Home Blog Page 1901

លោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន ករណីស៊ីដាច់លុយរដ្ឋជាង៣០ម៉ឺនដុល្លារ

0

ភ្នំពេញ៖ លោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា និងជាអ្នកភ្នាក់ងាររបស់ក្រសួងដើម្បីទៅបើកប្រាក់ពីធនាគារ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនហើយ ពាក់ព័ន្ធនឹងការកិបគេងថវិការដ្ឋជាង៣០ម៉ឺនដុល្លារ។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបញ្ជាក់ប្រាប់ឱ្យដឹងថា អបពបញ្ជូនជនសង្ស័យ ឈ្មោះ ឡាយ សំណាង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី១១ ខែមករានេះ ករណីកិបគេងថវិការដ្ឋជាង ១,៥០០ លានរៀល (ជាង៣៨ម៉ឺនដុល្លារ) ក្នុងនោះមានទាំងការកិបគេងប្រាក់របបគោលនយោបាយរបស់រដ្ឋជូនជនពិការក្រីក្រនៅតាមសហគមន៍ចំនួនជិត ៤ពាន់នាក់ផងដែរ។

«ក្រៅអំពីការជាប់សង្ស័យលើអំពើពុករលួយ បទល្មើសកេងយកផលប្រយោជន៍ដោយខុសច្បាប់ ឡាយសំណាង នៅជាប់សង្ស័យអំពីបទល្មើសសម្អាតប្រាក់ទៀតផង»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោកទេសរដ្ឋមន្ត្រី៕

ទំនើបណាស់! ក្រុមហ៊ុនរថយន្តល្បីរបស់អាល្លឺម៉ង់ បញ្ចេញរថយន្តអាចប្រែពណ៌បាន

0

ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់បានសម្ពោធរថយន្តរបស់ខ្លួនឈ្មោះថា ID.7 ជាមួយការលេងពណ៌ពេញមួយតួឡាន ក្នុងពិព័រណ៍បច្ចេកវិទ្យាអេឡិចត្រូនិក Consumer Electronics Show (CES) នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក។

រថយន្ត ID.7 ជាប្រភេទតួទាបទ្វារបួន ដែលត្រូវបានបង្ហាញក្នុងពិព័រណ៍ផលិតផលបច្ចេកវិទ្យាអេឡិចត្រូនិកដ៏ធំបំផុតក្នុងពិភពលោក។ ម៉ូដែលអគ្គិសនីនេះត្រូវបានស្រោបដោយថ្នាំប្រែពណ៌ឆ្លាតវៃ ដែលលាយបញ្ចូលរវាងបច្ចេកវិទ្យាទឹកថ្នាំ និងការលាបជាច្រើនស្រទាប់នៅលើតួរថយន្ត ដែលបង្កើតបានជាចំណាំងពន្លឺយ៉ាងឡូយលើរថយន្ត ID.7។The Volkswagen ID.7 Electric Sedan Promises Tesla-Beating Range And A Fix For VW's Infotainment Disaster - The Autopian

ក្រុមហ៊ុន Volkswagen បានហៅរថយន្តនេះថា ជាយានដែលបំពាក់ដោយបច្ចេកវិទ្យាអន្តរសកម្ម ដែលជានិមិត្តរូបនៃដំណើរឆ្ពោះទៅរកបច្ចេកវិទ្យាឌីជីថលទំនើបចុងក្រោយនៃត្រកូលរថយន្តអាល្លឺម៉ង់ដ៏ល្បីល្បាញនេះ។

ការលាបពណ៌លើរថយន្តមិនតិចជាង ៤០ស្រទាប់នោះទេ ហើយស្រទាប់ខ្លះមានធាតុលោហៈចម្លងអគ្គិសនី និងកម្ដៅ រីឯស្រទាប់ខ្លះទៀតជាទឹកថ្នាំអុីសូឡង់។ ទីតាំង ២២ចំណុចលើតួរថយន្តអាចត្រូវបានបញ្ជាដាច់ដោយឡែកពីគ្នា ហើយវាត្រូវបានដំណើរការដោយថាមពលអគ្គិសនីស្ថិតនៅស្រទាប់ក្រោមនៃ ទឹកថ្នាំស្រោបផ្នែកខាងក្រៅបំផុត ដែលជាស្រទាប់អេឡិចត្រូបញ្ចេញពន្លឺ។ប្រសិនបើវាត្រូវបានភ្ជាប់នឹងប្រព័ន្ធសម្លេង ក្រុមហ៊ុន Volkswagen អះអាងថា ចង្វាក់ភ្លេងនឹងត្រូវបានរំលេចតាមរយៈពន្លឺនៅទីតាំងណាមួយនៃតួរថយន្ត។Volkswagen ID.7: This is VW's new electric sedan

កាន់តែចម្លែកទៅទៀតនោះ QR codes នៅលើរថយន្តទាំងសងខាង នឹងអនុញ្ញាតឱ្យម្ចាស់រថយន្តបញ្ជាពណ៌វាតាមរយៈស្មាតហ្វូន។ សមត្ថភាពប្ដូរពណ៌របស់វា ក៏ជួយបិទបាំងផ្នែកផត និងប៉ោងនៃតួរថយន្តផងដែរ។

