Home Blog Page 189

ចិនបំបែកកំណត់ត្រាពិភពលោក! មនុស្សយន្តអាចដើរបានចម្ងាយឆ្ងាយជាងគេបំផុតរហូតដល់ជាង១០០គីឡូម៉ែត្រក្នុង១ថ្ងៃ

0

ប្រទេសចិន ៖ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ មនុស្សយន្តចិនអាចដើរបានចម្ងាយរហូតដល់ជាង១០០គីឡូម៉ែត្រក្នុង១ថ្ងៃដោយពុំឈប់តាមផ្លូវ រហូតដល់បំបែកកំណត់ត្រាពិភពលោក Guinness World Records គឺជាមនុស្សយន្តដើរឆ្ងាយបំផុត ។ នេះបង្ហាញពីបច្ចេកវិទ្យាកាន់តែទំនើបខ្លាំងឡើងរបស់ក្រុមហ៊ុនផលិតមនុស្សយន្តនៅប្រទេសចិន និងអាចអភិវឌ្ឍន៍បច្ចេកវិទ្យាខ្លាំងជាងនេះសម្រាប់ប្រកួតប្រជែងជាមួយមនុស្សយន្តផលិតដោយក្រុមហ៊ុនផ្សេងៗលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0NWFvzXIuFrOrpd8Fz6zV47_lsaP4YIFt7JYQChy9Qc9killHZBF2d10lkwHOZg7fodGJ-7K5JL7625A0NvtbJiOCOsu5H7RCR0Jj1LDMzVcOF_ToZBYSacnuETculDO21VE1c-gadjZzeRLmIZ9W2GfBEYR5nkYcSaB_IsFw4Kk3rf6ATOMnRnpzOxbz/s745/image_2025-11-26_11-23-21.png

ក្រុមហ៊ុនបច្ចេកវិទ្យាចិនឈ្មោះ AgiBot បានល្បីល្បាញលើពិភពលោក បន្ទាប់ពីក្រុមហ៊ុននេះផលិតមនុស្សយន្ត A2 អាចដើរបានចម្ងាយរហូតដល់១០៦គីឡូម៉ែត្រក្នុង១ថ្ងៃ ដោយចាប់ផ្តើមធ្វើដំណើរចាកចេញពីបឹងជិនជី ខេត្តជៀនស៊ូ ទៅកាន់ទីក្រុងសៀងហៃដោយជោគជ័យដោយពុំឈប់តាមផ្លូវ ។ នេះជាការបំបែកកំណត់ត្រាថ្មីក្នុង Guinness World Records សម្រាប់មនុស្សយន្តដើរឆ្ងាយបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjHshF_wdC6m91xVG4ygYoS6IvXe8oSEZeiTm0Cr4s57F8tsk4OdufkScp4WOKf5lbIimzPzvn92x2V4vlgX-_DT4O4uq7kPFxQKb1eI1iYwK78U3I2C5sKtpKwjgUeey8G7AFLk9oaiObMP4ug6i_qZq93Xn_q7HvCjPqwthIPJF25PSFlYVeMnsel-0A/s696/photo_2025-11-26_10-59-43.jpg

មនុស្សយន្តចិនអាចដើរឆ្ងាយដោយសារប្រព័ន្ធបច្ចេកវិទ្យាពិសេសផលិតឡើងដោយក្រុមហ៊ុន AgiBot ទើបធ្វើឱ្យវាផ្លាស់ប្តូរថ្មដោយខ្លួនឯងក្នុងអំឡុងពេលធ្វើដំណើរ ។ ក្រុមហ៊ុន AgiBot បញ្ជាក់ថា មនុស្សយន្តនេះគោរពច្បាប់ចរាចរណ៍គ្រប់ប្រភេទ និងដើរលើផ្លូវខុសៗគ្នា ទាំងផ្លូវកៅស៊ូ ផ្លូវរាបស្មើ ឬឡើងស្ពាន ដែលនេះបញ្ជាក់ពីមនុស្សយន្តមានសមត្ថភាពដើរតាមតំបន់នានាជាក់ស្តែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj65kTTSV15F3rtBN9CPr2QzqLp6UK1hTzYUoqXcQth_XmzZ86Oft15agHgzBHdf_kdIyMT7EdKuSyenGzbBdUSd05bfsoD9UcXn-QVsZICfwomUbPwBltW_rV0DMV1zXSbeNJLnI-zb0EhBq0vBHnFzu1L5PF13hGb-urzTYSc04KTuzvlHyFU8AbIMqd_/s1200/photo_2025-11-26_10-59-43%20(2).jpg

ពេលដល់គោលដៅ វានិយាយទៅកាន់អ្នកសារព័ត៌មានស៊ីនហួរថា ៖ «ការដើរនេះជាបទពិសោធន៍មិនអាចបំភ្លេចបាន និងត្រូវការស្បែកជើងថ្មី» ដែលការនិយាយនេះធ្វើឱ្យវាទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ។ ភាពជោគជ័យនេះមិនត្រឹមតែទាក់ទាញការចាប់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែបង្ហាញពីការរីកចម្រើននៃបច្ចេកវិទ្យាមនុស្សយន្ត និងថាមពលថ្ម ដែលអាចឱ្យវាដើរមិនឈប់ឈរ ហើយថ្ងៃអនាគត វានឹងមានតួនាទីសំខាន់ក្នុងការងារដឹកជញ្ជូន ត្រួតពិនិត្យ ឬជួយសង្គ្រោះជីវិតមនុស្សនៅកន្លែងគ្រោះថ្នាក់ ព្រមទាំងបង្កើនប្រសិទ្ធភាពការងារច្រើនផ្នែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimHrDTRjCIlr2sDo32-vLwQR0Dsg3-D28FN4hYBuG0PojNBAZUYXlTqwO7Zd-K_MJ-XNh4VRarpFhCb6OmMnKflbywdXual-24Uvo6pqtHi7KdsEckcbqisUD2UkJ068ktGAKR6I6Qul7Tzcj9d8iQS4Gakk8tVgll3MeMH2wfuFBveF6djVHYTxjss1mF/s1280/photo_2025-11-26_10-59-44.jpg

ការដើរផ្លូវឆ្ងាយរបស់មនុស្សយន្ត A2 មិនត្រឹមតែបានបំបែកកំណត់ត្រាពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែការរីកចម្រើនរបស់បច្ចេកវិទ្យាមនុស្សយន្តអាចប្រើប្រាស់ជាប្រយោជន៍ក្នុងជីវិតប្រចាំថ្ងៃ និងឧស្សាហកម្ម ។ អនុប្រធានក្រុមហ៊ុន AgiBot និយាយថា ការធ្វើដំណើរក្នុងចម្ងាយផ្លូវឆ្ងាយនេះពិបាកណាស់សម្រាប់មនុស្សធម្មតា ប៉ុន្តែមនុស្សយន្តអាចធ្វើបាន ។ នេះបញ្ជាក់ពីបច្ចេកវិទ្យាខ្ពស់របស់មនុស្សយន្តក្នុងផ្នែកពាណិជ្ជកម្ម ដោយសារវាអាចដើរតាមផ្លូវចង្អៀត និងដឹងពីពេលវេលាយប់-ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4iwQQe1H8CvTMYSO7r9NZwfsTObAvs8ePTaiwIxiIbuvZHYNRn0HepXbF4PnWxh5hFrtf-wbEcZrqnIIinEdquOEkE08AqRh1Pah4dHtJVwuvXzgpVtyqgdGypTKsimzMmHZD-Xd-z2GOdAaQw7IE3xQcwRalPTQKSxgjIGw91ovgz4zyvM5HvTnmZrJw/s1920/image_2025-11-26_11-23-20.png

គួរបញ្ជាក់ថា កាលពីខែមេសាកន្លងមក មនុស្សយន្ត Tien Kung Ultra ផលិតដោយក្រុមហ៊ុននៅទីក្រុងប៉េកាំង បានរត់ប្រណាំងម៉ារ៉ាថនក្នុងចម្ងាយ២១គីឡូម៉ែត្រ ចំណាយពេលត្រឹមតែ២ម៉ោងនិង៤០នាទី ៕

គ្រូទាយល្បីធ្លាប់ទស្សន៍ទាយពីទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅភាគខាងត្បូងប្រទេសថៃក្លាយជាការពិត!

0

ប្រទេសថៃ ៖ បន្ទាប់ពីទឹកជំនន់ជន់លិចខេត្តនានានៅភាគខាងត្បូងយ៉ាងធ្ងន់ធ្ងរ និងបង្កមហ.ន្តរាយខ្លាំងបំផុតធ្វើឱ្យពលរដ្ឋថៃនឹកឃើញដល់ការទស្សន៍ទាយរបស់អ្នកស្រី ប្រាយ ក្រាស៊ីប ជាគ្រូទាយល្បីឈ្មោះធ្លាប់ទាយពីហេតុការណ៍ផ្សេងៗ ដូចជា ការរញ្ជួយដីនៅទីក្រុងបាងកក ហើយហេតុការណ៍ទាំងនោះក៏បានកើតឡើងដូចការទស្សន៍ទាយពិតប្រាកដមែន ។ អ្នកស្រីធ្លាយទាយពីទឹកជំនន់ដ៏អាក្រក់នៅភាគខាងត្បូងផងដែរ ហើយវីដេអូរបស់អ្នកស្រីត្រូវបានពលរដ្ឋថៃចែកចាយឡើងវិញក្នុងបណ្តាញសង្គម ។ពលរដ្ឋថៃចង់ប្តឹងគ្រូទាយល្បីដែលទាញថា  ២ថ្ងៃទៀតនឹងមានសង្គ្រាមរវាងកម្ពុជា-ថៃខ្លាំងមុន | Khmer Breaking News

