ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់បានសម្ពោធរថយន្តរបស់ខ្លួនឈ្មោះថា ID.7 ជាមួយការលេងពណ៌ពេញមួយតួឡាន ក្នុងពិព័រណ៍បច្ចេកវិទ្យាអេឡិចត្រូនិក Consumer Electronics Show (CES) នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក។

រថយន្ត ID.7 ជាប្រភេទតួទាបទ្វារបួន ដែលត្រូវបានបង្ហាញក្នុងពិព័រណ៍ផលិតផលបច្ចេកវិទ្យាអេឡិចត្រូនិកដ៏ធំបំផុតក្នុងពិភពលោក។ ម៉ូដែលអគ្គិសនីនេះត្រូវបានស្រោបដោយថ្នាំប្រែពណ៌ឆ្លាតវៃ ដែលលាយបញ្ចូលរវាងបច្ចេកវិទ្យាទឹកថ្នាំ និងការលាបជាច្រើនស្រទាប់នៅលើតួរថយន្ត ដែលបង្កើតបានជាចំណាំងពន្លឺយ៉ាងឡូយលើរថយន្ត ID.7។The Volkswagen ID.7 Electric Sedan Promises Tesla-Beating Range And A Fix For VW's Infotainment Disaster - The Autopian

ក្រុមហ៊ុន Volkswagen បានហៅរថយន្តនេះថា ជាយានដែលបំពាក់ដោយបច្ចេកវិទ្យាអន្តរសកម្ម ដែលជានិមិត្តរូបនៃដំណើរឆ្ពោះទៅរកបច្ចេកវិទ្យាឌីជីថលទំនើបចុងក្រោយនៃត្រកូលរថយន្តអាល្លឺម៉ង់ដ៏ល្បីល្បាញនេះ។

ការលាបពណ៌លើរថយន្តមិនតិចជាង ៤០ស្រទាប់នោះទេ ហើយស្រទាប់ខ្លះមានធាតុលោហៈចម្លងអគ្គិសនី និងកម្ដៅ រីឯស្រទាប់ខ្លះទៀតជាទឹកថ្នាំអុីសូឡង់។ ទីតាំង ២២ចំណុចលើតួរថយន្តអាចត្រូវបានបញ្ជាដាច់ដោយឡែកពីគ្នា ហើយវាត្រូវបានដំណើរការដោយថាមពលអគ្គិសនីស្ថិតនៅស្រទាប់ក្រោមនៃ ទឹកថ្នាំស្រោបផ្នែកខាងក្រៅបំផុត ដែលជាស្រទាប់អេឡិចត្រូបញ្ចេញពន្លឺ។ប្រសិនបើវាត្រូវបានភ្ជាប់នឹងប្រព័ន្ធសម្លេង ក្រុមហ៊ុន Volkswagen អះអាងថា ចង្វាក់ភ្លេងនឹងត្រូវបានរំលេចតាមរយៈពន្លឺនៅទីតាំងណាមួយនៃតួរថយន្ត។Volkswagen ID.7: This is VW's new electric sedan

កាន់តែចម្លែកទៅទៀតនោះ QR codes នៅលើរថយន្តទាំងសងខាង នឹងអនុញ្ញាតឱ្យម្ចាស់រថយន្តបញ្ជាពណ៌វាតាមរយៈស្មាតហ្វូន។ សមត្ថភាពប្ដូរពណ៌របស់វា ក៏ជួយបិទបាំងផ្នែកផត និងប៉ោងនៃតួរថយន្តផងដែរ។

រថយន្ត ID.7 ត្រូវបានគេរំពឹងថា នឹងអាចរត់បានចម្ងាយ ៧០០គីឡូម៉ែត្រ សម្រាប់ការសាកអគ្គិសនីម្ដង។ នៅចំកណ្ដាលរថយន្តមានអេក្រង់ ១៥អុីញ ដែលបញ្ជាចរន្តខ្យល់។ សូម្បីតែដៃចង្កូតក៏នឹងអាចបញ្ចេញកម្ដៅឧណ្ណៗ ដល់ដៃអ្នកបើកបរផងដែរ។Volkswagen ID.7: This is VW's new electric sedan

លោក Thomas Schäfer អគ្គនាយកក្រុមហ៊ុន Volkswagen បាននិយាយថា ID.7 ជារថយន្តមួយក្នុងចំណោមឡានអគ្គិសនីទាំង ១០ម៉ូដែលរបស់អាល្លឺម៉ង់ ដែលគ្រោងនឹងសម្ពោធការលក់នៅឆ្នាំ ២០២៦។ ពេលនេះក្រុមហ៊ុនកំពុងឆ្លើយតបនឹងមតិពីបទពិសោធន៍អ្នកប្រើប្រាស់ដើម្បីធ្វើការកែល្អ ហើយម៉ូដែល ID.7 ដែលផលិតតម្រូវសម្រាប់ទីផ្សារនឹងបង្ហាញខ្លួនជាថ្មីនៅពាក់កណ្ដាលឆ្នាំ ២០២៣ មុនការសម្ពោធលក់ជាផ្លូវការ៕2023 Volkswagen ID.7 wants to compete with Tesla Model 3 - ArenaEV news

ប្រភព៖ Hindustain Times