រដ្ឋធានីកៀវ៖ ស្របពេលសង្គ្រាម វាយប្រយុទ្ធគ្នា រវាងកងទ័ពការពារទឹកដីអ៊ុយក្រែន និង កម្លាំងទាហានរុស្ស៊ី កំពុងតែបន្ដ ហើយភាគីជម្លោះទាំង២ ហាក់បីដូចជាមិនសញ្ញាណាមួយ អាចងាកទៅរកតុចរចាគ្នានោះឡើយ ព្រោះពួកគេសុទ្ធតែដាក់តម្លៃខុសៗគ្នា គឺអ៊ុយក្រែន ចង់អូសក.រុស្ស៊ីទៅកាត់ទោស ខណៈក្រុងមូស្គូ ចង់ឲ្យអ៊ុយក្រែន រំសាយទ័ពទាំងអស់របស់ខ្លួនចោល និង ព្រមទទួលស្គាល់ដែនដី ដែលទាហានរបស់ខ្លួន រឹបអូសយកបាន ជាទឹកដីរបស់រុស្ស៊ី។Russia's military set to expand as Putin vows to continue fighting in  Ukraine | PBS NewsHour

ទីភ្នាក់ងារសារព័ត៌មាន AP បានផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ថា លោក ស៊ើហ្គេ ឡាវរ៉ូវ (Sergey Lavrov) រដ្ឋមន្រ្ដីការបរទេសរុស្ស៊ី កាលពីថ្ងៃអង្គារ បានព្រមានដល់ប្រទេសអ៊ុយក្រែនជាថ្មី ថា ក្រុងកៀវ ត្រូវតែគ្មានយោធា និង បោះបង់ចោលរាល់ការគំរាមកំហែង ដោយសកម្មភាពយោធាបន្ថែមទៀត ប្រឆាំងនឹងរុស្ស៊ី។ ជាមួយគ្នានេះ លោករដ្ឋមន្រ្ដី បានចោទប្រកាន់អ៊ុយក្រែន និង លោកខាងលិច អំពីការបញ្ឆេះសង្គ្រាម ទើបជំរុញឲ្យក្រុងមូស្គូ ប្រើប្រាស់កម្លាំងទ័ព ចូលលុកលុយ។

លោករដ្ឋមន្រ្ដីក្រសួងការបរទេសរុស្ស៊ី បានសង្កត់ធ្ងន់ ថា ប្រសិនបើអ៊ុយក្រែន មិនព្រមបញ្ឈប់សកម្មភាពយោធាគំរាមកំហែងដល់រុស្ស៊ី។ កងទ័ពរុស្ស៊ី នឹងដោះស្រាយបញ្ហាទាំងនេះ។Ukraine live updates: Fighting continues as war of words intensifies

ការអត្ថាធិប្បាយរបស់ប្រមុខការទូតរូបនេះ ក៏បានឆ្លុះបញ្ជាំង អំពីការអះអាង ដោយគ្មានមូលដ្ឋានច្បាស់លាស់ ខណៈវិមានក្រឹមឡាំង បានអះអាងថា អ៊ុយក្រែន និង សម្ពន្ធមិត្តលោកខាងលិច ត្រូវតែទទួលខុសត្រូវ ចំពោះសង្គ្រាម អស់រយៈពេល១០ខែមកនេះ ដោយបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និង រាប់លាននាក់បានរត់ចោលផ្ទះសម្បែង។ ជាមួយគ្នានេះ ប្រមុខការទូតរុស្ស៊ី បានទាត់ចោលនូវរូបមន្ដសន្ដិភាពចំនួន១០ចំណុចរបស់អ៊ុយក្រែន ដើម្បីឈានទៅរកតុចរចា។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែ បានប្រកាសអំពីរូបមន្ដសន្ដិភាពទាំង១០ចំណុចរបស់ខ្លួន ជាលើកដំបូង ទៅកាន់មេដឹកនាំ នៃបណ្ដាប្រទេសមានសេដ្ឋកិច្ចជឿនលឿនបំផុតទាំង២០ (ឬG20) សម្រាប់ការបញ្ចប់សង្គ្រាម នៅលើប្រទេសរបស់គាត់។NATO official sees Russia war entering a stalemate: 'Neither side here can  win'