រថយន្ត ID.7 ត្រូវបានគេរំពឹងថា នឹងអាចរត់បានចម្ងាយ ៧០០គីឡូម៉ែត្រ សម្រាប់ការសាកអគ្គិសនីម្ដង។ នៅចំកណ្ដាលរថយន្តមានអេក្រង់ ១៥អុីញ ដែលបញ្ជាចរន្តខ្យល់។ សូម្បីតែដៃចង្កូតក៏នឹងអាចបញ្ចេញកម្ដៅឧណ្ណៗ ដល់ដៃអ្នកបើកបរផងដែរ។Volkswagen ID.7: This is VW's new electric sedan

លោក Thomas Schäfer អគ្គនាយកក្រុមហ៊ុន Volkswagen បាននិយាយថា ID.7 ជារថយន្តមួយក្នុងចំណោមឡានអគ្គិសនីទាំង ១០ម៉ូដែលរបស់អាល្លឺម៉ង់ ដែលគ្រោងនឹងសម្ពោធការលក់នៅឆ្នាំ ២០២៦។ ពេលនេះក្រុមហ៊ុនកំពុងឆ្លើយតបនឹងមតិពីបទពិសោធន៍អ្នកប្រើប្រាស់ដើម្បីធ្វើការកែល្អ ហើយម៉ូដែល ID.7 ដែលផលិតតម្រូវសម្រាប់ទីផ្សារនឹងបង្ហាញខ្លួនជាថ្មីនៅពាក់កណ្ដាលឆ្នាំ ២០២៣ មុនការសម្ពោធលក់ជាផ្លូវការ៕2023 Volkswagen ID.7 wants to compete with Tesla Model 3 - ArenaEV news

ប្រភព៖ Hindustain Times

តើបេសកទូតចិនណាខ្លះដែលបានមកទស្សនកិច្ចនៅកម្ពុជាមុនគេបង្អស់?

0

ភ្នំពេញ៖ លោកអ្នកប្រាកដជាបានអានអំពីប្រវត្តិទំនាក់ទំនងរវាងកម្ពុជានិងចិន ដែលបានភ្ជាប់ទំនាក់ទំនងជាមួយគ្នាតាំងដើមសម័យអាណាចក្រភ្នំមកម្ល៉េះ ក្នុងនោះកម្ពុជាជាភាគីដែលបានបញ្ជូនរាជទូតទៅកាន់ប្រទេសចិនមុន ហើយនៅអត្ថបទនេះ «KBN» នឹងបង្ហាញអំពីបណ្ដាបេសកទូតចិនដែលបានមកទស្សនកិច្ចនៅកម្ពុជាមុនគេបង្អស់វិញម្ដង។

បើតាមសៀវភៅប្រវត្តិទំនាក់ទំនងកម្ពុជា-ចិន មុនពេលបេសកទូតចិនធ្វើដំណើរមកកាន់ទឹកដីកម្ពុជាលើកដំបូង កម្ពុជាបានបញ្ជូនបណ្ណាការទៅថ្វាយស្ដេចចិនជាច្រើនលើក ក្នុងនោះនៅគ្រិស្ដសករាជឆ្នាំ២៤៣ ព្រះមហាក្សត្រនគរភ្នំ ព្រះបាទហ្វានឆាន (King Fan Chan) បានបញ្ជូនបណ្ណាការមានដូចជាក្រុមតន្ត្រីករ ឧបករណ៍ភ្លេង និងវត្ថុប្រចាំតំបន់ជាច្រើនទៀតទៅថ្វាយស្ដេចស៊ុនឈាន (Sun Qian) ដែលសោយរាជ្យនៅនគរតុងអ៊ូ (Dong Wu) ពោលគឺចំសម័យកាលសាមកុក ឬយុទ្ធសម័យនគរទាំងបី។ ព្រះបាទហ្វានឆាន ដែលហៅតាមសំនៀងភាសាចិននេះ ប្រហែលជាត្រូវនឹងភាសាខ្មែរហៅថា ព្រះបាទស្រីមារៈ (សិលាចារឹកនៅវ៉ូកាញ់)។

យោងតាមសៀវភៅប្រវត្តិសាស្ត្រខ្មែរបានសរសេរថា ក្នុងយុទ្ធសម័យនគរទាំងបី នគរអ៊ូដែលស្ថិតនៅភាគខាងកើតប្រទេសចិនមិនអាចធ្វើជំនួញ និងទំនាក់ទំនងជាមួយប្រទេសនៅប៉ែកខាងលិចបានឡើយ ដោយសារតែនៅខាងលិចនគរអ៊ូនេះមាននគរវ៉ី (Cao-Wei) និងនគរស៊ូ (Han-Shu) ដែលជាសត្រូវរបស់ខ្លួន ជាហេតុមិនអាចឆ្លងកាត់បាន។ ដូច្នេះហើយទើបនគរតុងអ៊ូត្រូវងាកមកធ្វើជំនួញ និងរឹតចំណងមេត្រីភាពជាមួយប្រទេសដទៃតាមផ្លូវសមុទ្រវិញ ក្នុងនោះក៏មាននគរភ្នំរបស់ខ្មែរផងដែរ។

ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងប្រទេសមិត្តទាំងពីរនេះ សៀវភៅប្រវត្តិសាស្ត្រចិនដែលសរសេរដោយជនជាតិបារាំង ហ្សាក ហ្ស៊ែរណេ (Jacques Gernet) ក៏បានបញ្ជាក់ថា នគរតុងអ៊ូបានបញ្ជូនបេសកជន និងអ្នកជំនួញពីប្រទេសខ្លួនឱ្យមកកាន់នគរភ្នំលើកដំបូងនៅគ្រិស្ដសករាជ ២២៨។

លុះដល់គ្រិស្ដសករាជ ២៤៥-២៥០ ស្ដេចនគរតុងអ៊ូ ស៊ុន ឈាន ក៏បានបញ្ចូលបេសកទូតចំនួន២រូបមកបំពេញទស្សនកិច្ចនៅនគរភ្នំ ក្នុងបំណងដើម្បីចងស្ពានមេត្រីជាមួយកម្ពុជា។ រាជទូតទាំងពីរនាក់នោះ ម្នាក់មានឈ្មោះ ខាង ថាយ (Kang Tai) មានតួនាទីជាពលទោនៃកងទ័ពតុងអ៊ូ និងម្នាក់ទៀតមានឈ្មោះ ជូ អ៉ីង (Zhu Ying) មានតួនាទីជាឃោសនករនៃនគរតុងអ៊ូ។

រាជទូត ខាង ថាយ និង ជូ អ៉ីង ក្រោយត្រលប់មកពីនគរភ្នំវិញ ពួកគេបានសរសេរនូវស្នាដៃដែលទាក់ទងនឹងទឹកដីភូមិសាស្ត្រ ធនធានផលិតផល និងប្រពៃណីរបស់អ្នកស្រុកនគរភ្នំ។ លោក ជូ អ៉ីង បានសរសេរនូវកំណត់ត្រាវត្ថុចម្លែកៗនៅនគរភ្នំ កត់ត្រានូវគំហើញនិងការជួបប្រទះផ្ទាល់ភ្នែកក្នុងពេលចុះទស្សនកិច្ចនៅនគរភ្នំ និងបណ្តានគរផ្សេងទៀត។ ចំណែកលោក ខាង ថាយ ក៏បានសរសេរនូវកំណត់ត្រាបរទេសសម័យអ៊ូ ឬហៅថា «តម្រាបរទេសសម័យអ៊ូ» ឬក៏អាចហៅថា «កំណត់ហេតុហ្វូណន» ហើយក៏អាចហៅម្យ៉ាងទៀតថា «ប្រវត្តិហ្វូណន»។ លោក ខាង ថាយ បានបញ្ជាក់ថា ប្រទេសកម្ពុជាមានទេសភាពល្អ ប៉ុន្តែរាស្រ្តលេងខ្លួនទទេគួរចម្លែក។

ឆ្លងកាត់ការសរសេរសៀវភៅទាំងនេះ ខាង ថាយ និង ជូ អ៉ីង បានរៀបរាប់អំពីស្ថានភាពនៅកម្ពុជានាសម័យនគរភ្នំដល់ប្រជាជនចិន ធ្វើឱ្យជនជាតិចិនយល់ដឹងនិងស្គាល់ពីកម្ពុជាបានកាន់ច្រើន រួមចំណែកដល់ការផ្សព្វផ្សាយប្រវត្តិសាស្ត្រ ទំនាក់ទំនង វប្បធម៌កម្ពុជានិងចិន។ ស្របពេលនោះដែរ ស្នាដៃលោកពីរក៏ជាឯកសារប្រវត្តិសាស្ត្រដែលបានរៀបរាប់ពីកម្ពុជានាសម័យនោះផងដែរ ៕

ប៉ូលីសចាប់ខ្លួនម្ចាស់ភោជនីយដ្ឋានឥណ្ឌា និងចុងភៅ ក្រោយអតិថិជន ពុលអាហាររហូតដល់ស្លា.ប់

0

បរទេស៖ ម្ចាស់ភោជនីយដ្ឋាន និងជាមេចុងភៅនៅក្នុងហាងមួយកន្លែង ក្នុងរដ្ឋ Kerala របស់ប្រទេសឥណ្ឌាត្រូវបានចាប់ខ្លួនក្នុងការកាត់ទោស បន្ទាប់ពីអតិថិជនបានពុលអាហាររហូតដល់ស្លាប់ បន្ទាប់ពីកុម្ម៉ង់ម្ហូបពីហាងនេះ។

កាលពីពេលថ្មីៗនេះ មានសេចក្ដីរាយការណ៍ពីសារព័ត៌មាន BBC បានឱ្យដឹងថា ​ប៉ូលីសនៅខេរ៉ាឡា ប្រទេសឥណ្ឌាខាងត្បូង បានធ្វើការចាប់ខ្លួនម្ចាស់ភោជនីយដ្ឋាន រួមទាំងមេចុងភៅរបស់ភោជនីយដ្ឋានមួយកន្លែង ដោយចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា ក្រោយពីមនុស្ស ២១ នាក់បានកុម្ម៉ង់អាហារពីភោជនីយដ្ឋាននេះហើយធ្លាក់ខ្លួនឈឺដោយសារពុលអាហារ។

