នាយករដ្ឋមន្ត្រីវៀតណាម ផាម មិញ ជិញ(Pham Minh Chinh) បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធ សម្រួលនីតិវិធីរដ្ឋបាលក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិកដល់ជនបរទេស និងផ្លាស់ប្តូរគោលនយោបាយទិដ្ឋាការបច្ចុប្បន្ន ដើម្បីសម្រួលដល់ការចេញចូលរបស់ភ្ញៀវទេសចរឱ្យកាន់តែប្រសើរឡើង។
ប្រភពដដែលបន្តថាការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីវៀតណាមបានធ្វើឡើងដោយសារតែវិស័យទេសចរណ៍ប្រទេសវៀតណាមស្ទុះងើបយឺតឆ្ងាយពីប្រទេសជិតខាងអាស៊ីអាគ្នេយ៍មួយចំនួនបើទោះបីជាប្រទេសនេះបើកឡើងវិញឆាប់ក៏ដោយ។
នៅក្នុងកិច្ចប្រជុំមួយកាលពីខែមុនស្តីពីការស្តារឡើងវិញនូវទេសចរណ៍អន្តរជាតិក្រោយកូវីដ១៩ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍វៀតណាមបានស្នើរដ្ឋាភិបាលបន្តការស្នាក់នៅដោយគ្មានទិដ្ឋាការសម្រាប់ភ្ញៀវទេសចរបរទេសឱ្យដល់រយៈពេល៣០ថ្ងៃនិងផ្តល់ទិដ្ឋាការពេលមកដល់(Visa arrival )សម្រាប់ជន បរទេស ។
លោក ហ័ង ញាន ជិញ(Hoang Nhan Chinh) អគ្គលេខាធិការ ក្រុម ប្រឹក្សាទេសចរណ៍វៀតណាមបាននិយាយថា ប្រទេស វៀតណាម គួរតែពង្រីកបញ្ជីប្រទេសដែលមានសិទ្ធិលើក លែងទិដ្ឋាការ ព្រមទាំកផ្ដល់ទិដ្ឋាការស្នាក់នៅអតិបរមារហូតដល់៤៥ថ្ងៃ ដូចដែលប្រទេសថៃបានធ្វើ។
វៀតណាមទទួលបានភ្ញៀវទេសចរបរទេសតែ៣,៦លាននាក់កាលពីឆ្នាំមុន ដែលមានតែ៧០ភាគរយនៃគោលដៅកំណត់របស់ខ្លួន៕
ប្រភព៖ VN Express










