាង ៣២,០០០ នាក់បានមកធ្វើការប្រឡងកាលពីថ្ងៃសៅរ៍ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ខណៈដែលមានមុខតំណែងបើកចំហចំនួន ១,៦៦៧ ត្រូវបានប្រកាស។

ក្នុងនោះពួកគេម្នាក់ៗកំពុងធ្វើការប្រឡង ដោយសង្ឃឹមថានឹងត្រូវបានជ្រើសរើសជាមន្ត្រីប៉ូលិសនៅទីក្រុងអ៊ីស្លាម៉ាបាដនោះផ្ទាល់។

គួរបញ្ជាក់ផងដែរថា យោងតាមវិទ្យាស្ថានប៉ាគីស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច (PIDE)បញ្ជាក់ថា ជាង ៣១ ភាគរយនៃយុវជនប៉ាគីស្ថានគ្មានការងារធ្វើ ដោយពាក់កណ្តាលជាស្ត្រី និង ១៦ ភាគរយជាបុរស ហើយពួកគេភាគច្រើនមានសញ្ញាបត្រវិជ្ជាជីវៈត្រឹមត្រូវ។

ជាមួយគ្នានោះចំនួនប្រជាជនដែលមានអាយុធ្វើការនៅខាងក្រៅទីផ្សារការងារនៅតែមានកម្រិតខ្ពស់គួរឱ្យព្រួយបារម្ភ ដោយក្នុងក្រុមនេះមានទាំង កម្មករ ដែលបាក់ទឹកចិត្តរកការងារធ្វើមិនបាន និងអ្នកដែលមានប្រភពចំណូលផ្សេងទៀត ខណៈពេលដែលអត្រានៃការចូលរួមក្នុងទីផ្សារការងារសម្រាប់ស្ត្រីនៅតែមានកម្រិតទាប បើទោះជារដ្ឋាភិបាលបានចេញនូវគោលនយោបាយ និងវិធានការដើម្បីផ្សព្វផ្សាយក៏ដោយ។

គួរបញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធបាននឹងកំពុងជំរុញឱ្យមានការជជែកពិភាក្សាអំពីការកើនឡើងនៃភាព អត់ការងារធ្វើក្នុងប្រទេសនេះ បន្ទាប់ពីប៉ាគីស្ថានកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន៕ ប្រភព៖ pptvhd36

 

ភ្នាក់ងារជញ្ជូនវ៉ាលីសព្រលានយន្តហោះ ត្រូវស្រូបចូលក្នុងម៉ាស៊ីន

0

សហរដ្ឋអាមេរិក ៖ តាមភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា មានហេតុការណ៍សោដនាកកម្មអាក្រក់មួយធ្វើឱ្យគ្រប់គ្នាខ្លោចចិត្ត គឺមានភ្នាក់ងារដឹកជញ្ជូនសម្ភារម្នាក់ក្នុងព្រលានយន្តហោះ បានជួបហេតុការណ៍មិននឹកស្មានដល់ ដោយសារម៉ាស៊ីនស្រូបគេចូលទៅក្នុងបណ្តាលឱ្យស្លាប់ភ្លាមៗ ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃសៅរ៍ ទី៣១ ធ្នូ កន្លងមក នៅព្រលានយន្តហោះ Montgomery Regional រដ្ឋ Alabama ។Worker killed at Montgomery Regional Airport was 'ingested into the engine,' officials say

ខាងព្រលានយន្តហោះផ្តល់ព័ត៌មានថា មានភ្នាក់ងារម្នាក់ធ្វើការនៅ American Airlines បានស្លាប់ដោយសារគ្រឿងម៉ាស៊ីនស្រូបចូល ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ ។ ពួកគេនិយាយថា នៅ ម៉ោងប្រមាណ៣រសៀល មានភ្នាក់ងាររបស់ American Airlines ម្នាក់បានបាត់បង់ជីវិត តែមិនទាន់មានព័ត៌មានបន្ថែមទេ ការសន្និដ្ឋានពីមូលហេតុផ្សេងៗស្ថិតលើគ្រួសារជនរងគ្រោះ យើងមានអារម្មណ៍សោកស្តាយជាមួយហេតុការណ៍នេះ ។

