យោងទៅតាមការចេញផ្សាយរបស់ផេកផ្លូវការសហព័ន្ធបាល់ទាត់កម្ពុជា បានឱ្យដឹងថា “សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់អ្នកចាត់ការទូទៅ លោក Keisuke Honda សម្រាប់ការចូលរួមចំណែក ចំណាយពេលវេលាផ្ទាល់ខ្លួន និងខិតខំប្រឹងប្រែងជាមួយក្រុមជម្រើសជាតិកម្ពុជា “ឈុតធំ” នាពេលកន្លងមក ពោលគឺចាប់តាំងពីខែសីហា ឆ្នាំ២០១៨ ដល់ខែមករា ឆ្នាំ២០២៣ នេះ ដោយការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា ទល់នឹងក្រុមជម្រើសជាតិថៃ​ គឺជាការប្រកួតចុងក្រោយរបស់លោក ជាមួយនឹងក្រុមជម្រើសជាតិកម្ពុជា “ឈុតធំ”។”May be a closeup of 1 person

សហព័ន្ធបាល់ទាត់កម្ពុជា ក៏បានបន្ថែមថា លោក Keisuke Honda នឹងបន្តភារ:កិច្ចរបស់ខ្លួនក្នុងបេសកកម្មចុងក្រោយ ក្នុងនាមជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា “អាយុក្រោម ២២ឆ្នាំ” ដែលគ្រោងនឹងចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់នៅក្នុងខែកុម្ភះ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡា SEA Games នៅខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕May be an image of 5 people and outdoors