ត្រូវដឹង! របៀបការពារនៅពេលមានបាតុភូតរន្ទះ

ប្រភព: មន្ទីពេទ្យកាល់ម៉ែត្រ
ប្រភព: មន្ទីពេទ្យកាល់ម៉ែត្រខ្នងវាល ឬ វាលធំ ដែលអ្នកភូមិតែងតែហៅ (ភាសាអ្នកមូលដ្ឋានមិនមានឈ្មោះផ្លូវការក្នុងផែនទី) ជាវាលស្រល់ដ៏ធំនៅជុំវិញដោយព្រៃស្រោង ស្ថិតក្នុងភូមិសូរិយា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។
ដើម្បីទៅដល់ទៅនោះ អ្នកទេសចរត្រូវធ្វើដំណើរដោយគោយន្តកន្លះម៉ោង និងថ្មើរជាងជាង៤ម៉ោងទើបអាចឡើងដល់កំពូលខ្នងវាល។ អំឡុងពេលដើរឡើងអ្នកទេសចរនឹងបានឮ សូរសំឡេងទឹកជ្រោះ សូរសំឡេងសត្វស្លាបយំកងរំពងនៅក្រោមដើមឈើធំៗអមជាមួយអាកាសធាតុត្រជាក់។
គួរបញ្ជាក់ផងដែរថា ខ្នងវាលជាតំបន់ទេសចរណ៍ផ្សងព្រេងដែលសំបូរទៅដោយធនធានធម្មជាតិ សត្វព្រៃ និងទឹកជ្រោះខ្ពស់ៗ ដើមឈើធំៗ និងវាលដើមស្រល់ដ៏ស្រស់ស្អាតជាទីទស្សនា។ មិនតែប៉ុណ្ណោះខ្នងវាលក៏ជាកន្លែងដ៏ស័ក្កសមសម្រាប់ការបោះតង់ ឬសាកថ្មជីវិតផងដែរ៕

ប្រទេសចិន ៖ ពលរដ្ឋចិនជាច្រើននាក់បានមកតម្រង់ជួរនៅមុខការិយាល័យនាយកដ្ឋានអន្តោប្រវេសន៍ក្នុងទីក្រុងប៉េកាំង ដើម្បីបន្តអាយុលិខិតឆ្លងដែនរបស់ពួកគេ ក្រោយពីរដ្ឋាភិបាលចិនប្រកាសលុបចេញនូវវិធានការពិនិត្យជំងឺកូវីដ-១៩ ។ វិធានការនេះធ្វើឱ្យពលរដ្ឋចិនចំនួន១.៤០០លាននាក់មិនបានធ្វើដំណើរទៅក្រៅប្រទេសអស់រយៈពេល៣ឆ្នាំ ។
ចិនបានបើកប្រទេសកាលពីថ្ងៃទី៨ ខែមករា កន្លងមកនេះ ដោយលុបចោលវិធានការកូវីដស្មើសូន្យរបស់ចិន ក្រោយពីមានពលរដ្ឋធ្វើបាតុកម្មប្រឆាំងនឹងវិធានការនេះ ។ ក្រោយចិនបើកប្រទេសឡើងវិញ មានពលរដ្ឋជាច្រើនរីករាយ និងបានធ្វើដំណើរទៅក្រៅប្រទេសជាបន្តបន្ទាប់ ។
គេឃើញមានពលរដ្ឋជាង១០០នាក់មកតម្រង់ជួរដើម្បីបន្តអាយុលិខិតឆ្លងដែន ក្នុងចំណោមនោះ លោក Yang Jianguo អាយុ៦៧ឆ្នាំ និយាយថា លោកមានគម្រោងធ្វើដំណើរទៅលេងកូនស្រីនៅសហរដ្ឋអាមេរិកជាលើកដំបូង បន្ទាប់ពីខកខានអស់៣ឆ្នាំ ។ ពេលនេះ លោកជាមួយភរិយាមានក្តីសុខណាស់ដែលអាចធ្វើដំណើរទៅទីនោះបាន ។
ទីក្រុងប៉េកាំងបានលុបចោលលក្ខខណ្ឌជំងឺកូវីដ-១៩ គេសង្ឃឹមថា នឹងលើកទឹកចិត្តពលរដ្ឋចិនឱ្យធ្វើដំណើរទៅក្រៅប្រទេស ដោយពួកគេមិនចាំបាច់បារម្ភថា នឹងត្រូវបានឃុំខ្លួនពេលត្រឡប់មកប្រទេសខ្លួនវិញ ។
ទីភ្នាក់ងារព័ត៌មានស៊ិនហួររាយការណ៍ថា ចិនបានចូលដល់ដំណាក់កាលថ្មីមួយក្នុងការដោះស្រាយជំងឺកូវីដ ដោយអាងលើបទពិសោធន៍ការពារកូវីដ ការអភិវឌ្ឍនៃជំងឺរាតត្បាត និងអត្រាការចាក់វ៉ាក់សាំងកើនឡើង ។ ប៉ុន្តែចិនបានរាយការណ៍ពីចំនួនអ្នកស្លាប់ដោយសារកូវីដ គិតមកដល់ថ្ងៃទី៩ ខែមករា ស្មើត្រឹម៥.២៧២នាក់ ដែលជាស្ថិតិមួយទាបបំផុតក្នុងពិភពលោក ។ ទោះយ៉ាងណា ចិននៅតែកំណត់លក្ខខណ្ឌសម្រាប់អ្នកដំណើរចូលមកក្នុងប្រទេសរបស់ខ្លួន គឺត្រូវតែពិនិត្យកូវីដហើយមានលទ្ធផលអវិជ្ជមាន ខណៈការឆ្លងរាលដាលនៃជំងឺនេះកើនឡើងខ្លាំង ៕
