ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានទទួលលោក Pengiran Kasmirhan Pengiran Tahir ឯកអគ្គរាជទូតប្រ៊ុយណេប្រចាំនៅកម្ពុជាចូលជួបសម្ដែងការគួរសម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1gMUJXTwNdB6tYMXug4iseGnebYpdcDew8XKx0irR4J3PUBCwRqJmRSBks2meEVB-JA9ED80Po7jxLt6kHwe_UHWRpl92tdqxwujIutDGL0ixWJv_f3bvVopjK9Vc9Ve-pnLLTAQ9JqmfNPE8vM1tW4G2-cEDrBpZa8Gf0K4vGJdwXhyVbjg4CxlC/s960/photo_2022-12-30_09-46-40%20(2).jpg

កម្ពុជានិងប្រ៊ុយណេមានទំនាក់ទងល្អនឹងគ្នាយ៉ាងខ្លាំងក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ដោយកន្លងមកកម្ពុជាបានផ្គត់ផ្គង់អង្ករទៅប្រទេសប៊ុយណេ ហើយបន្តពង្រីកបន្ថែមទៀតតាមឆន្ទៈនយោបាយនៃថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ។

ក្នុងជំនួបនេះ លោកបានឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាពនាំចេញកសិផលខ្មែរដទៃទៀតដូចជា គ្រាប់ស្វាយចន្ទី ម្រេច និងផ្លែស្វាយជាដើម ទៅកាន់ទីផ្សារប្រទេសប្រ៊ុយណេ ហើយនឹងនាំចូលមកវិញនូវផលិតផលជីអ៊ុយរ៉េដែលមានគុណភាពនិងអាចមានតម្លៃសមរម្យមកផ្គត់ផ្គង់ឱ្យកសិករកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4Yu-iEZhdWqQVQKtKxOVbWTmpu7U-yYCLuRmivzIHCCm4750j9nqR82iQc693tx5hAr-AbRBBz6a877VOxESLalo0t1YxsLwIgY_4yQGiH-4iyMFh5xishKojEu8boxY2ReBXzWdaArJJwN_X3tdmcPEvM-LrpfQjYNa8VktSfoIAHV-Cs8bjsnwW/s1080/photo_2022-12-30_09-46-40.jpg

នេះជាកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ ដែលមិនត្រឹមតែអាចរឹតចំណងការទូតរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធប៉ុណ្ណោះទេ តែថែមទាំងផ្ដល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរក្នុងវិស័យកសិកម្ម និងធុរកិច្ចផងដែរ៕