អ្នកស្រីបានទាយពីទឹកជំនន់នៅប្រទេសថៃថា ចាប់ពីខែកញ្ញា តុលា និងវិច្ឆិកា ឆ្នាំ២០២៥ នឹងមានទឹកជំនន់ជន់លិចបណ្តាខេត្តនៅភាគខាងត្បូងយ៉ាងធ្ងន់ធ្ងរ ដែលកម្ពស់ទឹកនឹងកើនឡើងខ្លាំងចាប់ពី២ម៉ែត្រ ទៅ៣ម៉ែត្រ ខណៈកម្ពស់ទឹកសមុទ្រកើនឡើងខ្ពស់ ។ គ្រោះធម្មជាតិដ៏អាក្រក់នេះពិតជាគួរឱ្យបារម្ភបំផុតសម្រាប់ប្រទេសថៃ ក្រៅពីរញ្ជួយដីនៅទីក្រុងបាងកក បង្កឱ្យបាត់បង់ជីវិតមនុស្ស ទ្រព្យសម្បត្តិ និងចំណាយថវិកាយ៉ាងច្រើន ។ពលរដ្ឋថៃចង់ប្តឹងគ្រូទាយល្បីដែលទាញថា  ២ថ្ងៃទៀតនឹងមានសង្គ្រាមរវាងកម្ពុជា-ថៃខ្លាំងមុន | Khmer Breaking News

វីដេអូរបស់អ្នកស្រីត្រូវបានចែកចាយឡើងវិញក្នុងបណ្តាញសង្គម ពីព្រោះទឹកជំនន់ដែលកើតឡើងនៅភាគខាងត្បូងពេលនេះ គឺធ្ងន់ធ្ងរបំផុតដូចការទាយគ្មានខុស ។ ខេត្តភាគខាងត្បូងបានលិចទឹកជាបន្តបន្ទាប់ក្រោយភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ថែមទាំងមានខ្យល់ព្យុះកាន់តែធ្វើឱ្យស្ថានការណ៍អាក្រក់ខ្លាំងឡើង ដែលពលរដ្ឋថៃពុំធ្លាប់ជួបហេតុការណ៍នេះពីមុនទេ ។ ពេលទឹកជំនន់ហូរពីព្រៃភ្នំភ្លាមៗដែលគ្មានការជូនដំណឹង ពលរដ្ឋថៃរត់ស្ទើរមិនទាន់ ខ្លះឡើងលើដំបូលផ្ទះ ខ្លះជាប់ក្នុងអគារដង្ហើយរកការសង្គ្រោះជាបន្ទាន់ ខណៈភ្នាក់ងារខ្វះទាំងកម្លាំង ខ្វះទាំងឧបករណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK3JrL0dzi4xH1v3EWRIyLJSR2nvzoSB7qCX-5_Di5VQOojRO04xrM_KZaIfBpUVnzzSjdwZKFIBwFkyBx5By1-O7ksf0nrHjUUr4lTTm1c0vys2xE5KOqO7XFx2qVX4w_6DWJdERq-GB4yLDprHkBWuH6hFeQ8mIKTdYbhOjJlit-XQXuAG7TG2BD_8-U/s1080/photo_2025-11-26_09-31-00.jpg

ពលរដ្ឋភាគខាងត្បូងស្រែកសុំការជួយសង្គ្រោះបន្ទាន់ពីនាយករដ្ឋមន្ត្រី លោក Anutin Charnvirakul ដូចជា ៖ ជួយជម្លៀសពួកគេចេញពីអគារ ជាពិសេស មនុស្សចាស់ កុមារ និងអ្នកឈឺធ្ងន់ ប៉ុន្តែអ្វីគួរឱ្យហួសចិត្ត គឺលោក Anutin បាននាំមន្ត្រីពាក់ព័ន្ធមកពិនិត្យមើលស្ថានការណ៍ទឹកជំនន់នៅស្រុកហាតយៃ ត្រឹមតែ២ដងប៉ុណ្ណោះ ហើយក៏ថតរូបបង្ហោះក្នុងបណ្តាញសង្គមទាក់ដើម្បីទាញប្រជាប្រិយភាព រួចត្រឡប់ទៅទីក្រុងបាងកកវិញ ។ ពលរដ្ឋថៃចង់ឃើញនាយរដ្ឋមន្ត្រីជួយជម្លៀសពួកគេចេញពីតំបន់គ្រោះថ្នាក់ កុំទុកឱ្យពលរដ្ឋប្រថុយស្លាប់រស់ដោយខ្លួនឯង ប៉ុន្តែការជួយយឺតយ៉ាវមិនទាន់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRrjG77LB8MKhpUBddSQE6gaX9ztnsTSSyDe-hu32Bppsro_gUV4Ln7_TNvPjWVy9ip4GBmNxc0DN8wpjHVzIst4aC_JujqKczeLS_9zLvN4Ve6pv2V9esCJ4YEftLSin62syCClVBWo-TAurCgQQV0hpQ_KcPc3poA7ha1rXD9RTcMBZ3myBx_GCX5OYQ/s1280/photo_2025-11-26_09-31-01.jpg

ទោះយ៉ាងណា លោក Anutin បង្ហាញក្តីបារម្ភខ្លាំងចំពោះស្ថានការណ៍ទឹកជំនន់នៅភាគខាងត្បូង ដោយលោកបញ្ជាឱ្យក្រសួងពាក់ព័ន្ធបញ្ជូនកម្លាំងមកជួយជម្លៀសពលរដ្ឋជាប់ក្នុងអគារឱ្យលឿនបំផុត ។ លើសពីនេះ លោកបញ្ជាឱ្យកងទ័ពអាកាសបញ្ជូនយន្តហោះមកជួយពលរដ្ឋជាប់លើដំបូលផ្ទះ រីឯកងទ័ពជើងទឹកបញ្ជូននាវាចម្បាំងរបស់ព្រះមហាក្សត្រថៃដែលទុកឈ្លានពានដែនទឹកកម្ពុជា មកជួយពលរដ្ឋរងគ្រោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWXLHneaw3wQJrcx7PQ3m8OwL3wOCuCVXeeDfQk6pZXFmKx_nbk6ex8T_AQbZdEUaGAOgm7dd82Dn_kI_mOBoZbctvxYxShgBYalF4rw5vZOyTjjbD_8ZNJDkF_kLO__OyPeto9Osc2fmG_iunEyH7LqXJ8pkk24Vo4IzpkbGOyPJwaSyfEu76fu63dek5/s1280/photo_2025-11-26_09-31-02.jpg

គួរបញ្ជាក់ថា ទឹកជំនន់បានជន់លិចបណ្តាខេត្តភាគខាងត្បូងរបស់ថៃយ៉ាងធ្ងន់ធ្ងរ ជាពិសេស ស្រុកហាតយៃ ខេត្តសុងក្លា កម្ពស់ទឹកកើនឡើងរហូតដល់ជាង២ម៉ែត្រ ដែលធ្វើឱ្យស្រុកហាតយៃលិចទៅក្រោមទឹក ផ្ទះសម្បែង ផ្លូវ ស្ពាន មន្ទីរពេទ្យ និងអគារពាណិជ្ជកម្មលិចស្មើដំបូល ខ្លះទៀតលិចដល់អគារជាន់ទី២ ខណៈភ្នាក់ងារសង្គ្រោះពិបាកជួយព្រោះខ្វះខាតកម្លាំង និងឧបករណ៍មិនគ្រប់គ្រាន់ ។ ពលរដ្ឋភាគខាងត្បូងស្លា.ប់ដោយសារទឹកជំនន់យ៉ាងហោចណាស់ស្មើ១៩នាក់ បណ្តាលមកពីឆក់ខ្សែភ្លើង និងគ្រោះថ្នាក់ផ្សេងៗ ហើយរហូតមកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ មនុស្សជាច្រើនដែលជាប់ក្នុងអគារចេញពុំរួច បានស្រែកសុំជំនួយគួរឱ្យសង្វេក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_xab7-rJB9ALGyh5tmB29Qx0TYepimVcv1dsoxFNa0Yb1xi1NbLGi1pzdIdyXVhwy1AGWyNlexpjVYh2HSvAdXtWRr5F1cuT3lBwC2jo7p0goEE5RcqWqS5QxnfAXzum3mn7yh45q7hZopbVJc6gmFp5F_vggn8dJw-sesYpxy_lY9Yw2BxVfHctyQk1N/s1280/photo_2025-11-26_09-31-03.jpg

ភ្លៀងធ្លាក់ខ្លាំងបំផុតនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងដឹកជញ្ជូននៅស្រុកហាតយៃ ខេត្តសុងក្លា និងមិនធ្លាប់ធ្លាក់ខ្លាំងបែបនេះមុនពីមក ។ នាយកដ្ឋានធារាសាស្ត្រប្រកាសថា ខ្យល់ព្យុះលាយឡំទឹកភ្លៀងនេះ គឺរយៈពេល៣០០ឆ្នាំ ទើបកើតឡើងម្តង ។ ទឹកជំនន់ប៉ះពាល់ដល់ពលរដ្ឋជាង១២ម៉ឺន៧ពាន់គ្រួសារ គ្មានអាហារ គ្មានទឹក គ្មានអគ្គិសនី ខូចខាតទ្រព្យសម្បត្តិ និងរង់ចាំរដ្ឋាភិបាលបញ្ជូនភ្នាក់ងារមកជួយជម្លៀស ។ ខេត្តភាគខាងត្បូងផ្សេងទៀតក៏លិចធ្ងន់ធ្ងរដែរ ដូចជា ៖ ផាត់តាលុង ណាខនស្រ៊ីថាំម៉ារ៉ាច ប៉ាត់តានី ត្រាំង និងសាទូន កម្ពស់ទឹកកើនឡើងជាង២ម៉ែត្រ ហើយបរិមាណទឹកនៅតែបន្តកើនឡើង ថែមទាំងបាក់ដីនៅតំបន់ភ្នំ ៕

ក្រុមហ៊ុនថៃធំៗ ត្រៀមផ្លាស់ប្ដូរដាក់«អក្សរខ្មែរ»លើសំបកវេចខ្ចប់ដើម្បីបង្កើនការលក់នៅកម្ពុជាឡើងវិញ