ប្រភព ៖ TNN World
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃប្រទេសកម្ពុជា បានចេញចំណារបញ្ជាឱ្យសមត្ថកិច្ចនាំខ្លួន លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង នាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងជាស្ថាបនិករមណីយដ្ឋានរាជិនីលង្វែកចំនួន ៥០០ដុល្លា ចូលតុលាការ ផ្តន្ទាទោសតាមច្បាប់រឿងយកដីគេ។
យ៉ាងណាមិញយោងតាមសេចក្ដីប្រកាសរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានធ្វេីលិខិតជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអភិបាលនៃគណៈអភិបាលខេត្តកណ្តាល ករណីប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ប្រគល់សមត្ថកិច្ចឱ្យស្នងការដ្ឋាននគបោលខេត្តកណ្តាល ចាត់ការតាមនីតិវិធីនាំខ្លួនជនល្មើស ឈ្មោះ សៀង ចាន់ហេង និងបក្ខពួកប្រគល់ឱ្យអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បី ចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់ដោយមិនលើកលែង។ នេះបេីយោងតាមលិខិតចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយលោកកែន សត្ថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។
ទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ជូនសម្តេចក្រឡាហោម ស ខេង និងអភិបាលកណ្តាល ស្តីពីករណីប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
សេចក្ដីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនសម្ដេច ឯកឧត្តមមេត្តាជ្រាបថា រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ដូចខាងក្រោម៖
ទាក់ទងករណីនេះ លោកស្រី សៀង ចាន់ហេង មិនអាចសុំការអត្ថាធិប្បាយបានទេ ៕








រាជធានីអូតតាវ៉ា(Ottawa)៖ ស្របពេលសហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ និង បណ្ដាប្រទេសបស្ចិមលោកដទៃទៀត ជាសម្ពន្ធមិត្តរបស់កាណាដា កំពុងតែបង្ហូរនូវគ្រឿងសឹកចម្បាំងទំនើបៗរបស់លោកខាងលិច ទៅជួយដល់កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន នោះ ក្រុងអូតតាវ៉ា ក៏បានសម្រេចចិត្ត ទិញប្រព័ន្ធការពារដែនអាកាស ទៅជួយដល់ក្រុងកៀវ សម្រាប់ការពារពីការវាយប្រហារ ដោយមីស៊ីលពីរុស្ស៊ី រហូតធ្វើឲ្យក្រុងមូស្គូ ផ្ទុះកំហឹងយ៉ាងខ្លាំង។:format(webp)/https://www.thestar.com/content/dam/thestar/politics/political-opinion/2023/01/10/justin-trudeau-and-joe-bidens-relationship-has-been-playing-out-in-private-thats-about-to-change/_3_amigos.jpg)