American Airlines លើកឡើងថា យើងផ្តោតលើរឿងនេះដើម្បីឱ្យប្រាកដចិត្តថា គ្រប់គ្នាដែលពាក់ព័ន្ធបានទទួលប្រាក់ឧបត្ថម្ភក្នុងពេលដ៏លំបាកនេះ តែពួកគេបដិសេធការបញ្ចេញមតិផ្សេងៗពាក់ព័ន្ធនឹងការស៊ើបអង្កេត ។ យន្តហោះទាំងអស់ទាំងចូលប្រទេស និងចេញពីប្រទេស ត្រូវផ្អាកជាង៤ម៉ោងនារសៀលថ្ងៃសៅរ៍ ប៉ុន្តែព្រលានជូនដំណឹងថា នឹងត្រឡប់មកផ្តល់សេវាហោះហើរជាធម្មតាវិញនៅម៉ោង៨កន្លះ ។Worker killed in Montgomery airport 'industrial' accident

ទោះយ៉ាងណា តាមការរាយការណ៍របស់ FAA និងគណៈកម្មការសុវត្ថិភាពដឹកជញ្ជូនជាតិថា នឹងស៊ើបអង្កេតរឿងនេះ ដោយជើងហោះហើរ 3408 យន្តហោះ Embraer E175 បានចុះចតបន្ទាប់ពីហោះហើរមកពី Dallas ។ ព្រលានយន្តហោះត្រូវបានបិទក្រោយកើតហេតុការណ៍ខាងលើ ៕ ប្រភព ៖ khaosod

ឆ្នាំ២០២៧ សេដ្ឋកិច្ចថៃនឹងលូតលាស់លំដាប់ទី២៤ក្នុងលោក

0

ប្រទេសថៃ ៖ មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងអាជីវកម្មអង់គ្លេស បានបង្ហាញពីសេដ្ឋកិច្ចពិភពលោក ក្នុងនោះក៏បានវិភាគពីសេដ្ឋកិច្ចថៃនៅឆ្នាំ២០២៧ថា នឹងរីកលូតលាស់លំដាប់ទី២៤ក្នុងពិភពលោក ។

មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងអាជីវកម្មអង់គ្លេស Centre for Economics and Business Research (CEBR) បានធ្វើការវិភាគសេដ្ឋកិច្ចជាច្រើនប្រទេសក្នុងពិភពលោក ។ កាលពីថ្ងៃទី២៦ ខែធ្នូ កន្លងមក របាយការណ៍នោះចង្អុលបង្ហាញថា នៅឆ្នាំ២០២៧ សេដ្ឋកិច្ចថៃនឹងរីកលូតលាស់ស្ថិតនៅលេខរៀងទី២៤ ក្នុងពិភពលោក ។Thai economy grew 1.6% in 2021 despite COVID-19 headwind - Nikkei Asia

របាយការណ៍របស់ CEBR បាននិយាយពីការអភិវឌ្ឍសេដ្ឋកិច្ចថៃតាំងពីឆ្នាំ១៩៨៦ រហូតដល់ឆ្នាំ២០១៩ បានរីកចម្រើនរហូតមក ខណៈអត្រាប្រជាជនក្រីក្រ ពីមុនស្មើដល់៦៧% ធ្លាក់ចុះមកត្រឹម៦,២%ប៉ុណ្ណោះ តែការរាលដាលនៃជំងឺកូវីត-១៩ ធ្វើឱ្យរំខានដល់ការលូតលាស់សេដ្ឋកិច្ចប្រទេសនេះ ។ របាយការណ៍ថា សេដ្ឋកិច្ចថៃក្នុងឆ្នាំ២០២២ លូតលាស់ត្រឹមតែ២,៨%ប៉ុណ្ណោះ ហើយសេដ្ឋកិច្ចថៃនឹងត្រឡប់មកលូតលាស់ដូចមុនពេលផ្ទុះកូវីត នៅក្នុងឆ្នាំ២០២៣ ។