ហើយម្នាក់ក្នុងចំណោមពួកគេបានស្លាប់ ដោយអ្នកស្លាប់គឺជាគិលានុបដ្ឋាយិកាធ្វើការនៅ Kottayam ដែលបញ្ជាទិញបាយ និងសាច់មាន់ BBQ ពីភោជនីយដ្ឋាននេះតាមអ៊ីនធឺណិត ប៉ុន្តែមិនយូរប៉ុន្មានបន្ទាប់ពីនាងទទួលទាន ក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺរហូតដល់ត្រូវចូលមន្ទីរពេទ្យនៅថ្ងៃទី ៣០ ធ្នូ ឆ្នាំ២០២២កន្លងទៅ។

ជាមួយគ្នានោះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថាមុនពេលនាងស្លាប់នៅ ថ្ងៃ ទី ២ ខែ មករា ការធ្វើកោសល្យវិច័យបឋមនៃការស្លាប់បានបង្ហាញថានាងស្លាប់ដោយសារឆ្លងមេរោគក្នុងសរីរាង្គខាងក្នុង។

បន្ថែមពីនោះប៉ូលីសបាននិយាយពីការស៊ើបអង្កេតត្រូវបានគេបញ្ជាក់ថាគិលានុបដ្ឋាយិកាពិតជាបានស្លាប់ដោយសារពុលអាហារ។ ហើយបានរកឃើញថាពីការចុះត្រួតពិនិត្យគុណភាពម្ហូបអាហារក្នុង ភោជនីយដ្ឋាននោះគឺស្ថិតក្នុងកម្រិតទាប។

ទោះជាយ៉ាងណាឧបទ្ទវហេតុនេះគឺជាករណីមួយក្នុងចំណោមករណីជាច្រើនទាក់ទងនឹងការពុលអាហារនៅក្នុងរដ្ឋ Kerala ។ ដោយករណីពុលអាហារជាច្រើនករណីក៏ត្រូវបានគេរាយការណ៍នៅផ្នែកផ្សេងទៀតនៃរដ្ឋក្នុងសប្តាហ៍កន្លងទៅ ដូចជាមានសេចក្តីរាយការណ៍កាលពីកន្លងទៅថាសិស្ស និង ឪពុកម្តាយរបស់ពួកគេបានធ្លាក់ខ្លួនឈឺក្រោយ ហូបបាយសាលា។ ហើយមនុស្សជិត ១០០ នាក់ក៏ត្រូវបានគេរាយការណ៍ថាបានធ្លាក់ខ្លួនឈឺបន្ទាប់ពីបានបរិភោគអាហារដែលបានផ្តល់ជូននៅឯពិធីបុណ្យជ្រមុជទឹក។

យ៉ាងណាមិញនេះបានបង្កើនការព្រួយបារម្ភអំពីស្តង់ដារសុវត្ថិភាពអាហារពី ភោជនីយដ្ឋាន។

បន្ទាប់ពីករណីនេះកើតឡើង បុគ្គលិកទទួលបន្ទុកសុវត្ថិភាពចំណីអាហារ បានបញ្ជូនកងកម្លាំងរបស់ខ្លួនទៅត្រួតពិនិត្យភោជនីយដ្ឋានជាង ៥០០ កន្លែងនៅទូទាំងរដ្ឋ Kerala ហើយភោជនីយដ្ឋានប្រហែល ៤៨ ត្រូវបានបញ្ជាឱ្យបិទ បន្ទាប់ពីពួកគេត្រូវបានរកឃើញថាស្ថិតក្នុងស្ថានភាពគ្មានអនាម័យ ឬរកឃើញថាមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយនឹងបន្តស៊ើបអង្កេតបន្តទៀត៕ ប្រភព៖ Thairath

ឆ្នាំ២០២២ កម្ពុជានាំចេញទំនិញជាង ២២ពាន់លានដុល្លារ កើនឡើងជាង១៦ភាគរយ

0

ភ្នំពេញ ៖ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា រយៈពេលពេញ១ឆ្នាំ២០២២ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងតម្លៃជាង ២២ពាន់លានដុល្លារ កើនឡើង១៦.៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។

របាយការណ៍បញ្ជាក់ថា ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២ កម្ពុជានាំចេញទំនិញក្នុងតម្លៃ ២២ ៤៨២ លានដុល្លារ កើនឡើង ១៦.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលតម្លៃ ១៩ ៣០៨ លានដុល្លារ។ ទន្ទឹមគ្នានេះ កម្ពុជាបាននាំចូលទំនិញមកវិញក្នុងតម្លៃ ២៩ ៩៤១ លានដុល្លារ កើនឡើង ៤.៣% ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ កើនឡើង ៥២ ៤២៤លានដុល្លារ កើនឡើង ៩.២%។

អាមេរិក គឺជាប្រទេសដែលកម្ពុជាបាននាំចេញទំនិញច្រើនជាង ដោយសម្រេចបានជាងជិត ៩ពាន់លានដុល្លារ ខណៈវៀតណាម ស្ថិតនៅលំដាប់ទី២ ដែលបានកម្ពុជាបានចេញទំនិញក្នុងតម្លៃជាង ២ពាន់លានដុល្លារ និងនាំចេញទៅចិន ក្នុងតម្លៃជាង ១២០០លានដុល្លារ រួមនឹងបណ្តាប្រទេស ដែលជាដៃគូនាំចេញទំនិញសំខាន់មួយចំនួនទៀត។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានដឹងដែរថា កាលពីឆ្នាំ២០២២ កម្ពុជាបាននាំចេញសម្លៀកបំពាក់ ក្នុងតម្លៃជាង ៩ពាន់លានដុល្លារ , ម៉ាស៊ីន និងឧបករណ៍អគ្គិសនីតម្លៃជិត ២ពាន់លានដុល្លារ កើនឡើង ៨៤.៨%, គ្រាប់ធញ្ញជាតិចំនួនជាង ១២០០លានដុល្លារ ថយចុះ៣.៧% និងស្បែកជើងចំនួន ១៧ ០០លានដុល្លារ កើនឡើង២៤.៨%៕