បណ្ដាញផ្សព្វផ្សាយរបស់កាណាដា CBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១១ ខែមករា ថា ការិយាល័យរបស់នាយករដ្ឋមន្រ្ដីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានប្រកាស ថា ក្រុងអូតតាវ៉ា នឹងទិញប្រព័ន្ធការពារដែនអាកាស ផលិត នៅសហរដ្ឋអាមេរិក យកទៅជួយដល់ប្រទេសអ៊ុយក្រែន ហើយនឹងស្វាគមន៍ដល់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) សម្រាប់ដំណើរបំពេញទស្សនកិច្ចមួយ នៅខែមីនា។
ការប្រកាសរបស់កាណាដា បានកើតឡើង នៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់មេដឹកនាំអាមេរិកខាងជើង នៅក្នុងទីក្រុងម៉ិកស៊ិក កាលពីថ្ងៃអង្គារ ក្រោយពេលមានជំនួបមួយ រវាងលោក ទ្រូដូ និង លោក បៃដិន។
កាណាដា បានលៃលកលើការចំណាយលុយ មានទំហំទឹកប្រាក់ ៤០៦លានដុល្លារ សម្រាប់ការទិញប្រព័ន្ធការពារដែនអាកាស NAMSAMS ចំនួនមួយគ្រឿង ផលិត នៅសហរដ្ឋអាមេរិក ហើយរួមជាមួយនឹងមីស៊ីលជាច្រើនដើមបន្ថែមទៀត សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន។
លោក អានីតា អាណាន់ (Anita Anand) រដ្ឋមន្រ្ដីក្រសួងការពារជាតិកាណាដា បានបញ្ជាក់ ថា រដ្ឋាភិបាលក្រុងអូតតាវ៉ា កំពុងតែធ្វើកិច្ចការនេះ ជាមួយនឹងសហរដ្ឋអាមេរិក ដើម្បីទទួលបានគ្រឿងសឹកទាំងនេះ នាំទៅផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែន ឲ្យបានលឿនបំផុត តាមតែអាចធ្វើទៅបាន។
ក្រសួងការពារជាតិកាណាដា បានបញ្ជាក់ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ថា «ការផ្ដល់ប្រព័ន្ធការពារដែនអាកាស NASAMS របស់កាណាដា នឹងជួយដល់អ៊ុយក្រែន ពង្រឹងនូវប្រព័ន្ធការពារដែនអាកាស ប្រឆាំងនឹងការវាយប្រហារ បង្កគ្រោះថ្នាក់ ទៅលើបន្ទាយទាហាន ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ និង ទីប្រជុំជនរបស់ប្រជាជន។ កាណាដា នឹងចំណាយលុយ ប្រហែល ៤០៦លានដុល្លារ ហើយវាកើតចេញពីជំនួយ ប្រហែល៥០០លានដុល្លារ ដែលលោក ទ្រូដូ បានប្រកាស កាលពីចុងឆ្នាំ២០២២»។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានស្នើសុំយ៉ាងទទូចនូប្រព័ន្ធការពារដែនអាកាស សម្រាប់សំណើជំនួយយោធារបស់គាត់ ក្រោយរងការវាយប្រហារ ពីកម្លាំងទាហានរុស្ស៊ី ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ នៅក្នុងប្រទេស៕
