វ៉ាស៊ីនតោន៖ ព្រឹទ្ធសភាអាមេរិកបានជំរុញសេចក្តីសម្រេចមួយនៅថ្ងៃព្រហស្បតិ៍ ដើម្បីហាមឃាត់លោក Donald Trump ពីការចាត់វិធានការយោធាបន្ថែមទៀតប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡាប្រសិនបើគ្មានការអនុញ្ញាតពីសភា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន CNN។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQnDO994BFp13DSRA-aqpEDAy8rBgB7yFTnWjR-eXqfAd2RWQIywNFWZz-Noo2WuYy1IpqKg0LkeXSGKfR1f-Ne6v-Mgn5_-5S8IDeMa0qgXqm_Mlz_-qThjx5fNeSDL6xNZCohW0NakMwPMafC8iKTf5E-nRB9NMybFd-0MaiRdPd7J5ufU_WMRXON9S5/s600/photo_2026-01-09_09-20-24%20(2).jpg

ដោយមានការបោះឆ្នោតលើវិធានការនីតិវិធីដើម្បីជំរុញសេចក្តីសម្រេចអំណាចសង្គ្រាម ជាមួយនឹងសម្លេង 52 ទល់នឹង 47 សមាជិកព្រឹទ្ធសភាទាំងអស់ បានជំរុញឲ្យមានវិធានការទប់ស្កាត់អំណាចរបស់ លោក Trump ទៅលើបញ្ហាវេណេស៊ុយអេឡា ជាពិសេសការចាត់សកម្មភាពយោធា ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យនិងយល់ព្រមពីព្រឹទ្ធសភា និងសភាតំណាងរាស្រ្តជាមុនសិន ទើបអាចអនុវត្តបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrFrcukGY15W4LEXvLqTxXZu-_-ECLobgqd9pHsTiY3Ta0YM7xeTyPnFy04Sey7MvlIzQS6acPNy6-nSAw_cXwd1X1hbUCxOVLzqftjiiJDGyv_V8NA10PH4HlN5bW0xDpz9LkpmwxDCivUXetin4R-BZ_SzzfTuopgM2i46uu9MG5c8_IOL4LMGePJ7rK/s1080/photo_2026-01-09_09-20-24%20(3).jpg
ជាក់ស្ដែង ក្រុមអ្នកជំរុញច្បាប់នេះបានយល់ឃើញថា ការវាយប្រហារលើទីតាំងដែលស្ថិតក្នុងដែនអធិបតេយ្យរបស់ប្រទេសដទៃ និងការទម្លាក់ប្រមុខរដ្ឋរបស់គេដោយឯកតោភាគី គឺជាសកម្មភាពញុះញង់សង្គ្រាមពេញទំហឹង ហើយវាអាចឈានទៅដល់ការចូលកាន់កាប់ប្រទេសនោះក្នុងរយៈពេលវែង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_ThoSNdvm2izYpgKFiBi9tWkFLAxsbnxo7sULQspUvYNOHT3DqYzPtzYkVqMvYLyZxfIlxKMkMmkf-oaqoZf8nsVbXd2zLryO1C6uBh2KDcys8dB6H_Ae9tASAaEX7k9HnFNCcc7sClxhQ9xbhsEJAtx1Kt254Lv7LgjokgF-9O04haV5lSQH0-bilSGU/s1024/photo_2026-01-09_09-20-24.jpg

ទោះបីជាមានការការពារពីសមាជិកបក្សសាធារណរដ្ឋមួយចំនួនថា នេះជាអំណាចតាមរដ្ឋធម្មនុញ្ញរបស់ប្រធានាធិបតីក៏ដោយ ក៏ព្រឹទ្ធសភានៅតែគ្រោងនឹងបោះឆ្នោតសម្រេចជាស្ថាពរលើវិធានការនេះនៅសប្តាហ៍ក្រោយដដែល ពោលគឺដើម្បីទប់ស្កាត់លោក Trump ក្នុងការប្រើប្រាស់កម្លាំងយោធាដោយឯកតោភាគីបន្តទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT7044u71VFxRhrqoNtyImJPNjJxMEPPHoUPDzClDEu9ljC7UL97ptgnzKCx6GIYM2UKh5gCsIgeXq4qAD3bFZvn3s-jmkuxFWbQbxbL6nl4zzqEdnKnZ0MhJ_sv6hCd92MSsa6eitnjpPTTfJcYDNRkP3HDC4QXMEgWGolJhqpxEcAZO8E_APAL71P6ri/s1024/photo_2026-01-09_09-20-25.jpg

គួរជម្រាបថា សេចក្ដីសម្រេចនេះ ត្រូវបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីកងកម្លាំងអាមេរិកបានចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro នៅក្នុងប្រតិបត្តិការវាយឆ្មក់យោធាដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅទីក្រុង Caracas កាលពីថ្ងៃសៅរ៍ ដែលដឹកនាំដោយលោក Trump ផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPCoVjyT8KXKIOevIi6qI5WvtX1Fzkjfnsc45SxDjcj6FOP0347z9cVgZIYmrj8uqXUdsyRtQAQ3O5Eyf-d_BGG2IF3NnHvc5cK1gjaTCciL2KM1o70MFtx4U4k7IRJqrA5_BRdDNHA30f1-VIt3gxiGvwyEJOCu9I-pMFh1g04FddQl8hV1MdKwoVsegR/s2400/image_2026-01-05_09-40-19.png

ទោះជាយ៉ាងណាក៏ដោយ សេចក្តីសម្រេចក្នុងការទប់ស្កាត់លោក Trump នេះអាចត្រូវប្រឈមមុខនឹងឧបសគ្គដ៏ចោតមុនពេលចូលជាធរមាន ខណៈវាត្រូវបានគេចាត់ទុកថា គឺជាការស្តីបន្ទោសដ៏កម្រមួយចំពោះមេដឹកនាំសាធារណរដ្ឋរូបនេះ៕