WoW!!! ការថែមជូនមិនធ្លាប់មានពី សាមសុង រាល់ការដាក់ Pre-Order ទូរទស្សន៍ដ៏ឆ្លាតវៃ សាមសុង OLED ជំនាន់ថ្មី នឹងទទួលបានបញ្ចុះតម្លៃភ្លាមៗបូករួមជាមួយការថែមជូន Speaker SoundTower យ៉ាងពិសេស ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 ខែមករា ឆ្នាំ2023!!

0

(ភ្នំពេញ) ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣៖ សម្រាប់ទូរទស្សន៍ សាមសុង OLED លោកអ្នកប្រាកដជាទទួលបាននូវអ្វីដែលពិសេសជាទីបំផុតលើសពីការមើលឃើញ និងការកម្សាន្តរបស់លោកអ្នក! ទាំងរូបរាង, គុណភាព, កម្រិតពណ៌, និងសំឡេង គឺពិតជាអាចនាំអារម្មណ៍របស់អ្នកដែលកំពុងទស្សនាឱ្យស្លុង និងស្ថិតក្នុងពិភពមួយដែលល្អ និងស្រស់ស្អាតលើសពីធម្មជាតិ!

ហើយឥឡូវនេះរាល់ការដាក់បញ្ជាទិញទុកមុននូវទូរទស្សន៍ សាមសុង OLED ជំនាន់ថ្មី ចាប់ពីថ្ងៃចេញផ្សាយនេះរហូតដល់ថ្ងៃទី 31 មករា ឆ្នាំ 2023 លោកអ្នកនឹងទទួលបានការផ្ដល់ជូននូវប្រូម៉ូសិនដ៏ពិសេសៗដូចជា៖

– ការបញ្ចុះតម្លៃលើទូរទស្សន៍ សាមសុង OLED 65” អ៊ីញ សល់ត្រឹមតែ $2,999 (តម្លែដើម $4,121)

– ការបញ្ចុះតម្លៃលើទូរទស្សន៍ សាមសុង OLED 55” អ៊ីញ សល់ត្រឹមតែ $1,999 (តម្លែដើម $2,747)

– បង់រំលស់ជាមួយធនាគា AEON ក្នុងអត្រាការប្រាក់ 0% រហូតដល់ 12 ខែ (គិតចាប់ពីថ្ងៃទិញ)

– ថែមជូន Speaker Samsung SoundTower ដែលមានតម្លៃដល់ទៅ $800 (បញ្ជាក់៖ ការផ្ដល់ជូននេះមិនអាចដូរជាប្រាក់វិញបានទេ)

គ្រាន់តែឃើញបូ្រម៉ូសិនរំភើបរីករាយប៉ុណ្ណឹងហើយ ចុះទម្រាំតែគុណភាពវិញកាន់តែអស្ចារ្យប៉ុនណា..! តាមពិតទៅទូរទស្សន៍ដែលឆ្លាតវៃគឺជាទូរទស្សន៍ដែលមិនមែនគ្រាន់តែសម្រាប់ការទស្សនារឿង ឬវីដេអូផ្សេងៗនោះទេតែវាត្រូវតែជាទូរទស្សន៍ដែលមានភាពបត់បែន និងទាន់សម័យផងដែរ ជាក់ស្តែងដូចជាទូរទស្សន៍ សាមសុង OLED នេះតែម្តង។

ទូរទស្សន៍ សាមសុង OLED ត្រូវបានរចនាឡើងជាមួយរូបរាងថ្មី ស្ដើងយ៉ាងស្រស់ស្អាត និងមានលក្ខណៈពិសេសលើសពីទូរទស្សន៍ធម្មតា ដែលទូរទស្សន៍ សាមសុង OLED មានភាពល្អទាំងផ្នែក គុណភាព ភាពច្នៃប្រឌិតថ្មី និងភាពលេចធ្លោគួរឱ្យទាក់ទាញ។

ទូរទស្សន៍ សាមសុង OLED ត្រូវបានដំណើរការដោយប្រព័ន្ធ Quantum HDR OLED ស្របគ្នាជាមួយនឹងប្រព័ន្ធដំណើរការ AI-upscale ដើម្បីផ្តល់នូវកម្រិតពណ៌ដ៏អស្ចារ្យ និងរូបភាព 4K ដ៏ច្បាស់ធ្វើឱ្យរូបភាពកាន់តែរស់រវើក…ត្រជាក់ភ្នែក…ជាមួយនឹងពណ៌ភ្លឺច្បាស់…ម៉ដ្ឋស្អាតបែបធម្មជាតិ។

