ប្រទេសថៃ ៖ ខណៈចិនជាប្រទេសដែលមានផែនដីធំបើកប្រទេសនៅថ្ងៃទី៨ ខែមករា ថៃបានចេញលក្ខខណ្ឌ៧ចំណុចសម្រាប់ភ្ញៀវទេសចរចូលមកប្រទេសរបស់ខ្លួន ដូចជា ត្រូវចាក់វ៉ាក់សាំង មានធានារ៉ាប់រងសុខភាព និងពាក់ម៉ាស់ ដោយអនុវត្តចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ តទៅ ។

លោក Sak Siam Chidchob រដ្ឋមន្ត្រីក្រសួងគមនាគមន៍ថៃ បានរៀបរាប់ពីលក្ខខណ្ឌចំនួន៧ សម្រាប់អ្នកដំណើរចូលមកកាន់ប្រទេសថៃ ដូចជា ៖

១-អ្នកដំណើរមានអាយុលើសពី១៨ឆ្នាំ ត្រូវបង្ហាញឯកសារបានចាក់វ៉ាក់សាំងគ្រប់២ម្ជុល ឬលិខិតពីពេទ្យបញ្ជាក់ថា បានជាសះស្បើយពីកូវីដ-១៩ និងមិនលើសពី៦ខែ (១៨០ថ្ងៃ) ចំណែកអ្នកដំណើរដែលមិនបានទទួលវ៉ាក់សាំង ត្រូវមានលិខិតពីពេទ្យ និងបង្ហាញហេតុផល ។
២-អ្នកដំណើរមកពីប្រទេសដែលមានវិធានការការពារមិនឱ្យអ្នកឆ្លងកូវីដធ្វើដំណើរត្រឡប់ចូលប្រទេស ត្រូវមានធានារ៉ាប់រងសុខភាពសម្រាប់ព្យាបាលកូវីដជានិច្ចអំឡុងពេលធ្វើដំណើរក្នុងប្រទេសថៃ និងបន្ថែម៧ថ្ងៃទៀតសម្រាប់អ្នកមកបំពេញបេសកកម្ម និងត្រូវមានលិខិតធានាពីផ្នែកបេសកកម្ម ។Thailand Aims to Turn Away From Mass Tourism, Target the Wealthy - Bloomberg៣-អ្នកដំណើរកាន់លិខិតឆ្លងដែនថៃ គឺទទួលបានការលើកលែងក្នុងការពិនិត្យឯកសារចាក់វ៉ាក់សាំង និងឯកសារធានារ៉ាប់រងសុខភាព ។
៤-អ្នកដំណើរដែលប្តូរជើងយន្តហោះ គឺទទួលបានការលើកលែងលើការពិនិត្យឯកសារចាក់វ៉ាក់សាំង និងឯកសារធានារ៉ាប់រងសុខភាព ។ អ្នកដំណើរទាំងនេះត្រូវអនុវត្តតាមវិធានការដែលកំណត់ដោយប្រទេសថៃ ។
៥-ផ្នែកហោះហើរនានាត្រូវពិនិត្យឯកសារដែលបានរៀបរាប់ខាងលើ បើអ្នកដំណើរណាមិនអាចបង្ហាញឯកសារទាំងនេះ ខាងផ្នែកហោះហើរត្រូវបដិសេធមិនឱ្យពួកគេធ្វើដំណើរ ។Travelling in Thailand | Real Gap Experience៦-ផ្នែកហោះហើរត្រូវប្រកាន់ភ្ជាប់នូវវិធានការពាក់ព័ន្ធ និងអនុវត្តតាមការណែនាំដែលសមស្រប ដូចជា តម្រូវឱ្យអ្នកដំណើរពាក់ម៉ាស់ជានិច្ចក្នុងពេលធ្វើដំណើរ លើកលែងតែពេលទទួលទានអាហារ ឬពេលមានហេតុការណ៍បន្ទាន់ ។
៧-អ្នកដំណើរដែលមានរោគសញ្ញាកូវីដ-១៩ ក្នុងពេលធ្វើដំណើរ នឹងត្រូវទទួលការណែនាំឱ្យពួកគេពិនិត្យការឆ្លងរោគពេលធ្វើដំណើរ ដល់គោលដៅ ។

លក្ខខណ្ឌទាំង៧ខាងលើនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ៕

ប្រភព ៖ sanook