ប្រទេសថៃ៖ ថៃទទួលភ្ញៀវទេសចរមកពីចិនថ្ងៃដំបូងបន្ទាប់ពីប្រទេសនេះបានបើកសេរី ជាមួយនឹង១៥ ជើងហោះហើរមកពីចិនមានចំនួន ៣៤៦៥ នាក់ ខណៈដែលចិនកក់ជើងហោះហើរចំនួន ៣៨៨ ជើងទៀត ដែលមានអ្នកដំណើរ ១០០.០០០ នាក់បន្ថែមទៀត។ លើសពីនោះថៃរំពឹងថានៅចុងឆ្នាំនេះ អ្នកដំណើរចិននឹងកើនលើស ១០ លាននាក់។ ខណៈប្រទេសថៃបានទទួលភ្ញៀវទេសចរមកពីគ្រប់ប្រទេស ដោយមិនចាំបាច់បង្ហាញវ៉ាក់សាំង ២ ដង និងមិនចាំបាច់ មានកាតធានារ៉ាប់រង១០,០០០ដុល្លារនោះឡើយ។

កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ លោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបង្ហាញពីទិន្នន័យ ក្រោយទទួលភ្ញៀវទេសចរមកពីប្រទេសចិនដែលធ្វើដំណើរមកកាន់ប្រទេសថៃ បន្ទាប់ពីចិនបានប្រកាសបើកប្រទេសតាំងពីថ្ងៃទី ៨ ខែ មករា កន្លងទៅនេះ។
ការបញ្ជាក់របស់លោកបានឱ្យដឹងថា ជើងហោះហើរមកពីប្រទេសចិន មកដល់អាកាសយានដ្ឋានសុវណ្ណភូមិនៃប្រទេសថៃសម្រាប់ថ្ងៃដំបូងនេះ មានចំនួន ១៥ជើងហោះហើរ ដែលសរុបមានចំនួន ៣,៤៦៥ នាក់។
ទន្ទឹមនឹងនោះចំពោះគោលការណ៍ណែនាំសម្រាប់ការទទួល ភ្ញៀវទេសចរ គឺស្របតាមវិធានការសុខភាពសាធារណៈទូទៅ ដោយប្រទេសថៃបើកទូលាយសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ប្រទេស ជាមួយនឹងតម្រូវការ និងគោលការណ៍ណែនាំដូចៗគ្នា។ ក្រោយពីកិច្ចប្រជុំគណៈកម្មាធិការសិក្សាក្រោមច្បាប់ស្តីពីជំងឺឆ្លង ដែលមានអ្នកជំនាញសុខភាពសាធារណៈជាសមាជិក រួមគ្នា ពិភាក្សាអំពីតម្រូវការសម្រាប់ពិនិត្យមើលភ្ញៀវទេសចរអន្តរជាតិ។
ជាលទ្ធិផល ការសន្និដ្ឋានសមស្របមួយបានសម្រេច មិនរឹតបន្តឹងលក្ខខណ្ឌក្នុងការបង្ហាញព័ត៌មាន អំពី ការទទួលបានការចាក់វ៉ាក់សាំងចំនួន ២ ដង និង មិនមានការធ្វើតេស្តដោយចៃដន្យសម្រាប់កូវីត-១៩ ពីអ្នកទេសចរនោះទេ។
បន្ថែមពីនោះរួមទាំងការលុបចោលការតម្រូវឱ្យអ្នកទេសចរមានការធានារ៉ាប់រងចំនួន ១០,០០០ ដុល្លារ ព្រោះវាត្រូវបានគេរកឃើញថាឥឡូវនេះអ្នកដំណើរភាគច្រើនកំពុងទទួលបានការចាក់វ៉ាក់សាំងជាមូលដ្ឋានចំនួន ២ ដងគ្រប់ៗគ្នា ស្ថិតក្នុងប្រទេសនីមួយៗដែលមានវិធានការគ្រប់គ្រងជំងឺកូវីដក្នុងប្រទេសរបស់ពួកគេរួចទៅហើយ។

យ៉ាងណាមិញ បើតាមការប៉ាន់ប្រមាណបានបង្ហាញឱ្យដឹងថា នៅពេញមួយឆ្នាំ២០២៣ នេះ ប្រទេសថៃ នឹងមានភ្ញៀវទេសចរមកពីប្រទេសចិនប្រមាណពី ៧ ទៅ ១០ លាននាក់ ខណៈក្រសួងដឹកជញ្ជូនបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលភ្ញៀវទេសចរបរទេសនៅគ្រប់អាកាសយានដ្ឋានជាមួយនឹងសមត្ថភាពគ្រប់គ្រាន់សម្រាប់ផ្ទុកអ្នកដំណើរ សម្រាប់ភ្ញៀវសរុប ២០.៥លាននាក់៕ ប្រភព៖ Thai Post

វៀត ណាម មានគោលបំណងក្លាយជាប្រទេសមានឧស្សាហកម្មទំនើប ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