រីឯគុណភាពសំឡេងវិញ ទូរទស្សន៍ សាមសុង OLED ត្រូវបានរុំព័ទ្ធដោយសំឡេងជុំវិញនៃប្រព័ន្ធ Dolby Atmos ដែលផ្ដល់នូវសំឡេងខ្លាំងល្អជាមួយឧបករណ៍បំពងសំឡេងទូរទស្សន៍ពហុឆានែលជាផ្នែកមួយធ្វើឱ្យរូបភាព និងសំឡេងស៊ីគ្នា ហើយប្រសិនបើបានបន្ថែមជាមួយ Samsung Soundbar ទៀតនោះរឹតតែបង្កើនគុណភាពសំឡេងកាន់តែដិតជ្រៅទៅទៀត ធ្វើឱ្យអ្នកទទួលបាននូវបទពិសោធន៍ដ៏ឈានមុខគេ និងផ្ដល់នូវអារម្មណ៍រំភើបរីករាយនៃរូបភាព និងសំឡេងដ៏ល្អបំផុតចេញពីអេក្រង់ទូរទស្សន៍ដ៏ស្តើងមួយនេះ។

ក្រុមហ៊ុន សាមសុង តែងតែនាំមកជូននូវបទពិសោធន៍ថ្មីៗដែលពោរពេញទៅដោយគំនិតច្នៃប្រឌិត និងបច្ចេកវិទ្យាទំនើបៗសម្រាប់លោកអ្នក និងពិភពលោកទាំងមូល។ ដូច្នេះចំពោះអតិថិជនដែលចង់បានផលិតផលក៏ដូចជាបរិក្ខារអេឡិចត្រូនិកទំនើបទាន់សម័យ និងស៊ីវីល័យបំផុត សូមកុំភ្លេច សាមសុង គឺជាជម្រើសទី1 និងជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

ថៃ និងវៀតណាម គ្រោងផ្លាស់ប្ដូរគោលនយោបាយទិដ្ឋាការ​ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស

0

នាយករដ្ឋមន្ត្រីវៀតណាម ផាម មិញ ជិញ(Pham Minh Chinh) បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធ សម្រួលនីតិវិធីរដ្ឋបាលក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិកដល់ជនបរទេស និងផ្លាស់ប្តូរគោលនយោបាយទិដ្ឋាការបច្ចុប្បន្ន ដើម្បីសម្រួលដល់ការចេញចូលរបស់ភ្ញៀវទេសចរឱ្យកាន់តែប្រសើរឡើង។Thủ tướng Phạm Minh Chính sắp thăm Lào - VnExpress

ប្រភពដដែលបន្តថាការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីវៀតណាមបានធ្វើឡើងដោយសារតែវិស័យទេសចរណ៍ប្រទេសវៀតណាមស្ទុះងើបយឺតឆ្ងាយពីប្រទេសជិតខាងអាស៊ីអាគ្នេយ៍មួយចំនួនបើទោះបីជាប្រទេសនេះបើកឡើងវិញឆាប់ក៏ដោយ។Vietnamese Airports Integrate a Border Management Solution to Improve  Security and Passenger Processing - Connected Aviation Today

នៅក្នុងកិច្ចប្រជុំមួយកាលពីខែមុនស្តីពីការស្តារឡើងវិញនូវទេសចរណ៍អន្តរជាតិក្រោយកូវីដ១៩ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍វៀតណាមបានស្នើរដ្ឋាភិបាលបន្តការស្នាក់នៅដោយគ្មានទិដ្ឋាការសម្រាប់ភ្ញៀវទេសចរបរទេសឱ្យដល់រយៈពេល៣០ថ្ងៃនិងផ្តល់ទិដ្ឋាការពេលមកដល់(Visa arrival )សម្រាប់ជន បរទេស ។

លោក ហ័ង ញាន ជិញ(Hoang Nhan Chinh) អគ្គលេខាធិការ ក្រុម ប្រឹក្សាទេសចរណ៍វៀតណាមបាននិយាយថា ប្រទេស វៀតណាម គួរតែពង្រីកបញ្ជីប្រទេសដែលមានសិទ្ធិលើក លែងទិដ្ឋាការ ព្រមទាំកផ្ដល់ទិដ្ឋាការស្នាក់នៅអតិបរមារហូតដល់៤៥ថ្ងៃ ដូចដែលប្រទេសថៃបានធ្វើ។

វៀតណាមទទួលបានភ្ញៀវទេសចរបរទេសតែ៣,៦លាននាក់កាលពីឆ្នាំមុន ដែលមានតែ៧០ភាគរយនៃគោលដៅកំណត់របស់ខ្លួន៕Vietnam targets phased resumption of international flights from January |  Reuters

ប្រភព៖ VN Express

គូព្រេងមិនព្រាត់! វៀតណាម នឹងត្រូវប៉ះថៃ វគ្គផ្តាច់ព្រ័ត្រ AFF ឆ្នាំ ២០២២

0

ការប្រកួត AFF Mitsubishi Electric Cup 2022 បានឈានដល់វគ្គវគ្គផ្តាច់ព្រ័ត្រហើយ ដោយក្នុងនោះ ក្រុមខ្លាំងក្នុងអាស៊ានទាំងពីរ វៀតណាម និងថៃ នឹងត្រូវប៉ះគ្នាសារជាថ្មីម្តងទៀត។

