ប្រទេសហ្វីលីពីន ៖ កាលពីថ្ងៃទី២ ខែមករា កន្លងមក មានហេតុការណ៍ដាច់ភ្លើងនៅព្រលានយន្តហោះអន្តរជាតិ Ninoy Aquino ប្រចាំទីក្រុង Manila ប្រទេសហ្វីលីពីន ដែលធ្វើឱ្យប៉ះពាល់ដល់ជើងហោះហើរជាង៣០០ ។ ព្រលានយន្តហោះនេះអាចទទួលយន្តហោះចុះចតបានត្រឹមតែ១៥គ្រឿងប៉ុណ្ណោះក្នុង១ម៉ោង ខណៈពេលធម្មតាទទួលបានដល់ទៅ២០គ្រឿង ។Philippine Airport Now Accepting Flights

ហេតុការណ៍នេះ បានធ្វើឱ្យជើងហោះហើរចំនួន៣៦១ជើងត្រូវប្រកាសផ្អាកការហោះហើរជាបណ្តោះអាសន្នសិន ហើយយន្តហោះមួយចំនួនត្រូវប្តូរទៅចុះចតនៅព្រលានយន្តហោះផ្សេងជំនួសវិញ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកដំណើរប្រមាណ៦៥.០០០នាក់ ។

អ្នកតំណាងខាងព្រលានយន្តហោះបានប្រាប់សារព័ត៌មានថា ហេតុការណ៍នេះកើតឡើងដោយសារតែមានបញ្ហាផ្នែកអគ្គិសនី ។ លោកបន្តថា ជាលើកទី១ហើយដែលជួបបញ្ហាបែបនេះ ហើយត្រូវប្រើពេលវេលា៧២ម៉ោងដើម្បីឱ្យគ្រប់យ៉ាងត្រឡប់មកធម្មតាវិញ ។Ninoy Aquino International Airport reopening after power outage knocked out  key equipment - Asian Aviation

ទោះជាយ៉ាងណា ការដាច់ភ្លើងលើកនេះ បានធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសំខាន់ៗជាច្រើនផ្នែកនៅក្នុងព្រលានយន្តហោះ មិនថាប្រព័ន្ធត្រួតពិនិត្យ ប្រព័ន្ធស្វែងរកទីតាំង រ៉ាដា ប្រព័ន្ធទំនាក់ទំនងការបញ្ជាយន្តហោះ និងអ៊ីនធើរណេត ជាដើម ៕ ប្រភព ៖ TNN World