យោងតាមដំណោះស្រាយលើផែនការមេថ្នាក់ជាតិសម្រាប់រយៈពេល ២០២១ -២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ កំណើន GDP ប្រចាំឆ្នាំជាមធ្យម របស់ប្រទេសវៀតណាម គួរតែមានប្រហែល ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលនេះ។ នៅឆ្នាំ ២០៣០ GDP សម្រាប់មនុស្សម្នាក់នៅតម្លៃបច្ចុប្បន្ន នឹងឡើងដល់ប្រហែល $៧៥០០ នេះបើយោងតាមផែនការ។
ដំណោះស្រាយនេះប៉ាន់ស្មានថា វិស័យសេវាកម្មទទួលបានច្រើនជាង ៥០% នៃ GDP ជាមួយនឹងឧស្សាហកម្ម និងសំណង់មានចំនួនជាង ៤០% ហើយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកម្រិត ប្រមាណ ១០%៕
ប្រភព៖ VN Express
បរទេស៖ កម្លាំងទាហានស៊ីឈ្នួល Wagner ទាមទារការគ្រប់គ្រងទីក្រុង Soledar ដែលជាទីក្រុងរ៉ែអំបិលដ៏ធំរបស់អ៊ុយក្រែន និងជាទីតាំងដែលមានសារៈសំខាន់ខាងសេដ្ឋកិច្ច ផលប្រយោជន៍អាជីវកម្ម និងយុទ្ធសាស្ត្រហើយទីនេះក៏ជា “ទីក្រុងអំបិលដ៏ធំបំផុតនៅអឺរ៉ុប”ផងដែរ។

នាថ្ងៃទី ១១ ខែ មករា ឆ្នាំ២០២៣ទីភ្នាក់ងារព័ត៌មានបរទេសរាយការណ៍ពី ទីក្រុងគៀវ ប្រទេសអ៊ុយក្រែន បានឱ្យដឹងថា លោក Yevkini Prigozin មហាសេដ្ឋីពាណិជ្ជកររបស់ រុស្ស៊ី និងជាស្ថាបនិក ក៏ដូចជាម្ចាស់នៃ “Wagner Group” ដែលជាអង្គការទាហានស៊ីឈ្នួលអន្តរជាតិដ៏ធំមួយ ហើយលោកក៏ជាមនុស្សម្នាក់ក្នុង ចំណោមអ្នកជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
ដោយក្នុងនោះលោកបាននិយាយថា អ្នកចម្បាំងរបស់ Wagner ដែលជាអ្នកគាំទ្រកងទ័ពរុស្ស៊ី អាចនឹងកាន់កាប់ទឹកដីទាំងមូលនៃ Soledar City នៅភាគខាងកើតប្រទេសអ៊ុយក្រែន។
ហើយឥឡូវនេះអ្នកចម្បាំង Wagner បានបង្កើតបន្ទាយមួយនៅចំណុចកណ្ដាលដែលជាបេះដូងនៃទីក្រុង Soledar ដើម្បីគ្រប់គ្រងការប្រយុទ្ធគ្នាដែលបន្តកើតឡើងនៅតាមដងផ្លូវ។
ជាមួយគ្នានោះ បើតាមក្រសួងការពារជាតិអង់គ្លេស ក៏បានបញ្ចេញទិន្នន័យស៊ើបការណ៍សម្ងាត់របស់ខ្លួន និងបាននិយាយស្រដៀងគ្នានេះថា ក្រុងទាហាន Wagner នឹងអាចគ្រប់គ្រង Soledar City ដោយជោគជ័យបន្ទាប់ពីការប្រយុទ្ធគា្នរយៈជាមួយអ៊ុយក្រេន រយៈពេល៤ថ្ងៃនៅតំបន់នេះ។
ដោយឡែកក្រសួងការពារជាតិអ៊ុយក្រែនបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា៖ កងទ័ពអ៊ុយក្រែននៅតែឈរជើងក្នុងមូលដ្ឋាននៅ Soledar ដើម្បីទប់ទល់នឹងការវាយលុករបស់កងទ័ពរុស្ស៊ី និងទាហាន Wagner ដែលនៅតែព្យាយាមចង់កាន់កាប់ទីក្រុង Soledar ដែលជាអណ្តូងរ៉ែអំបិលធំជាងគេនៅអឺរ៉ុប។
