ប្រទេសចិន ៖ អង្គការសុខភាពពិភពលោក (WHO) បានអញ្ជើញអ្នកវិទ្យាសាស្ត្រចិនចូលរួមប្រជុំអំពីទិន្នន័យជំងឺកូវីត-១៩ ។ អ្នកជំនាញផ្នែកនេះបញ្ជាក់ថា អាការៈអ្នកជំងឺកូវីតភាគច្រើនក្នុងប្រទេសចិនពេលនេះមិនខ្លាំងក្លាទេ ពួកគេជឿថា ការរាតត្បាតនៃជំងឺកូវីតនៅតំបន់ជាច្រើនបានឆ្លងផុតកម្រិតធ្ងន់ធ្ងរហើយ ។

អង្គការនេះបានអញ្ជើញអ្នកវិទ្យាសាស្ត្រចិនចូលរួមប្រជុំពិភាក្សាអំពីជំងឺកូវីតកាលពីថ្ងៃទី៣ ខែមករា ដើម្បីឱ្យចិនបង្ហាញទិន្នន័យជំងឺកូវីតចុងក្រោយបង្អស់ ទាំងផ្នែកការបង្កើតពូជនៃមេរោគនេះ ទិន្នន័យអ្នកស្លាប់ ចំនួនអ្នកជំងឺចូលមន្ទីរពេទ្យ និងការចាក់វ៉ាក់សាំងផងដែរ ។ សារព័ត៌មានរដ្ឋាភិបាលចិន People’s Daily រាយការណ៍ថា អ្នកជំងឺកូវីតនៅចិនពេលនេះមានរោគសញ្ញាតិចតួច ហើយការឆ្លងរាលដាលបានឆ្លងផុតកម្រិតខ្លាំងហើយ ។China state media demand strict adherence to 'zero COVID' - The San Diego  Union-Tribuneមន្ត្រីសុខាភិបាលខេត្តស៊ីឈួនបញ្ជាក់ថា ពលរដ្ឋរស់នៅភាគនិរតីចិនបានឆ្លងកូវីតជាង៨០% ។ តាមមន្ទីរពេទ្យ West China, Tianfu និងសកលវិទ្យាល័យស៊ីឈួនថា នាពេល៣សប្តាហ៍កន្លងមក មានអ្នកជំងឺសរុប៤៦នាក់ចូលព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ ស្មើ១%នៃអ្នកជំងឺកូវីតទាំងអស់ ។

រីឯមន្ទីរពេទ្យ Beijing Chaoyang ក្នុងក្រុង Peking និយាយថា អ្នកជំងឺកូវីតមានអាការៈធ្ងន់ធ្ងរ គឺមានត្រឹមតែ៣-៤%ប៉ុណ្ណោះនៃអ្នកជំងឺទាំងអស់ ដែលបានទៅព្យាបាលនៅមន្ទីរពេទ្យផ្សេងៗក្នុងក្រុងនេះ ។ ចំណែកស្ថានការណ៍ចុងក្រោយ ចិនបានរាយការណ៍ពីអ្នកស្លាប់សរុបស្មើ៥.២៥៣នាក់ ។Despite calls for global cooperation, US and China fight over leading  coronavirus response - ABC News

ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងទេសចរណ៍ បានបង្ហាញតួលេខភ្ញៀវទេសចរក្នុងថ្ងៃឈប់សម្រាកឆ្លងឆ្នាំកើនឡើងបន្តិចបន្តួច គឺកើនតែ០,៤៤%ប៉ុណ្ណោះបើធៀបនឹងឆ្នាំកន្លងមក គិតជាសមាមាត្រស្មើ៤៣% នៃវិស័យទេសចរណ៍ក្នុងប្រទេសកាលពីឆ្នាំ២០១៩ មុនឆ្លងកូវីត ។

ចំណែកប្រាក់ចំណូលបានពីវិស័យទេសចរណ៍នាពេលឆ្លងឆ្នាំថ្មីកន្លងមក ស្មើ២៦.៥២០លានយន់ ឬ៣.៨៤០លានដុល្លារអាមេរិក កើនឡើង៤% បើធៀបនឹងឆ្នាំ២០២១ ។ សារព័ត៌មានចិនថា តួលេខវិស័យទេសចរណ៍នឹងកើនឡើងនាពេលចូលឆ្នាំចិនចុងខែមករា ខណៈនេះ ពេលចូលឆ្នាំចិនខាងមុខ ភ្ញៀវបានកក់បន្ទប់សណ្ឋាគារអស់ហើយក្នុងក្រុង Sanya និងរមណីយដ្ឋាននានានៅភាគខាងត្បូង ៕

ប្រភព ៖ TNN World