0

ប្រទេសថៃ៖ ក្រុមហ៊ុនធំៗរបស់ថៃ ដូចជាខារ៉ាបាវ មីម៉ាម៉ា ក្រុមហ៊ុនទឹកផ្លែឈើ ម៉ាលី រួមទាំងក្រុមហ៊ុននំចំណីមួយចំនួន បាននិងកំពុងផ្លាស់ប្ដូរយុទ្ធសាស្រ្តទីផ្សារក្នុងការលក់ ដោយបន្ថែម«អក្សរខ្មែរ»ដាក់លើសំបកវេចខ្ចប់របស់ខ្លួន ដើម្បីបន្តឈរជើងនៅកម្ពុជាចំពេលមានចលនាពហិការយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋខ្មែរ ដែលធ្វើឲ្យការលក់របស់ពួកគេធ្លាក់ចុះជាគំហុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpOYuzTDI6u1qKPochw1ke_dt5uz7aca8OiGUdJtucZ7d0xn5777q7548hFLmp8pS0Vo-FpiEgOXeP6B-uTuJp1yyBhE_hkYHugCvb5QBOH6RMsgwxfLzrZEKN5Aw4NSCwr3xd0nt9wo8T87HOTWHL6xNDXXxzl4kJYXLezW8RLc7diCZ78dvsasiJXlqF/s960/photo_2025-11-26_09-15-45%20(3).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដកស្រង់ទិន្នន័យពីរបាយការណ៍លក់ប្រចាំឆមាសទី៣ របស់ក្រុមហ៊ុនថៃធំៗខាងលើថា បានខាតបង់រាប់ពាន់លានបាត ចាប់តាំងពីមានការបិទព្រំដែនគោករវាងកម្ពុជានិងថៃ និងសកម្មភាពឈ្លានពានរបស់ថៃ បានជំរុញឲ្យប្រជាពលរដ្ឋកម្ពុជានាំគ្នាធ្វើពហិការឈប់ប្រើប្រាស់ផលិតផលថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtpX9TdhImAXmMoj2izrObwkxfdfj3rpYUjK8nxe3KHYX14zPrDhZ4oyroDeEEZ-Wo0M2ncgmt9M-LM8MpqadjfS5Nzlpa-mjrEGVHb8a14JBkvcpmf1FXzVmcoQB-VeZ-eOhV-9zr0vP-PMs4ntkurK-k3bBGgfKrMgQMXiP4gH3r-hwNDL39153PYEB6/s960/photo_2025-11-26_09-15-45%20(2).jpg

បើតាមសម្ដីរបស់លោក Sathien Sathienthamនាយកប្រតិបត្តិក្រុមហ៊ុនCarabao Group បានឲ្យដឹងថា ទីផ្សារភេសជ្ជៈប៉ូវកម្លាំង Carabao កម្ពុជាបានរងផលប៉ះពាល់យ៉ាងខ្លាំង បើទោះជាវានៅតែទទួលបានការគាំទ្រខ្ពស់ក្នុងស្រុកក្ដី។ កត្តានេះបាននាំឲ្យក្រុមហ៊ុនខាតបង់ចំណូលអស់ជាច្រើនរយលានបាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_zOoYAnCpf5Dr5sRLWZqKaWPXQK2ZlAL8WNp04MLgTwvLOma7zUj4V1ZJvPFs3hZQfRhQts-jwzSVo6kZ-yChGzqgV23LMJEJZ6QmSZOSAe_OqkFc-Km8EWTcxTiveYuHPixt_nN9saK_dWLbSkg7PDo18jvAi4tFWahXzRTkBW2_gW4U_84mlrmeVwV0/s1280/photo_2025-11-26_09-15-45.jpg

ដោយឡែកបើតាមការលើកឡើងរបស់ នាយកប្រតិបត្តិក្រុមហ៊ុន Thai President Foods PCL លោក Pan Paniangvait ដែលជាក្រុមហ៊ុនផលិតមី Mamaបានបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាទីផ្សារនាំចេញដ៏សំខាន់មួយ ដែលមានចំនួន ១៧-១៨ភាគរយ នៃការនាំចេញរបស់ក្រុមហ៊ុន រួមជាមួយនឹងមូលដ្ឋានផលិតកម្មក្នុងស្រុកដែលមានអាយុកាលយូរអង្វែង។

ក្រៅពីនេះ ក្រុមហ៊ុនផ្សេងទៀតដូចជា ក្រុមហ៊ុនទឹកផ្លែឈើ Malee Group PCL, ក្រុមហ៊ុនគ្រឿងសម្អាង និងក្រុមហ៊ុនចំណីអាហារមួយចំនួន ដែលធ្លាប់ក្ដោបបានចំណែកធំនូវការនាំចេញផលិតរបស់ខ្លួនមកកាន់កម្ពុជា ក៏បានត្អូញត្អែរពីការថយចុះនៃប្រាក់ចំណូលកាន់តែធំទៅៗផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2JOGDmYWDbeM6dEDxwnUdRnepLrVmCgGT9JVMEK7-d6-un-uOu07w5NSAoWuRU1IgId8RIhht_S09h0RoXrzaAPwGr8syhJEVbBGo25FiVhU_GbptGCHBqk7uVQdVVjtfN-zZp_AK2Z2oJnAfE_j4tTTV3sqNux-85A2sI6FAr9nfTSLa8-aKaTVJV7kw/s1200/photo_2025-11-26_09-15-44%20(2).jpg

បើតាមការរាយការណ៍របស់ The Nation ឥឡូវនេះមានក្រុមហ៊ុនធំមួយបានបង្ហើបថា ពួកគេកំពុងត្រៀមផ្លាស់ប្ដូរយុទ្ធសាស្រ្តទីផ្សារសម្រាប់ទំនិញដែលកំពុងរងការគំរាមកំហែងពីចលនាពហិការរបស់ប្រជាជនខ្មែរ តាមរយៈការដាក់អក្សរខ្មែរនៅលើសំបកផលិតផលខ្លួនដើម្បីបំភាន់ភ្នែកអ្នកប្រើប្រាស់កុំឲ្យចាប់អារម្មណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOoo3Nx-CkzOYqV33A551VXr7ONNmRaApy5BIMHLzVgTPi4mxYoc_dPW48yROefpgLVUjNswDgDX_tVn48yTRaHNTvrSwvXWJ9LJ3qSqwh9yIk_hbL9HybylyWSG-xubfzLgcG1FF8RGq-Ki2YKgKR2NZcg8Rbh2gVr3OcK7rf0LVZjBL7vgeBKHmR9oli/s1280/photo_2025-11-26_09-15-44%20(3).jpg

គួរបញ្ជាក់ថា តួលេខនៃការខាតបង់ប្រាក់ចំណូលរបស់ក្រុមហ៊ុនថៃជាច្រើនបានកើនឡើងកាន់ខ្ពស់ទៅៗ នៅខណៈពេលដែលប្រជាពលរដ្ឋខ្មែរបានធ្វើពហិការឈប់ទិញទំនិញរបស់ពួកគេ។ ចលនាពហិការនេះ កើតឡើងក្រោយពេលដែលយោធាថៃបានបើកការឈ្លានពានយ៉ាងកម្រោលមកលើកម្ពុជាមុន ក្នុងគោលបំណងចង់លេបត្របាក់ទឹកដី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk_WuIMt1VcpPuFUU5WVlZp3ay68tkTxVz_imfsX-AxLXW5sodrJ1eWNacsIVFZOd3rXsmNwrcE-t9vVdBtpMiF_X-2_8k0UkV0ix8dMf8IdA1RkSEX-5jTo4Wp88YbEC0dksIFJW9m-Yn4JcRavB7BMdb3O9T7cCoExklM6YhF9QvZixeURKkMpdyvV96/s1000/photo_2025-11-26_09-15-44.jpg

សកម្មភាពឥតអៀនខ្មាសនេះ បានជំរុញឲ្យពលរដ្ឋកម្ពុជាដែលនិយមផលិតផលថៃស្ទើរពេញមួយជីវិតនិងស្ទើរពេញមួយប្រទេស បាននាំគ្នាធ្វើពហិការទំនិញថៃ ហើយត្រឹមតែរយៈពេលប៉ុន្មានខែប៉ុណ្ណោះ ពេលនេះទីផ្សារទំនិញថៃចាប់ផ្ដើមរង្គុះរង្គើ និងត្អូញត្អែពីការខាតបង់យ៉ាងច្រើនសន្ធឹកសន្ធាប់៕

អាសន្នដល់ហើយ! ពលរដ្ឋថៃគ្មានជម្រើសផ្សេងក្រៅពីដើរតាមខ្សែភ្លើងលើបង្គោលដើម្បីគេចពីទឹកជំនន់

0

ប្រទេសថៃ ៖ ពលរដ្ឋថៃបានចែកចាយរូបភាពក្នុងបណ្តាញសង្គមដែលមើលទៅគួរឱ្យអាណោចអាធមបំផុត គឺរូបភាពនេះបង្ហាញពីពលរដ្ឋនៅស្រុកហាតយៃ ខេត្តសុងក្លា នាំគ្នាដើរតាមខ្សែភ្លើងលើបង្គោលដើម្បីគេចពីទឹកជំនន់កើនឡើងខ្ពស់មិនឈប់ឈរ ពីព្រោះពួកគេគ្មានជម្រើសផ្សេងក្រៅពីនេះទេ ។ ស្រុកហាតយៃបានលិចទឹកយ៉ាងធ្ងន់ធ្ងរជាច្រើនថ្ងៃ កម្ពស់ទឹកនៅតំបន់ខ្លះកើនឡើងដល់អគារជាន់ទី២ និងផុតដំបូលផ្ទះ ដែលធ្វើឱ្យពលរដ្ឋថៃចាប់ផ្តើមគ្មានអាហារ និងទឹក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ស្ថានការណ៍ទឹកជំនន់នៅស្រុកហាតយៃ ខេត្តសុងក្លា នៅថ្ងៃទី២៥ ខែវិច្ឆិកា នៅតែធ្ងន់ធ្ងរ ជាពិសេស នៅផ្លូវផុនពិឆ័យ មុខវត្តពុទ្ធិការ៉ាម ក្នុងឃុំហាតយៃ ស្រុកហាតយៃ ពលរដ្ឋជាច្រើននាក់កំពុងប្រឈមនឹងគ្រោះថ្នាក់ស្រែកសុំជំនួយជាបន្ទាន់ ។ ពួកគេបានព្យាយាមផ្ញើសារតាមទូរស័ព្ទសុំការសង្គ្រោះថា ៖ «ពេលនេះ កម្រិតទឹកជំនន់បានកើនឡើងយ៉ាងខ្ពស់រហូតដល់អគារជាន់ទី២ ធ្វើឱ្យអ្នកជាប់ក្នុងអគារចាប់ផ្តើមគ្មានអាហារ និងទឹក» ។