ខណៈដែល សេតវិមាននៅតែវិភាគរឿងនេះថា លោក Prigozin នៅតែបញ្ជូនអ្នកប្រយុទ្ធ Wagner ទៅប្រយុទ្ធនៅសមរភូមិ Bagmut និងSoleda ដោយសារពួកគេចង់កាន់កាប់អណ្តូងរ៉ែ អំបិល និង អណ្តូងរ៉ែ ហ្គីបស៊ូម ក្នុងតំបន់នោះ សម្រាប់ផលប្រយោជន៍អាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែលោក Prigozin នៅតែរក្សាឥរិយាបទក្នុងការធ្វើ អត្ថាធិប្បាយ ដោយលើកឡើង និងយកលេសថាធ្វើសម្រាប់ “ផលប្រយោជន៍យោធា” ទៅវិញ៕ ប្រភព៖Dailynews

រដ្ឋធានីស៊េអ៊ូល៖ ជាមួយនឹងការបង្កើនសកម្មភាពយោធារបស់ក្រុងប៉េកាំង នៅក្នុងតំបន់ ធ្វើឲ្យប្រទេសជប៉ុន និង កូរ៉េខាងត្បូង និង សម្ពន្ធមិត្ត ចាត់ទុកជាការគំរាមកំហែងដល់សន្ដិសុខជាតិរបស់ខ្លួន ទើបសហរដ្ឋអាមេរិក បានបង្កើនការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយនឹងកងទ័ពរបស់ប្រទេសជិតខាងចិន។
សារព័ត៌មាន The Eurasia Times បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១០ ខែមករា ថា កងទ័ពសហរដ្ឋអាមេរិក បាន និង កំពុងតែធ្វើសមយុទ្ធ កាន់តែច្រើនឡើងៗ ជាមួយសម្ពន្ធមិត្តរបស់ខ្លួន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សម្រាប់បង្កើននូវការត្រៀមខ្លួនរបស់ពួកគេ និង ពង្រឹងទំនាក់ទំនងដល់សន្តិសុខជាតិ ចំពេលមានភាពតានតឹង នៅក្នុងតំបន់។
នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ សហរដ្ឋអាមេរិក បានចូលរួមធ្វើសមយុទ្ធយោធាយ៉ាងច្រើន ជាមួយនឹងប្រទេសមហាអំណាចសេដ្ឋកិច្ចនានា នៅជុំវិញប្រទេសចិន រួមមាន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង និង តៃវ៉ាន់…ជាដើម។ ការបង្កើនសកម្មភាពយោធារបស់ក្រុងវ៉ាស៊ីនតោន កំពុងតែធ្វើឲ្យក្រុមអ្នកជំនាញ ប៉ាន់ប្រមាណ អំពីគោលបំណង បញ្ជូនសារព្រមាន ទៅដល់ក្រុងប៉េកាំង និង រារាំងដល់សកម្មភាពយោធារបស់កូរ៉េខាងជើង។
សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ បានធ្វើសមយុទ្ធទ័ពអាកាសរួមគ្នា ដោយមានចូលរួម ពីយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ B-52H, យន្ដហោះចម្បាំងបំកាយ F-22 ជាច្រើនគ្រឿង និង យន្ដហោះបំបាំងកាយ F-35A ហើយយន្ដហោះប្រដេញ F-15K របស់កូរ៉េខាងត្បូង។ ការធ្វើសមយុទ្ធយោធារួមគ្នានេះ ក៏ជាការបង្ហាញវត្ដមានយន្ដហោះបំបាំងកាយដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសកូរ៉េខាងត្បូង ជាលើកដំបូង ចាប់តាំងពីខែឧសភា ឆ្នាំ២០១៨មក។
សមយុទ្ធកងទ័ពអកាសនេះ បានធ្វើឡើង ត្រឹមតែរយៈពេលថ្ងៃ២ ក្រោយពេលកូរ៉េខាងជើង បានអះអាង អំពីការអនុវត្ដនូវការបាញ់សាកល្បងផ្កាយរណបឈ្លបយកការណ៍យោធា ដែលអាចនឹងធ្វើឡើង នៅដើមឆ្នាំ២០២៣។ ស្របពេលកូរ៉េខាងជើង កំពុងតែបង្កើននូវការគំរាមកំហែងកាន់តែខ្លាំងក្លាឡើងនោះ សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង បានប្តេជ្ញា ថា នឹងបង្កើននូវការត្រៀមខ្លួនប្រយុទ្ធ និង ធ្វើអន្តរប្រតិបត្តិការរបស់ប្រទេសទាំង២។
