ខណៈកម្ពុជាកំពុងអបអរទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ថៃ្ងទី ៧មករា ក៏ជាថ្ងៃពិសេសមួយដែរសម្រាប់ប្រទេសប្រ៊ុយណេ ដោយប្រទេសមួយនេះបានចូលជាសមាជិកអាស៊ានកាលពី ៣៤ឆ្នាំមុន។
កាលពីថ្ងៃទី ៧មករា ឆ្នាំ ១៩៨៤ ប្រទេសប្រ៊ុយណេ បានក្លាយជាសមាជិកទី ៦នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន។ ការចូលអាស៊ាននេះ កើតឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះក្រោយពីប្រទេសមួយនេះបានទទួលបានឯករាជ្យពីចក្រភពអង់គ្លេស។
តាំងពីចូលរួមជាមួយអាស៊ាន ប្រ៊ុយណេបានចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់ជាច្រើន ក្នុងនោះមាន កិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េខាងត្បូង) និងកិច្ចប្រជុំអាស៊ីបូព៌ាជាដើម។ដោយឡែកកម្ពុជាយើង បានចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែសីហា ឆ្នាំ ១៩៩៩៕
ប្រភព៖ MFA