រូបមន្ដទាំង១០ចំណុចរបស់ប្រធានាធិបតីអ៊ុយក្រែន នោះ រួមមាន៖

១-ត្រូវរក្សាសុវត្ថិភាពវិទ្យុសកម្ម និង នុយក្លេអ៊ែរ ដោយផ្តោតលើការស្ដារសន្តិសុខ នៅជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ឈ្មោះ ហ្សាប៉ូរីសហ្សា (Zaporizhzhia) នៅក្នុងប្រទេសអ៊ុយក្រែន ដែលឥឡូវនេះ ត្រូវបានកាន់កាប់ដោយរុស្ស៊ី។

២-ត្រូវរក្សាសន្តិសុខស្បៀង រួមទាំងការការពារ និង ធានាដល់ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ទៅកាន់ប្រទេសក្រីក្របំផុតរបស់ពិភពលោក។

៣-រក្សាសន្តិសុខថាមពល ដោយផ្តោតលើការរឹតបន្តឹង លើតម្លៃធនធានថាមពលរបស់រុស្ស៊ី ក៏ដូចជា ជួយដល់អ៊ុយក្រែន នៅក្នុងការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ក្រុងកៀវ ដែលចំនួនពាក់កណ្តាល ត្រូវបានបំផ្លិចបំផ្លាញ ដោយការវាយប្រហារពីរុស្ស៊ីImpacts of Russia's War in Ukraine | Belfer Center for Science and  International Affairs

៤-ត្រូវដោះលែងអ្នកទោស និង អ្នកនិរទេសទាំងអស់ រួមទាំង អ្នកទោសសង្រ្គាម និង កុមារដែលត្រូវបាននិរទេសទៅកាន់ប្រទេសរុស្ស៊ី ឲ្យវិលត្រឡប់មកកាន់ប្រទេសកំណើតរបស់ពួកគេវិញ។

៥-ស្ដារឡើងវិញនូវបូរណភាពទឹកដីរបស់អ៊ុយក្រែន ហើយរុស្ស៊ី ត្រូវបញ្ជាក់សាជាថ្មី យោងទៅតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ តាមអ្វីដែលលោក Zelenskyy បាននិយាយ ថា «មិនអាស្រ័យលើការចរចានោះឡើយ»។

៦-ត្រូវដកទ័ពរុស្ស៊ី និង បញ្ឈប់អរិភាព ស្ដារឡើងវិញនូវព្រំដែនរបស់រដ្ឋអ៊ុយក្រែន ជាមួយរុស្ស៊ី។

៧-ត្រូវផ្ដល់យុត្តិធម៌ រួមទាំងការបង្កើតតុលាការពិសេសមួយ សម្រាប់កាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ី។Military briefing: Ukraine drone strikes show Russia it has 'no safe zones'  | Financial Times

៨-ការពារអេកូស៊ីត និងការពារបរិស្ថាន ដោយផ្តោតលើការដោះមីន និង ការស្ដារឡើងវិញនូវកន្លែងប្រព្រឹត្តិកម្មទឹក។

៩-ទប់ស្កាត់ការកើនឡើងនៃជម្លោះ និង កសាងស្ថាបត្យកម្មសន្តិសុខ នៅក្នុងលំហអាកាស Euro-Atlantic រួមទាំង ការធានា សម្រាប់អ៊ុយក្រែន។

១០-បញ្ជាក់អំពីការបញ្ចប់សង្រ្គាម រួមទាំងឯកសារដែលចុះហត្ថលេខា ដោយភាគីពាក់ព័ន្ធ។

រូបមន្ដទាំង១០ចំណុចរបស់អ៊ុយក្រែន និង ការចង់បានរបស់រុស្ស៊ី ទៅលើតំបន់ចំនួន៤ ដែលក្រុងមូស្គូ បានដាក់បញ្ចូលជាទឹកដីរបស់ខ្លួននោះ គឺមិនអាចធ្វើឲ្យភាគីជម្លោះទាំង២នេះ ឈានដល់តុចរចាសន្ដិភាពបាននោះឡើយ។ បើតាមការអះអាងរៀងៗខ្លួនបែបនេះ សង្គ្រាមនឹងបន្ដអូសបន្លាយទៅមុខបន្ថែមទៀត៕Drone attack hits Russia's Engels airbase for second time in a month –  POLITICO