ចន្លោះពីខែតុលា ដល់ ខែវិច្ឆិកា សហរដ្ឋអាមេរិក និង កូរ៉េខាងជើង បានធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំ នៅក្នុងរយៈពេលជាច្រើនឆ្នាំ។ សមយុទ្ធយោធានេះ មានការចូលរួម ពីយន្ដហោះចម្បាំងជាង២០០គ្រឿង និង មានកងទ័ពរាប់ម៉ឺននាក់ មកពីកងទ័ពអាកាសរបស់កូរ៉េខាងត្បូង និង កងទ័ពអាកាស កងម៉ារីន កងទ័ពជើងទឹក កងទ័ពជើងគោករបស់សហរដ្ឋអាមេរិក។
ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក ក៏បានបញ្ជូននាវាផ្ទុកយន្ដហោះ ដើរដោយថាមពលនុយក្លេអ៊ែរ ប្រភេទ USS Ronald Reagan សម្រាប់ការធ្វើសមយុទ្ធយោធា ជាមួយនឹងកូរ៉េខាងត្បូង។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលក្រុងសេអ៊ូល បានប្រកាស អំពីផែនការធ្វើសមយុទ្ធយោធារួមគ្នា ទ្រង់ទ្រាយធំ ជាមួយនឹងកងទ័ពសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០២៣ ដោយរួមទាំងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំ នៅក្នុងរយៈពេល៦ឆ្នាំបន្ដទៅមុខទៀត។
ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីខែសីហា ឆ្នាំ២០២២ បានអនុម័តនូវកញ្ចប់គ្រឿងសព្វាវុធ មានទំហំទឹកប្រាក់ ១,១ពាន់លានដុល្លារ សម្រាប់តៃវ៉ាន់ ក្រោយពេលមានភាពតានតឹតជាមួយនឹងតៃវ៉ាន់ នៅច្រកសមុទ្រតៃវ៉ាន់ ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេររិក លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) នៅក្នុងទីក្រុងតៃប៉ិ ចន្លោះពីថ្ងៃទី២-៣ ខែសីហា។ កញ្ចប់គ្រឿងសព្វាវុធទាំងនោះ មានទាំងកម្មវិធីរ៉ាដាស៊ើបការណ៍សម្ងាត់, មីស៊ីល Harpoon ចំនួន៦០ដើម ផលិតដោយក្រុមហ៊ុន Boeing និង មីស៊ីលបាញ់ពីលើអាកាសតាក់តិក ប្រភេទ Sidewinder ចំនួន១០០ដើម ផលិតដោយក្រុមហ៊ុនរ៉ៃថុន (Raytheon) ។
លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីខែធ្នូ បានចុះហត្ថលេខាលើច្បាប់អនុញ្ញាតការពារជាតិ (National Defense Authorization Act) ដោយបានបែងចែកប្រាក់ ចំនួន១០ពាន់លានដុល្លារ សម្រាប់ជំនួយសន្ដិសុខ សម្រាប់កោះតៃវ៉ាន់ នៅក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត។ សកម្មភាពរបស់ក្រុងវ៉ាស៊ីនតោន បានផ្ដល់មាគ៌ាមួយបន្ថែមទៀត សម្រាប់ការផ្ទេរគ្រឿងសឹកចម្បាំង បន្ថែមពីការលក់គ្រឿងយុទ្ធោបករណ៍ទំនើបៗ ដល់ក្រុងតៃប៉ិ។
