ម្ចាស់​ខ្សែ​ក្រវាត់​ Thai Fight ​ក្តៅៗ​ ធឿន ធារ៉ា នឹង​ទទួល​ស្វាគមន៍​ជើង​ខ្លាំង​ថៃ Beckham Bigwin នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ស្អែក​នេះ​នៅ​សង្វៀន​​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​ធ្វើ​ឲ្យ​ស្តេច​ប្រដាល់​ថៃ Buakaw Banchamek ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។នោះ! ធឿន ធារ៉ា ប៉ះ ផេតមរកត នៅ រ៉ាចាដាំនឿន តែលោកគ្រូ អេ ភូថង  ថាមិនប៉ះពាល់ដល់ការប្រកួតនៅថៃហ្វៃឡើយ - LEENEWS

ផេក​ផ្លូវ​ការក្លឹប​ Banchamek Gym របស់​កំពូល​អ្នក​ប្រដាល់​ថៃ Buakaw Banchamek ដែល​រូប​គេ​ក៏​បាន​ចែក​រំលែក​ព័ត៌មាន​ប្រដាល់​នេះ​ដែរ​បាន​និយាយ​ថា ៖«នៅ​ថ្ងៃ​ទី៣១ ខែ​ធ្នូ​នេះសូម​ចូល​រួម​លើក​ទឹក​ចិត្ត​ដល់ Beckham។ ច្បាស់​ណាស់ រូប​គេ​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ឡើយ ហើយ​នឹង​ធ្វើ​ឲ្យ​កក្រើក​ស្រុក​ខ្មែរ»។

ឈ្មោះ Beckham BigWin ដែល​​ប្រើ​តាម​ក្លឹប​របស់​ខ្លួន ប៉ុន្តែ​ឈ្មោះ​ដែល​រូប​គេ​ប្រើ​កន្លង​មក​ Thanapat Tonphosi ជា​ម្ចាស់​ខ្សែ​ក្រវាត់​មួយ​ថៃ WBC និង​មេដាយ​មាសឃីក​បុក​ស៊ីង ពី​​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២១ (​លើក​មក​ឆ្នាំ​២០២២) នៅ​ប្រទេស​វៀតណាម។No photo description available.

តាម​ពិត​ទៅ​រូប​គេ​ធ្លាប់​ប្រកួត​ជា​មួយ​កីឡាករ​កម្ពុជា ឈឿង ល្វៃ ពីរ​ដង​ហើយ។ កាល​ស៊ីហ្គេម​​នៅ​ប្រទេស​វៀតណាម រូប​គេ​បាន​ឈ្នះ​ ល្វៃ ដោយ​ពិន្ទុ​ វគ្គ​ផ្តាច់​ព្រ័ត្រ យក​បាន​មេដាយ​មាស ប៉ុន្តែ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​រូប​គេ​បាន​ចាញ់ ល្វៃ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្នុង​ការ​ប្រកួត​ជើង​ឯក​ឃីក​បុក​ស៊ីង​អាស៊ី ឆ្នាំ​២០២២​ នៅ​ប្រទេស​ថៃ ដែល​រូប​គេ​ទទួល​បាន​ត្រឹម​មេដាយ​សំរឹទ្ធ៕