មុននឹងឡើងមកវគ្គផ្តាច់ព្រាត់នេះ​ វៀតណាមបានយកឈ្នះឥណ្ឌូនេសុី ទាំងពីរជើងក្នុងលទ្ធផល ២-០ ខណៈថៃ បានវាយបកឈ្នះម៉ាឡេសុី ៣-១ ទាំងពីរជើងដូចគ្នា។ ឆ្លងកាត់ ៥ប្រកួតចុងក្រោយនៃការប៉ះគ្នារវាងក្រុមទាំងពីរ ស្មើ៣ដង និងឈ្នះម្នាក់ម្តង។

សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើង២ជើង ដោយក្នុងនោះថ្ងៃទី១៣ ខែមករា នឹងត្រូវធ្វើនៅទឹកដីវៀតណាម មុននឹងមកលេងនឹងទឹកដីថៃវិញ នៅថ្ងៃទី១៦​ ខែមករា​ ខាងមុខនេះ៕

បង្ក្រាបទីតាំងបញ្ចាំគ្មានច្បាប់ ៦កន្លែងនៅស្រុកសំបូរ ដកហូតម៉ូតូជាច្រើនគ្រឿង

0

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំបូរ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ បានចុះបង្ក្រាបទីតាំងទទួលបញ្ចាំម៉ូតូ-រថយន្ដ ដោយគ្មានលិខិតអនុញ្ញាត ចំនួន០៦ទីតាំង នៅស្រុកសំបូរ ខេត្តក្រចេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_UlDt9NpdXsqWtkhJFeImNL8dso3Pu3NveGEYEcszBtxNxqSs7qH8QR6mydF181VQ86JTrgSusHEp6rPfEgFR9uRYJWP9YARln3oAkASlABnBIQ0l0tMT1CGPdxYkfHP0j7JLvNmbSdaSwvaUirwMX0FVj9ev8sWNps8iaOw1ztNKK39FIyp1jBZc/s1218/photo_2023-01-10_23-03-20.jpg

កម្លាំងនគរបាលបានចុះបង្ក្រាបទីបញ្ចាំគ្មានច្បាប់អនុញ្ញាត៦កន្លែងរួមមាន៖

*ទីតាំងទី១ ឈ្មោះ ជួប សុកុណា ភេទប្រុស អាយុ៤៩ឆ្នាំ ទីលំនៅភូមិកែងប្រាសាទ ឃុំសំបូរ ដោយដកហូតម៉ូតូចំនួន៤០គ្រឿង (ក្នុងនោះមានម៉ូតូសណ្តោងរឺម៉ក០១គ្រឿង) និងរថយន្ដចំនួន០១គ្រឿង។

*ទីតាំងទី២ ឈ្មោះ ឡាង ធា ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅភូមិសណ្ដាន់ ឃុំសណ្ដាន់ ដោយដកហូតម៉ូតូចំនួន០៥គ្រឿង។

*ទីតាំងទី៣ ឈ្មោះ ឆីវ ម៉េង ភេទប្រុស អាយុ៥៥ឆ្នាំ ទីលំនៅភូមិសណ្ដាន់ ឃុំសណ្ដាន់ (ម៉ូតូគ្មាន)។

*ទីតាំងទី៤ ឈ្មោះ ប៉េង សុខឌី ភេទប្រុស អាយុ៤៦ឆ្នាំ ទីលំនៅភូមិសណ្ដាន់ ឃុំសណ្ដាន់ ដោយដកហូតម៉ូតូចំនួន១០គ្រឿង។

*ទីតាំងទី៥ ឈ្មោះ កេត សុធា ភេទប្រុស អាយុ៥៣ឆ្នាំ ទីលំនៅភូមិសំបូរ ឃុំសំបូរ ដោយដកហូតម៉ូតូចំនួន០៣គ្រឿង។

*ទីតាំងទី៦ ឈ្មោះ ហេង ម៉េងសុង ភេទប្រុស ទីលំនៅភូមិសំបូរ ឃុំសំបូរ ដោយដកហូតម៉ូតូចំនួន០២គ្រឿង ។

ចំពោះម្ចាស់ទីតាំងខាងលើ ត្រូវបានសមត្ថកិច្ចហៅមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកសំបូរ ចំណែកវត្ថុតាងខាងលើដកហូតយកមករក្សាទុកបណ្ដោះអាសន្ននៅសាលាស្រុកសំបូរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEKH-eYcS_YMsCZ5CQrFz6zwss5YeLwLAbvW4FAnrGczl_npIaFlUI0FuPeNY1sgJlBX_NCae57EsTY07qh96tGXjA6BGmUeSbWh1VaSbODxHPco4-k4Zr9vRU7zOfHJnPbGXDt6CH7VlMF3XKKl6lFKLUYZTcrgKwTYP5Og4e_g2moK5kxStxfHkT/s1280/photo_2023-01-10_23-03-21.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNZmtx1J7CnmEpqzyfQM2a9T7L0vYRGLt0wTyTe_fx0qDv8aiG-zyJ2m-PVhv8hEfXavHQeHHUvX8IyZm77O8CMgIvgIudqaamV7JKvUqKTMPrpd6-WxfDLH6eMbRw5ddD7P_RcxBhr0GobkgJhAPU_kUNDkbwX-vs4z2NJUd3vB1CjzYION5JYgfo/s1280/photo_2023-01-10_23-03-22.jpg

តាមពិតអញ្ចឹងសោះ! ស្ត្រីវ័យ ៧២ ឆ្នាំម្នាក់មកបំភ្លៃព័ត៌មានប្រាប់សមត្ថកិច្ចនិងអាជ្ញាធរថាមានគេយកក្មេងមកផ្លុងចោលនៅផ្ទះសំណាក់របស់គាត់