ច្បាប់នេះ ក៏ផ្តល់សិទ្ធិអំណាចដល់ប្រធានាធិបតីសហរដ្ឋអាមេរិក អាចបង្ហូរគ្រឿងយុទ្ធភណ្ឌ ដែលមានស្រាប់ ចេញពីឃ្លាំងអាវុធរបស់កងទ័ពអាមេរិក សម្រាប់ផ្ទេរទៅកោះតៃវ៉ាន់ នៅក្នុងករណីមានការវាយប្រហារពីប្រទេសចិន ឬ សកម្មភាពឈ្លានពានណាមួយ មានលក្ខណៈស្រដៀងទៅនឹងអ្វីដែលរដ្ឋបាលរបស់លោក Biden កំពុងតែធ្វើ សម្រាប់អ៊ុយក្រែន។
ការបង្កើនសមត្ថភាពការពារជាតិរបស់តៃវ៉ាន់ កំពុងតែក្លាយជាអាទិភាពបន្ទាន់មួយ សម្រាប់សហរដ្ឋអាមេរិក ក្រោយពេលក្រុមមន្រ្ដីជាន់ខ្ពស់ នៃមន្ទីរបញ្ចកោណ បានព្រមាន ថា កងទ័ពចិន កំពុងតែធ្វើដំណើរឆ្ពោះទៅមុខ បង្កើនសមត្ថភាព វាយប្រហារទៅលើតៃវ៉ាន់ នៅក្នុងឆ្នាំ២០២៧៕
អន្តរជាតិ៖ មន្ទីរបញ្ចកោណ នៅថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយថាសហរដ្ឋអាមេរិកនឹងបណ្ដុះបណ្ដាលទាហានអ៊ុយក្រែន នៅឯមូលទ័ពមួយកន្លែងស្ថិតនៅក្នុង រដ្ឋអូក្លាហូម៉ា (Oklahoma) ពីរបៀបប្រើប្រាស់ និងការថែទាំប្រព័ន្ធខែលប្រឆាំងមីស៊ីល ប៉ាទ្រីយ៉ូត (Patriot) ដែលទីក្រុងវ៉ាស៊ីនតោនប្រកាសបញ្ជូនឱ្យទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Nbcnews ។
ទីក្រុងវ៉ាស៊ីនតោន បានសន្យាផ្ដល់ប្រព័ន្ធខែលប្រឆាំងមីស៊ីល ប៉ាទ្រីយ៉ូត (Patriot) មួយគ្រឿងដល់អ៊ុយក្រែន កាលពីចុងឆ្នាំ២០២២កន្លងទៅ ដើម្បីជួយទីក្រុងកៀវទប់ទល់នឹងការវាយប្រហារ បំផ្លិចបំផ្លាញតាមផ្លូវអាកាសពីសំណាក់កងទ័ពរុស្ស៉ី។ ថ្លែងប្រាប់អ្នកសារព័ត៌មានអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ផាត រ៉ៃដឺ (Pat Ryder) បានគូសបញ្ជាក់ដូច្នេះថា «ការបណ្ដុះបណ្ដាល ទាហានអ៊ុយក្រែនពីរបៀបប្រើប្រព័ន្ធមីស៊ីលប៉ាទ្រីយ៉ូត (Patriot) នឹងត្រូវចាប់ផ្ដើមក្នុងការពេលឆាប់ៗខាងមុខនេះ ឬអាចនៅសប្ដាហ៍ក្រោយ នៅឯមូលដ្ឋាន Fort Sill នៃរដ្ឋ Oklahoma។ លោក រ៉ៃដឺ បន្តទៀតថាទាហានអ៊ុយក្រែនប្រហែលពី៩០ ដល់១០០នាក់ នឹងត្រូវចូលរួមក្នុងការបណ្ដុះបណ្ដាលនេះដែលអាចនឹងត្រូវចំណាយពេលជាច្រើនខែ។
គួរបញ្ជាក់ថា ផលិតដោយក្រុមហ៊ុន Raytheon ប្រព័ន្ធខែលប្រឆាំងមីស៊ីល ប៉ាទ្រីយ៉ូត (Patriot) គឺជាប្រព័ន្ធមីស៊ីលបាញ់ចេញពីផ្ទៃដី ទៅអាកាស និងត្រូវបានរចនាឡើងដើម្បីស្ទាក់ចាប់បំផ្លាញ មីស៊ីលបាលិស្ទីគ និងយន្ដហោះចម្បាំង។ ប្រព័ន្ធមីស៊ីលនេះត្រូវបានប្រើប្រាស់ជាលើកដំបូងនៅក្នុងសង្រ្គាមឈ្លានពានអ៉ីរ៉ាក់របស់សហរដ្ឋអាមេរិក នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ហើយបើតាម ក្រុមហ៊ុន Raytheon ប្រព័ន្ធខែលប្រឆាំងមីស៊ីល ប៉ាទ្រីយ៉ូត (Patriot) បានស្ទាក់ចាប់បំផ្លាញមីស៊ីលបាលិស្ទីគច្រើនជាង ១៥០គ្រាប់ នៅក្នុងសមរភូមិចាប់តាំងពីឆ្នាំ២០១៥មក ៕