ហ្វេសប៊ុកមួយឈ្នោះ «Kang Namthip» បានបង្ហោះវីដេអូបុរស៣នាក់ កំពុងដើរតាមខ្សែភ្លើងលើបង្គោលគេចពីទឹកជំនន់ ខណៈនៅខាងក្រោមបង្គោលសុទ្ធតែទឹកជំនន់ ដោយម្ចាស់ហ្វេសប៊ុកសរសេរថា «សូមយល់ពីពួកយើងផង មនុស្សជាច្រើនកំពុងរង់ចាំការជួយសង្គ្រោះចេញពីទីនេះ ទឹកឡើងខ្ពស់ដល់អគារជាន់ទី២ហើយ ។ យើងខ្វះខាតអាហារ និងទឹក ជួយផង ពីព្រោះមិនអាចទាក់ទងទៅភ្នាក់ងារសង្គ្រោះណាមួយបានទេ យើងកំពុងស្ថិតនៅផ្លូវផុនពិឆ័យ មុខវត្តពុទ្ធិការ៉ាម ក្នុងឃុំហាតយៃ ស្រុកហាតយៃ ខេត្តសុងក្លា» ។

ជនរងគ្រោះដោយទឹកជំនន់ក៏បានប្រថុយដើរតាមខ្សែភ្លើងលើបង្គោលដើម្បីជម្លៀសពីកន្លែងគ្រោះថ្នាក់ និងទៅសុំការជួយសង្គ្រោះពីខាងក្រៅ ។ ពួកយើងសង្ឃឹមថា នឹងមានការជួយជម្លៀសចេញ និងមានភ្នាក់ងារស្ម័គ្រចិត្តមកជួយ បើទោះជាពិបាកជួយក៏ដោយព្រោះទឹកហូរខ្លាំង ។ សូមមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយប្រញាប់បញ្ជូនភ្នាក់ងារដែលមានឧបករណ៍ និងទូកមកកាន់ទីនេះជាបន្ទាន់ ។

នេះជាការស្រែកសុំជំនួយរបស់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅស្រុកហាតយៃ ខេត្តសុងក្លា ដែលរហូតមកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ពួកគេនៅតែទន្ទឹងរង់ចាំការជួយសង្គ្រោះ ខណៈអាជ្ញាធរ និងភ្នាក់ងារពាក់ព័ន្ធនឹងទឺកជំនន់ធ្វើការងារយឺតយ៉ាវ ។ លើសពីនេះ ពលរដ្ឋស្រុកហាតយៃជាច្រើនទៀតក៏កំពុងរង់ចាំការសង្គ្រោះជាបន្ទាន់ដែរ ក្រោយពីកម្ពស់ទឹកជំនន់កើនឡើងខ្លាំងយ៉ាងឆាប់រហ័ស និងលិចដល់អគារជាន់ទី២ បើជួយមិនទាន់ទេ មុខជាស្លាប់មិនខាន ។

គួរបញ្ជាក់ថា ពេលនេះ បណ្តាខេត្តនៅភាគខាងត្បូងប្រទេសថៃបានលិចទឹកធ្ងន់ធ្ងរជាបន្តបន្ទាប់ ដូចជា ខេត្តសុងក្លា ប៉ាត់តានី សាទូន និងត្រាំង ក្រោយពីភ្លៀងធ្លាក់ជាច្រើនថ្ងៃ និងបន្តធ្លាក់ធ្វើឱ្យទឹកហូរពីព្រៃភ្នំ ។ ក្រៅពីទឹកជំនន់ ក៏មានការបាក់ដី ខ្យល់ព្យុះ ដែលបណ្តាលឱ្យពលរដ្ឋថៃនៅខេត្តទាំងនេះប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត ខូចខាតទ្រព្យសម្បត្តិ ផលដំណាំ និងងាប់សត្វចិញ្ចឹម ៕

ពាក្យសម្តីរបស់ Fan Bingbing ទៅកាន់ផលិតករភាពយន្តចិនបង្កឱ្យមានភាពចម្រូងចម្រាស

0

កាលពីពេលថ្មីៗនេះ(២២ វិច្ឆិកា) Fan Bingbing បានឈ្នះពានតារាសម្ដែងស្រីឆ្នើមបំផុតក្នុងកម្មវិធី Golden Horse Awards សម្រាប់តួនាទីនៅក្នុងខ្សែភាពយន្តម៉ាឡេស៊ី Mother Bhumi ។ នាងមិនបានចូលរួមក្នុងពិធីនៅទីក្រុងតៃប៉ិទេ ហើយជំនួសមកវិញនូវសុន្ទរកថាតាមទូរសព្ទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2kmKMqFAsjeLtassTQWwt0i9cZetMvOqNkKccTuxwGSgS-nRviWhC_ma7WXlXTw5EdpIfOHYsgdB6GV5BvR0GyPDViZqwSQcnNIWVcMtbUrsXxVaPtWVv5SQ76sFdyfOXsoqua6qX05mMzguGJPMt-4qA5zDXveRjW56LEhP7viUTR51iuDjumPXUvr2d/s2048/image_2025-11-25_08-26-43.png

ជ័យលាភីនេះគឺលើកទី២ របស់ Fan Bingbing បន្ទាប់ពីទទួលបានជ័យលាភីជាតួឯកស្រីល្អបំផុតសម្រាប់រឿង «The Matrimony» ក្នុងឆ្នាំ ២០០៧។ នាងត្រូវបានតែងតាំងចុងក្រោយសម្រាប់តារាសម្តែងឆ្នើមក្នុងឆ្នាំ ២០១៦ សម្រាប់រឿង «I Am Not Madame Bovary »។
Fan Bingbing បានថ្លែងអំណរគុណដល់គណៈកម្មាធិការប្រតិបត្តិ Golden Horse សម្រាប់កិត្តិយស និងបានសរសើរនាយក Chong Keat Aun ចំពោះការជឿទុកចិត្តដែលមិនផ្លាស់ប្តូររបស់លោក ។ នាងបានបន្ថែមថា ពានរង្វាន់ Golden Horse Awards នៅតែបន្តជំរុញទឹកចិត្តអ្នកផលិតភាពយន្តឱ្យរក្សាភាពស្មោះត្រង់ចំពោះសិប្បកម្មរបស់ពួកគេ ដោយបង្ហាញក្តីសង្ឃឹមថាវិស័យភាពយន្តនឹងបន្តរីកចម្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU9inYZ9l6QMhX0xYepUNOSmvwhyphenhyphenoEV5ZRKvMLubGFmfrmkCdA3Iajd-GE31-OW2ivWq-GbbU9Iz6F0KUPrnP5hzCjkurlBf6ubRjBc0uWKJ7cTxQNUxm4atIZ4DMl9Ro1j4nZcFhShJnpNgOMv9BltFZDxCeuqS6lObIbMd3e44148pXbizNtNAvrDzES/s2048/image_2025-11-25_08-26-39.png

ទោះជាយ៉ាងណាក៏ដោយ ពាក្យសម្តីចុងក្រោយរបស់តារាសម្តែងវ័យ៤៤ឆ្នាំរូបនេះបាននិយាយថា «សូមឱ្យអ្នកផលិតភាពយន្តចិនកាន់តែភ្លឺជាងនៅក្នុងពន្លឺ និងស្រមោលនៃរោងកុន» បានធ្វើឱ្យមានភាពចម្រូងចម្រាសដោយមិននឹកស្មានដល់នៅលើអ៊ីនធឺណិត។នៅលើវេទិកា PTT របស់តៃវ៉ាន់ ប្រតិកម្មត្រូវបានបែងចែក។ អ្នកខ្លះយល់ថានាងបានសង្កត់ធ្ងន់ដោយមិនចាំបាច់ត្រូវការ «ផលិតករភាពយន្តចិន»ដោយបកស្រាយថាជាការព្យាយាមស្វែងរកភាពរសើបនយោបាយ។ អ្នកប្រើប្រាស់ម្នាក់បានសរសេរថា «Fan Bingbing ពិតជាដឹងពីអ្វីដែលនាងកំពុងធ្វើ។ Golden Horse Awards ប្រើពាក្យថា “ភាពយន្តជាភាសាចិន” មិនមែន “ភាពយន្តចិន” »។ មតិខ្លះទៀតថា «នាងនិយាយរឿងល្អដើម្បីរក្សាសុវត្ថិភាព បើមិនដូច្នេះទេ នាងនឹងត្រូវបានគេស៊ើបអង្កេតពីបទគេចពន្ធម្ដងទៀត»។ យ៉ាងណាក៏ដោយ អ្នកខ្លះទៀតយល់ថាការលើកឡើងរបស់នាងមិនមានគ្រោះថ្នាក់ និងជាការពិត។ មនុស្សម្នាក់ទៀតបានសរសេរថា «នាងពិតជាជនជាតិចិន ។នាងតំណាងប្រទេសខ្លួនឯង តើមានរឿងអីទៅ?» https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin-JaUB07ZprmI4bvH7Z3mREhP9rT5TXInMfw7oQOV9Lqm3Q2M9KRiQCoy3DWPj5yLYL5IvwNILmVSltJ7GDiSKVqMsYxgpywAvKT89mSPnsCCVraJF836f7RNWgHnpF8azC0JiWm6vGNSgkBWzm79tnatRNJ6H5vHoLCjVJabVyzmLAphheGxMIT3uTak/s2048/image_2025-11-25_08-26-40.png