0

ស្ត្រីអ្វី៧២ឆ្នាំម្នាក់មកបំភ្លៃព័ត៌មានប្រាប់សមត្ថកិច្ចនិងអាជ្ញាធរថាមានស្ត្រីម្នាក់យកកូនមកផ្លុងចោលនៅក្នុងបន្ទប់ផ្ទះសំណាក់របស់គាត់កាលពីយប់ថ្ងៃទី៨ខែមករា ឆ្នាំ២០២៣ ររហូតមកដល់រសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣
ស្រាប់តែនៅព្រឹកថ្ងៃទី១០ខែមករាឆ្នាំ ២០២៤នេះបែជាម្តាយរបស់កូនតូចខាងលើមកសុំអាជ្ញាធរជួយអន្តរាគមន៍រកយុត្ដិធម័ទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAWCvlf2yuBZyLiJpFNKYXGDSTDBgWDaE65kg135Vt0hvcvS1tYX913xa-XRoVNs-eItFkFgRqnbEuYfoI4IBjv5G3p4_LnxpqxKPaW7uJEHg2e8HFUDntJawlt2CgajWKqfrCgeEW-U8xR6lGp6Z9t16F5lhoTa5N2sizARvxM7cJNu0tXDfnkwqO/s1080/photo_2023-01-10_17-22-15.jpg

ស្ត្រីជាម្តាយក្មេងប្រុសខាងលេីបានរៀបរាប់ថា តាមពិតគាត់មានការទំនាក់ទំនងជាមួយកូនប្រុសថៅកែផ្ទះសំណាក់ស្កាយលាភរហូតជ្រុលជ្រួសមានកូនប្រុសម្នាក់ខាងលេីថែមទាំងមាននៅក្នុងផ្ទៃ៧ខែម្នាក់ទៀត នៅក្នុងពោះ ហេីយបុរសជាប្តីមិនបានផ្តល់ភាពកក់ក្តៅក៏ដូចជាថវិការដេីម្បីចិញ្ចឹមកូនទេរហូតមកដល់ថ្ងៃទី៨ ខែមករា គាត់ក៏បានយកកូនប្រុសរបស់គាត់មកអោយប្តីដេីម្បីចិញ្ចឹមដោយសារគាត់មិនមានលទ្ធភាពក្នុងការចិញ្ចឹមកូននោះទេ។

តែរឿងដែលហួសចិត្តនោះស្រាប់តែប្តីរបស់គាត់និងម្តាយក្មេកយកកូនប្រុសរបស់គាត់មកសាលាសង្កាត់ចោមចៅទី៣ ដោយបំភ្លៃព័ត៌មានថាមានស្ត្រីម្នាក់បើករថយន្តមួយគ្រឿងពីរនាក់ក្មេងប្រុសខាងលើទៅជួលបន្ទប់សម្រាកមួយសន្ទុះក្រោយមកស្ត្រីរូបនោះបានចុះមកវិញតែម្នាក់ឯងហើយប្រាប់កូនប្រុសរបស់គាត់ថាកូនគាត់ដេកលក់ហើយគាត់ចេញទៅទិញអីហូបមួយភ្លែតហើយក៏បើករថយន្តចេញទៅបាត់មិនឃើញមកវិញតាំងពីយប់ថ្ងៃទី ៨ ខែមករាឆ្នាំ ២០២៣ រហូតមកដល់រសៀលថ្ងៃទី ៩ ខែមករាឆ្នាំ ២០២៣ទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_2TTeCff_ackt7h1cngw6AAkduF49RJKElxOlYfurr5HI7_DBULVseuQpC2tphQxubZCPlRrtWjdW5YNuRX-XJEHw5PjHWmzY3QGUmnOfrwbecsDVexNrkDwkTg9KugOm9HLdlgC5GQPH3wyEIp8mDrHJaE19x5ePpJ_v-bbu7F27oMRu_B4XMdTQ/s1080/photo_2023-01-10_17-22-15%20(2).jpg

ស្រាប់តែនៅព្រឹកថ្ងៃទី ១០ខែមករាឆ្នាំ ២០២៣នេះស្ត្រីជាម្តាយក្មេងខាងលើមកសាលាសង្កាត់ចោមចៅទី ៣ទាំងព្រឹកស្នេីសុំឲ្យអាជ្ញាធរជួយអន្តរាគមន៍ ដល់គាត់ផង។
គាត់យល់ព្រមឲ្យម្ដាយក្មេកនិងប្តីយកកូនទៅចិញ្ចឹម
ហើយគាត់គ្រាន់តែសុំពេលណាគាត់ចង់លេងកូនឬយកកូនទៅលេងផ្ទះម្តងម្កាលផង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAIMCRRPD0mOX0emtiav11AiuWs7dOJCfdZFkKKQgZkj1O8_5apTnld8BaSRuMQqTJhrMuqU722ILD5ROsDj9Hekdkm1FJpuB0_Dtp1EoTfh9SFt6-QkzQEpOYCqSVRYCFLplcfQCxrZekDdZKkjJCX3d5BPu1OGxlRTUh6u7jGFwmypSEnrczCdFS/s1280/photo_2023-01-10_15-34-30.jpg