ទោះយ៉ាងណា ការវិភាគនេះបានលើកឡើងពីរឿងកម្លាំងពលកម្មផ្នែកកសិកម្មមានចំណូលទាប សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលស្មើនឹង៤៦,២% របស់ GDP ថៃ ។ ដូច្នេះ បើគ្មានការផ្លាស់ប្តូរផ្នែកទាំងនេះទេ នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចថៃរយៈពេលយូរអង្វែង ។Massive Debt in Thailand Burdens its Economy - InvestAsianCEBR បានវិភាគពីសេដ្ឋកិច្ចថៃនឹងលូតលាស់ជាមធ្យមប្រមាណ៣,៤%ក្នុងពេល៥ឆ្នាំ ហើយនៅឆ្នាំ២០២៨-២០៣៧ សេដ្ឋកិច្ចថៃនឹងលូតលាស់ជាមធ្យមក្នុង១ឆ្នាំ៣% ខណៈឆ្នាំ២០២៧ សេដ្ឋកិច្ចថៃនឹងលូតលាស់ក្នុងលំដាប់ទី២៤របស់ពិភពលោក ។

ទិន្នន័យសេដ្ឋកិច្ចគួរឱ្យចាប់អារម្មណ៍ពីរបាយការណ៍ CEBR ៖
១-CEBR ថា នៅឆ្នាំ២០៣២ សេដ្ឋកិច្ចវៀតណាមនឹងស្ថិតនៅលំដាប់ទី២៨របស់ពិភពលោក និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៤៥ ។
២-សេដ្ឋកិច្ចចិននឹងលូតលាស់ជាងសហរដ្ឋអាមេរិកក្នុងឆ្នាំ២០៣៦ ។
៣-សេដ្ឋកិច្ចឥណ្ឌានឹងស្ថិតនៅលំដាប់ទី៣ របស់ពិភពលោកក្នុងឆ្នាំ២០៣២ ។
៤-សេដ្ឋកិច្ចកម្ពុជានឹងស្មើប្រមាណ១០០.០០០លានដុល្លារអាមេរិកក្នុងឆ្នាំ២០៣៧ ។
៥-GDP សិង្ហបុរីនឹងលូតលាស់រយៈពេល៥ឆ្នាំ បន្ទាប់មក ជាមធ្យមក្នុង១ឆ្នាំស្មើ២,៣% ហើយបន្ទាប់ពីឆ្នាំ២០២៨ នឹងលូតលាស់ជាមធ្យមក្នុង១ឆ្នាំ២,៤% ។ នៅឆ្នាំ២០៣៧ សេដ្ឋកិច្ចសិង្ហបុរីនឹងស្ថិតក្នុងលំដាប់ទី៣៩របស់ពិភលោក ៕Thai economy logs 2.6% drop in Jan-March 2021 | Phnom Penh Post

ប្រភព ៖ mgronline

ចិនរិះគន់ប្រទេសមួយចំនួន ដែលតម្រូវឱ្យមានការធ្វើតេស្តកូវីដ១៩ លើអ្នកដំណើរជនជាតិខ្លួន

0

អន្តរជាតិ៖ នៅថ្ងៃអង្គារនេះ ប្រទេសចិនបានចេញមុខរិះគន់ចំពោះ គោលការណ៍តម្រូវធ្វើតេស្តរកជំងឺកូវីដ១៩ ដែលត្រូវបានកំណត់​ដោយប្រទេសមួយចំនួន សម្រាប់អ្នកដំណើរចេញពីទឹកដីរបស់ចិន ឆ្ពោះទៅក្រៅប្រទេស ហើយទន្ទឹមគ្នានេះទីក្រុងប៉េកាំង ក៏បានព្រមានថា ខ្លួនអាចនឹងចាត់វិធានការឆ្លើយតបផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២៣។