ធ្លាប់ជាតារាដ៏ធំបំផុតរបស់ប្រទេសចិន អាជីពរបស់ Fan Bingbing បានធ្លាក់ចុះបន្ទាប់ពីរឿងអាស្រូវគេចពន្ធរបស់នាងក្នុងឆ្នាំ ២០១៨ ដែលបណ្តាលឱ្យមានការហាមឃាត់មិនឱ្យសម្តែង និងផលិតនៅក្នុងប្រទេសកំណើតរបស់នាង។ប៉ុន្មានឆ្នាំចុងក្រោយនេះ នាងបានងាកទៅរកគម្រោងភាពយន្តអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj00_NjulfJUr5_Vf3fsYX9UgOeAWlMQ-jEquD4SY91_rBhXxVKZqrVm3qpcNRHcr-Wr7RjmJrCpuB090eotCZNX4i1f6GNVqPcnG_0fZy69cgpciAADqFS5lhsDRjkNDKih_Z3CKsSV3271VwGTklAjv5ladUcnIxr01j8-FgBXsEebaDFXsEpDcQrBfdJ/s2048/image_2025-11-25_08-26-42.png

ការតែងតាំងរបស់នាងសម្រាប់ពានរង្វាន់ Golden Horse Awards បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានមនុស្សជាច្រើនរំពឹងថានាងនឹងរំលងពិធីនេះ ដោយសារការចូលរួមអាចបង្កឱ្យមានភាពចម្រូងចម្រាស ដោយសារតែបំណងប្រាថ្នាជាក់ស្តែងរបស់នាងក្នុងការវិលត្រឡប់មកកាន់ឧស្សាហកម្មភាពយន្តរបស់ប្រទេសចិនវិញ៕

កុំមើលរំលង! ការចំណាយពេលធ្វើដំណើរយូររហូតដល់ជាង១ម៉ោងក្នុង១ថ្ងៃនឹងប៉ះពាល់សុខភាពធ្ងន់ធ្ងរ

0

ប្រទេសកូរ៉េខាងត្បូង ៖ កូរ៉េខាងត្បូងបានជាប់ចំណាត់ថ្នាក់ទី១លើពិភពលោកក្នុងចំណោម៤៣ប្រទេស ដែលពលរដ្ឋចំណាយពេលធ្វើដំណើរទៅធ្វើការយូរបំផុតរហូតដល់១០៨នាទីក្នុង១ថ្ងៃ ប៉ុន្តែគ្រូពេទ្យកូរ៉េខាងត្បូងបានព្រមានពីផលប៉ះពាល់សុខភាពជាច្រើន និងឈានទៅបាត់បង់ជីវិ.តដោយសារការចំណាយពេលយូរនៅតាមផ្លូវក្នុង១ថ្ងៃ ឬធ្វើដំណើរផ្លូវឆ្ងាយ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwY9hEr0BQyruX7aK3vrgvWky8HMC4JwOLdplm03ojclSg47ZrFYkx3v-IQY2rGS0WVvF3JoUR1u46mJ1HbZZv2Il7PPA62JjHON2zy1mXaZngSXaWObuEEN4DPhVl6y4Q11SP0CKeNhqjEnsovvFSugZdvHxI-MvvEncH1XP05vINW0x9EIIE7E69-ueS/s1280/photo_2025-11-25_16-11-28.jpg

    គ្រូពេទ្យនៅទីក្រុងសេអ៊ូលព្រមានថា ការធ្វើដំណើរយូរប្រឈមនឹងជំងឺធាត់ សម្ពាធឈាមឡើងខ្ពស់ ងាយបាត់បង់ជីវិត ពេលវេលាហាត់ប្រាណ និងការធ្វើសកម្មភាពសង្គមធ្លាក់ចុះ ហើយធ្វើឱ្យការបរិភាគអាហារល្ងាចយឺតយ៉ាវ ឬសម្រាកមិនគ្រប់គ្រាន់ ។ កត្តាទាំងនេះនឹងឆាប់ឡើងទម្ងន់ សមត្ថភាពហាត់ប្រាណធ្លាក់ចុះ និងសម្ពាធឈាមកើនឡើងខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV5q4beLXooKWTsP6oYPesx_MI8XTQOmM9irtf6YrmhVe6CcTxdFJYQyRaPM1pbYP7xWvskYxlcg-88TS2cDIOCio6Mw_uoiuOsrxQRM5-Zq4FEjRBjBZL9veCvTDa24GdZjL_ViIuJXl0WwxEzulBFeClfdPGfDgbRqGVpG-ddKsyTHnQAxUORqZxQws0/s780/photo_2025-11-25_16-11-29%20(2).jpg

    ការស្រាវជ្រាវផ្សេងទៀតក៏ទទួលបានលទ្ធផលដូចគ្នាដែរ ដូចជា ការស្រាវជ្រាវរបស់សាកលវិទ្យាល័យនៅទីក្រុងវ៉ាស៊ីនតោន គឺអ្នកដែលធ្វើដំណើរលើសពី២៤គីឡូម៉ែត្រក្នុង១ថ្ងៃ ប្រឈមនឹងជំងឺធាត់ និងហាត់ប្រាណមិនគ្រប់គ្រាន់ ។ ក្រៅពីនេះ សាកលវិទ្យាល័យនៅស៊ុយអែតបានស្រាវជ្រាវទិន្នន័យរយៈពេល១៤ឆ្នាំ បង្ហាញថា ស្ត្រីធ្វើដំណើររយៈពេលយូរងាយនឹងបាត់បង់ជីវិតរហូតដល់៥៤% បើធៀបនឹងអ្នកធ្វើដំណើររយៈពេលខ្លីជាង ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuJRkn53u_OPPFchga41OQT_8lNu-xm0SqSGWRTGvsny2n6r7SCd059bk_KrDdxiEygqLCRQcTTbhOduX2FbPK3Qicng1BVWoMONXDdr6Hm3PvL_g7MmhqERuQH13NbEN2rXy_3mD7PZL8t7rjmZqV9xNiKZIW8YchK0fQKV5AD5KP3Re17DEQ8kCw0aMg/s600/photo_2025-11-25_16-11-29.jpg
    ភាពតានតានដោយសារការធ្វើដំណើរយូរនឹងធ្វើឱ្យកម្រិតស្ករ សម្ពាធឈាម និងកូឡេស្តេរ៉ុលកើនឡើងខ្ពស់ កើតជំងឺបេះដូង ឬបាត់បង់ជីវិត ។ អ្នកធ្វើដំណើរយូរភាគច្រើនមានជំងឺធ្លាក់ទឹកចិត្ត បារម្ភ អារម្មណ៍ឯកោ ឆាប់មួរម៉ៅ សមត្ថភាពគិតធ្លាក់ចុះ ពិបាកសម្រាក មានបញ្ហាសាច់ដុំ និងឆ្អឹង ។ មនុស្សភាគច្រើនពុំអាចកាត់បន្ថយពេលវេលាធ្វើដំណើរទេ ទើបពួកគេចាំបាច់ត្រូវថែទាំសុខភាពក្រោយពីធ្វើដំណើរផ្លូវឆ្ងាយ ។ នេះបើតាមការលើកឡើងរបស់គ្រូពេទ្យកូរ៉េខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4V1ydZXR-Mv5LHBl05V1gxtibKFkvZmfpsuqIzey2XrEpDG9HFrssIWUdOFH-IZa3aSmFGSj3MGgd3SPEnVB854_g6IM-QWSDzbuImD_y4tl7P0ycsLf9MSUIK1F9rpKuzYk6ZssXUYrYhGwA1mpNUoONHXgnACsj6KvW6iEkTFiciC-p8CJ34BNif-2J/s700/photo_2025-11-25_16-11-30%20(2).jpg

    ដោយឡែក គ្រូពេទ្យកូរ៉េខាងត្បូងម្នាក់ទៀតបានណែនាំសម្រាប់អ្នកដំណើរទាំងឡាយ បើឈរក្នុងពេលធ្វើដំណើរ គួរតែលើកជើងចុះ-ឡើងយឺតៗ ប៉ុន្តែបើប្រើប្រាស់ទូរស័ព្ទដៃ ឬអានសៀវភៅ គួរងាកក្បាលទៅឆ្វេង-ស្តាំរៀងរាល់២០នាទីម្តង ដើម្បីកុំឱ្យមានផលប៉ះពាល់ ។ លើសពីនេះ ហាមអង្គុយគងអន្ទាក់ខ្លាលើរថយន្តក្រុង ត្រូវអង្គុយឱ្យត្រង់ខ្លួនដើម្បីកាត់បន្ថយសម្ពាធលើឆ្អឹងខ្នង និងសន្លាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqMs5aoPaKM9DZgf15sScb9FSTOTtJDqOQDhP5JDoXNgWW82WaV1QtUsRhfuy-aKgS6i3daCS3BTiMfNTWFe3UlZDx3zeF_YzL55FUIkaWBJ7A5R4VAmGHQxI-7sDqvTE_SLKKE6C8tKe3x1G0E97cegugujWpbC-20d1whU08OXC2Z9mhqfToM8K06Dmp/s1280/photo_2025-11-25_16-11-30.jpg

    គួរបញ្ជាក់ថា ការព្រមានរបស់គ្រូពេទ្យកូរ៉េខាងត្បូង គឺបន្ទាប់ពីទស្សនាវដ្តី Proceedings of the National Academy of Sciences ចុះផ្សាយពីការចាត់ចំណាត់ថ្នាក់ធ្វើដំណើរទៅធ្វើការយូរបំផុត ដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Autonomous University of Barcelona និងសាកលវិទ្យាល័យ McGill ឱ្យដឹងថា កូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់ទី១ ក្នុងចំណោម៤៣ប្រទេស ដែលចំណាយពេលធ្វើដំណើរទៅធ្វើការយូរបំផុត ។ ការធ្វើដំណើរលើពិភពលោក បានចំណាយពេលជាមធ្យមស្មើ៦៨នាទី ខណៈប្រទេសម៉ារ៉ុកបានចំណាយពេលធ្វើដំណើរឆាប់រហ័សត្រឹម៤៨នាទី ៕

