ភ្នំពេញ៖ លោក ភូ លិ អភិបាលរងខេត្តកែប បានរងការចោទប្រើហិង្សាលើស្រ្តីម្នាក់ដោយគប់កែវចំក្បាលបែកហូរឈាម និងបានបៀតបៀនប្រពន្ធគេ!

អំពើរបស់អភិបាលរងខេត្តកែបរូបនេះ បានកើតឡើង នៅពេលគាត់ស្រវឹងស្រា ក្នុងកម្មវិធីជប់លៀងអបអរសាទរប្រធានមន្ទីរបរិស្ថានថ្មីខេត្តកែប កាលពីយប់ថ្ងៃទី២៩ ខែធ្នូ!

បើរឿងនេះជាការពិតមែន សង្ឃឹមថា ថ្នាក់ដឹកនាំនឹងចាត់ឲ្យស្រាវជ្រាវ ហើយឈានដល់ចំណាត់ការលើមន្រ្តីរូបនេះ!

យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ពីលោក ភូ លិ ចំពោះរឿងរ៉ាវទាំងនេះឡើយ! ៕