សហរដ្ឋអាមេរិក កាណាដា បារាំង និងជប៉ុន ស្ថិតក្នុងចំណោមប្រទេសជាង១០ ដែលនាពេលនេះបានតម្រូវឱ្យអ្នកដំណើរទាំងឡាយ មកពីប្រទេសចិន បង្ហាញលទ្ធផលអវិជ្ជមាននៃការធ្វើតេស្តកូវីដ-១៩ មុនពេលទៅដល់ប្រទេសរបស់ពួកគេ ក្រោមហេតុផលថា ចិនបាននិងកំពុងតែ​មើលឃើញ ការកើនឡើងនៃករណីឆ្លង។

ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ាវ នីង (Mao Ning) បានលើកឡើងថា «ប្រទេសមួយចំនួន បានចាត់វិធានការរឹតត្បិតការធ្វើដំណើរចូលប្រទេសរបស់ពួកគេ ដែលមានគោលដៅតែចំពោះអ្នកដំណើរចិន។ ការធ្វើបែបនេះ គឺខ្វះមូលដ្ឋានផ្នែកវិទ្យាសាស្រ្ត និងជារឿងមិនអាចទទួលយកបានឡើយ»។ លោកស្រីអ្នកនាំពាក្យបានបន្ថែមថា ភាគីចិនអាចនឹង​ចេញចំណាត់ការឆ្លើយតប ដោយស្មើភាពបកទៅវិញ។

គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២២ ចិនបានសម្រេចលុបចោលការរឹតត្បិតកូវីដសូន្យរបស់ខ្លួន ដែលត្រូវបានអនុវត្តអស់រយៈពេល​ប៉ុន្មានឆ្នាំមកហើយ។ ទីក្រុងប៉េកាំងបានប្រកាសថា អ្នកដំណើរចូលក្នុងប្រទេសចិន នឹងមិនតម្រូវឱ្យធ្វើចត្តាឡីស័កតទៀតទេ ដែលបណ្តាលឱ្យប្រជាជនចិនជាច្រើន នាំគ្នារៀបចំផែនការធ្វើដំណើរចេញទៅក្រៅប្រទេស ដែលពួកគេបានទន្ទឹងរង់ចាំជាយូរមកហើយ ៕

ទំនើបណាស់! ចិនសាកល្បងតាក់ស៊ីគ្មានមនុស្សបើកជាលើកដំបូងសម្រាប់អតិថិជនក្នុងប្រទេស

0

បរទេស៖ ក្រុមហ៊ុន Baidu Inc របស់ប្រទេសចិនទទួលបានអាជ្ញាប័ណ្ណសាកល្បងតាក់ស៊ីគ្មានមនុស្សបើកបរនៅទីក្រុងប៉េកាំង ដោយបានបញ្ជាក់កាលពីសប្តាហ៍មុនថាខ្លួនបានទទួលអាជ្ញាប័ណ្ណសម្រាប់ការធ្វើតេស្តលើផ្លូវនៃរថយន្តដែលបើកបរដោយខ្លួនឯងនៅទីក្រុង ខណៈតាក់ស៊ីគ្មានអ្នកបើកបរចំនួន ២០០ ផ្សេងទៀតនឹងត្រូវបញ្ចូលទៅក្នុងបណ្តាញរបស់ខ្លួននៅទូទាំងប្រទេសចិននៅឆ្នាំនេះ។

នាថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៣ សារព័ត៌មានរ៉យទ័របានរបាយការណ៍ពីទីក្រុងប៉េកាំងនៃប្រទេសចិន ដោយបានលើកឡើងថា ក្រុមហ៊ុនផលិតរថយន្តដ៏ទំនើប Baidu Inc បាននឹងកំពុងផ្តោតទៅលើបច្ចេកវិទ្យាយានយន្តស្វយ័តក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះខណៈដែលខ្លួនកំពុងស្វែងរកការធ្វើពិសោធកម្ម។

ក្នុងនោះក្រុមហ៊ុនបានបញ្ជាក់ថាខ្លួនបានទទួលអាជ្ញាប័ណ្ណសម្រាប់ការធ្វើតេស្តផ្លូវនៃរថយន្តដែលបើកបរដោយខ្លួនឯងនៅទីក្រុង ខណៈតាក់ស៊ីគ្មានអ្នកបើកបរចំនួន ២០០ ផ្សេងទៀតនឹងត្រូវបញ្ចូលទៅក្នុងបណ្តាញរបស់ខ្លួននៅទូទាំងប្រទេសចិននៅឆ្នាំនេះ។

យ៉ាងណាមិញការជំរុញឱ្យមានដំណើរការនេះឡើង របស់ក្រុមហ៊ុន Baidu Inc កើតឡើងខណៈក្រុមហ៊ុននៅក្រៅប្រទេសចិន បានដកខ្លួនចេញពីកាលវិភាគដាក់ឱ្យដំណើរការនៃយានជំនិះស្វ័យប្រវត្តិ ពេញលេញ កាលពីប៉ុន្មានឆ្នាំមុន ដោយសារតែការស៊ើបអង្កេត និងផ្ដោតលើបញ្ហាជាមួយរថយន្តបើកបរដោយខ្លួនឯង របស់ក្រុមហ៊ុនអាមេរិកដូចជា Tesla និង Cruise របស់ Elon Musk ជាដើម៕ ប្រភព៖ dailynews

 

ទៅដើរលេងបរទេស បើមិនចេះភាសា គួរធ្វើដូចម្តេច ដើម្បីទំនាក់ទំនង?

0

ចូលចិត្ត​ដើរលេង​នៅ​ប្រទេស​ក្រៅ​មែន​ទេ? ពិបាក​ក្នុង​ការ​ ទំនាក់ទំនង​ជាមួយ​ជនជាតិ​គេ​មែន​ទេ? ទាំង​នេះ​លែង​ជា​ការ​បារម្ភ​ទៀត​ហើយ​ បើ​អ្នក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​មុន​នឹង​ទៅ​កន្លែង​ណា​មួយ ឬ​បាន​ស្រាវជ្រាវ​ថា​កន្លែង​នោះ​និយាយ​ភាសា​អ្វី នោះ​ការ​ធ្វើ​ដំណើរ​របស់​អ្នក​នឹង​កាន់​តែ​​មាន​ភាព​ងាយ​ស្រួល ព្រម​ទាំង​សប្បាយ​រីករាយ​ជាក់​ជា​មិន​ខាន។

+ទូរសព្ទ​ស្មាតហ្វូន

ពិត​ណាស់​ទូរសព្ទ​ស្មាត​ហ្វូន ជា​មិត្ត​សំខាន់​សម្រាប់​មនុស្ស​គ្រប់​គ្នា​ នា​សម័យ​បច្ចុប្បន្ន​នេះ ហើយ​ទូរសព្ទ ក៏​ជា​ជំនួយ​យ៉ាង​ពិសេស​ពេល​អ្នក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ក្រៅ​ផង​ដែរ។ អ្នក​អាច ដោត​ឡួត App ភាសា​ដែល​អ្នក​នឹង​ទៅ​លេង ព្រោះ​ថា​សម័យ​ជឿន​លឿន​នេះ បើ​ទោះ​បី​ជា​អ្នក​មិន​ចេះ​ភាសា​ក៏​អាច​ទំនាក់ទំនង​ទៅ​គេ​បាន​យ៉ាង​ងាយ​ស្រួល ដោយ​គ្រាន់​តែ​ប្រើ​ប្រាស់​ទូរសព្ទ​ស្មាតហ្វូន​ប៉ុណ្ណោះ។Premium Photo | Portrait of afro tourist man using his mobile phone while walking outdoors on the street. new normal lifestyle concept. tourism concept.