ថៃជួបទុក្ខផ្ទួនៗ ទេព បូព្រឹក្ស ថាទណ្ឌ.កម្មប៉ុណ្ណេះនៅស្ទើរណាស់

0

ភាគខាងត្បូងនៃប្រទេសថៃត្រូវជួបហេតុការណ៍គ្រោះទឹកជំនន់ខ្លាំងមិនធ្លាប់មានពីមុនដែលបណ្តាលឱ្យពលរដ្ឋរងទុក្ខលំបាកចំនួន២លាននាក។ អំណាចគ្រោះធម្មជាតិលើកនេះហាក់ដូចជាសង្កត់កថៃយ៉ាងខ្លាំង ខណៈតារាចម្រៀង ទេព បូព្រឹក្ស ថាទេវតាមានព្រះនេត្រទណ្ឌកម្មប៉ុណ្ណោះនៅតិចណាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh34tnlDZ2lCLtyigtncyfnKZlGXf2UPSTg2b29OTKrtVuKHsDuJdJa21BK0WkcmI55oN7VgBnow2fg0PkqIYYyyJyz_rA7BhhjcZ0NeGXgPuTjx821Po2pDZKUpJ589A9zMq1PGyY15BeAqE5F9P78izkSM7qiaVQygfvPjgoyYH2b31j2aFnbyr4d9EoQ/s2048/image_2025-11-25_13-48-01%20(2).png
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ទេព បូព្រឹក្ស បានយកគណនីផ្ទាល់ខ្លួនបានបង្ហោះវីដេអូមួយពីចម្រៀង «យុទ្ធសង្គ្រាម » លាយបញ្ជូលរូបភាពទឹកជំនន់នៅប្រទេសថៃដោយបានបន្ថែមខ្លឹមសារលើវីដេអូថា «ថៃកើតកលិយុគតើបន្ទោសអ្នកណា សម្លឹងអ្នកត្រួតត្រានោះយើងនឹងដឹងច្បាស់ ប្រជាជនខ្មែរឈឺចាប់ បាត់បងឪពុកបាត់បង់ប្តីទាំងខ្លួនពោះធំ ម្តាយចាស់ជរា ប្រាសាទព្រះវិហារត្រូវពួកឯងកំទេចឯងបំពានដល់ទាំងទេវតាហើយ ទណ្ឌកម្មប៉ុណ្ណេះនៅស្ទើរណាស់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJyy0U4yRyrmMl3UJt8mrCtMOnKlYPsGJ1LkH3BrXLrbH88Z1veYdTwqD6oF9LhAgKBGC1ZzHLI8wekaUqmidaJ7IfsGk-TYjGdQm-pIxJwnVI-9wcLL4kNBRJuAy49EMNCLeolQteq5Myu2v_hADEvb3O9QeFG9r5z7Q5-DDFI6sJ8vulgKvc864MSQas/s2048/image_2025-11-25_13-48-08.png
តារាចម្រៀង ទេព បូព្រឹក្ស បានបន្ថែមទៀតថាអ្វីដែលថៃទទួលបានពេលនេះគឺដោយសារតែបំពានមកលើកម្ពុជា ទេវតាមានព្រះនេត្រថៃសាងអ្វីទទួលហ្នឹង។ មិនត្រឹមតែប៉ុណ្ណោះ ទេព បូព្រឹក្ស បានអះអាងយ៉ាងមុតមាំថានាងមិនភ្លេចខ្លួនអាណិតថៃនោះទេព្រោះសួពូជជាមួយនឹងជនជាតិនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf1CG1FKg9IMK4uVQ6Tq4WYBDP21UUd3uIK1KS4jageGPEYj_yLZpxcFnNE29Lgdq35XIiuzDm3i5BQ27hqgr-p7aJVKoaE6Lwl5P16BVptzzMTM0z7cHPa8wWXBhrO51vFXlBWf4V8cunHDxPcPk47wKiyIs-TcarP98M-lnPBAehidb1SZthQ_mEKx4T/s1024/image_2025-11-25_14-50-16%20(2).png

មិនត្រឹមតែ ទេព បូព្រឹក្ស ប៉ុណ្ណោះទេដែលគិតថាទេវតាមានភ្នែកដាក់ទណ្ឌកម្មប្រទេសថៃដែលឈ្លានពានមកកម្ពុជាសូម្បី តែ ស៊ុនសុដាលីកា ក៏បានលើកឡើងដែរថៃឈ្លានពានខ្មែរលោកណាក៏មានទឹកជំនន់ធ្ងន់ធ្ងរដែរ។ លីកា បានសរសេរថា «កាល ២០០៨-២០១២ ឈ្លានពានខ្មែរទឹកជំនន់ម្តង ឥឡូវ ២០២៥ ម្តងទៀត ថាមើលមិនជឿក៏ពិបាក សារនេះខ្លាំងសាហាវ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEroYrnvs9zyGIKMYqCDrWOSQf5IyHUaZZpXJe9Ta_8hzrqyOi_hWNjhPEr71m_qCCNitC5aHkC7SOT2-ChPqeNzKdHFp3swGbHD8LjOy_z-9MwxLVf5rxyFAknQPYHSJJoNwBi1_TagU4g5K51MZfBGtMSpi4rrc3XTMAqFMifk3YftyCGbTVmMYBcDoQ/s750/image_2025-11-25_14-50-16.png

ជួយនូវគ្រោះទឹកជំនន់នេះ ពលរដ្ឋសុងក្លា បានរិះគន់នាយករដ្ឋមន្រ្តី អនុទីន ថាគ្មានបានការ បានត្រឹមតែមកថតរូបបង្ហោះប៉ុន្តែគ្មានដំណោះស្រាយជួយជម្លៀសពួកគេចេញពីតំបន់គ្រោះថ្នាក់៕

Olivia Yacé ប្រកាសដកខ្លួនភ្លាមៗពីបវរកញ្ញាចក្រវាលឆ្នាំ២០២៥

0

Olivia Yacé សម្រស់ជនជាតិកូតឌីវ័រដែលបានឈ្នះលំដាប់រងទី៤នៃបវរកញ្ញាចក្រវាលឆ្នាំ២០២៥ និងតំណែងបវរកញ្ញាចក្រវាល Africa & Oceania បានប្រកាសដកខ្លួនភ្លាមៗ។ ការសម្រេចចិត្តនេះបានធ្វើឱ្យអ្នកគាំទ្រសោកស្ដាយជាខ្លាំង ព្រោះនាងត្រូវបានគេរំពឹងថានឹងក្លាយជារូបសម្រស់លំដាប់ពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb-oIQ3lJyKSd4qjQLdR8aGzpcN4sMVWe7UgZHJfCE4gl_iH9UgkRbzKlaKvBo1fhp__kqqxjpSabAZPh3r1mx9Rb4pYnAqwwZDmZQ1FnFaBqusf2djo9iMBibGixP8-Le7D16E6qMv3_E9dO3FZ-AocrZ64QnA0-KYZfwvvMfWDWqVHWEKIfN6XqPNs0i/s1920/image_2025-11-25_08-34-24.png
នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រុមហ៊ុន COMICI ដែលជាម្ចាស់រក្សាសិទ្ធិរបស់បវរកញ្ញាចក្រវាលនៅប្រទេសកូតឌីវ័រ បានធ្វើឱ្យសាធារណជនភ្ញាក់ផ្អើលនៅពេលដែលបានប្រកាសថា Olivia Yacé បានលាលែងពីតំណែងជាផ្លូវការ ហើយបានប្រគល់តំណែងបវរកញ្ញាចក្រវាលអាហ្វ្រិក និងអូសេអានីទាំងមូល។ ហេតុផលដែលបានផ្តល់ឱ្យគឺមិនច្បាស់លាស់ទេ ដោយគ្រាន់តែសង្ខេបនៅក្នុងឃ្លាថាមាន «បញ្ហាផ្ទាល់ខ្លួនទាក់ទងនឹងកិច្ចការក្រោយការប្រលង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9zSXKKpaK5ZhTaKFuPQB8SZxjuoscwvKTkOXpl1ZqSk_pTaWNvPS54QSgZMgvvTeeZPElzo8CW8KyEqY9VRfwt6OGinMIGzF8oYesvP3HdccW2VcNKDUezg7V_NwY2Hc7GyREN0OxIWgXH5wkBmvomb97OcY5IMldKly2hPfR27EnesJzvgh9oo12bmL1/s1920/image_2025-11-25_08-34-26.png
មួយសន្ទុះក្រោយមក Olivia ក៏បានធ្វើការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ដោយបានធ្វើការ Unfollow គណនី Miss Universe ផ្លូវការនៅលើ Instagram ហើយប្តូរទៅ Miss Grand International។ សកម្មភាពនេះភ្លាមៗបានបង្កឱ្យមានការរំពឹងទុកជាច្រើនអំពីលទ្ធភាពនៃជម្លោះផ្ទៃក្នុង ឬថានាងកំពុងរៀបចំផែនការធ្វើដំណើរថ្មី។ COMICI បានបញ្ជាក់ថា ការប្រគល់ឆៀងមកវិញ គឺជាការសម្រេចចិត្តទៅវិញទៅមករវាងភាគីទាំងពីរ ដើម្បីជៀសវាងការយល់ច្រលំដែលមិនចាំបាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9zSXKKpaK5ZhTaKFuPQB8SZxjuoscwvKTkOXpl1ZqSk_pTaWNvPS54QSgZMgvvTeeZPElzo8CW8KyEqY9VRfwt6OGinMIGzF8oYesvP3HdccW2VcNKDUezg7V_NwY2Hc7GyREN0OxIWgXH5wkBmvomb97OcY5IMldKly2hPfR27EnesJzvgh9oo12bmL1/s1920/image_2025-11-25_08-34-26.png