+សៀវភៅ​ទេសចរណ៍

បើ​ទោះ​បី​ជា​បច្ចុប្បន្ន​ ស្មាតហ្វូន ងាយ​ស្រួល​ក៏​ដោយ​តែ​យ៉ាង​ណា​គួរ​ត្រៀម​សៀវភៅ​សន្ទនា​ទុក​មួយ​ ព្រោះ​ពេល​ខ្លះ​ ស្មាតហ្វូន​របស់​អ្នក​អាច​នឹង​អស់​ថ្ម ហើយ​បើ​សិន​ជា​អ្នក​ទិញ​សៀវភៅ ក៏​អាច​អោយ​អ្នក​អាច​រៀន​ភាសា​គេ​បាន​ពេល​ធ្វើ​ដំណើរ ទាំង​នេះ​គឺ​ចំណេញ​បាន​ទាំង​សង​ខាង។Male tourist looking at map in front of eiffel tower 671623 Vector Art at Vecteezy

+ភាសា​កាយ​វិការ

កុំ​មើល​ស្រាល​ភាសា​កាយវិការ​។ មិន​ថា​អ្នក​ចង្អុល​ម្រាមដៃ ឬ គ្រវីក្បាល​ អ្នក​ដ៏​ទៃ​អាច​នឹង​យល់​ថា​អ្នក​នឹង​ចង់​បាន​អ្វី។ ដូច​នេះ​បើ​អ្នក​មិន​ដឹង​ថា​និយាយ​ពាក្យ​យ៉ាងម៉េច អ្នក​គ្រាន់​តែ​ញញឹម​ហើយ​ចង្អុល​ប្រាប់​ពី​ទិសដៅ ឬ​របស់​អ្វី​មួយ​ដែល​អ្នក​ចង់​បាន៕18,937 Tourist Asking Direction Stock Photos, Pictures & Royalty-Free Images - iStock

ថ្មីប្លែកទៀតហើយៗ! ផលិតផលភេសជ្ជៈប៉ូវកម្លាំងមួយ បានយកស្រោ.ម.អ.នា.ម័.យប្រើរួចធ្វើជានិម្មិតសញ្ញា!

0

បរទេស៖ យុទ្ធសាស្ត្រផ្សាយពាណិជ្ជកម្មបែបប្លែកលើសគេលើលោក ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង CUM Sauce ដែលភេសជ្ជៈមួយប្រភេទនេះផលិតចេញពីប្រទេសស៊ុយអែតតែមួយគត់ដែលទទួលបានការចាប់អារម្មណ៍ និងទទួលបានការចែករំលែកជាមួយនិងរូបរាងដែលមានផ្លាកឡូហ្គោរូបភាពស្រោមអនាម័យដែលគេបានប្រើហើយ នៅលើកំប៉ុង។

ភេសជ្ជៈប៉ូវកម្លាំងប្រភេទថ្មីនេះ បើនិយាយពីរូបភាពវិញ មិនបាច់ថ្លែងឡើយ ហេតុដូច្នេះហើយបានជាទទួលបានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញសង្គមឥឡូវនេះទាក់ទងនឹងភេសជ្ជៈប៉ូវកម្លាំង ផលិតពីប្រទេសស៊ុយអែត ដែលប្រើរូបភាពនៃឡូហ្គោ និងម៉ាកយីហោ ដើម្បីបង្កើត និងទាក់ទាញអារម្មណ៍សម្រាប់មនុស្សជុំវិញពិភពលោក។

រូបភាពឡូហ្គោដែលស្រដៀងនឹងស្រោមអនាម័យប្រើរួច ធ្វើឲ្យគ្រប់គ្នាគិតថានេះពិតជារសជាតិដូចភេសជ្ជៈដែលគួរឱ្យចង់ទទួលទានឬទេ? ហើយក៏មានអ្នកខ្លះបានទាមទារចង់ភ្លក់ និងស្គាល់រសជាតិរបស់ភេសជ្ជៈប៉ូវកម្លាំងមួយនេះជាខ្លាំង។

ពិតណាស់គេបានដឹងថាភេសជ្ជៈ CUM Sauce បើទោះបីមានឡូហ្គោដ៏ប្លែក នឹងត្រូវបានលាយបញ្ចូល នូវរសជាតិច្រើនយ៉ាងក្តី ក៏ភេសជ្ជៈនេះសម្បូរទៅដោយសារធាតុចិញ្ចឹម និង វីតាមីនផ្សេងៗ ល្អសម្រាប់រាងកាយ។

ហើយចំពោះរសជាតិវិញមហាជនមានតែរងចាំភ្លក់បន្ទាប់ពីមានការនាំ ឬចែកដោយស្រប់ច្បាប់ណាមួយចូលក្នុងប្រទេសរបស់យើង ព្រោះមិនមានលក់នៅប្រទេសកម្ពុជាទេ ដោយទំនិញនេះត្រូវតែនាំចូលពីប្រទេសស៊ុយអែតតែប៉ុណ្ណោះ៕ ប្រភព៖ Sanook

ភ្លឺភ្នែក! អាជ្ញាធរចុះរុះរើកាស៊ីណូភ្លើងឆេះ រកឃើញលុយក្នុងទូដែកចំនួន៧កេស នៅល្អទាំងស្រុង

0

ខេត្តបន្ទាយមានជ័យ៖ អគារកាស៊ីណូហ្គ្រេនដាយអឺមេន ស៊ីធី ដែលត្រូវបានអគ្គិភ័យឆាបឆេះបង្កឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់នោះ ពេលនេះអាជ្ញាធរ និងក្រុមហ៊ុនបានសម្រេចចិត្តបើកប្រតិបត្តិការរុះរើហើយ ខណៈថ្ងៃដំបូង ក្រុមហ៊ុនម៉ៅការរុះរើ បានរកឃើញកេសដែកដាក់លុយចំនួន៧ ខណៈលុយទាំងនោះនៅល្អដូចដើមទាំងស្រុ។

លោក លី សារី និងលោក ង៉ោ ម៉េងជ្រួនអភិបាលរងខេត្តបន្ទាយមានជ័យ រួមជាមួយមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១, កងកម្លាំងចម្រុះទាំងបី រួមជាមួយក្រុមហ៊ុនម៉ៅការរុះរើ និងម្ចាស់ក្រុមហ៊ុនកាស៊ីណូ បានពិនិត្យទីតាំងកាស៊ីណូផ្ទាល់ ដើម្បីធ្វើការរុះរើសំណង់អគារ ដែលរងការខូចខាត ដោយអគ្គិភ័យកាលពីយប់ថ្ងៃទី២៨ធ្នូ ឆ្នាំ២០២២កន្លងទៅ។ លោក លី សារី បានឱ្យដឹងថា៖ ក្រោយត្រូវអគ្គិភ័យឆាបឆេះ អគារកាស៊ីណូហ្គ្រេនដាយអឺមេន ស៊ីធី នៅក្រុងប៉ោយប៉ែត រយៈពេល២យប់ គឺចាប់ថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២២ ទើបអាជ្ញាធរគ្រប់គ្រងស្ថានការបាន ខណៈកម្លាំងចម្រុះកម្ពុជា-ថៃ បានចុះអន្តរាគមន៍ និងជួយសង្គ្រោះអ្នករងរបួសធ្ងន់-ស្រាលចំនួន៥៧នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះប្រទេសថៃ៤៦នាក់ និងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត១១នាក់ និងបានបន្តរុករកអ្នកបាត់ខ្លួនក្នុងអគារកាស៊ីណូរយៈពេល២ថ្ងៃដូចគ្នា គឺចាប់ពីថ្ងៃទី២៩-៣០ ខែធ្នូ ឆ្នាំ២០២២ ដោយបានបិទបញ្ចប់នៅយប់ថ្ងៃទី៣០ និងរកឃើញអ្នកស្លាប់ចំនួន២៦សព ក្នុងនោះសពដែលមិនស្គាល់អត្តសញ្ញាមានចំនួន៦សព ឆេះអស់៤អគារខូចខាតទាំងស្រុងអស់៣អគារ។