ទោះជាយ៉ាងណាក៏ដោយ ព័ត៌មាននេះនៅតែធ្វើឱ្យអ្នកគាំទ្រទូទាំងពិភពលោកមានការសោកស្ដាយ ព្រោះ Olivia ត្រូវបានគេរំពឹងថានឹងក្លាយជាតារាបង្ហាញម៉ូតសម្រស់អន្តរជាតិដ៏ជោគជ័យបំផុតមួយនៅទ្វីបអាហ្វ្រិកក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ រូបភាពរបស់នាងមិនត្រឹមតែជាប់ទាក់ទងនឹងម៉ូដដើរបង្ហាញម៉ូតប៉ុណ្ណោះទេ ថែមទាំងមានតួនាទីជាសកម្មជនសង្គមដែលមានទំនួលខុសត្រូវផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYD7jBqJnrfMOW8heSPEK9__NhrCDqKnFfE_GSdbqy67mWpduSTUA9xdHgk6BBsqSJdA7kECt3ZS8A1qTMX4CkWUUQJ9QnCAsm-gJBu2lcJXpgHWRVNP39Ggm8PeM2YCEWTQtDdzRjxufsQkukrhftxgXCHB3PYbJS2WBmPAfnxMHYPlGw0lv9m9aiA18n/s1290/image_2025-11-25_08-34-20.png

ទោះបីជារឿងរ៉ាវនៃការដកខ្លួនរបស់ Olivia Yacé នៅតែពោរពេញដោយចម្ងល់ក៏ដោយ ដំណើររបស់នាងគឺជាសក្ខីភាពច្បាស់លាស់ចំពោះទេពកោសល្យ ការជំរុញ និងចរិតលក្ខណៈនៃរូបតំណាងសម្រស់អាហ្វ្រិកជំនាន់ថ្មី។ នាងជាមនុស្សម្នាក់ដែលហ៊ានដើរចេញពីតំបន់សុខស្រួលរបស់នាង ហើយជ្រើសរើសផ្លូវផ្ទាល់ខ្លួន សូម្បីតែពេលពន្លឺភ្លឺខ្លាំងបំផុតក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR0Jkg-gbsJTjLRMxoIG_btdAQ6Va10tm13wSl8lai6bjMjZzJKbUPMbGtnEQVNuTUrprKz-zIdoxmdmNpPJdqKuN9qErjS-hpqj6dMXe4tfuGZijN59Sd75Oot05hPvFpj0SFJajO4NvtmJX0hQQdLDPHhBWA55US3MzciJWLsGP0JedhzxCma57cMeAZ/s1440/image_2025-11-25_08-34-21.png

Olivia Yacé ត្រូវបានចាត់ទុកថាជារូបសម្រស់ដ៏លេចធ្លោបំផុតមួយរបស់ទ្វីបអាហ្រ្វិកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។ ជាមួយនឹងកម្ពស់ ១.៨ ម៉ែត្រ អាយុ ២៧ឆ្នាំ អាកប្បកិរិយាប្រកបដោយទំនុកចិត្ត ជំនាញសម្តែងប្រកបដោយវិជ្ជាជីវៈ និងស្នាមញញឹមដ៏ភ្លឺថ្លា នាងបានក្លាយជាមុខមាត់ដ៏គួរឱ្យចាប់អារម្មណ៍មួយក្នុងឆាកសម្រស់អន្តរជាតិយ៉ាងឆាប់រហ័ស។ ឪពុករបស់ Olivia គឺជាអភិបាលក្រុង Cocody ដែលជាតំបន់ដែលមានការអភិវឌ្ឍន៍ និងស៊ីវិល័យបំផុតនៃរដ្ឋធានី។ នាងធ្លាប់បានចូលរួមប្រកួតក្នុងកម្មវិធី Miss World 2021 ដោយបានចូល Top 3 និងបានឈ្នះលំដាប់រងទី២ ដែលជាសមិទ្ធិផលខ្ពស់បំផុតដែលប្រទេសកូតឌីវ័រសម្រេចបានក្នុងប្រវត្តិសាស្ត្រនៃការប្រកួត៕

តារាសម្តែងកូរ៉េជើងចាស់ដ៏មានទេពកោសល្យមានកំណើតមកពីកូរ៉េខាងជើងបានលាអ្នកគាំទ្រហើយ

0

យោងតាមការប្រកាសរបស់ក្រុមហ៊ុនគ្រប់គ្រង SG Way Entertainment តារាសម្តែងកូរ៉េជើងចាស់ Lee Soon Jae បានទទួលមរណភាពនៅព្រឹកព្រលឹមថ្ងៃទី២៥ ខែវិច្ឆិកា ក្នុងជន្មាយុ ៩១ឆ្នាំ។ ក្រុមហ៊ុនបាននិយាយថាពិធីបុណ្យសពនិងនីតិវិធីពាក់ព័ន្ធនឹងត្រូវបានកំណត់នៅពេលក្រោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip_02fUFL840IkgSDIWmO18XV-H1twVIEv_1q3RlkKTLgzBuhhmIDqfZ_yzi52uJ8gH3IlJTZ-zE1pJCPbTbjWc4oh8Nz30ZvvoYArAeCwYH_0yX7nQ5Ciy_4Fc96VoYD8wafFfrL0wdNqUq2M8b5318U1FfX6v8rMGPfnYnJawGqqIh6zWYQe21xQs5Xv/s1500/image_2025-11-25_10-22-18.png
លោក Lee Soon Jae កើតនៅឆ្នាំ១៩៣៤ នៅខេត្ត North Hamgyong ប្រទេសកូរ៉េខាងជើង ហើយបានផ្លាស់ទៅទីក្រុង Seoul កូរ៉េខាងត្បូងនៅអាយុ៤ ឆ្នាំ។ លោកបានសិក្សានៅវិទ្យាល័យ Seoul និងសិក្សាទស្សនវិជ្ជានៅសាកលវិទ្យាល័យ Seoul National University មុនពេលចូលប្រឡូកក្នុងវិស័យសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwMtMMz3R68uBIVfqyGXiReNyj4aVgkJeipPZ_v8pN5UB3ebrqJ0OTF8CWcODSKu6XGhFCFsGJKY4AogRFWMT0zSrgOBL0zHsxjGo2e5Bvc9WG7GiQISYQ6YiUlrI9ZNwWXS_e7xDLJPoosgGtblZxRbbFCQOV5n-9PoMTSkWS1Ownc_rH_JSNXsVX-kdu/s900/image_2025-11-25_10-22-19%20(2).png

នៅឆ្នាំ ១៩៦០ លោកបានចូលរៀនថ្នាក់តារា KBS ដំបូងបង្អស់ ដោយចាប់ផ្តើមអាជីពសម្តែងរបស់គាត់ជាផ្លូវការ។ នៅពេលគាត់ស្លាប់ គាត់គឺជាតារាសម្តែងកូរ៉េដែលមានវ័យចំណាស់ជាងគេបំផុត។ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ និង ១៩៨០ តារាសម្ដែង Lee Soon Jae បានបម្រើការជាប្រធានសមាគមតារាសម្ដែងកូរ៉េចំនួនបីអាណត្តិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx8pCVauaXBHuxFk6-aq3HbAVPScGGyEmrTwZqzCTmhJAQBLKXePBGg8UuYTMuxer-YscEOIOZEgxjkIUW68mIZzH3O3nx7h8gwv-U_YUj8QIO3WfLI8cgsA6bWzhM-0i6N3XcXtY2WZM08iPOrnpnkypioCpOv1ZFZ4PzMy45QauR4WcHyIGXFPjcNAKm/s650/image_2025-11-25_10-22-19.png

នៅឆ្នាំ ១៩៩២ គាត់ត្រូវបានជាប់ឆ្នោតក្នុងសភាជាតិទី ១៤ដែលតំណាងឱ្យសង្កាត់ Jungnang (ទីក្រុងសេអ៊ូល) ជាបេក្ខជននៃគណបក្សប្រជាធិបតេយ្យសេរី ហើយក្នុងពេលដំណាលគ្នាធ្វើជាអ្នកនាំពាក្យរង និងជាលេខានៃសម្ព័ន្ធសភាកូរ៉េ-ជប៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi4Fv_e9E88B0yn7mQljbDwMvIA23l5oXrp5in3C5Q62xIE8oLfRsDV_0fcISaUujjToqP_LCJgoB7ZxQ1-PWsVkkVUpQP-RVYidfuy1ID6hYaoQMGl5seqzEdiZJrF3WHJlhXxo7MhnHVFH6pD9PzuVbtKm5vMNhNzIl0CRBi8CzDtB1BGVG7-eOr-6Lh/s658/image_2025-11-25_10-22-20%20(2).png
នៅខែមករា ឆ្នាំ២០២៥ គាត់បានបង្ហាញខ្លួននៅក្នុងកម្មវិធី KBS Drama Awards ឆ្នាំ២០២៤ដើម្បីទទួលបានពានរង្វាន់ Daesang ដែលបានក្លាយជាមនុស្សចាស់ជាងគេដែលទទួលបានពានរង្វាន់នេះ។ ទោះជាយ៉ាងណាក៏ដោយនៅក្នុងខែមេសាគាត់បានអវត្តមានពីពិធីប្រគល់ពានរង្វាន់អ្នកដឹកនាំនិងអ្នកផលិតរបស់កូរ៉េ។ តំណាងក្រុមហ៊ុនរបស់គាត់បាននិយាយថា សុខភាពរបស់គាត់មិនស្ថិតស្ថេរទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4nRRHSS_JasExZ1SOIOMBmJw2X4WCc5VKYBxxGul2iJWi9vHTcVgw7bCe5exKnlXX-xnnSTnmt5SN5ZRSQVrwU0NdgXff9D_W1d9vPaDMQs95WFd9SJwXaeQczkfK6veS-qJvsOijJodBpiy92rcSr4MyqX5yO0B7ScEw_tPJY8D8xALv5ni504wM70vK/s990/image_2025-11-25_10-22-20.png
ពាក្យចចាមអារ៉ាមអំពីការធ្លាក់ចុះសុខភាពរបស់ Lee Soon Jae កាន់តែខ្លាំងបន្ទាប់ពីតារាសម្តែង Park Geun Hyung បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១៩ ខែសីហា ថាគាត់ត្រូវបានគេជូនដំណឹងថា Lee Soon Jae មិនចង់ទទួលភ្ញៀវដោយសារតែសុខភាពមិនល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKgVuLE3RGo5c7ZpZIa2SPSwpn7gYuPzccE20K1wfk_rrAhjfDvQRHLFRG3ovqmljDSFcDQ_L0C0siGADSYpahQ5mA6wOxM1HZGvV8iEKNZssce-HRdkSlTJ2mfHpEPhCjuhz15eqP7b0Sh6_yA2mJrLwvw4hWZ5AhcMNobnM1NVeXAWhyphenhyphenA4n34O9e3HLx/s1624/image_2025-11-25_10-22-17.png

យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ តារាសម្តែង Lee Soon Jae មានអាជីពជិត ៧០ឆ្នាំ ដោយបានបង្ហាញខ្លួនក្នុងរឿងភាគទូរទស្សន៍ប្រហែល ១៤០ រួមទាំងរឿង “I’ll Become a Man,” “See and See Again,” “Three Kim Generation,” “Men of the Bath House,” “Mom’s Dead Upset,” “What on Earth is Love,” “High Kick!”និង “Again My Life»ជាដើម។ ក្នុងចំណោមនោះ ស្នាដៃ «High Kick» ល្បីក្នុងប្រទេសកូរ៉េ និងទូទាំងអាស៊ី។ ចាប់ពីចុងឆ្នាំ២០២៤ គាត់បានចាប់ផ្តើមកាត់បន្ថយចំនួនសកម្មភាពដោយសារតែសុខភាពធ្លាក់ចុះ និងបានលុបចោលកម្មវិធីមួយចំនួន៕

ពីមុនចាក់សម្លេងខ្មោ.ចឲ្យពលរដ្ឋខ្មែរស្ដាប់ ពេលនេះពលរដ្ឋថៃជាច្រើនកំពុងស្រែកសុំជំនួយទាំងភិតភ័.យវិញម្ដង

0

ដ្បិតថាជាគ្រោះធម្មជាតិដែលមិនអាចទាយដឹងមុន ប៉ុន្តែក៏ពិបាកនឹងប្រកែកថាវាជាមិនជាប់ពាក់ព័ន្ធនឹងកម្មពៀ.រផងដែរ ក្រោយទិដ្ឋភាពដ៏សោ.កសង្រេងនៃពលរដ្ឋខេត្តសុងក្លា បាននាំគ្នាស្រែកយ៉ាងទ្រហឹងអឺងកងស្នើសុំការជួយសង្គ្រោះពីលើដំបូលផ្ទះក្នុងស្ថានភាពងងឹតស្លុបនាពេលយប់។ មនុស្សជាច្រើនយល់ឃើញថាទាំងនេះអាចជាផលក.ម្មក្នុងពេលកន្លងមក ដែលពលរដ្ឋថៃភាគច្រើនបានគាំទ្រឲ្យមានការចាក់សម្លេងរំខានពលរដ្ឋខ្មែរនៅតាមព្រំដែន ដើម្បីរំខានមិនឲ្យពួកគាត់រស់នៅសុខស្រួល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDPAQ5GZbnp1tPQxB33ausfb2cZaworzVXv_v16cvvSU0jDOk6pj9IslRdbBNctBtVHOruirrY38cjHYJ2OEVxTzTsolRwohW2dAAXvbsSW5WDw5c9T7MGCXUsYb9RAns1rbIBH5tJMcW-OZ7fCusO22T6HUNhvYLfUrVlpQU0XhagL3ZEDolLYmfvKhka/s760/photo_2025-11-25_14-27-55%20(3).jpg

នៅពេលដែលប្រជាពលរដ្ឋមួយចំនួនត្រូវបានជួយសង្រ្គោះឲ្យចាកចេញពីផ្ទះរបស់ពួកគេទៅរកទីសុវត្ថិភាពគេចពីស្ថានភាពទឹកជំនន់ដ៏កា.ចសាហា.វរួចហើយ គេនៅឃើញមានពលរដ្ឋជាច្រើនគ្រួសារផ្សេងទៀតនៅតែជាប់ក្នុងផ្ទះរបស់ពួកគេនៅឡើយ ដ្បិតក្រុមជួយសង្គ្រោះមិនទាន់អាចចូលទៅជិតពួកគេបាន។

តាមរយៈវីដេអូមួយចំនួនដែលត្រូវបានចែកចាយនៅក្នុងបណ្ដាញសង្គម TikTok ក្នុងអំឡុងពេលដែលទូកសង្រ្គោះកំពុងធ្វើដំណើរបន្តប្រតិបត្តិការជួយជម្លៀសប្រជាជនក្នុងស្រុកហាតយ៉ៃ ខេត្តសុងក្លានៅពេលយប់ គេបានឮសម្លេងស្រែកសុំជំនួយយ៉ាងគ្រលួចចេញពីផ្ទះជាច្រើន ដែលកំពុងមានមនុស្សកំពុងជាប់នៅក្នុងនោះនៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU7KGDrwBJQPevPQOfLEjYHEWd8irwKttmnJjweiqMrG2W4ksgCgz3DgX-gDR2jkNRpYmqdWCjyCXiuVCzsPV4Zy0eGMaoq9Tkz-q5OdRl0Rk7YFaB8xIDr-_H_r7f8um589nra5CPZe5b_ZMHg93Kb2e7tcawtxtu8QjsCaVOzpXsV07zmzOCZo2sCfEA/s771/photo_2025-11-25_14-27-55.jpg

សម្លេងដង្ហើយរកជំនួយទាំងនោះ ហាក់បង្ហាញនូវភាពភ័យខ្លាចយ៉ាងគួរឲ្យសោ.កសៅចេញពីផ្ទះដែលគ្មានសូម្បីតែភ្លើងអគ្គិសនីប្រើប្រាស់។ តាមសម្ដីរបស់បុរសម្នាក់ដែលស្ថិតនៅលើទូកសង្រ្គោះនោះបាននិយាយទាំងស្រក់ទឹកភ្នែកថា មនុស្សច្រើនណាស់ស្រែកសុំឲ្យយើងជួយយកពួកគេចេញពីទីនោះ ប៉ុន្តែយើងមិនដឹងថាជួយអ្នកណាទុកអ្នកណាមុននោះទេព្រោះទឹកលេចគ្រប់ច្រកល្ហកអស់ហើយ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG_JgDN3Alk9wKA5AmdjisGvWtNTvuQUnuTk4-jhs-zgv7M7xZjj0KMJ2-NboS0tgt7rpvepfUYknDMenOy7d3nkIzziYEnKlNx5lZ6RsdS2-7bUhnsQgB512C2hZ9Vz2VYSQilMe5lMJFHUvOQQ6Xfoogiwyeb3GcXGJAaCO_jQ2hooQuDUCgJf847Lax/s767/photo_2025-11-25_14-27-55%20(4).jpg

    តាមរបាយការណ៍របស់អាជ្ញាធរក្នុងខេត្តសុងក្លា កាលពីសប្ដាហ៍មុនបានឲ្យដឹងថា ខេត្តភាគខាងត្បូងរបស់ថៃកំពុងតែទទួលរងនូវសម្ពាធទាប ដែលនាំមកនូវភ្លៀងធ្លាក់ឥតឈប់ឈរបណ្ដាលឲ្យតំបន់ជាច្រើនដែលស្ថិតនៅដីទំនាប ត្រូវរងការជនលិចយ៉ាងខ្លាំងខ្លាដោយសារតែការកើនឡើងយ៉ាងឆាប់រហ័សនៃជំនន់ទឹកភ្លៀង ហើយតំបន់ជាច្រើនត្រូវបង្ខំចិត្តកាត់ផ្ដាច់ចនរន្តអគ្គិសនីទាំងស្រុងដើម្បីជៀសវាងគ្រោះថ្នាក់។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAibgrEf45iSUlgncPU7At7jyag3n5yXdFybzv15PJkLXCtDpVnesDQeLH2uT_bWNGBB8M6KyMx2_nLAvookym7Em4qoXTvgkvmwZ0gySB_k3rew1_n55txZI31j9vlgAH5IZb8OS6qMyT4E9R43cro02BhdSUpJ3sMdj-lpx0WR_CylvURgObafcyt1B0/s740/photo_2025-11-25_14-27-55%20(5).jpg
    ទន្ទឹមនឹងស្ថានការណ៍ដ៏តានតឹងនេះ រដ្ឋាភិបាលថៃមិនទាន់អាចរកវិធីរំដោះទឹក ឬជួយសង្រ្គោះប្រជាពលរដ្ឋបានសមស្របឡើយ ដោយអះអាងថា ផ្លូវថ្នល់ជាច្រើនត្រូវបានទឹកកាត់ផ្ដាច់ រីឯតំបន់មួយចំនួនពិបាកក្នុងការធ្វើដំណើរចូលទៅជួយ គួបផ្សុំនឹងមធ្យោបាយជួយសង្រ្គោះនៅមានកម្រិតផងដែរ។ គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា កងទ័ពេជើងទឹក និងអាកាសរបស់ថៃ បានប្រកាសពីការត្រៀមយកនាវា និងយន្តហោះ មកប្រត្រិបត្តិការជួយសង្រោះពលរដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTFiPl5I_uscTJHi8nj9vwzMup2hyphenhyphenhDPUj3ocCfsKssn8P8amwkCS6bSyTbguGqFKI8DcBZ5JHHVYMOve7Egq_05Un-RgiSy_eHOp9_2gcZO-NYqRCfrO5Q-agx2xTDAXsciV-Dx3yzrHUeTLYngoA3XuS7VQ3etYgxMywH_TNvMs0IDqxpKX9YYsv48eU/s766/photo_2025-11-25_14-27-55%20(2).jpg

    តែទោះជាយ៉ាងណា ការជួយសង្រ្គោះគឺនៅតែត្រូវការពេលវេលាដដែល ព្រោះតំបន់ខ្លះមិនសមស្របសម្រាប់ទូកធំៗចូលបានឡើយ ចំណែកទូកតូចៗខ្លះក៏មិនមានសុវត្ថិភាពក្នុងការចូលទៅជម្លៀសប្រជាជនដោយផ្ទាល់ផងដែរ។ ដូច្នេះមានតែតម្រូវឲ្យប្រជាជនមានការអត់ធ្មត់រស់នៅក្នុងផ្ទះដែលលិចទឹក និងគ្មានអគ្គិសនីប្រើប្រាស់នោះជាបន្តសិន៕