ចំណែក លោក ង៉ោ ម៉េងជ្រួន បានបញ្ជាក់ឱ្យដឹងជាថ្មីម្ដងទៀតថា អគ្គិភ័យ បានឆាបឆេះអគារកាស៊ីណូអស់៤អគារ ខូចខាតទាំងស្រុង៣អគារ មាន២អគារជារបស់ក្រុមហ៊ុនកាស៊ីណូហ្ក្រេនដាយអឹមិនស៊ីធី និង១អគារជារបស់ក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតរីសត។ អាជ្ញាធរ និងភាគីពាក់ព័ន្ធខាងលើ បានសម្រេចគ្នា ឱ្យមានការរុះរើអគារកស៊ីណូដែលត្រូវភ្លើងឆេះនោះ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ដើម្បីបង្ការកុំឱ្យអគារកាស៊ីណូប៉ោយប៉ែតរីសត ដែលកំពុងមានសភាពទ្រុឌទ្រោមដោយសារភ្លើង និងរកកល់រលំទៅហើយនោះ ឱ្យក្រុមហ៊ុនម៉ៅការរុះរើចុះធ្វើការងារទាញទម្លាក់សំណង់អគារដែលភ្លើងបានឆេះឱ្យធ្លាក់ចុះមកក្រោម។

លោកអភិបាលរងខេត្ត បញ្ជាក់បន្ថែមថា ពេលនេះ ក្រុមហ៊ុនម៉ៅការរុះរើ បានបែងចែកជា២ក្រុមដោយ១ក្រុមផ្នែករុះរើអគារសំណង់អគ្គិភ័យឆាបឆេះ និង២ក្រុមដឹកជញ្ជូនកាកសំណល់បន្សល់ពីអគ្គិភ័យឆាបឆេះ។ មកដល់ពេលនេះ អាជ្ញាធរ និងក្រុមអ្នកជំនាញពាក់ព័ន្ធទាំងអស់ បានបាំងស័ង្កសីហ៊ុមព័ទ្ធបរិវេណជុំវិញអគារ និងបានបិទផ្លូវចាប់ពីរង្វង់មូលព្រះនរាយណ៍ ដល់ផ្លូវច្រកឆ្លងព្រំដែនកម្ពុជា-ថៃ ដោយមិនអនុញ្ញាតឱ្យមានមនុស្សដើរឆ្លងកាត់ ឬទៅក្បែរនោះឡើយ ដើម្បីការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋ។

បើយោងតាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចប្រចាំការនៅទីនោះ បានឱ្យដឹងថា ការរុករករយៈពេលត្រឹមកន្លះថ្ងៃទី០២ មករា អាជ្ញាធរបានរកឃើញកេសដែកធំៗចំនួន៧កេស ដែលបានដាក់លុយ និងទ្រព្យសម្បត្តិផ្សេងៗរបស់អគារកាស៊ីណូនៅផ្នែកខាងជើងផ្លូវ និងនៅអគារកាស៊ីណូផ្នែកខាងត្បូងផ្លូវរបស់ក្រុមហ៊ុនកាស៊ីណូហ្គ្រេនដាយអឹមេនស៊ីធី មិនទាន់បានរុះរើនៅឡើយ…៕